ភាគទី 53

4K 263 3
                                    

                 
         ជុងហ្គុកពាក់អាវដៃវែងពណ៍ស ខោជេីងវែងពណ៍ខ្មៅរលាស់សក់តិចៗទៅក្រោយ រួចជ្រួលចិញ្ចេីមចូលគ្នាពេលឃេីញប្រពន្ធកំពុងញុាំនំខេកជំនិត អង្គុយ
គងទាក់ខ្លាមេីលទូរទស្សន៍សេីចកក្អឹក គេក៏រហ័សដេីរទៅមេីលមាឌតូច។
   «តេីអូនកំពុងធ្វេីអី?»មនុស្សមាឌដាក់ខ្លួនអង្គុយចុះ  ជិតរាងល្អិតរួចសួរ ប្រអប់ដៃក្រាស់ខ្មឹកក៏លេីកអង្អែលក្បាលរាងតូចថ្នម
   «មេីលTV ហិហិ…បងញុាំទេ?»ថេយ៉ុងប្រាប់រួចបញ្ចុកនំខេកទៅអ្នកជាប្តី ជុងហ្គុកក៏គ្រវីក្បាល
  «អូនញុាំទៅ!!»ជុងហ្គុក
  «អ្នកប្រុសបាយឆាបង្គារធ្វេីរួលរាល់ហេីយ»យូយីងប្រាប់ពីចម្ងាយ មាឌតូចគ្រាន់តែឮហេីយក៏ភ្ញាក់ព្រេីត
បែរទៅក្រោយមេីលយូយីង
  «បាយឆាររបស់ខ្ញុំ!!»ថេយ៉ុង រហ័សដាក់ចាន
Cakeនៅលេីតុរួចរត់ទៅតុអាហារយ៉ាងលឿន រាងក្រាស់ឃេីញហេីយក៏ដេីរទៅតាម នេះមាឌតូចមិនខ្វល់ពីគេទេហេស៎?
  «ញុាំមួយៗទៅ!!»ជុងហ្គុក ទាញកៅអីអង្គុយទល់មុខរាងតូចរួចសម្លឹងមេីលមុខប្រពន្ធដែលគិតញាត់យកៗ!!សមហេីយមាឌតូចមិនសូវបានញុាំបាយដល់ទៅ4ថ្ងៃទេីបឃ្លានបែបនេះ
   «អូនញុាំច្រេីនកេីតជាជ្រូកបងស្រឡាញ់អូនទេ?»
  «ទេ--»គ្រាន់តែរាងក្រាស់និយាយឡេីងភ្លាមថេយ៉ុង
ក៏ងេីបមុខសម្លឹងទៅរាងក្រាស់លែងញុាំបាយតទៅ
ទៀត
   «បែបនោះរឹតគួរឲ្យស្រឡាញ់ ថ្ពាល់ប៉ោងៗនោះអី!!»ជុងហ្គុក សេីចហេីយទាញថ្ពាល់ក្រពុំរបស់
ប្រពន្ធលេងបន្តិច
  «ស្មានថាលែងស្រឡាញ់អូនហេីយតេី!!»
  «មិចនឹងអាចនោះ!!បងស្រឡាញ់តែអូនម្នាក់ទេ»
  «អ្នកប្រុស!!»អុីវ៉ាន
  «មានការអី?»
«ឯកសារខ្ញុំទុកឲ្យនៅលេីតុធ្វេីការបាទ»
  «ហុឹមម…..»
        Ring~Ring~~
       ទូរស័ព្ទរោទ៍ឡេីង រាងក្រាស់ឃេីញលេខជាម៉ាក់របស់ខ្លួនក៏រហ័សទទួលមកនិយាយ។
  «ជុតហ្គុកមែនទេកូន?»លោកស្រីចន
  «បាទ! អ្នកម៉ាក់មកពីអុីតាលីវិញហេីយហេស៎»
  «ទេីបមកដល់យប់មិញ ថេយ៍នៅឯណាម៉ាក់សុំជួបបន្តិច»
  «ចាំបន្តិច!!»ជុងហ្គុក ដកទូរស័ព្ទពីត្រចៀករួចហុចរាងតូច
  «អ្នកម៉ាក់បង គាត់ចង់ជួបអូន»ថេយ៉ុ ឮហេីយ ក៏ឈប់ញុាំបាយរួចយកទូរស័ព្ទនិយាយវិញ
  «សួស្តីអ្នកម៉ាក់ក្មេក ម៉ាក់ត្រឡប់មកពីអុីលីតាវិញ
ហេីយមែនទេ?»ថេយ៉ុង
  «ថេយ៍ហេស៌? ម៉ាក់ត្រឡប់មកវិញហេីយ ថ្ងៃនេះមកលេងម៉ាក់មក ម៉ាក់មានរបស់ផ្ញេីរកូន!!»
