EP53 : ក្រអូបគ្រប់កន្លែង 🔥

13.4K 703 54
                                    

+ Waring 🔞
សុំអាធ្យាស្រ័យទុកជាមុនរាល់ពាក្យសម្តីមិនសមរម្យ                          

                       ៚ តុក តុក ៚

« Appa កូនគឺ Jungwon » បន្ទាប់ពីសម្លេងគោះទ្វារបានរំលងផុតទៅ កម្លោះតូច ក៏ប្រាប់ឱ្យអ្នកនៅខាងក្នុងបានដឹងថាអ្នកណាជាអ្នកគោះទ្វារ ទើបទ្វារចាប់របើកឡើងដោយដៃតូចស្រឡូនរបស់អ្នកណាម្នាក់ បើតាមមើលម្ចាស់ដៃគឺមិនមែន Appa គេឡើយ ។

« កូននៅមិនទាន់គេងទៀតឬ?? »

« កូនមិនងងុយ » និយាយហើយ Jungwon ក៏ដកភ្នែកចេញពីអ្នកដែលនៅចំពោះមុខបន្តិច កាន់ថាសអាហារដើរចូលទៅខាងក្នុង ដាក់ថាសអាហារទៅលើតុពីមុខរបស់ Appa មិនប្រាប់ក៏ដឹងថាគេមានបំណងយ៉ាងមិចដែរ ។

« កូនធ្វើមែនទេ?? ដល់ទៅពីរចាន?? » នេះគឺមិនមែនជាលើកទី ១ ទេដែលកូនប្រុសបានធ្វើបាយម្ហូបឱ្យខ្លួនញ៉ំា កាលពីនៅ Daejeon គេក៏ធ្លាប់ធ្វើម្តងពីរដងហើយដែរ អញ្ចឹងហើយបានជា Tae មិនសូវជាភ្ញាក់ផ្អើល ។

« ក៏ឃើញក្មេងនោះមិនទាន់ញ៉ំាអ្វីដែរ ទើបកូនធ្វើឱ្យ » គេនិយាយបណ្តើរសកម្រាមដៃមួយទៅអូសពីលើតុរកមើលធូលី ប៉ុន្តែវាគ្មានឡើយពិតជាសម្អាតបានស្អាតល្អមែនគេពេញចិត្ត ។

« In គេងបាត់ទៅហើយ »

« គេងទាំងអត់អ្វីក្នុងក្រពះ?? » កម្លោះតូច លាន់មាត់និយាយឡើងមកតិចៗ ក្រោកដើរទៅរកក្មេងតូចដែលគេងលង់លក់យ៉ាងស្កប់ស្កល់នៅលើគ្រែនោះ បំណងដាស់គេឱ្យក្រោកមកញ៉ំាអ្វីសិន ។

« ក្រោកមកញ៉ំាអ្វីសិន »

« បងប្រុស? » Insu ព្រិចភ្នែកបើកឡើងយឺតៗ ទប់ខ្លួនក្រោកអង្គុយ ញីភ្នែកខ្លួនចុះឡើងៗដើម្បីមើលឱ្យច្បាស់ថាអ្នកណាជាអ្នកដាស់ខ្លួន ។

« ក្រោកមក ទៅលុបមុខហើយមកញ៉ំាបាយ » Jungwon ងាកមុខទៅនិយាយជាមួយគេបង្ហើយ រួចក៏បើកទ្វារដើរចេញទៅខាងក្រៅវិញបាត់ ដោយទុកឱ្យក្មេងប្រុសម្នាក់ទៀតនៅម៉ីងម៉ំាងៗព្រោះត្រូវគេដាស់ពីដំណេកខណៈដែលកំពុងតែលក់ស្រួល ។

« In មានជម្ងឺក្រពះបើមិនបានញ៉ំាអ្វី ស្អែកអាចនិងធ្វើទុក្ខកូនភ្លេចឱ្យឈឹងតែម្តង »

The Owner Of My Heart (✔️)Where stories live. Discover now