"មិនចង់ឆ្លើយ ចុះនាងជាអ្នកណាហេតុអីចង់ដឹងរឿងគេម្ល៉េះ?"
"យើងសុំប្រាប់ឯងចុះថាបើចង់សុខនៅឲ្យឆ្ងាយពីគេទៅ"
"នាងសំអាងស្អីបានជាមកនិយាយបែបនេះ?"
"ព្រោះគេមិនមែនជារបស់ឯងទេ គេជារបស់យើងម្នាក់គត់"(ជឿជាក់សាឡប់😒)
"បើអីចឹងនាងទៅប្រាប់គេខ្លួនឯងទៅថាកុំឲ្យមកជិតយើង"Taehyung និយាយក៏ពិតព្រោះគេមិនដែលទៅរញ៉េរញ៉ៃជាមួយនាយទេ គឺនាយវិញទេដែលមកតាមរញ៉េរញ៉ៃគេ
"ហ៊ឹស!!អួតខ្លួនឯងជ្រុល គិតថាខ្លួនឯងនឹងជាស្អី តោះយើងទៅវិញ"yiranសើចចំអកឲ្យគេរួចនាងក៏ដើរទៅជាមួយគ្នីគ្នាយ៉ាងព្រងើយទុកឲ្យ Taehyung នៅឈរហួសចិត្តម្នាក់ឯង
"មនុស្សអស់នេះ"នាយតូចដើររអ៊ូរម្នាក់ឯង ដោយសារតែមិនចង់មានរឿងទើបមិនតបត
"Tae គ្រូរកឯង"Jimin ដើរចូលមកប្រាប់ព្រោះតែគ្រូរកគេពិតមែន
"មានការអីមែនទេ?"
"មិនដឹងទេឯងទៅជួបគាត់សិនទៅ ហើយចុះឯងគេងជាមួយអ្នកណា?"
"មិនដឹងទេស្មើនេះហើយមិនទាន់ឃើញមុខមកទេ បើជួបណានឹងវាយឲ្យបែកមុខមិនខានទេ បានហើយយើងទៅជួបលោកគ្រូសិន"ថាហើយគេក៏ដើរចេញទៅបាត់
ពេលដែលទៅយកតង់ពីលោកគ្រូហើយតែមិនបាននោះទេព្រោះគាត់ប្រាប់ថាមានអ្នកមកយកទើប
Taehyung គិតថាប្រហែលជាអ្នកដែលត្រូវគេងជាមួយគេហើយតែក៏មិនភ្លេចសួរគាត់ពីកន្លែងដែលគេត្រូវគេងឡើយ ប៉ុន្តែចម្លែកត្រង់ថា ហេតុអីបានជាកន្លែងគេត្រូវនៅឆ្ងាយពីគេឯងម្ល៉េះ?? លុះដឹងកន្លែងហើយគេក៏សម្ដៅទៅរកតែម្ដងទាំងមិនបានដឹងថាជាអ្នកណានោះទេ។
"សួស្តី"មកដល់ភ្លាម Taehyung ក៏រាក់ទាក់ភ្លាមតាមនិស្ស័យរួសរាយរបស់គេទាំងមិនដឹងថាជាអ្នកណាព្រោះគេឈរបែរខ្នងដាក់ហើយដៃក៏មមាញឹកក្នុងការរៀបចំតង់
"មកហើយ??"នាយសួរទាំងមិនបែរមុខមករកនោះទេ
"...??..."Taehyung ស្រាប់តែធ្វើមុខឆ្ងល់នឹងសម្លេងនេះ មានអារម្មណ៍ថាដូចជាប្រហែលៗ
ភាគទី12:វាមិនងាយស្រួលនោះទេ Kim taehyung
Start from the beginning
