EP91 : បងជាប្តីរបស់អូន??

8.7K 639 36
                                    

« ឈប់ខឹងបានហើយណា៎ » កម្លោះតូច តឿនគេម្តងទៀតអង្អែលដៃគេទៅវិញទៅមកស្រាលៗថ្នមៗលួងលោមគេឱ្យកាន់តែទន់ចិត្តរហូតដល់គេញញឹមចេញមកងក់ក្បាលឆ្ងក់ៗជាសញ្ញាប្រាប់ថាឈប់ខឹងនិងខ្លួនហើយ ។

« សឺត!!! » បើជាបបូរមាត់គេមិនហ៊ានថើបយូរនោះឡើយ តែនេះជាថ្ពាល់ដែលគេតែងតែចំណាំថើបសឹងគ្រប់ពេល ដែលទៅខ្លាចអីមានតែថើបកាន់តែយូរទៅវិញទេ ។

« ម៉ោះ!! បងពាក់ចិញ្ចៀនឱ្យវិញ ហាមដោះទៀតឮទេ?? » ក្រោយពីដកបបូរមាត់ចេញពីថ្ពាល់គេវិញ Jungwon ក៏ឈោងដៃទៅយកចិញ្ចៀនដែលគេទុកនៅលើតុជិតក្បាលគ្រែយកមកសកចូលម្រាមដៃគេវិញហើយក៏មិនភ្លេចបញ្ជាក់ប្រាប់គេ ជៀសវាងកុំឱ្យមានលើកក្រោយទៀត ។

« បងមានរបស់ឱ្យឯងមួយទៀត » មែនហើយព្រះអើយ!! ប៉ិសភ្លេចថាមានខ្សែ.កមួយខ្សែទៀត ទោះជាអត់ផ្កាយ៉ាងណាក៏នៅខ្សែ.កទុកដែរ គ្រាន់បើជាងអំបិលអត់ទាំងពីរ ។

« អ្វីទៅ?? »

« បែរខ្នងមកបងពាក់ឱ្យ » អាល្អិត មិនមាត់តែក៏ងក់ក្បាលបង្វែរខ្លួនបែរទៅខាងមុខបែរខ្នងមកទល់មុខគេរង់ចាំអុតមើលថាខ្សែ.កនោះរូបយ៉ាងមិចអីយ៉ាងមិចដោយសារតែគេមិនព្រមប្រាប់ទាល់តែចាំមើលខ្លួនឯង ។

« វាស្អាតខ្លាំងណាស់ អរគុណបងប្រុស » Insu លាន់មាត់ស្ងើចសរសើរពីខ្សែ.កដែលនៅលើ.ករបស់ខ្លួនដាក់ដៃអង្អែលពីលើបណ្តោងនោះទាំងមុខរីកដូចគ្រាប់ជី បែរមុខទៅញញឹមដាក់គូដណ្តឹងបន្តិចទុកជាការអរគុណសម្រាប់អំណោយមួយនេះ វាពិតជាត្រូវចិត្តខ្លួនខ្លាំងណាស់ ។

« បងដឹងថាឯងនិងចូលចិត្តវា » គេលើកដៃទៅអង្អែលសក់ អាល្អិត ថ្នមៗ គេនៅតែដូចជាកូនក្មេងដដែលទោះជាពេលនេះក៏ធំហើយមិនមែនពីរឆ្នាំដូចពេលដែលខ្លួននាំគេទៅលួចកូនឆ្កែទេ ស្នាមញញឹមគេនៅតែដដែលដូចជាពេលដែលខ្លួនឱ្យកូនឆ្កែនោះទៅគេដំបូងអញ្ចឹង ។

[ SKIP ]
[ វិមានហ្គោលដេនហ្វៀលវីដែស ]

« អូនកើតអ្វីឬទើបមិនចង់ញ៉ំាអ្វីនៅខាងក្រៅ?? » អ្នកដែលទើបតែទទួលនាមជាលោកប៉ាថ្មីថ្មោងរវីរវល់អោបចង្កេះប្រពន្ធបណ្តើរចូលមកក្នុងវិមានតែពីនាក់ ព្រោះអ្នកផ្សេងពេលនេះប្រហែលជាជាប់រវល់ញ៉ំាអាហារនៅខាងក្រៅអស់ហើយ ដំបូងគេក៏ទៅជាមួយប៉ុន្តែ Feahyung ក៏ទារមកវិមានវិញមិនព្រមនៅញ៉ំាក្នុងហាងទេ ។

The Owner Of My Heart (✔️)Where stories live. Discover now