EP105 : ប្រពន្ធបង បងស្រឡាញ់អូន 🔥

9.1K 560 24
                                    

+ Warning 🔞
សុំអាធ្យាស្រ័យទុកជាមុនរាល់ពាក្យសម្តីមិនសមរម្យ

    នាយតូចរូបស្រស់ដកដង្ហើមធំចេញមកបន្តិច នេះដល់ថ្នាក់សូម្បីតែប្តីគេងមួយគ្នាឱ្យរាល់តែថ្ងៃនៅមិនចំណាំគេផង គេទាល់តម្រិះនិយាយអ្វីលែងចេញតែម្តង ។ ទៅណាក៏គេហៅថាចោរដែលឥឡូវនេះ ឆ្ងល់ដែលចោរឯណាគេចេញប្លន់ទាំងព្រឹកព្រលឹមបែបនេះ?? ហើយមកប្លន់គេកាន់ប្រអប់បាយមក?? ឆើស!!! ពិតជាគួរឱ្យខឹងណាស់ ។ ប៉ុន្តែអាចមកពីខ្លួនតែងខ្លួនប្លែកជ្រុលទេដឹង ហើយនៅសម្លៀកបំពាក់ទាំងនេះជាសម្លៀកបំពាក់ថ្មីទៀត បើពាកក់សម្លៀកបំពាក់ចាស់គេប្រហែលជាចំណាំហើយ ព្រោះសូម្បីតែខ្លួនមើលកញ្ចក់នៅបន្ទប់សឹងតែមិនស្គាល់ខ្លួនឯងដែលនិង ។

   Tae រុញប្រអប់បាយឱ្យទៅ លោកប្តី កាន់ ទាញវែនតា ទាញមួកចេញ រួចទើបទាញម៉ាសដោះចេញតាម បង្វិលខ្លួនឱ្យគេមើលមួយជុំឱ្យគេមើលឱ្យអស់ចិត្ត បើថានៅតែមិនស្គាល់ទៀតដឹងតែត្រូវហើយចាំតែមើលចុះ ។

« ប្រពន្ធសម្លាញ់?!! ហេតុអ្វីក៏អូនតែងខ្លួនបែបនេះ?? ឯងចេញទៅវិញចុះ » Jungkook លូកដៃទៅឱបក្រសោបចង្កេះតូចបណ្តើរ នាយតូច ដើរចូលទៅខាថក្នុង បក់ដៃដេញកូនចៅឱ្យចេញទៅវិញ រួចទើបចុចតេឡេបញ្ជាទ្វារឱ្យបិទ ។

« ក្រែងបងមិនអញ្ចឹងដែលប្រាប់ឱ្យអូនឃ្លុំ?? ម្យ៉ាងទៀតអូនឥឡូវខ្មៅណាស់ទើបចង់ឃ្លុំខ្លះ » Tae ងើយមុខទៅតប.តគេវិញខណៈដែលជើងកំពុងដើរតាមការបណ្តើរនាំរបស់គេ ពេលមកដល់តុធ្វើការ Jungkook ក៏ដាក់អាហារនៅលើតុ ទម្លាក់ខ្លួនទៅអង្គុយលើកៅអីទាញ នាយតូច យកមកអង្គុយលើភ្លៅគេពីលើដែរ ។

« សឺត!! ប្រហែលជាមកពេលទៅលេងសមុទ្រថ្ងៃមុនទេដឹង?? » ម៉ាហ្វៀរូបសង្ហារ អើតមុខទៅថើបថ្ពាល់ប្រពន្ធមួយខ្សឺត ឯដៃក៏កំពុងតែចាប់រូតអាវក្រៅក្រាសធំចេញ បើកវាឱ្យជំហរ ជ្រុបមុខទៅសំងំថើបមិនដកបបូរមាត់ចេញសោះតែម្តង ។

« កុំទាន់អីញ៉ំាបាយសិនទៅ » នាយតូច លើកដៃតៅគោះខ្នងគេស្រាលៗ ប្រឹងរុញទ្រូងគេចេញយ៉ាងមិចក៏គេមិនព្រមងើបមុខចេញដែរ ។

« ចាំរួចក៏បាន » គេនៅតែចចេចមិនព្រមស្តាប់តាម ត្រដុសចុងច្រមុះស្រួចស្លេមទៅលើកញ្ចឹង.កស.ខ្ចីចុះឡើងៗ ធ្វើឱ្យ នាយតូច រមិចរមួលខ្លួនព្រោះតែរសើបខ្លាំង ព្រឺសម្បុរឡើងខ្ញាកៗព្រោះតែគេទៅហើយ ។

The Owner Of My Heart (✔️)Where stories live. Discover now