EP61 : បងថាតែមួយទេ 🔥

12.2K 724 50
                                    

+ Waring 🔞
សុំអាធ្យាស្រ័យទុកជាមុនរាល់ពាក្យសម្តីមិនសមរម្យ

{ Jungkook x Taehyung Scene }

    ម៉ាហ្វៀរូបសង្ហារ ដែលបានបីប្រពន្ធចាកចេញពីកន្លែងមានជម្លោះពេលនេះកំពុងតែឈរនៅមាត់ទ្វារបន្ទប់ លូកដៃទៅបើកទ្វារយកលំបាកលំបិនដោយសារតែប្រពន្ធរករឿងមិនព្រមចុះ ដៃទាំងសងខាងត្រូវត្រកងបីកាយតូចដោយសារតែខ្លាចប្រពន្ធធ្លាក់ ប៉ុន្តែមើលប្រពន្ធគេចុះតែអោប.កគេវិញមិនអោបផងសុខចិត្តឱ្យគេបីនិងបើកទ្វារក្នុងពេលតែមួយមើលតែដៃរបស់គេមានបី ។

                    ៚ ក្រាក ៚

    ទម្រាំតែបើករួចព្រះអើយ!! គេសឹងតែរោយដៃ មើលទៅរាងដូចជាតូចទេតែពេលបីទើបដឹងថាឥឡូវគេធ្ងន់ជាងពីមុនសាច់ឡើងត្រលុកត្រលន់គ្រប់កន្លែងឯណោះ ។ Jungkook លើកជើងទៅកៀរទ្វារបិទវិញបន្តិចហើយក៏បីប្រពន្ធទៅលើពូកដាក់គេឱ្យអង្គុយថ្នមៗ រួចទើបដាក់ខ្លួនទៅអង្គុយតាមពីក្រោយ ។

« ប្រពន្ធសម្លា... »

« កុំប៉ះអូន!!! » មិនទាន់និងបានអោបអីស្រួលបួលផង នាយតូច ក៏បម្រាមគេជាមុន អោបដៃងាកមុខចេញហើយនៅរំកិលខ្លួនខិតចេញពីគេទៀត ។

« អា៎!! កុំបែបនិងទៅមើលអូនហ្ហា៎ » បើត្រូវការឱ្យគេលួង ហើយមិនឱ្យគេប៉ះយ៉ាងមិចនិងកើត?? លួងយ៉ាងណាក៏ត្រញវតែអោប ថើប ស្ទាបអ្វីបន្តិចដែរ ទាល់តែបែបនេះទើបលួងឆាប់បាត់ ។

« លោកប្តីអូនផ្តាំបងយ៉ាងមិចខ្លះ? » ផ្តាំណាស់ផ្តាំកាលពីព្រឹកមិញមុនចេញទៅ បងមើលកូនផងណា៎បង ប្រយ័ត្នកូនមានរឿងជាមួយគេនៅសាលា ហើយគេក៏ឆ្លើយបានទៀត បាទយ៉ាងពិរោះ ចុះមើលទៅគេមើលកូនយ៉ាងមិចខ្លះបានទៅធ្វើបាបកូនគេដល់ទៅ 3 នាក់ក្នុងពេលតែមួយ ។ អា៎!! ត្រូវហើយនៅមួយទៀត ខ្លួនក៏បានប្រាប់គេដែលថាបើកូនមានរឿងត្រូវតែទៅប្រាប់គេ ត្រូវហើយគេពិតជាបានប្រាប់កូនមែន ប្រាប់កូនឱ្យថែម មិនបានប្រាប់កូនឱ្យឈប់ទេ ។

« ឱ្យបងធ្វើយ៉ាងមិចបើពួកក្មេងៗអស់នោះមករករឿង Won មុន សមហើយដែល Won ចាត់ការ អូនទៅខឹងធ្វើអ្វី?? សឺតៗ កុំខឹងអីណា៎ » ដើមដៃមាំៗទាំងគូក៏ចាប់លូកបន្លំៗទៅអោបចង្កេះតូចរបស់ប្រពន្ធជាប់ រំកិលខ្លួនចូលទៅអង្គុយពីខាងក្រោយ និយាយបកស្រាយទៅប្រពន្ធបណ្តើរបបូរមាត់ក៏ឈ្មក់លួចថើបកញ្ចឹង.ករបស់ប្រពន្ធពីក្រោយខ្សឺតៗ ។

The Owner Of My Heart (✔️)Onde as histórias ganham vida. Descobre agora