<<ក៏បាន>>ថាហើយនាយក៏យកនំមកដាក់ចូលក្នុងមាត់រួចក៏លាន់មាត់
<<មិនឃើញឆ្ងាញ់ផង>>Yoongi និយាយទាំងទឹកមុខធម្មតា តាមពិតនំនេះឆ្ងាញ់ពិតមែនតែជារបស់សត្រូវស្នេហាខ្លួនទើបនិយាយបែបនេះតែម្តងទៅ
<<ហេតុអីថាមិនឆ្ងាញ់>>Taehyung ក៏មិនយល់ដែល នំគេឆ្ងាញ់សឹងអីមកថាមិនឆ្ងាញ់វាដូចជាបំបាក់ទឹកចិត្តអ្នកធ្វើពេកហើយ
<<Tae ឯងទៅថាធ្វើអីមនុស្សគ្មានសីលធម៌>>
Jimin និយាយហើយក៏ងាកទៅសម្លឹងមុខ Yoongi
តែនាយមិនខ្ចីឈឺក្បាលថែមទាំងញាក់ចិញ្ចើមឌឺទៀត
<<បានហើយៗ ឈប់ប្រកែកគ្នាទៅនេះ Min Min
បងផ្ញើនំនេះទៅឲ្យអ្នកមីងផងឲ្យគាត់បានភ្លក្សរសជាតិថ្មីនឹងណា>>ដោយឃើញគេប្រកែកគ្នាមិនឈប់នាយក៏កាត់ចង្វាក់មិនដូច្នោះទេមិនដឹងថាស្មើណាបានមានអ្នកឈ្នះនោះទេ។ ប៉ុន្តែរាល់ការសន្ទនារបស់អ្នកទាំងពីវាកាន់តែធ្វើឲ្យអ្នកកម្លោះ Yoongi កាន់តែជ្រួញចិញ្ចើមឆ្ងល់មិនឈប់ ហេតុអ្វីបានជាគេនិយាយស្និទ្ធស្នាលគ្នាដល់ថ្នាក់នេះ
<<អរគុណបង Yi ចឹងខ្ញុំទៅសិនហើយណា Tae យើងទៅមុនហើយ>>Jimin ថាហើយក៏យកនំដើរចេញទៅបាត់ ឃើញដូច្នោះ Yoongi ក៏ទៅតាម
#ខាងក្រៅ
<<ឈប់សិន Jimin>>Yoongi រហ័សមកចាប់ដៃ Jimin
<<មានការអីហេស៎សិស្សច្បង?>>Jimin សួរវិញទាំងជ្រួញចិញ្ចើមចូលគ្នា
<<មិញនេះជានរណា?>>នាយសំដៅទៅលើ TanYi
<<ជាអ្នកណាពាក់ព័ន្ធអីនឹងសិស្សច្បង?>> Jimin
(គេតាមញ៉ែហើយមិនដឹងទៀត😒)
<<ច្បាស់ជាពាក់ព័ន្ធហើយ>>Yoongi
<<ពាក់ព័ន្ធយ៉ាងម៉េច?>>Jimin
<<.......>>ស្ងាត់។ មិនមែនឆ្លើយមិនចេញទេ តែនាយខ្ចិលឆ្លើយព្រោះឆ្លើយមិនចេញពិតមែន😂
<<បើអស់អីហើយខ្ញុំលាសិស្សច្បងទៅហើយ>>
Jimin ថាហើយក៏ដើរចេញតែត្រូវ Yoongi និយាយកាត់
<<ឲ្យបងជូនទៅទេ?>>Yoongi
<<មិនបាច់ទេ ផ្ទះខ្ញុំនៅជិតនឹងទេសិស្សច្បងទៅចុះ>>Jimin
ភាគទី8:ក្ដីសង្ឃឹម
Start from the beginning
