EP49 : ក្មេងម្នាក់នេះជាអ្នកណា??

9.8K 661 24
                                    

ចំណាយពេលធ្វើដំណើរតាំងពីព្រឹកព្រលឹមរហូតមកដល់មេឃបាក់ងងឹត ពួកគេក៏បានមកដល់ LA ទីក្រុងដ៏ស្រស់ស្អាតប្លែកភ្នែកប្លែកអារម្មណ៍ជាខ្លាំង នៅទីនេះគឺពិតជាស្រស់ស្អាតណាស់ហើយក៏សម្បូរទៅដោយគ្រោះថ្នាក់គ្រប់ទិសគ្រប់ទី បើសិនជាមានអ្នកណាម្នាក់ដឹងថា ភរិយានិងទាយាទ ហ្គោលដេនហ្វៀលវីដែស កំពុងតែឈានជើងជាន់ទឹកដីនេះ ។

« តាក់សុី » នាយតូចរូបស្រស់ ដើរមកឈរអែបផ្លូវបក់ដៃរវិចៗហៅតាក់សុីដោយនិយាយជាភាសាអង់គ្លេសដើម្បីចរចារជាមួយជនជាតិនៅទីនេះ បើនិយាយកូរ៉េទៅពួកគេច្បាស់ជាស្តាប់មិនយល់ជាមិនខានឡើយ ។

« ជូនខ្ញុំទៅ វិមានហ្គោលដេនហ្វៀលវីដែស »

« អាល្អិតមានវង្វេងផ្ទះឬអត់?? » នាយតូច ក្រវីក្បាលប្រកែកវិញតិចៗ ជ្រួញចញ្ចើមបន្តិចហាក់ដូចជាកំពុងតែមិនយល់ពីអ្វីដែលគាត់និយាយ ។

« បើមិនវង្វេងទៅទីនោះធ្វើអ្វី មិនមែនចេះតែមានអ្នកទៅបានតាមចិត្តទេ »

« គឺខ្ញុំត្រូវទៅជួបបងប្អូននៅទីនោះ » Tae បន្លឺឡើងម្តងទៀតញញឹមចេញមកតិចៗ ហើយក៏ងាកមុខទៅមើលកូនប្រុសដែលស្ងាត់មាត់ស្ងាត់.កមិននិយាយស្តីអ្វីមួយម៉ាត់ទាល់តែសោះ ។

« ពូជូនចូលបានត្រឹមតែមាត់របងទេណា៎ »

« បាទ » គេងក់ក្បាលបញ្ជាក់បន្តិច ងាកមុខទៅមើលឆ្វេងមើលស្តាំដើម្បីឱ្យច្បាស់ក្នុងចិត្តថាគ្មានអ្វីចម្លែក នេះជាលើកទីមួយដែលគេមកដល់ទីនេះ អ្វីយ៉ាងមិចមិចក៏គេមិនដែលដឹងផង ។

ការធ្វើដំណើរចេះតែបន្តជារឿយៗរហូតទាល់តែឡានបានបត់ចូលច្រកដ៏ធំមួយដែលមានអំពូលពណ៌ពងមាន់ស្រាលអមផ្លូវសងខាងប៉ុន្តែនៅទីនេះគឺពិតជាស្ងាត់ខ្លាំងណាស់ ។ កុំថាឡើយតែ Insu ដែលខ្លាចនោះសូម្បីតែ Tae ហើយនិងអ្នកបើកឡានគឺសុទ្ធតែខ្លាច លើកលែងអ្វីតែក្មេងប្រុសម្នាក់ដែលអង្គុយផ្អែកនិងពូកឡានសម្លឹងមើលទៅខាងក្រៅទាំងញញឹមតិចៗ ហាក់ដូចជាពេញចិត្តពេញថ្លើមនិងទិដ្ឋភាពដែលនៅចំពោះមុខខ្លាំងណាស់ ។

៚ ង៉ឺត ៚

Tae បានហូតលុយយកទៅឱ្យអ្នករត់តាក់សុីឈានជើងចុះពីក្នុងឡានដើរមកឈរនៅមុខទ្វាររបងដែលមានកម្ពស់ខ្ពស់ត្រដែតដូចជាទ្វាររបងវាំង កាន់តែពិនិត្យទើប នាយតូច ដឹងថាទីធ្លានៅខាងក្នុងពិតជាធំខ្លាំងណាស់ ទម្រាំតែដើរដល់គេពិតជាធ្លាក់អណ្តាតស្លាប់មិនខានទេ ។ គេស្មានថាដើរតែពីរ បីជំហាន តែមើលចុះគ្រាន់តែទីធ្លានេះសង់វីឡាបានមិនចេះតិចខ្នងឡើយ ។

The Owner Of My Heart (✔️)Where stories live. Discover now