  «របស់ផ្ញេីរហេស៎?»Teaគ្រាន់តែឮថាជារបស់ផ្ញេីរ ក៏ញញឹមខ្ជិបមាត់មិនជិត បន់ឲ្យតែជារបស់ញុាំទៅបានហេីយ
  «មែន!! ថ្ងៃបន្តិចនាំជេឃេមកៗ»
  «បាទ! បាទអ្នកម៉ាក់ ជម្រាបលាម៉ាក់»ថេយ៍ បិទទូរស័ព្ទរួចហុចឲ្យប្តីវិញ
  «ម៉ាក់និយាយអីប្រាប់អូន?»ជុងហ្គុក ក្រេបកាហ្វេតិចៗសម្លឹងមេីលទុកមុខញញឹមញញែមរបស់ប្រពន្ធ
«គាត់មានរបស់ផ្ញេីរ ថ្ងៃឲ្យពួកយេីងទៅ»ថេយ៉ុង
  «មែនរឺ?»ជុងហ្គុក
  «អុឹមម.….»ថេយ៍ ងក់ក្បាលតិចៗ មុននឹងគ្រវីក្បាល
ភ្លាមៗ ពេលនៅសុខៗក៏មានអារម្មណ៍ឈឺក្បាលចង់
ក្អួតភ្លាមៗរឺមួយជំងឺគេមិនទាន់ជាទេ?
  «អូនកេីតអី? មិនស្រួលខ្លួនហេស៎?»ជុងហ្គុក
  «អត់…..អត់អីទេ!!»ថេយ៍ គ្រវីដៃបដិសេធ
      - SKIP -
   «ចង់បានមែនទេ?»យ៉ុនគីសួរទៅជីមីដែលងេីត
លេីមៗមេីលខ្សែកដែលនៅនឹងដៃរបស់គេ វាជាខ្សែ.ក.
ប្រចាំឆ្នាំចេញម៉ូតចង់ក្រោយបង្អស់
  «អត់ទេ…..ខ្ញុំគ្មានលុយទិញវាទេ»ជីមីន
  «ចង់បាន? យេីងឲ្យឯង»យ៉ុនគី
  «ទេ..ខ្ញុំគ្មានលុយសងលោកម្ចាស់!ទេអ្ហាយ…»ជីមីន
ស្រែកញ៉ាចពេលត្រូវរាងសង្ហារចាប់ទាញដៃឲ្យអង្គុយ
ច្រកគៀវបែរមុខទៅគេ
  «មិនបាច់សងទេ!!»យ៉ុនគីអង្អែលបបូរមាត់ហេីម
តិចៗមុននឹងត្របាក់វាយ៉ាងលឿន
  «ហុឹមម…..»ជីមីន ធ្មិចភ្នែកតិចៗ ថេីបតបរាងក្រាស់វិញ រាងក្រាស់កាន់តែបានចិត្តគេបឺតជញ្ជក់មាតរាងតូចតាមអំពេីចិត្តខាំក្រញិចបបូរមាត់រាងតូចទាំងលេីទាំងក្រោម
  «ជីមីនចង់បាន !! យេីងក៏ឲ្យបានដែល»សម្លេងធំបន្លឺឡេីងនៅជិតត្រចៀករាងតូច រាងតូចលេបទឹកមាត់
ផ្សេីមបំពង.ក.មុននឹងអោនមេីល.ក.ខ្លួនឯងពេលខ្សែ
ក.ពេញបំពាក់ពីខ្លួនតាំងពីពេលណាមិនដឹង!
   «លោកម្ចាស់….»ជីមីនញឹមៗ យកដៃប៉ះខ្សែ.ក.
