EP120 : ហេតុអ្វីគេស្រឡាញ់ឯងខ្លាំងម្ល៉េះ?!!

Start from the beginning
                                    

« គ្មានអ្វីទេ ខ្ញុំគ្រាន់តែចង់នៅក្បែរបងបែបនេះឱ្យយូរបន្តិច » Insu ក្រវីក្បាលតិចៗ ហើយក៏បិទភ្នែកសំងំនៅក្នុងរង្វង់ដៃរបស់គេយ៉ាងស្ងៀមស្ងាត់ ឃើញបែបនេះ Jungwon ក៏មិនមាត់ លើកដៃទៅអង្អែលខ្នងគេស្រាលៗដើម្បីលួងលោមគេ ទោះជាគេមិនប្រាប់ក៏ខ្លួនដឹងថាគេមានអារម្មណ៍មិនល្អ តែក៏ខ្ជិលដេញដោលសួរច្រើនបើគេមិនចង់ប្រាប់ក៏តាមនឹងចុះ ។

មួុយសន្ទុះក្រោយ Insu ក៏បានចូលទៅក្នុងបន្ទប់ទឹកសម្អាតខ្លួនចេញនឹងអាលបានទៅកន្លែងណាក៏មិនដឹងជាមួយគូដណ្តឹង គេគ្រាន់តែប្រាប់ថាគេនាំទៅមើល ប៉ុន្តែមិនប្រាប់ឡើយថានៅឯណា ។ ក្រោយពីងូចទឹករួច Insu ក៏រៀបចំខ្លួនចេញដំណើរទៅជាមួយគូដណ្តឹងបាត់ នេះវាថ្ងៃជិតល្ងាចទៅហើយ គេទើបតែឈានជើងចេញពីក្នុងបន្ទប់ មើលទៅថាគេពូកែសំងំកម្រិតណា សាកតែមិនចូលទៅលោមឱ្យចេញមកគេមិនព្រមចេញមកតែម្តងនឹង ។

« ង៉ឺត!!!* » មិនយូរប៉ុន្នានពួកគេក៏ធ្វើដំណើរមកដល់ទៅទីតាំងដែល Jungwon បានរៀបចំ វាជាផ្ទះមួយបែបដែលលើទឹកថ្លាមួយកន្លែងប៉ុន្តែមិនមែនជាទឹកជ្រៅឡើយ ។ គេបានមកមើលទីនេះព្រឹកមិញឃើញថាអាកាសធាតុក៏ល្អ ទេសភាពក៏ស្រស់ស្អាត ម្យ៉ាងវាក៏ស្ងប់ស្ងាត់ទៀត គេក៏សម្រេចចិត្តជួលទីនេះទុកតែម្តង ។

( ដូចក្នុងរូប )

« អូនចូលចិត្តទេ?? » Jungwon សកដៃទៅអោបចង្កេះតូចពីក្រោយដាក់ចង្ការអឹបនឹងស្មារបស់គេ ថើបថ្ពាល់គេមួយខ្សឺតហើយក៏សួរ ទោះជាដឹងពីចម្លើយរួចហើយក្តី ញញឹមស្រស់បែបនេះដែលថាគេមិនចូលចិត្តមែនទេ?

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


« អូនចូលចិត្តទេ?? » Jungwon សកដៃទៅអោបចង្កេះតូចពីក្រោយដាក់ចង្ការអឹបនឹងស្មារបស់គេ ថើបថ្ពាល់គេមួយខ្សឺតហើយក៏សួរ ទោះជាដឹងពីចម្លើយរួចហើយក្តី ញញឹមស្រស់បែបនេះដែលថាគេមិនចូលចិត្តមែនទេ?

« ស្អាតណាស់ » Insu ងាកមុខទៅញញឹមដាក់គេពង្រាយ ដាក់ដៃទៅអង្អែលខ្នងដៃគេស្រាលៗ សម្លឹងមើលទៅទេសភាពដ៏ស្រស់ស្អាតវាហាក់ដូចជាជួយយកទុក្ខសោកទាំងឡាយពីចិត្តដ៏តូចមួយនេះទៅអស់ ។

The Owner Of My Heart (✔️)Where stories live. Discover now