EP59 : ចង់ប៉ះយើង

10.2K 724 51
                                    

{ Jungwon & Insu Scene }

ដំណើរដើរបោះជំហានទៅមុខញាប់ៗឆ្មេររបស់ កម្លោះតូច មានរូបសម្បត្តិស្រស់សង្ហារជាទីគាប់ចិត្ត ក៏នៅតែបន្តជាសកម្មភាពមួយមិនបង្អង់ រហូតទាល់តែគេប្រទះភ្នែកនិងកន្លែងស្ងាត់មួយទើបគេឈប់ដើរទៅមុខ ប្តូរទិសដៅបែរទៅរកកន្លែងនោះដាក់ខ្លួនអង្គុយនៅលើស្មៅក្រោមដើមឈើមានម្លប់ត្រឈឹងត្រឈៃ បិទភ្នែកសំងំស្រូបខ្យល់អាកាសទាំងមិនមាត់មិន.កអ្វីទាំងអស់ ។

« បងប្រុស »

« មកតាមធ្វើស្អី?? » Jungwon ចោទជាសំណួរទៅគេទាំងមិនងាកមុខទៅមើលគេឡើយ ច្រត់ដៃទៅលើខាងក្រោយងើយ.កឡើងលើដកដង្ហើមចេញចូលមួយៗ បន្ធូរបន្ថយអារម្មណ៍តានតឹងចេញខ្លះ ។

« ខ្ញុំឃើញបងមក ទើបមកតាម »

« .... » ដោយសារតែមិនឮសម្លេងអ្វីតប.ត Insu ក៏ឈានជើងយឺតៗសម្តៅទៅរកគេ ប៉ុន្តែនៅមិនទាន់ហ៊ានអង្គុយនោះទេ ។

« កាលពីយប់មិញខ្ញុំនៅមិនទាន់បានអរគុណបងទេសម្រាប់អាហារមួយនោះ » អាល្អិតរូបស្រស់ សន្សឹមៗដាក់ខ្លួនអង្គុយចុះទៅក្បែរដៃរបស់គេ អោនក្បាលដាក់គេបន្តិចទុកជាការអរគុណសម្រាប់អាហារកាលពីយប់មិញ ។

« អាហារ?? អាហារណា? យើងមិនដឹងអ្វីទេ » ហៃយ៉ា!!! ហេតុអ្វីក៏ក្មេងនេះដឹងថាគេជាអ្នកធ្វើ?? មិនបានទេត្រូវតែប្រកែក មិនឱ្យគេដឹងទេ ។ គិតរួច Jungwon ក៏ប្រញាប់ប្រកែកទាំងមិនហ៊ានមើលមុខអាល្អិតអង្គុយជិតដៃវិញឡើយ ព្រោះតែខ្លួនមិនចេះកុហក កុហកទៅខ្លាចតែគេចាប់បាន ។

« ពូ Tae ប្រាប់ខ្ញុំថាបងជាអ្នកធ្វើ »

( Appa អើយ!!! )

« អើ!! បើមែនយ៉ាងមិច?? យើងធ្វើសល់ក៏ចិត្តល្អខំយកឱ្យហើយរកស្អីទៀត? ខុសហ្ហេស?? » បើជ្រុលជាដឹងទៅហើយ កម្លោះតូច ក៏លែងប្រកែក តែបែរជាងាកមុខទៅនិយាយប្រាវៗដាក់គេធ្វើឱ្យគេប្រញាប់រំកិលខ្លួនថយដោយសារតែខ្លាច ។

« គឺឆ្ងាញ់ណាស់ បងពូកែពិតមែន »

« នៅញញឹមចេញទៀត » Jungwon បង្វែរមុខងាកទៅមើលទេសភាពដែលនៅខាងមុខភ្នែកវិញ ស្កៀតធ្មេញនិយាយតិចៗម្នាក់ឯងក្រឺតនិងក្មេងអង្គុយជាប់ដៃជាខ្លាំង មិនដឹងជារួសរាយស្អីសម្បើមម្ល៉េះ ញញឹមជាប់សឹង 24 ម៉ោង ទោះជាកំពុងស្តីឱ្យក៏ញញឹមចេញដែរ ។

The Owner Of My Heart (✔️)Where stories live. Discover now