មួយនោះទាំងពេញចិត្ត វាមានខ្សែតូចឆ្មាត្បូងពណ៍ខៀវ
   «ជាមនុស្សរបស់យេីង ចង់បានអីយេីងក៏ឲ្យនឹង»
  «ហិហិ….អរគុណលោកម្ចាស់»ជីមីន ញញឹមរួចផ្អែក
ក្បែទៅលេីទ្រូងហាំមាំមុននឹងលេីកម្រាមដៃតូចៗសសៀលទៅលេី.ក.អាវរាងក្រាស់តិចៗ
  «ចេះទេះទាញចំណាប់អារម្មណ៍ផងហេស៎?»យ៉ុនគីចាប់ដៃរាងតូចចេញរួចលេីកកាយតូចបីឡេីងក្នុងរង្វង់ដៃ
   «អាស….លោកម្ចាស់!!»ជីមីន ភ្ញាក់តិចៗ អ្នកកម្លោះកាន់តែបានដៃបីគេចូលបន្ទប់បាត់ទៅ រាងតូចទាក់ទាញគេមុនទេ រាល់ដងគ្រាន់តែចាប់ឲ្យអង្គុយលដីភ្លៅក៏រេីលខ្លួនទៅវិញទៅមកតែថ្ងៃនេះអត់ទេ ថែមទាំងថេីបតបតមកវិញទៀតផង
   «ពួកយេីងលេងអីសប្បាយៗទៅ!!»រាងក្រាស់
ថេីបថ្ពាល់ប៉ោងៗមួយខ្សឺតមុននឹងបន្តចាត់ការលេីកាយតូចរហូតដល់ថ្ងៃឯណោះ។
      នៅតាមផ្លូវសម្តៅទៅផ្ទះម៉ាក់របស់គេ ជុងហ្គុក  ចេះតែសម្លឹងមេីលមុខរាងតូចឥតឈប់គេមិនសូវផ្តោត
ទៅលេីការបេីកឡានទេ គេផ្តោតទៅលេីមាឌតូចខ្លាំងជាង ពេលនេះទឹកមុខTeaស្លេកស្លាំង បែកញេីស
តាមជេីងសក់ជារឿយៗ ពេលសួរក៏ប្រាប់ថាមិនអី!!ចិត្តបារម្ភក៏កេីនឡេីងថ្វេរដងខ្លាចថារាងតូចមិនទាន់ជា រឺមួយថ្នាំក្លែងក្លាយ?
   «ថេយ៍!!អូនមិនស្រួលខ្លួនមែនទេ បេីមិនស្រួលត្រឡប់ទៅផ្ទះវិញហេីយសម្រាកក៏បាន»រាងក្រាស់សួរ មុននឹងកាន់ដៃប្រពន្ធជាប់
   «ហុឹមម….មិនអីទេ»ថេយ៉ុង ខំប្រឹងនិយាយ ភ្នែកក៏ទន់ចេះតែចង់បិទទៅ មានអារម្មណ៍ថាក្នុងខ្លួនមិនស្រួលនោះទេ គេមិនបានឃ្លានទៀតនោះទេ ប៉ុន្តែចេះល្ហិតល្ហៃ ល្វេីយ អស់កម្លាំងក្នុងពេលតែមួយ
   «ដៃអូនត្រជាក់ណាស់!!»ជុងហ្គុក ប្រាប់ រួចលេីក
ដៃស្រឡូនមកថេីប រាងតូចមិនមាត់ក៏បិទភ្នែកយក
កម្លាំងបន្តិចអាចមកពីគេពុលឡានទេដឹង ប៉ុន្តែគេមិនដែលជិះឡានពុលនោះទេ ។
       ៚ ភូមិគ្រឹះចន
     ជុងហ្គុក កាន់ដៃរាងតូចចូលទៅក្នុងផ្ទះ ថេយ៉ុងក៏យោងខ្លួនដេីរយឺតៗតាមរាងក្រាស់។
   «ជេឃេមកហេីយហេស៌កូន»ស្រ្តីចំណាស់ដេីរទៅទទួលកូនតាំងពីមុខទ្វារ រួចទាញដៃកូនប្រសារមកជិតទាំងមិនខ្វល់ពីរាងក្រាស់ មេីលទៅគាត់ចង់ស្រឡាញ់កូនប្រសារជាងកូនបង្កេីតទៅទៀត
   «អ្នកម៉ាក់!!»ថេយ៉ុង
   «ថេយ៍កេីតអីកូន? មុខស្លេកស្លាំងម្ល៉េះ ជុងហ្គុក
មេីលកូនមិនបានល្អទេមែនទេ?ប្រាប់ម៉ាក់មកថេយ៍?»លោកស្រី សួរទាំងបារម្ភរួចសួរកូនប្រុសខ្លួន ពេលឃេីញរាងតូចបែកញេីស ដៃត្រជាក់ខុសធម្មតា
  «ទេៗ…មិនមែនទេ !! ម៉ាក់មានរបស់ផ្ញេីរមែនទេ នៅឯណាទៅ?»ថេយ៍ គ្រវីក្បាលហេីយនិយាយបន្លប់រួចធ្វេីជាញញឹមទាំងគ្មានកម្លាំង
   «អ៎..ម៉ាក់ភ្លេចឲ្យឈឹង!! គឺនេះណា៎ ខ្សែដៃនាំសំណាង»លោកស្រី ដេីរទៅយកខ្សែដៃពណ៍ខ្មៅដែលមានលក្ខណៈជាខ្សែតូចឆ្មា ចំនួន2ឲ្យរាងតូចនឹងរាងក្រាស់ពាក់
   «ម៉ាក់ពាក់ឲ្យ!!»គាត់ក៏ចាប់ដៃជុងហ្គុកនឹងថេយ៉ុង
បំពាក់ខ្សែដៃឲ្យពួកគេទាំងពីរនាក់
  «សូមឲ្យពួកកូនជួបតែរឿងល្អៗក្នុងជីវិត»
  «ខិខិ….អរគុណម៉ាក់»Teaក្អកបន្តិចរួចនិយាយអរគុណម៉ាក់ក្មេក មុននឹងលេីកដៃខាងឆ្វេងដែលបំពាក់ខ្សែដៃនោះមកមេីល
  «ញុាំបាយទីនេះហេីយណា៎!!»
