"គឺ.....ឯងនិយាយទៅ"Hoseok ប្រុងនិយាយតែមិនហ៊ានពេលមើលទៅមុខគាត់ហើយកេះ Yoongi ឲ្យនិយាយជំនួសដែលបង្កើតជាចម្ងល់ដល់រាងចំណាស់ជាខ្លាំងតែគាត់មិនមាត់រងចាំឲ្យពួកគេនិយាយខ្លួនឯង
"គឺអ៊ីចឹងទេអ៊ំស្រី គឺថា....គឺខ្ញុំចង់សុំឲ្យអ៊ំស្រីកុំឲ្យ jung គេចូលធ្វើការអី បានទេបាទ?" Yoongi និយាយទាំងរដិបរដុបព្រោះភ័យតិចៗដែរខ្លាចថាខ្លួននិយាយខុស ទាំងដែលដឹងថាគាត់មិនកាចនោះទេតែបេះដូងវាចេះតែលោតដូចរៀងភ័យៗពេលមកនិយាយជំនួសគេបែបនេះ(ធ្លាប់ចឹងដែរអត់😹)
"ហេតុអីសុខៗមកសុំអ៊ំពីរឿងនេះ?"ថាអីចេះខុស គាត់គិតហើយថាពួកគេច្បាស់ជាមកជួយនិយាយឲ្យកំពូលកូនប្រុសគាត់អំពីព្រោះនិយាយខ្លួនឯងមិនសម្រេចទើបទៅយកមិត្តភក្តិឲ្យមកជួយនិយាយឲ្យល្បិចបែបនេះគាត់ដឹងអស់ហើយ តែគាត់នៅតែព្រមតាមតែរហូត
"គឺខ្ញុំសុំទៅចុះណាអ៊ំស្រីពេលនេះJungគេមិនទាន់ចង់ធ្វើការទេ ព្រោះនៅចាំញ៉ែកូនប្រសារលោកអ៊ំឲ្យបានសិន"និយាយតែប៉ិននេះទាំង Jungkook
ទាំង Mrs.jeon នាំគ្នាងាកមើលមុខ Yoongi យ៉ាងលឿន ចង់និយាយពីអី??ញ៉ែកូនប្រសាឲ្យបានមែនទេ??ប៉ុន្តែរឿងនេះមានតែ Jungkook ម្នាក់គត់ដែលដឹងខ្លួនឯងច្បាស់
"ហ៊ឺយ~មិនដឹងមួយណាជាកូនប្រសារអ៊ំឲ្យប្រាកដនោះទេ បើមិនដែលស្រឡាញ់គ្នាបាន5ម៉ោងផង នេះអ៊ំក៏ចង់បានកូនប្រសារដែលណា"គាត់និយាយទាំងមើលទៅមុខកូនប្រុសពៅគាត់បន្តិច
"គឺធានាថាលើកនេះអ៊ំស្រីនឹងបានមែនទែនមិនខានព្រោះ jung កំពុងតាមញ៉ែ"Hoseok និយាយទាំងដៀងភ្នែកទៅមើល Jungkook បន្តិចហើយសើចចេញមកតិចៗ
"អា seok"Jungkook សម្លឹងមុខគេចង់លៀនគ្រាប់ភ្នែកពេលគេយកការពិតមកនិយាយលេងបែបនេះ ចំពោះ Jungkook វាធម្មតាទេ តែសម្រាប់
Jungwoon វិញនាយមិនបានសប្បាយជាមួយទេព្រោះនាយដឹងថា Hoseok ចង់សម្ដៅលើអ្នកណាតែមិនមាត់បានត្រឹមតែអង្គុយស្ងៀមស្ងាត់ប៉ុណ្ណោះ
"ហ៊ឹម~ចាំមើលអ៊ំនិយាយជាមួយប៉ាគេសិនបើសម្រេចយ៉ាងណាចាំអ៊ំប្រាប់តាមក្រោយ តែថ្ងៃនេះនៅញ៉ាំបាយទីនេះមួយពេលសិនណាបើជ្រុលជាមកទៅហើយ"Mrs.jeon និយាយទាំងញញឹម
ភាគទី9:ដំណើរទស្សនកិច្ច
Start from the beginning
