EP107 : ឥឡូវថ្លើមប៉ុណ្ណាហើយ??

7.5K 597 16
                                    

    ក្រោយពីចំណាយពេលនៅអង្គុយលេងខាងក្រោយអគារសាលារហូតដល់ធុញហើយ ពួកគេទាំងបួនក៏ដើរចេញមកវិញ ដោយអ្នកជាបងត្រូវជូនប្អូនទៅទិញការ៉េមតាមការទាមទារ ។ មកសាលារៀនមិនដែលថាចេះសុំលុយប៉ាទុកខ្លះទេ តែចង់ញ៉ំាអ្វីគឺរត់ទៅរកគេដែលជាបង ហើយគេមិនចេះចិត្តអាក្រក់ជាមួយប្អូនទេគឺឱ្យរហូត ប៉ុន្តែប្អូនគេមិនដែលចេះថាយោគយល់ពីសុខទុក្ខរបស់គេម្តងទេ តែគេនៅជាមួយគូដណ្តឹងដឹងតែមានមុខហើយពីរនាក់នឹង ។

« នេះរបស់ពួកឯង » អ្នកកម្លោះ ហុចការ៉េមពីដើមឱ្យទៅប្អូនស្រីរបស់ខ្លួនម្នាក់មួយដើមៗ ហើយក៏ហុចការ៉េមកែវធំឱ្យទៅ Insu ធ្វើឱ្យនាងតូចទាំងពីរចងចញ្ចើមធ្វើមុខស្អុយបញ្ចេញប្រត្តិកម្មនៃការមិនពេញចិត្តមកភ្លាម ព្រោះថារាល់លើកលោកប៉ាមិនដែលទិញការ៉េមដើមឱ្យពួកនាងទេ គឺទិញកែវហើយធំណាស់ តែមើលអានេះឡើងតូច ។

« តូចណាស់បងប្រុស » Rose ហុចការ៉េមឱ្យទៅបងប្រុសវិញ ក្រញែងខ្លួនចុះឡើងៗរំអុកចង់បានអាធំ មកធ្វើបាបប្អូនទិញអាតូចឱ្យ បានតែទៅទូលពិតប៉ាទេនេះ ចង់បង្អត់ការ៉េមប្អូន ។

« នាងចម្មក់ យកអានេះទៅមិនដែលញ៉ំាអស់ផង បោះចោលរហូត បានបងមិនប្រាប់ Appa សំណាងពួកឯងហើយ » ចុះគេមានទៅនិយាយអ្វីខុស?? យកអាធំទៅមិនដែលថាចេះញ៉ំាអស់ទេ លើកណាក៏បោះចោលដែរ គ្មានចេះស្តាយរបស់ស្តាយអីទេ នៅជាមួយលោកប៉ាគាត់មានដែលចេះទៅថាអ្វីឱ្យកូន តែនេះកំពុងនៅជាមួយគេមិនដូចលោកប៉ាឡើយ ។

« ឆឹស!! យ៉ាងណាក៏បងនៅតែចិត្តអាក្រក់ »

« អាឡូ!! លោកប៉ា?? » គេរៀបនឹងថា.តមាត់ឈ្លោះជាប្អូនបន្តទៅហើយ តែទូរស័ព្ទរបស់គេក៏រោទិ៍លេខទូរស័ព្ទក៏ជាលោកប៉ាទើបគេលើកមកទទួលខ្លាចក្រែងថាគាត់មានការណ៍សំខាន់ជាមួយ ។

( Won ថ្ងៃពេលចេញមកនាំប្អូនមកផ្ទះផង Appa របស់កូនមិនសូវស្រួលខ្លួន )

« បាទ!! លោកប៉ា » បញ្ចប់ប្រយោគ Jungwon ក៏ហុចទូរស័ព្ទឱ្យទៅ Rose ដោយសារតែនាងកំពុងលោតកញ្ឆក់កញ្ឆែងលាដៃចាំយកទូរស័ព្ទ ហើយក៏ច្បាស់ណាស់ថានាងកំពុងតែទារចង់និយាយជាមួយលោកប៉ា ។

The Owner Of My Heart (✔️)Where stories live. Discover now