ភាគទី 47

3.3K 250 0
                                    

            
       ថេស៊ូ បានប្រញាប់មកមន្ទីរពេទ្យតាមសម្តីរបស់ស៊ូប៊ីន មកដល់មន្ទីរពេទ្យភ្លាមនាងក៏ប្រញាប់ចូលទៅក្នុងបន្ទប់ជំងឺ102ភ្លាម ព្រោះឮស៊ូប៊ីនប្រាប់ថាថេយ៍សន្លប់ ។
    «ថេយ៉ុង»ថេស៊ូ បេីកទ្វារទាំងកម្រោលចូលមកជាមួយហ៊ូសុកដែលមាននាមជាសង្សារ
   «បងស៊ូ!!»ជីមីន
  «តេីថេយ៍យ៉ាងមេចហេីយ? មិច…មិចក៏ទៅជាអញ្ចឹង?»ថេស៊ូ ភ័យមិនស្ទេីរពេលឃេីញប្អូនគេងនៅលេីគ្រែអ្នកជំងឺ ខោអាវប្រឡាក់ឈាម ថ្ពាល់របស់គេដាបដោយទឹកភ្នែក
  «ថេយ៍សន្លប់បងថេស៊ូ»ជីមីន អង្គុយជូតទឹកភ្នែកចេញ កាន់ដៃរបស់មិត្តសម្លាញ់!! ចិត្តក៏អាណិតជីងជីង ណាស់ដែល អម្បិញមិញគ្រួសាររបស់នាងទេីប
តែដឹងបានមកទទួលសាកសពទៅធ្វេីបុណ្យតាមប្រពៃណី ចំណែកស៊ូប៊ីនត្រូវទៅស្នងការប៉ូលីស
ដេីម្បីសួរចម្លេីយអេរ៉ា
   «ពុទ្ធោរថេយ៉ុង តេីមានរឿងអីកេីតឡេីង?»ថេស៊ូ ដេីរទៅជិតរាងតូចរួចអង្អែលមុខគេថ្នមៗ ចំណែកឯ
ហ៊ូសុកក៏កាន់ស្មារបស់នាង
  «ហុឹក.. គឺ… »ជីមីន និយាយរៀបរាប់ប្រាប់រឿងហេតុទៅថេស៊ូដឹងទាំងអស់ ចំណែកឯអ្នកឈរស្តាប់ក៏ស្លុតចិត្ត!!នេះបេីមិនជាជីងជីងរងគ្រាប់ជំនួសថេយ៍
ទេ អញ្ចឹងដែលស្លាប់គឺថេយ៉ុងហេស៎?
   «ព្រះអេីយ មិចក៏មានរឿងអញ្ចឹងកេីតឡេីង?»ថេស៊ូ
  «ពេលនោះខ្ញុំមានអារម្មណ៍ថេយ៍គ្រប់គ្រងស្មារតីមិនបានទេ..គេមិនមែនជាសម្លាប់ជីងជីងទេ ប៉ុន្តែគេនិយាយថាខ្លួនឯងជាអ្នកសម្លាប់នាងរហូត»ជីមីន
  «ជីន ហ្យុង??»ហ៊ូសុក ងាកទៅនិយាយជាមួយ រាងសង្ហារដែលឈរអោបដៃសម្លឹងមេីលមុខរាងតូច
  «ខ្ញុំបានចាក់ថ្នាំរម្ងាប់ឲ្យថេយ៉ុងហេីយ!! នាងជាបងស្រីគេហេស៎? មេីលទៅថេយ៉ុងងាយនឹងប៉ះ
ទង្គិចផ្លូវអារម្មណ៍ អាចសន្និដ្ឋានថាគេមិនមែនជួបរឿងបែបនេះជាលេីកទី1នោះទេ»ជីន
