EP20 : ខ្ញុំស្រឡាញ់លោក

10.9K 658 11
                                    

ពេលល្ងាចដ៏ស្រស់ថ្លាដែលមេឃកំពុងតែរៀបបាក់សឹបៗចុះទៅម្តងបន្តិចៗ សម្លេងទឹកធ្លាក់ គួបផ្សំជាមួយនិងអាកាសធាតុត្រជាក់ល្មមបានបំពេរលួងលោមឱ្យគូស្នេហ៍មួយគូដែលកំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួតបន្ទាប់ពីពួកគេបញ្ចប់សង្គ្រាមស្នេហ៍ដ៏ក្តៅគគុកជាមួយគ្នាហើយឆ្អែតឆ្អន់ ។ ពេលនេះគឺគ្មានម្នាក់ណាដែលថាមិនល្វើយនោះទេ គឺសុទ្ធតែល្វើយអស់កម្លាំងរៀងៗខ្លួន អញ្ចឹងហើយបានជាពួកគេគេងលង់លក់យ៉ាងស្កប់ស្កល់បែបនេះ ។

« ហ្ហឹម?? » មិនយូរប៉ុន្នានផងនាយតូចដែលគេងកើយដៃរបស់អ្នកកម្លោះក៏ក្រហឹមរងូវៗក្នុងដើម.ក រុលខ្លួនចូលទៅកៀកនិងគេទាំងចងចញ្ចើមហាក់ដូចជាមានអ្វីម្យ៉ាងកំពុងតែរំខានដំណេក ព្រោះតែពេលនេះគេក៏ចាប់ផ្តើមមានអារម្មណ៍ថារងា ដោយសារតែគេងគ្មានសម្លៀកបំពាក់គឺមានតែភួយមួយបិទបាំងរាងកាយអាក្រាតតែប៉ុណ្ណោះ ។ ការរើបម្រះកម្រើកកាយរបស់គេក៏បានដាស់ឱ្យអ្នកកម្លោះបើកភ្នែកឡើងមកពិនិត្យមើលឱ្យខានតែបាន Tae ដកដៃចេញពីចង្កេះគេវិញ បម្រុងថានិងប្រេះខ្លួនបែរទៅខាងនោះម្តង តែ Jungkook ក៏លូកដៃទៅចាប់ដៃគេឱ្យបែរមកអោបខ្លួនវិញបានជាមុន នាយយកដៃម្ខាងទៀតទៅអង្អែលស្មាស.រលោងស្រាលៗ រួចទើបអោនទៅថើបគេមួយខ្សឺតបំណងគឺចង់លួងលោមគេឱ្យគេងវិញ ។

អ្នកកម្លោះសកដៃទៅយកខ្នើយមកដាក់ឱ្យនាយតូចកើយជំនួសដៃខ្លួន ហើយក៏ងើបទៅយកកន្សែងមករុំល្វែងខាងក្រោមរបស់ខ្លួនជាមុន និងអាលទៅរកសម្លៀកបំពាក់មកស្លៀកឱ្យក្មេងដែលកំពុងតែរងានេះម្តង អាកាសធាតុត្រជាក់ៗផងគេមិចនិងអាចបណ្តោយឱ្យប្រពន្ធគេឈឺបាននោះ ។

ក្រោយពីចាត់ការសម្លៀកបំពាក់ហើយរួចរាល់ គេក៏បើកបង្អួចអើតមើលទៅខាងក្រៅ មេឃក៏ចាប់ផ្តើមងងឹតបន្តិចម្តងៗដែលហើយ ។ អ្នកកម្លោះអោនទៅថើបថ្ងាសនាយតូចមួយខ្សឺត សកដៃទៅយកភួយមកដណ្តប់ឱ្យគេថែមពីលើមួយតង់ទៀត រួចទើបងើបដើរចេញទៅខាងក្រៅ ដើម្បីចាត់ការបង្កាត់ភ្លើងរង់ចាំឱ្យនាយតូចក្រោកពីដំណេក ។

ម៉ាហ្វៀកម្លោះដ៏មានអំណាចស្ថិតនៅក្នុងសម្លៀកបំពាក់សាមញ្ញៗ ខោខ្លីលើជង្គង់គួបផ្សំជាមួយនិងអាវយឺតដៃខ្លីបង្ហាញឱ្យឃើញសាក់ស្ថិតនៅដៃស្តាំតាំងពីចុងម្រាមរហូតដល់ត្រឹមស្មា ។ នាយតូចរូបស្រស់ស្ថិតនៅក្នុងវ័យ 19 ឆ្នាំកំពុងតែឈរគយគន់មើលមនុស្សដែលខ្លួនមានចិត្តលបលួចស្រឡាញ់ពីលើផ្ទះមក ក៏ញញឹមចេញមកពង្រាយនៅលើផ្ទៃមុខស្រទន់ស្អាតរបស់គេ ។

The Owner Of My Heart (✔️)Where stories live. Discover now