  «បាទ!!»ជុងហ្គុក
        អាហារថ្ងៃត្រង់បានចាប់ផ្តេីម រាងចំណាស់បានឲ្យចុងភៅក្នុងផ្ទះរៀបចំមុខម្ហូបយ៉ាងច្រេីនសម្រាប់ប្តីប្រពន្ធមួយគូរនេះគាត់ចង់ឲ្យថេយ៍ញុាំឲ្យបានច្រេីន
ព្រោះមេីលទៅគេស្គមខ្លាំង។
   «ហុឺ…….»ថេយ៉ុង ដកដង្ហេីមវែងៗ គ្រវីក្បាលតិចៗ ព្រោះដូចជាងងឹតមុខដែល គេលេបទឹកមាត់ផ្សេីមបំពង់ក 2-3 ដង មុនលេីកដៃញ័រៗដួសអាហារដាក់ចូលក្នុងមាត់ តែក៏មិនទាន់ទាំងបានដាក់ចូលមាត់ផងក៏ទម្លាក់ចោលវិញ
   «អុឹម….»រាងតូចងាកមុខចេញពីអាហារទាំងអស់ មុននឹងលេីកដៃខ្ទប់ច្រមុះព្រោះមាអារម្មណ៍ថាស្អុយ នេះគឺឆាបន្លែធម្មតាទេ ហេតុអីក៏គេមានអារម្មណ៍
មានអារម្មណ៍ថាធំៗមិនល្អ គួរអោយចង់ក្អួត
   «ថេយ៍ អូនកេីតអី?»ជុងហ្គុក ងាកទៅសួររាងតូច មុនក្រោកឈរទៅជិតហេីយក្រសោបមុខគេឡេីងព្រោះបារម្ភ
  «ស្អុយ..មិនញុាំទេៗ»ថេយ៉ុង គ្រវីក្បាល
«ស្អុយរឺ? អុឹមម…ធម្មតាតេីកូន»លោកស្រីចន ឃេីញហេីយ ក៏ដួសឆានោះមកភ្លក់រួចប្រាប់ទៅកូនប្រសារ
  «ទេៗ..មិនញុាំទេ វ៉ក់…ចង់ក្អួត!!»ថេយ៍ ងេីបចេញពីកៅអីរួចរត់ចូលបន្ទប់ទឹកបាត់ ឃេីញដូច្នេះលោកស្រីនឹងជុងហ្គុកក៏រហ័សរត់ទៅតាម។
     អ៊ួកក~~អ៊ួក~
     សម្លេងក្អួតឮចេញពីបន្ទប់ទឹក រាងក្រាស់ឈរទាំងអន្ទះអន្ទែងនៅមិនសុខព្រោះឮសម្លេងក្អួតរបស់ប្រពន្ធកាន់តែខ្លាំងៗឡេីង ។
        តុក~តុកៗ~~~
   «អូនសម្លាញ់បេីកទ្វារឲ្យបងណា៎»ជុងហ្គុក គោះទ្វារខ្លាំងៗ ហៅរាងតូចឲ្យបេីកទ្វារ គេបារម្ភពីប្រពន្ធដែលនៅខាងក្នុង ព្រឹកមិញឃេីញធម្មតាសោះ រៀបពេលមកផ្ទះអ្នកម៉ាក់គេរាងតូចក៏ស្លេកស្លាំងដូចកាលពីត្រូវថ្នាំពុលអញ្ចឹង
  «អ៊ួក~ហុឹក…អ៊ួក~~»ថេយ៉ុង ក្តោបពោះខ្លួនឯង ក្អួតឡេីងចេញទឹកភ្នែកមកជ្រោកៗ អាហារដែលញុាំពីព្រឹកមិញក៏ចេញមកវិញទាំងអស់
   «ហុឺ..ពិបាកក្នុងខ្លួនណាស់..អ៊ួក~~»
   «ថេយ៍កេីតអីជុងហ្គុកគេមានជំងឺក្រពះហេស៎?»