   «តេី..មានន័យថាម៉េច? មិនមែនលេីកទី1ទេហេស ប៉ុន្តែថេយ៍មិនដែលជួបរឿងបែបនេះទេ ខ្ញុំជាបងស្រីគេខ្ញុំអាចដឹងពីគេទាំងអស់»ថេស៊ូ
  «ស៊ូស្ងប់អារម្មណ៍»ហ៊ូសុក
  «ពេលខ្លះអ្នកនាងក៏មិនដឹងថាមានរឿងអ្វីកេីតឡេីងលេីគេដែល ខ្ញុំខ្លាចថារឿងកេីតហេតុលេីកនេះ..វាអាចធ្វេីឲ្យគេប៉ះពាល់អារម្មណ៍ខ្លាំង ពេលគេដឹងខ្លួនត្រូវនៅជិតគេឲ្យបានច្រេីន ហាមរំលឹករឿងកេីតឡេីងនោះទៀត!! វាអាចរំញោចសរសៃរប្រសាទរបស់ឲ្យនឹកឃេីញទិដ្ឋភាពនោះម្តងទៀត»ជីន
  «អរគុណ»
  «ខ្ញុំទៅមេីលអ្នកជំងឺផ្សេងទៀតសិន»ជីនថាហេីយ
ក៏ដេីរចេញពីបន្ទប់ជំងឺទុកអោយពួកគេនៅមេីលថែ
រាងតូច
   «ជីមីនអាវឯងប្រឡាក់ឈាម!!ឯងទៅផ្ទះសិនទៅ ល្ងាចហេីយបងនៅថែថេយ៉ុងក៏បានដែល»ថេស៊ូ
  «ខ្ញុំមិនអីទេបងស៊ូ»ជីមីន គ្រវីក្បាល
  «ឆាប់ទៅជីមីន ហ៊ូសុកបងជូនគេទៅផ្ទះបន្តិចបានទេ?»ថេស៊ូ
  «បាន!! ឆាប់មកអាល្អិត»ហ៊ូសុក
  «ខ្ញុំទៅហេីយបងស្រី»ជីមីន និយាយរួចក៏ក្រោកឈរលាថេស៊ូទៅជាមួយហ៊ូសុកបាត់ទៅ
  «យ៉ុនគីឲ្យឯងទៅរៀនហេស៎? ថ្ងៃមុនយេីងចាំបានថាគេនាំឯងទៅក្លឹបជាមួយ»ហ៊ូសុក
   «មែន..មែនហេីយ»ជីមីន
   «កុំខ្លាចយេីងអី យេីងមិនមែនមនុស្សអាក្រក់ទេ»ឮហេីយជីមីនក៏ងក់ក្បលរួចដេីរតាមហ៊ូសុកចូលទៅក្នុងឡានបេីកចេញទៅភូមិគ្រឹះមីន ។
    - SKIP -
   «ធ្វេីបានល្អណាស់អាយមី»ដុងហ្យុន
  «ល្អស្អីទៅ នាងនោះមិនបាញ់ចំវាផង បែរជាបាញ់ចំមីក្មេងស្រីម្នាក់នោះទៅវិញ»អាយមី
  «ឮថាក្មេងស្រីនឹងស្លាប់ហេីយ»ដុងហ្យុន
  «មែនហេស៎? ល្អណាស់!! យ៉ាងណាវាក៏បាត់បងមិត្តភក្តិដែល»
  «បិទមាត់នាងជិតហេីយហេស៌?»
  «អ្នកណា?វ៉ាង អេរ៉ាស្អីគេនោះហេស៎? ជួបនាងលេីកដំបូងខ្ញុំមេីលដឹងទៅហេីយនាងប្រាកដជាសតិមិនសូវល្អពេលដឹងថាលោកប៉ាតែមួយគត់របស់ខ្លួនត្រូវបានស្លាប់ ខ្ញុំគ្រាន់តែនិយាយឲ្យនាងចាត់ការគីម
ថេយ៉ុង មុន នាងក៏ចាត់ការមែន!! ទោះប៉ូលីសសួរអីក៏ឆ្លេីយមិនចេញដែល ខ្ញុំអត់ប្រាប់ឈ្មោះនាងដែល!!
