EP99 : ព្រះនាងតូចរបស់ប៉ា

7.8K 649 16
                                    

    ដំណើរបោះជំហានរបស់ កម្លោះសង្ហារ ដែលមានឋានៈជាទាយាទស្នងត្រកូលដ៏មានអំណាច ក៏ចាប់ទម្លាក់ជើងទៅលើជណ្តើរម្តងមួយកាំៗ ដើរចុះមកខាងក្រោមតាមការហៅរបស់ Appa ។ 100% គេច្បាស់ជាត្រូវមាត់កាត់ព្រឹកទៀតជាមិនខានទេ បើប្អូនស្រីជើងល្អទាំងពីរកំពុងតែអង្គុយអមសងខាងបែបនេះ មិនដឹងថារៀបរាប់អ្វីខ្លះប្រាប់គាត់ទេ ។

« អរុណសួស្តី Appa » Jungwon ដើរមកឈរទល់មុខគាត់ហើយក៏អោនក្បាលគំនាបអរុណសួស្តីទៅកាន់គាត់តាមទម្លាប់ ដាក់ខ្លួនអង្គុយទៅលើសាឡុងរង់ចាំស្តាប់ការទូន្នានពី Appa ព្រោះបន្តិចទៀតនេះនិងចាប់ផ្តើមហើយ ។

« Won ផឹកទឹកខ្ចីនោះទៅឱ្យស្វាងស្រាខ្លះ » Tae រុញកែវទឹកខ្ចីដែលខ្លួនទើបនិងធ្វើហើយក្តៅៗទៅមុខដើម្បីឱ្យកូនប្រុសយកទៅផឹក យប់មិញគេផឹកច្រើនព្រលឹមឡើងគេច្បាស់ជាឈឺក្បាលមើលទៅទឹកមុខដូចជាមិនសូវស្រស់បស់ខ្លួនក៏ដឹងបាត់ទៅហើយ ។

« យប់មិញកូនមកវិញម៉ោងប៉ុន្នាន?? »

« ម៉ោង 1 »

« អ្នកណាឱ្យកូនបើកឡានមកវិញទាំងស្រវឹងជោគបែបនេះ? » ដែលខ្លួនសួរនេះក៏ដោយសារតែចង់ដឹងថាកូននិងឆ្លើយការពិតមកឬអត់ ប៉ុន្តែមិនអីទេយ៉ាងណាក៏គេមិនកុហកដែរ គេពិតជាមកដល់ម៉ោង 1 ពិតមែន តែក៏រាងលើសតិចតួចដែរ ប៉ុន្តែយ៉ាងណាក៏គេបើកឡានមកទាំងស្រវឹងមិនបន្ទោសមិនថាមិនបានទេ ព្រោះខ្លួននិយាយក៏ដោយសារតែបារម្ភពីកូនដែរ ។

« Appa កូនធំហើយ កូនជិះទៅខ្លួនឯងចាំបាច់ត្រូវការអ្នកនាំមកវិញដែលឬ?? »

« មែន!! Appa ដឹងកូនធំហើយ តែបើកូនកើតអ្វីទៅគិតយ៉ាងមិច?? លើកក្រោយ Appa ហាមកូនមិនឱ្យបើកទាំងស្រវឹងជោគបែបនេះទៀតទេ »

« អរុណសួស្តី ប្រពន្ធសម្លាញ់ » ខណៈដែលគ្រប់គ្នាកំពុងតែស្ងាត់មាត់ស្ងាត់.ករង់ចាំស្តាប់រាល់ពាក្យសម្តីរបស់ នាយតូច តែអ្នកជាប្តីក៏ចុះមកដើរទៅថើបថ្ពាល់ប្រពន្ធមួុយខ្សឺតតាមទម្លាប់ប្រចាំថ្ងៃដែលគេតែងតែធ្វើពេលចុះមកដល់ខាងក្រោម ។

« អរុណសួស្តី លោកប្តី បងទៅធ្វើការមែនទេ?? » Tae អើតមុខទៅថើបថ្ពាល់គេវិញ សម្លឹងមើលសម្លៀកបំពាក់ដែលគេពាក់ដូចជាកំពុងតែចង់ទៅធ្វើការ តែថ្ងៃនេះជាថ្ងៃសម្រាកតើមិនអញ្ចឹង??

The Owner Of My Heart (✔️)Where stories live. Discover now