EP60 : ស្អាតខ្លាំងណាស់

9.9K 708 52
                                    

{ Jangwin & Feahyung Scene }

    ងាកមកមើលមួយគូនៅឯផ្ទះខាងក្រោយវិមានឯណេះវិញ មុននេះបន្តិច Jangwin បានសុំឱ្យ Feahyung ធ្វើអ្វីឱ្យខ្លួនញ៉ំាដោយសារតែនៅក្នុងវិមានមានអ្នកបម្រើច្រើនហើយ Jangwin គេចង់នៅតែពីរនាក់ជាមួយសំណព្វចិត្ត គេក៏បានប្តូរទីតាំងនាំ Feahyung ទៅផ្ទះនៅឯខាងក្រោយវិមានវិញ នៅទីនោះស្ងាត់ល្អមានតែពីរនាក់ ។ គិតទៅ Crush គេតាំងពីមានកូនដល់គេមានចៅ រាប់ចូលមកគឺជិត 3 ឆ្នាំហើយ ប៉ុន្តែខ្លួននៅតែមិនព្រមសារភាពសុខចិត្តតាមឃ្វាលគេជាប់រហូត ចេះប្រច័ណ្ឌចេះហួងហែងធ្វើមើលតែខ្លួនឯងនិងប្តីគេអញ្ចឹង ។

« លោកចង់ញ៉ំាអ្វីដែរ?? » Feahyung ងាកមុខទៅសួរគេទាំងញញឹមតិចៗ លូកដៃទៅខាងក្រោយចងខ្សែអាវអៀមពាក់ដើម្បីការពារកុំឱ្យប្រលាក់សម្លៀកបំពាក់ពេលធ្វើម្ហូប ។

« អ្វីក៏បានដែរ ( បើញ៉ំាអ្នកសួរកាន់តែល្អ ) » ចម្លើយដែលនិយាយចេញមកស្តាប់មើលទៅពិតជាល្អណាស់ ដោយឡែកចម្លើយដែលបង្កប់នៅក្នុងចិត្តគឺមិនបានល្អឡើយ ។ Jangwin អង្គុយច្រត់ដៃនៅលើតុភ្នែកក៏ត្របាញ់ទៅមើលម្ចាស់ចិត្តតែមួយមិនព្រិចសោះ មើលបណ្តើរញញឹមបណ្តើរជាងមនុស្សត្រូវស្នេហ៍ទៀត ។

« ចាំបន្តិចសិនណា៎ »

( មនុស្សម៉ាកអ្វីទៅព្រះអើយ!!! ស្រស់ស្អាតគ្រប់ពេលតែម្តងហើយ ) ភ្នែកកំពុងតែរវល់វីវក់គយគន់មើលគេពីខាងក្រោយ តែក្នុងចិត្ត ជំនិតរូបសង្ហារ មិនដឹងគិតពីអ្វីៗខ្លះទេ បែកមួយព្រឹកគេនឹកអើយ សែននឹកបុណ្យឱ្យតែលោកម្ចាស់ឆាប់មកផ្ទះវិញ និងអាលបានមករកសំណព្វចិត្តគេវិញ ។

    Feahyung រៀបចំធ្វើអាហារមួយចានសមល្មមសម្រាប់គេម្នាក់ឯង ងាកឆ្វេងងាកស្តាំរកមើលគ្រឿងផ្សំប៉ុន្តែក៏មិនឃើញ ទើបបើកទូនៅខាងលើមើលនៅខាងក្នុងម្តង ទើតជើងឡើងលូកដៃទៅស្ទាបរកមើល ព្រោះកម្ពស់មិនដល់មើលមិនឃើញឡើយថានៅក្នុងនោះជាអ្វី ។

« Fea!! » Jangwin ស្ទុះក្រោកចេញពីលើកៅអីរត់ទៅទប់កញ្ចប់ម្សៅមីដែលរៀបនិងធ្លាក់មកនោះ ប្រើខ្នងមករងជំនួសដោយសារតែខ្លាចទប់មិនជាប់ធ្លាក់ត្រូវ Feahyung ប៉ុន្តែម្សៅមីនៅខាងក្នុងក៏ហូរចេញពីមាត់ថង់ចាក់ស្រោចពេញៗពួកគេទាំងពីរតែម្តង ។

The Owner Of My Heart (✔️)Waar verhalen tot leven komen. Ontdek het nu