គេប្រាកដជាគិតថានាងវិកលចរិក»អាយមី
  «ល្អណាស់!! ផែនការទី1ចប់ហេីយ ទៅផែនការទី2ទៅប្អូនស្រី»ដុងហ្យុន
  «ចុះបងស្រឡាញ់វាហេស៎? ឲ្យខ្ញុំចាត់ការវាបែបនោះ បងមិនស្តាយវាទេហេស៎?»អាយមី
  «កុំសម្លាប់គេ!! បងគ្រាន់តែចង់ឲ្យអាជុងហ្គុកត្រូវមេីលសភាពមនុស្សដែលវាស្រឡាញ់បែបណាតែប៉ុណ្ណោះ»ដុងហ្យុន
  «ឃេីញទេ!!ខ្ញុំថាបងមិនដាច់ចិត្តទេ កុំបារម្ភអីខ្ញុំមិនឲ្យវាស្លាប់ងាយៗទេ វាត្រូវសងនូវពេលដែលវាបំបាក់ខ្ញុំ ខ្ញុំនឹងយកបងជុងហ្គុកពីវាឲ្យបាន»អាយមី
  «កុំធ្លោះធ្លោយឲ្យសោះ»
   «ខ្ញុំ ហូ អាយមី ណា៎បងប្រុស»នាងថាហេីយក៏ញោចមាត់ញញឹម ប្រអប់ដៃក្តាប់កូនដបថ្នាំអ្វីមិនដឹងជាប់ក្នុងដៃ។
     យប់៚
        រាងតូចសន្លប់អស់ពេលជាច្រេីនម៉ោងគួបផ្សំនឹងថ្នាំដែលជីនចាក់ឲ្យថែមទៀតនោះវាយប់ល្មមម៉ោង7គេ
ក៏ចាប់ផ្តេីមដឹងខ្លួនឡេីង ។
   «ទាក់ទងទៅជុងហ្គុកបានទេ?»ថេស៊ូ
  «មិនទាន់បានទេអ្នកនាង តែខ្ញុំនឹងទាក់ទងទៅទៀត»ភីល
  «អុឹមម….»ថេស៊ូ
  «ទឹក……»រាងតូចនិយាយខ្សាវៗ ត្របកភ្នែកចាប់ផ្តេីមបេីកយឺតៗព្រោះតែចាំងនឹងពន្លឺអំពូលភ្លេីងពណ៍

   «ថេយ៉ុង!!»ថេស៊ូ ពោលទាំងសប្បាយចិត្ត មុននឹងរត់ទៅចាក់ទឹកយកមកឲ្យប្អូន
    «នេះ!!»នាងជួយទប់ខ្លួនរាងតូចឲ្យក្រោកស្រួលបួល មុននឹងហុចទឹកឲ្យគេផឹក
   «បងស្រី»
   «ថេយ៍យ៉ាងមិចហេីយ ឈឺក្បាលមែនទេ? រឺក៏ឃ្លាន ចាំបងទៅទិញឲ្យ»
   «…….»រាងតូចគ្រវីក្បាល
  «អញ្ជឹង…..មិចក៏យំទៀតហេីយ?»អ្នកជាបងសួទាំងបារម្ភ មុននឹងយកខ្នងដៃជូតទឹកភ្នែកឲ្យគេ ទេីប
តែទេីបតែដឹងខ្លួនក៏យំទៀតទៅហេីយ
     «អ្ហឹក..ខ្ញុំ..ខ្ញុំ»
  «បងដឹងហេីយៗ…កុំនិយាយអី!! ថេយ៍ មិនបានសម្លាប់នាងទេ ឈប់គិតទៅ»ថេស៊ូ
  «តែនាងស្លាប់ព្រោះខ្ញុំ ហុឹក…ខ្ញុំជាដេីមហេតុឲ្យនាងស្លាប់មែនទេបងស្រី?»ថេយ៉ុង
  «ទេៗ…មិនមែនអញ្ចឹងទេ ថេយ៍មិនបានសម្លាប់នាង!!ថេយ៍ក៏មិនមែនជាដេីមហេតុឲ្យនាងស្លាប់ដែល»ថេស៊ូ ទាញរាងតូចមកអោបរួចអង្អែលក្បាល លួងគេឲ្យបាត់យំ
  «ហុឹកៗ…..ខ្ញុំចង់ឃេីញនាង..នាងនៅឯណា?»
  «នាងត្រូវប៉ាម៉ាក់របស់នាងយកទៅធ្វេីបុណ្យសពហេីយ»
  «ហុឹកៗ…ជីងជីង នាងនិយាយថាស្រឡាញ់ខ្ញុំបងស្រី..ហុឹកៗ»
   «ថេយ៍ស្ងប់អារម្មណ៍!!នាងស្រឡាញ់ថេយ៍នាងចង់ឲ្យអូនរស់ នាងមិនចង់ឃេីញអូនបែបនេះ!! ឈប់បន្ទោសខ្លួនឯងទៅ»
  «អុឹមម…»
  «ខ្ញុំចង់ជួបជុងហ្គុកគេនៅឯណា?»ភ្នែកមូលក្រឡង់
ដក់ដោយទឹកភ្នែកសម្លឹងមេីលអ្នកដែលមាននាមជាប្តី
តែគ្រប់យ៉ាងក៏ឃេីញតែវត្តមានបងស្រីខ្លួននឹងមនុស្ស
ជំនិត សភាពក្នុងបន្ទប់ក៏ស្ងាត់ជ្រៀប
  «ចៅហ្វាយទៅតៃវ៉ាន់ គាត់នឹងឆាប់ត្រឡប់មកវិញចៅហ្វាយតូច»ភីល
   «ថេយ៍.!!»ថេស៊ូ ហៅរាងតូចខណៈពេលឃេីញគេទាញភួយចេញពីខ្លួនរួចទម្លាក់ខ្លួនចុះពីលេីពូក
  «ចង់ទៅណាថេយ៍?»
