EP80 : បើគេបិទភ្នែកគេនិងមិនអាចបើកម្តងទៀតបាននោះទេ

7.7K 702 49
                                    

ភាពវឹកវរពេញផ្សារក៏ត្រូវបានបញ្ចប់នៅពេលដែលកម្រោងការរបស់ម្ចាស់នៃដើមហេតុបានដើរទៅតាមអ្វីដែលគេបានរៀបចំ ។ Vencher នេះហើយដែលជាអ្នករៀបចំរឿងអស់ទាំងនេះឡើងមក គេជាមនុស្សដែលមិនសូវជាចូលចិត្តប្រើកម្លាំងបាយ តែគេពិតជាឆ្លាតវាសវៃនៅក្នុងរឿងរៀបកម្រោងការអ្វីបែបនេះណាស់ ។

គេមិនមែនត្រឹមតែចាប់កូនស្រីតូចភ្លោះទាំងពីរឡើយគេចាប់ទៅទាំងអស់ លើកលែងតែ Jungkook ម្នាក់ ព្រោះគេត្រូវមកទីនេះដោយខ្លួនឯងផ្ទាល់ មិនចាំបាច់ពិបាកនាំគេមកនោះឡើយ ។

« Appa កូនឈឺ » សម្លេងរអ៊ូត្អូញត្អែររបស់ក្មេងស្រីតូចស្អាត ដែលមានចំណងចងផ្អឹបដៃនាងចូលគ្នាហើយថែមទាំងរិទ្ធខ្លាំងទៀតផង នាងជាក្មេងតែឈឺនាងច្បាស់ជានិយាយហើយ នាងមិនទ្រាំទ្ររួចនោះទេ ។

« ស្រាយខ្សែរបស់កូនខ្ញុំចេញ នាងឈឺហើយមានឮទេ?? » នាយតូច ស្រែកដាក់ពួកអាអ្នកដែលចាប់ខ្លួនមកនោះខ្លាំងៗ លើកដៃដែលជាប់ចំណងទាំងគូទៅវាយកៅអីពួកនោះមិនឈប់ ទាល់តែ Jungwon ចាប់ដៃគេទាញចេញមកវិញទើបគេព្រមឈប់ ។

« ថ្លង់ណាស់បិទមាត់ទៅ »

« អាចង្រៃ!!! »

« អាក្មេង... »

« បើឯងហ៊ានតែប៉ះកូនខ្ញុំ ឯងក៏មិនរស់ដែលប្តីខ្ញុំមិនលើកលែងឱ្យពួកមនុស្សដូចជាឯងទេ » បើដល់ដំណាក់កាលនេះទៅហើយ បើមិនលើកស្វាមីមកអាងទេ ពួកគេទាំងនេះអាចនិងវាយដំកូនៗរបស់គេបាន ទោះជាគេមិនទម្លាប់អាងខ្នងអាងអ្វី ក៏ត្រូវតែអាងសិនដែរ ព្រោះសុវត្ថិភាពកូនរបស់គេគឺសំខាន់ជាង ។

« មានមើលសភាពខ្លួនឯងទេ?? ហាសហា!!! រកតែអ្វីសុីឱ្យបានសិនទៅវាពេកហើយ »

« សើចទៅ ព្រោះឯងដឹងខ្លួនឯងស្រាប់ហើយថាឯងមិនអាចសើចទៀតទេ »

« យើស៎!!! ឯងគិតថាឯងមុខមាត់ស្អាតៗបែបនេះហើយយើងមិនហ៊ានវាយឯងមែនទេ?? »

៚ ផាច់ ៚

    មួយដៃផាច់វាតចំថ្ពាល់របស់ Jungwon ដែលស្ទុះមករងកម្លាំងដៃជំនួស Appa អម្បាញ់មិញ ក៏ធ្វើឱ្យគេងាកវឹបតាមកម្លាំងដៃដែលវាត់មកនោះ ថ្ពាល់ក៏ចាប់ផ្តើមក្រហមលេចស្នាមបាតដៃចេញមកឡើងច្បាស់តែសតែម្តង ។

The Owner Of My Heart (✔️)Where stories live. Discover now