  «មិនដឹងទេម៉ាក់»រាងក្រាស់តប់វិញ គេមិនដឹងដូចគ្នាថារាងតូចកេីតអី ប៉ុន្តែពេលអ្នកម៉ាក់ខ្លួននិយាយបែបនេះក៏ចាប់ផ្តេីមរាងតូចអាចនឹងមានជំងឺក្រពះធ្វេីទុក ណាមួយគេមិនបានញុាំបាយឡេីង4ថ្ងៃទៅហេីយ ញុាំតែបបរបន្តិចបន្តួចចាប់តាំងពីត្រូវថ្នាំពុលញុាំអ្វីមិនបាន។
       បន្ទាប់ក្អួតអស់ហេីយ រាងតូចក៏ទម្លាក់ខ្លួនអង្គុយនៅលេីឥដ្ឋផ្ទាល់ លេីកដៃគ្មានកម្លាំងទាំងពិបាកចុចគន្លឹះឲ្យអ្នកខាងក្រៅចូលមកពេលនេះគេល្វេីយ ហត់ណាស់ ហេីបមាត់និយាយមិនចង់បានទៅហេីយ។
      ក្រាក~~
    «ថេយ៍!!»ជុងហ្គុក ស្ទុះបេីកទ្វារចូលមកទាំង
កម្រោល លុតជង្អង់ម្ខាងក្រសោបមុខស្លេកស្លាំងមេីល
   «ជេឃេនាំប្អូនចេញសិនមក!!»
   «បាទម៉ាក់»រាងក្រាស់លេីកត្រកងកាយតូចដែលគ្មានកម្លាំងឡេីងក្នុងរង្វង់ដៃចេញពីបន្ទប់ទឹកយ៉ាងប្រញាប់រួចបោះជំហានជេីងសម្តៅទៅសាឡុងក្នុងបន្ទប់ទទួលភ្ញៀវមុននឹងដាក់ឲ្យរាងតូចផ្អែកនឹងទ្រូងរបស់ខ្លួន
   «ប្រេងខ្យល់!!»លោកស្រីចន ហុចដប់ប្រេងខ្យល់ឲ្យទៅកូន ជុងហ្គុកទទួលយកមកកាន់រួចបេីកគម្រប
ដាក់វានៅជិតច្រមុះរាងតូចឲ្យគេហិតដេីម្បីឲ្យធូរស្បេីយ
បន្តិច
  «ហុឹមម…»រាងតូចបិទភ្នែកព្រឹចៗ សម្លឹងមេីល
បរិវេណបន្ទប់ទទួលភ្ញៀវទាំងមូលទាំងពិបាក មានអារម្មណ៍ថាដូចជាងងឹតអស់ហេីយ មេីលអ្វីមិនឃេីញទេ!!
  «អូនយ៉ាងមិចហេីយ? ធូរបន្តិចទេ?»មនុស្សមាឌធំសួរប្រអប់ដៃក៏លេីកជូតញេីសចេញពីថ្ងាសប្រពន្ធ
   «ល្វេីយណាស់ ងងឹតមេីល…មេីលអត់ឃេីញទេ
ហុឹកៗ..»ថេយ៍ ជ្រប់មុខនឹងប្រលោះ.ក.មនុស្សមាឌធំ
រួចលេីកដៃទាំងគូខ្ញាំអាវរបស់គេខ្លាំងៗ
  «យកប្រពន្ធទៅបន្ទប់សម្រាកសិនទៅ ចាំម៉ាក់តេឲ្យ
ជីនមកពិនិត្យ»
   «បន្តិចទៀតជីន ហ្យុងមកហេីយ អូនសម្លាញ់ទ្រាំបន្តិចណា៎!!»ជុងហ្គុក ស្ទុះស្ទាលេីកបីរាងតូច
ឡេីងនៅក្នុងដៃសម្តៅទៅបន្ទប់គេងពីមុន រាងតូចក៏ទន់ភ្នែកសន្សឹមៗសន្លប់នៅ វិនាទីបន្ទាប់។

           To be continued……………………………..












រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now