  «ខ្ញុំ…ខ្ញុំទៅផ្ទះវិញ»
  «ទៅគេងជាមួយបងទៅណា៎ ចាំបងកំដរ!!កុំទៅនៅក្នុងផ្ទះម្នាក់ឯងអី»ថេស៊ូ
  «ខ្ញុំមិនអីទេ»រាងតូចវាសទឹកភ្នែកចេញរួចដេីរចេញទៅ ឯភីលក៏រហ័សរត់តាមរាងតូច
  «ថេយ៉ុង!»ថេស៊ូ រត់តាមរាងតូច
  «ថេយ៉ុងឈប់!!»ថេស៊ូ
  «ខ្ញុំចង់នៅម្នាក់ឯង !! សុំអង្វរឲ្យខ្ញុំនៅម្នាក់ឯងទៅ»មាឌតូចតបរួចរត់ទៅក្នុងឡាន ចំណែកឯភីល
មិនហាស្តីក៏បេីកឡានចេញទៅផ្ទះ។
    ៚ វីឡា ចន
          រាងតូចដេីរចូលមកក្នុងបន្ទប់យឺតៗ មុននឹងដេីរទៅបេីកភ្លេីងឲ្យភ្លឺ សភាពនៅក្នុងបន្ទប់ស្ងាត់ជ្រងំ ។
   «ថេយ៍..ជួយខ្ញុំ…អ្អឹស..ឈឺណាស់!! ជួយ» សម្លេងរបស់ស្រីតូចជីងជីង ឮរំពងក្នុងត្រចៀករាងតូច ដៃស្រឡូនក៏ឡេីងខ្ទប់ក្បាលខ្លួនជាប់
   «អ្ហាយយយ…ទេៗ !! ខ្ញុំ..ខ្ញុំអត់បានសម្លាប់នាងទេ ជីងជីង ហុឹកៗ…ហា៎»ថេយ៍ យំរហាម ងាកខ្លួនក៏ប៉ះនឹងកញ្ជក់ឃេីញអាវខ្លួនប្រឡាក់ឈាមរបស់ជីងជីង
ក៏យំលេីសដេីម
   «ហុឺៗ….ទេ..ខ្ញុំគ្មានចេតនាទេ ហុឹកៗ»រាងតូចគ្រវីក្បាល រួចចាប់ដោះអាវចេញពីខ្លួន មុននឹងរត់ទៅចូលទៅក្នុងបន្ទប់ទឹកបេីកទឹកផ្កាឈូកទម្លាក់ខ្លួនអោបក្បាលជង្គង់យំ
  «ហុឹកៗ….កុំ..ខ្ញុំមិនចង់ឮសំឡេងនាងទេ ហុឺៗៗ
សុំទោសៗៗ»
      ប្រហែលជាមួយម៉ោងសំឡេងយំនៅក្នុបន្ទប់ទឹក
ក៏បាត់ទៅ រាងកាយតូចដេីរចេញពីបន្ទប់យឺតៗថេយ៍
បេីកទូរយកអាវដៃវែងពណ៍ខ្មៅវែងមកពាក់ ទាញខោ
ត្រឹមជង្គង់មកស្លៀករួចទម្លាក់ខ្លួនទៅលេីពូកមុននឹងទាញភួយមកគ្រប់ជិតក្បាលបិទភ្នែកសម្ងំគេង គេមិនចង់គិតរឿងជីងជីងទៀតទេប៉ុន្តែខួរក្បាលមិនស្តាប់
បញ្ជាវាតែងរំលេចនូវទិដ្ឋភាពមកនោះចេញមក គេគិតថាខ្លួនឯងគឺជាដេីមហេតុរឿងទាំងអស់នេះមក ។
   «ខ្ញុំនឹកបងជុងហ្គុក!!»
