EP125 : ព្រោះតែបារម្ភ

5.7K 540 30
                                    

« ក្រាក* ប៉ាៗ » នាងតូចរូបស្រស់បើកទ្វាររត់ចូលមកស្រែកហៅប៉ាៗតាមទម្លាប់តែបើកទ្វារមកលើកនេះក៏ឃើញថាប៉ាៗរបស់នាងកំពុងគេងសម្រាកនៅលើគ្រែ មុខក៏មិនស្រស់បស់ដូចរាល់ដងទើបនាងស្ទុះរត់ទៅជិតដើម្បីមើលឱ្យច្បាស់ មុខប៉ាៗនាងស្លេកដូចមនុស្សចាញ់កូនអញ្ចឹង ។

« ប៉ាៗចាញ់កូនមែនទេ Appa?? » Rose ចងចញ្ចើមងើយមុខទៅសួរ Appa ទាំងជ្រួញចញ្ចើមចូលគ្នាជាប់រហូត ឮសំណួររបស់កូនបែបនេះ Tae ក៏សើចដើរមកឈរក្បែរនាងមុននឹងឆ្លើយ ៖

« ស៊ូត!! Rose ប៉ាកំពុងសម្រាកណា៎ ឃើញទេថាប៉ាមិនស្រួលខ្លួនទេ ថ្ងៃនេះកុំរំខានប៉ាឮទេកូន?? ចាំបន្តិចទៀត Appa នាំកូនទៅខាងក្រៅ » Tae លើកដៃមកដាក់លើមាត់បម្រាមកូនកុំឱ្យនាងស្រែកទៀត ស្រួលមិនស្រួលភ្ញាក់អ្នកដែលគេងនៅលើគ្រែមកឥឡូវហើយ គេកំពុងតែមិនស្រួលខ្លួនចង់ឱ្យសម្រាកឱ្យបានច្រើន មើលទៅចាញ់លើកនេះទ្រោមសម្បើមណាស់ ។

« Okay Appa » Rose ញញឹមចេញមកពង្រាយរត់ចូលទៅខាងក្នុងឡើងទៅលើគ្រែគេងក្បែរលោកប៉ាជាទីស្រឡាញ់ ដែលក្អួតចាញ់កូនជំនួសប្រពន្ធដល់ថ្នាក់សន្លប់ហើយនៅព្យួរស៉ី

« ទៅណា Vanilla?? » Tae ដើរចេញពីខាងក្នុងមកតាមកូនស្រី ចងចញ្ចើមសួរនាងពេលឃើញនាងមិនឡើងទៅគេងជាមួយប្អូនជិតលោកប៉ា ។ កាន់តែធំនាងកាន់តែមិនសូវមាត់.ក កាន់ទៅតាមលោកប៉ាអសរលីងហើយកូនម្នាក់ៗ ។

« កូនឈឺក្បាលចង់គេង » Vanilla បង្វែរខ្នងបែរមកឈរទល់មុខ Appa វិញ ឆ្លើយនឹងសំណួរទាំងមុខស្មើចែស ប៉ុន្តែសម្រាប់អ្នកជា Appa គេច្បាស់ជាយល់ហើយ ព្រោះមុខកូនស្រីកណ្តាលម្នាក់នេះតែប៉ុន្នឹងនាងមិនសូវជាចូលចិត្តញញឹមប៉ុន្នានទេ ។

« មកគេងជាមួយប្អូននៅទីនេះក៏បាន » នាយតូច ដាក់ខ្លួនមកអង្គុយក្បែរកូន សកដៃទៅវែកសក់នាងទៅកៀនទាំងញញឹមស្រាលៗ ទោះជានាងជា Alpha តែនាងស្រស់ស្អាតណាស់ធ្វើយ៉ាងមិចបើនាងជ្រុលកើតមកជាស្រីទៅហើយមានតែបែបនឹងឯង បើនាងជាប្រុសមិនដឹងថាសង្ហាប៉ុណ្ណាទេ ។

« អត់ទេ!! Appa កូនចង់គេងនៅបន្ទប់ » នាងក្រវីក្បាលប្រកែកប្រាប់ទៅ Appa ថាមិនចង់គេងទីនេះ បែបនេះគាត់ច្បាស់ជាឱ្យទៅបន្ទប់ដោយមិនបាច់ដេញដោលអ្វីច្រើនទៀតទេ ។

The Owner Of My Heart (✔️)Where stories live. Discover now