EP26 : គេមករកពួកយើងហើយ

11K 649 6
                                    

« យ៉ាងមិចមានឈឺអ្វីទេ?? » សំណួរដំបូងក៏បានបន្លឺចេញពីក្រអូមមាត់របស់ម៉ាហ្វៀរូបសង្ហារដែលកំពុងតែគេងញាក់ជើងទ្រើតៗនៅលើគ្រែគេងអ្នកជំងឺ ចញ្ចើមរបស់គេក៏ជ្រួញចូលគ្នាសួរទៅគ្រូពេទ្យគ្រប់គ្នាដែលនៅទីនេះបែបសំណួរបែបឌឺដង ។ ប្រាប់ហើយប្រាប់ទៀតថាមិនបានឈឺ ហើយនៅខំអង្វរ.កសុំឱ្យខ្លួនអនុញ្ញាតិព្រមឱ្យពិនិត្យ នេះខ្លួនរបស់គេណា បើគេឈឺគេប្រាប់ហើយ មិនទុកឱ្យគ្រាំក្នុងស្លាប់ចោលប្រពន្ធក្មេងគេឡើយ មនុស្សដូចគេឆ្លាត ចេះគិតគូរបានដិតដល់ណាស់ មិនមែនយកសុខទុក្ខខ្លួនឯងមកលេងសើចជាមួយទេ ។

« បាទ!! គឺអត់មានទេ សុខភាពរបស់លោកគឺល្អខ្លាំងណាស់ » នៅពេលដែលឮប្រយោគចេញពីមាត់របស់លោកគ្រូពេទ្យភ្លាម នាយតូចក៏ញញឹមចេញមកយ៉ាងស្រស់ បានឮបែបនេះគេក៏រៀងធូរស្បើយចិត្តបានខ្លះ ព្រោះពេទ្យដល់ទៅប្រាំបីនាក់ ម្នាក់ណាក៏ថាសុខភាពគេល្អដែរ ។

« ពិនិត្យកូនខ្ញុំម្តងទៅ ខ្ញុំសង្ស័យថាគេកំពុងចាញ់កូនជំនួសកូនខ្ញុំ » Appa រូបស្រស់និយាយឡើង លូកដៃទៅរុញស្មាកូនប្រុសទៅខាងមុខបន្តិច ធ្វើឱ្យគ្រប់គ្នានៅក្នុងបន្ទប់ផ្ចុងក្រសែរភ្នែកមករកក្មេងប្រុសរូបស្រស់វ័យក្មេងល្ហក់គ្រប់ៗគ្នា ។ ក៏ពិតណាស់ដែល Feahyung បានគិតដល់រឿងចាញ់កូនជំនួស ប៉ុន្តែមិនហ៊ាននិយាយដោយសារតែការគិតរបស់ខ្លួនគឺខុស វាអាចនិងបណ្តាលមកពីមូលហេតុអ្វីផ្សេង Jungkook ប្រហែលជាពុលចំណីពុលអីហើយ តែនេះក៏ពិនិត្យរួចហើយថាគេមិនបានឈឺអ្វីឡើយ អញ្ចឹងការគិតរបស់គាត់កាន់តែមានប្រៀបជាងមុន បែបនិងហើយទើបគាត់ហ៊ាននិយាយនោះ ។

« កូន?? » ម៉ាហ្វៀកម្លោះ ផ្ទួនពាក្យឡើងមកទាំងញញឹមចេញមកស្រាលនៅលើរង្វង់មុខសង្ហាររបស់នាយ ។ គេពិតជាកំពុងតែមានកូនជាមួយ Omega តូច មែនហ្ហេស??

« អូនមានផ្ទៃពោះពិតមែនហ្ហេស? Omega តូចអូនមានពិតមែនឬ?? » មិនចាំយូរកម្លោះសង្ហារក៏ស្រវេស្រវាចុះពីលើគ្រែដើរមករកនាយតូចយ៉ាងលឿន ចំណែកឯអ្នកដែលត្រូវបានគេថាកំពុងមានផ្ទៃពោះក៏ភ័យខ្លួនឡើងស្លេកបបូរមាត់អស់ទៅហើយ ។

« អូនមិនដឹងទេ »  នាយតូចក្រវីក្បាលតិចៗ ដោយសារតែខ្លួនពិតជាមិនបានដឹងអ្វីមែន ចាញ់កូនក៏មិនបានចាញ់ មានតែឃ្លាន ថ្ងៃនេះគេញ៊ាំច្រើនសម្បើមណាស់ ព្រោះក្រពះធ្វើទុកមិនឈប់សោះតែម្តង ។

The Owner Of My Heart (✔️)Where stories live. Discover now