EP70 : ខឹងអូនឬ??

9.2K 689 28
                                    

៚ ក្រាក ៚

គ្រាន់តែបើកទ្វារចូលមកដល់ខាងក្នុងបន្ទប់ នាយតូច ក៏ដើរទៅរកទូរកាន់សម្លៀកបំពាក់មួុយឈុតដើរចូលទៅក្នុងបន្ទប់ទឹកបាត់ ហើយមិនយូរវត្តមានរបស់ស្វាមីរូបសង្ហារក៏ដើរចូលតាមពីក្រោយទាំងមុខស្អុយប៊ែរមិនប្រាប់ក៏ដឹងដែលថាគេបែបនេះដោយសារតែអ្វី ។

« ប្រពន្ធសម្លាញ់~~~ » Jungkook លើកដៃទៅគោះទ្វារបន្ទប់ទឹកហៅប្រពន្ធរងូវៗ ផ្អឹបថ្ងាសនិងទ្វារសម្លឹងមើលកាយតូចច្រឡឹងពីខាងក្រៅហើយក៏លេបទឹកមាត់ក្អឹកៗមើលតែប្រពន្ធជាម្ជូរទៅហើយ ។

« អូនកំពុងងូចទឹក » Tae តបហីៗទៅគេវិញដោយមិនបានចាប់អារម្មណ៍ឡើយថាលោកប្តីជើងល្អកំពុងលបលួចមើលខ្លួនពីខាងក្រៅមក ។

« ប្រពន្ធសម្លាញ់ហ្ហា~~ » គេគោះទ្វារបណ្តើរហៅបណ្តើរ ឯភ្នែកក៏ខំបើកធំៗសឹងប៉ិនពងមាន់មើលរាងរបស់ប្រពន្ធធ្វើមើលតែមិនដែលឃើញអញ្ចឹង ។

« បងហៅរកមឹមឬក៏យ៉ាងមិច?? » នាយតូច ជ្រួញចញ្ចើមងាកទៅមើលទ្វារហើយក៏ឃើញស្រមោលស្ទង់នៅឈរពីមុខមាត់ទ្វារ ទើបគេប្រញាប់ដើរទៅទាញវាំងននបិទមិនឱ្យមើលឃើញទៀតទេ ។

« បើកទ្វារឱ្យបងចូលដែលទៅ »

« អូនងូចទឹក បងចូលមកធ្វើអី?? »

« ចូលទៅធ្វើអូន »

« ប្រុសចម្គួតស្ងាត់មាត់ទៅកុំរំខានអូន » Tae ខាំមាត់ខាំ.កបែរទៅមើលទ្វារសម្លក់គេពីខាងក្នុងទៅ រួចក៏ចាប់ផ្តើមងូចទឹកបន្តដោយលែងខ្វល់លែងខ្វាយពីសម្លេងស្រែកហៅរបស់ស្វាមីទៀត ។

មួយសន្ទុះក្រោយ នាយតូច ក៏បោះជំហានចេញមកខាងក្រៅវិញក្រឡេករកមើលប្តីក៏ឃើញថាគេកំពុងអង្គុយមើលកុំព្យូរទ័រទាំងមុខមាំមិនក្រញូវហើយក៏មិនស្អុយ ប្រហែលកំពុងតែខឹងហើយតាមមើលទៅ ។

Tae ងាកមុខចេញលួចសើចបន្តិចដើរទៅអង្គុយលើគ្រែក្បែរស្វាមីញីសក់សើមៗរបស់ខ្លួននិងកូនកន្សែងហើយក៏រំកិលខ្លួនចូលទៅកៀកនិងគេលូកដៃទៅយកទូរស័ព្ទមកអូសលេង ។

« ជុប៎!! ខឹងអូនឬ?? » ឃើញគេស្ងាត់មិននិយាយអ្វី Omega តូចក៏ស្មានឡើងភ្លាមថាគេកំពុងតែខឹង រំកិលចូលទៅអង្គុយជិតគេអើតមុខទៅថើបថ្ពាល់គេមួយខ្សឺតទុកជាការលួងចិត្តកុំឱ្យគេខឹងទៀត ។

The Owner Of My Heart (✔️)Where stories live. Discover now