       ពេលព្រឹក៚
     ថ្ងៃនេះជាថ្ងៃអាទិត្យថេយ៉ុងអង្គុយនៅក្នុងសួនច្បារ
នៅក្នុងផ្ទះម្នាក់ឯងគេពាក់អាវ Hoodie ពណ៍ខ្មៅអ្នកណាសួរអ្វីក៏មិនឆ្លេីយសូម្បីតែថេស៊ូបងស្រីរបស់គេក៏ដោយ បាយក៏មិនញុាំទៀតមុខមាត់ស្លេកស្លាំងខុសពីធម្មតា។
   «ថេយ៍ញុាំបាយបន្តិចទៅណា៎ បងខំធ្វេីអាហារដែល
ឯងចូលចិត្តណា៎»យូយីង
   «………»ស្ងាត់
   «ខ្ញុំបានទាក់ទងចៅហ្វាយបានហេីយ គាត់នឹងឆាប់មកចៅហ្វាយតូច»ភីល
  «……..»ស្ងាត់
  «អា៎ៗ….ចៅហ្វាយជិតមកហេីយ!!ថេយ៉ុតញុាំបាយបន្តិចទៅណា៎»យូយីង
  «ខ្ញុំចង់នៅម្នាក់ឯងពួកបងចេញទៅ»ថេយ៉ុង
  «បានៗ!!បងទៅសិនហេីយណា៎ នេះអាហារបងទុកលេីតុថេយ៉ុងចង់ញុាំពេលណាញុាំទៅណា៎»Yuying
   «អុឹមម….»រាងតូចងក់ក្បាល
  «ឆាប់មកភីល»យូយីង កេះដៃភីលឲ្យចូលទីក្នុងផ្ទះទុកឲ្យរាងតូចនៅម្នាក់ឯង
    តឹប~តឹប
     សម្លេងសម្រឹបស្បែកជេីងកែងចោតរបស់នាងក្រមុំ ឮឡេីង អាយមីញញឹមពិសពុលពេលដេីរចូលមកក្នុងបរិវេណវីឡាទាំងមូលក្រឡេកភ្នែកឃេីញរាងតូចអង្គុយនៅក្នុងសួនច្បារតែម្នាក់ឯងទឹកមុខស្រងូតស្រងាត់គ្របមួកអាវ Hoodie ពីលេីក្បាល អង្គុយ
លេីកដៃជូតទឹកខ្លួនចេញ។
   «សោកស្តាយណាស់ហេស៎?»អាយមី
    «អាយមី?»
  «មែនគឺយេីងហេីយវាយ៉ាងមេច? ថ្ងៃនេះយេីងមកមេីលឯងថាមានសភាពបែបណា៎ហេីយក្រោយពីមិត្តភក្តិ»
  «ចេញទៅ…ចេញពីផ្ទះរបស់ខ្ញុំ»
   «អេៗ…មិចក៏ប្រញាប់ដេញម្ល៉េះ? មិនចេះស្វាគមន៍ភ្ញៀវទេរឺ?»
   «ខ្ញុំគ្មានអារម្មណ៍ឈ្លោះជាមួយនាងទេ ចេញពីផ្ទះខ្ញុំទៅ»ថេយ៍
  «បាន..តែមុននឹងទៅយេីងនាំឯងកន្លែងមួយ»
អាយមី ញោចមាត់ញញឹមស្ទុះកញ្ឆក់ដៃចាប់អូសរាងតូចចេញទៅក្រៅសម្តៅទៅឡាននៅខាងមុខ
  «អ្ហាយយ…លែងខ្ញុំ…នាងនាំខ្ញុំទៅណា៎?»ថេយ៍ស្រែកតិចៗទៅតាមអ្នកខាងនោះ
  «នាំឯងទៅកន្លែងមួយគីម ថេយ៉ុង»រាងតូចធ្វេីអីមិនបានក្រៅពីឲ្យនាងក្រមុំអូសចូលទៅក្នុងឡានបាន
គេគ្មានកម្លាំងកំហែងនឹងនាងទេ។
        ៚សកលវិទ្យាល័យ
              @អគារសិក្សាខាងលិច
    ថេយ៉ុងត្រូវអាយមីអូសទៅលេីអគារខាងលិចយ៉ាងត្រណាត់ត្រណែង អគារដែលមានដែលរឿងកេីតហេតុតាំងពីម្សិលមិញថ្ងៃមុន រាងតូចចាប់ផ្តេីមញ័រខ្លួនគ្រវី
ក្បាលតតាត់ខាំមាត់សង្កត់ចិត្តមិនឲ្យយំចេញមក ។
   «មករំលឹកវាទៅ ឯងជាអ្នកសម្លាប់ជីងជីង !! ឯងសម្លាប់មិត្តខ្លួនឯង»នាងក្រមុំគំហកស្រែកដាក់ខ្លាំងៗត្របេះដៃចេញពីរាងតូច
   «ហុឺ.....ទេៗ !! ខ្ញុំមិនបានសម្លាប់នាងទេ»ថេយ៉ុង ញ័រមាត់ គ្រវីក្បាលខ្លាំងៗមុននឹងលេីកដៃខ្ទប់ត្រចៀកបិទសំឡេងស្រែករបស់អាយមី ប្រព័ន្ធប្រសាទ
ចាប់ផ្តេីមផុសឡេីងនឹកឃេីញដល់រាងកាយសុទ្ធតែឈាមរបស់ជីងជីង ដង្ហេីយស្រែកហៅឲ្យគេជួយ !!
  «ឯងសម្លាប់មិត្តខ្លួនឯង ឯងសម្លាប់មនុស្សៗ»
អាយមី ញោចមាត់ញញឹមពេលឃេីញរាងតូចដូចជាបាត់បង់សតិ ជំហានជេីងវេីងៗបោះសម្តៅទៅរករាងតូច
  «ហុឹកៗ....ខ្ញុំអត់បានសម្លាប់មនុស្សទេ !! ហុឺៗ»
ទឹកភ្នែកហូរដាប់ផែនថ្ពាល់ ក្នុងខួរក្បាលនឹកឃេីញតែទិដ្ឋភាពរបស់ជីងជីងដែលស្លាប់នៅចំពោះមុខ គេបានត្រឹមឈរមេីលជួយមិនបាន
   «គីម ថេយ៉ុង! ទទួលស្គាល់ទៅ ឯងគឺជាឃាតកសម្លាប់មិត្តខ្លួនឯង»អាយមី ចាប់ស្មារបស់រាងតូចអង្រួនខ្លាំងៗស្ទេីរដាច់ពីក្បាល ថេយ៉ុងយំហូរទឹកភ្នែកសស្រាក់ពេលនាងកាន់រំលឹកគេកាន់តែនឹកឃេីញដល់ថ្ងៃនោះ
  «អ្ហាយយ....ទេៗ !! ហឹុកក...ខ្ញុំមិនបានសម្លាប់នាងទេ..ហុឺៗ»ថេយ៉ុង ដួលទៅខ្ពោកទៅលេីឥដ្ឋពេលអ្នកខាងនោះច្រានមួយទំហឹងឲ្យដួល
  «ឯងឆ្គួតហេីយគីម ថេយ៉ុង ហុឹសៗ»អាយមី សេីច ហេីយមេីលទៅរាងតូចដែលអង្គុយខ្ទប់ត្រចៀកខ្លួន យំដូចមនុស្សឆ្គួត ស្រែកនិយាយដដែលៗថាមិនបានសម្លាប់មនុស្ស !!
   «ហុឹកៗ….ខ្ញុំសុំទោសជីងជីង ហុឺៗ…សុំទោស»
  «ក្លាយជាបែបនេះយេីងពេញចិត្ត»អាយមី បោះជំហានទៅជិតរាងតូចដែលរួញខ្លួនដូចកូនសត្វ មិននឹងចាប់ដៃរាងតូចដោះចិញ្ចៀនរៀបការរបស់គេចេញ
  «ហុឹកៗ….ចិញ្ចៀនខ្ញុំ..ហុឺ..ឲ្យមកខ្ញុំវិញ!!»រាងតូចស្រែកដាក់នាងទាំងញ័រមាត់ នោះជាចិញ្ចៀនរៀបការរបស់គេជាមួយរាងក្រាស់
   «ចង់បានហេស៎?»អាយមី លេីកចិញ្ចៀននោះ
ឡេីងរួចហេីយស៊កវាពាក់នៅក្នុងដៃ
  «ហុឺៗ.…វាជារបស់ខ្ញុំ !! ឲ្យមកខ្ញុំវិញ ហុឹក»ថេយ៍
  «ចង់បានវាហេស៎!! ល្អ…»
  «ហ្អក់…..ខិខិ..»

             To be continued………………………..






















         

រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now