ភាគទី 36

4.6K 283 0
                                    

                
    «…………»ជុងហ្គុក មិនមាត់ក៏លេីកបីរាងកាយតូចនាំចូលទៅក្នុងឡាន ដាក់នៅលេីកៅអីខាងមុខទាញខ្សែក្រវ៉ាត់ពាក់ឲ្យរាងតូចរួច ដេីរទៅកន្លែងបញ្ជាឡានចេញទៅSeoulវិញ ។
    @In car~~
   «ជុងហ្គុកអូនសុំទោស !..អូន..គ្មានចេតនាទេ
អូន..»ថេយ៉ុង
   «សម្រាកទៅ ដល់សេអ៊ូលចាំបងដាស់»រាងក្រាស់និយាយកាត់រាងតូច រួចជាន់គៀរបន្ថែមល្បឿនខ្លាំងជាងមុន
   «………»ថេយ៉ុង ងាកមុខចេញរួចអោនមុខចុះជូតទឹកភ្នែកចេញ គេពិតជាគ្មានចេតនាទះរាងក្រាស់ពិតមែន។
           ល្ងាច៚
   ងុឺត~~
      ឡានឈប់ភ្លាមរាងតូចរហ័សទាញទ្វាឡានចេញទៅរត់ទៅតោងដេីមដៃមនុស្សមាឌធំ ជេឃេធ្វេីដូចខុសធម្មតាគេពិតខុសប្លែកតាំងពីរាងតូចបានឃេីញ គេនៅក្នុងផ្ទះលោកវ៉ាងនេះគេនៅតែខឹងរឿងរាងតូចទះកំភ្លៀងទៀតមែនទេ?
  «ល្ងាចហេីយចូលទៅងូតទឹកទៅ បងមានការងារនៅក្រុមហ៊ុនបន្តិច»ជុងហ្គុក
   «ជុងហ្គុក~~ហុឹក បង…បងខឹងអូនមែនទេ? អូនសុំទោស ឈប់ខឹងអូនទៅណា៎»ថេយ៉ុង ងេីយសម្លឹងមេីលមុខប្តីរួចអោបគេណែនជ្រប់នឹងទ្រូងហាំមាំ
  «ថេយ៍….ស្តាប់បង្គាប់ !! បន្តិចទៀតបងមកវិញ»
  «ទៅណាពេលនេះល្ងាចហេីយ ! ធ្វេីការអី?»
  «បងទៅយកឯកសារពីក្រុមហ៊ុន អុីវ៉ានមិននៅបងត្រូវទៅយកខ្លួនឯង»
  «ឆាប់មកវិញណា៎ ! អូនស្រឡាញ់បង»រាងតូច
ញញឹមរួចជង្អេីតជេីងថេីបថ្ពាល់រាងក្រាស់មួយខ្សឺត
   «ហុឹមម….»ជុងហ្គុក ញញឹមបន្តិចរួចដេីរទៅក្នុងឡានវិញ ជិះចេញទៅបាត់ Teahyungមានអារម្មណ៍ថាអន់ចិត្តពេលរាងក្រាស់មិននិយាយពាក្យថាស្រឡាញ់មកវិញ សព្វដងគេមិនមែនបែបនេះទេ ។ 
         ក្លឹប//
   «ទីនេះ~~»យ៉ុនគីលេីកដៃឲ្យសញ្ញាទៅមិត្តសម្លាញ់ពេលឃេីញគេដេីតចូលមក
   «……..»ជុងហ្គុក ងាកទៅ រួចខំដេីរប្រជ្រៀតហ្វូងមនុស្សទៅកន្លែងដែលយ៉ុនគីនៅទីនេះជាក្លឹបមានមនុស្សអ៊ូអរពេញតែម្តង
  «ឯងមានរឿងអី ទេីបហៅយេីងមក?»
  «គេ..ឃេីញយេីងកាន់កាំភ្លេីងបញ្ចេញចរិកនោះមកពេលទៅផ្ទះពូវ៉ាងឯងថាគេទៅគេស្អប់យេីងទេ?»រាងក្រាស់និយាយរួចលេីកស្រាមកផឹក គេមិនបានខឹងរាងតូចនោះទេ ប៉ុន្តែគេខ្លាចរាងតូចទទួលយកមិនបាន ខ្លាចពេលរាងតូចចាកចេញពីគេពេលឃេីញគេសម្លាប់មនុស្ស
  «អ្នកណាគេ? ប្រពន្ធឯងហេស៎?»
  «មែន!!»
  «ធ្វេីជាខ្លួនឯងទៅជេឃេ!! ឯងធ្វេីត្រូវហេីយ ឯងស្រឡាញ់ប្រពន្ធឯងទេ? ចង់ការពារគេទេ ចង់សងសឹកឲ្យប៉ារបស់ឯងទេ? កុំស្មុកស្មាញពេក ក្រែងនេះមិនមែនជាឯងចឹងរឺ?»
  «អាយ៉ុនឯងមិនយល់ទេ»
«គេស្រឡាញ់ឯង គេមិនចាកចេញពីឯងនោះទេទោះដឹងថាឯងយ៉ាងមិចក៏ដោយ»
  «……….»នាយមិនមាត់ ក៏គិតតែលេីកស្រាផឹកៗយក ។
       ៚វីឡា ចន
       រាងតូចក្រោយពីងូតទឹកចុះមកញុាំបាយរួច
ហេីយក៏អង្គុយចាំរាងក្រាស់រហូតដល់ម៉ោង10ហេីយនៅមិនទាន់មកទៀត គេអង្គុយស្ងាបនៅលេីសាឡុងមិនតិចជាង10ដងនោះទេ ។
   «ជុងទៅណាទៅ?»រាងតូចសួរខ្លួនឯងរួចចេះតែដេីរទៅមុខទ្វារក្រែងឃេីញរាងក្រាស់ត្រឡប់មកវិញ
   «ងងុយណាស់»ថេយ៍ ស្ងាបម្តងទៀត រួចដេីរទៅអង្គុយនៅលេីសាឡុងវិញចាំរាងក្រាស់ត្រឡប់មកវិញ
[............]
   បងុឺត~~
     សម្លេងម៉ាសុីនឡានបញ្ឈប់ភ្លាម រាងតូចរហ័សក្រោកទាំងមមីមមេីរព្រោះភ្លេចខ្លួនគេងលក់នៅលេីសាឡុង ។
   «ជុងហ្គុក…..!!»ថេយ៍ រត់ចេញទៅក្រៅ រាងក្រាស់
ដេីរយឺតៗចូលមកក្នុងផ្ទះ អាវប្រឡេះលេវ2 3គ្រាប់ បកដៃអាវឡេីង នេះគេស្រវឹងហេស៎?
  «ថេយ៍!!»រាងតូចប្រញាប់ចូលទៅគ្រាប្តី នេះជុងហ្គុកផឹកស្រាធុំឡេីងឆួលពេញច្រមុះហេីយ
  «ជុង បងផឹកស្រាហេស៎?»រាងតូចសួរតិចៗ  ខំប្រឹងគ្រារាងកាយមនុស្សមាឌធំទៅបន្ទប់ទាំងពិបាក
     @Room
         ថេយ៉ុង ទម្លាក់រាងក្រាស់នៅលេីពូករួចប្រឡេះអាវអ្នកជាប្តីចេញអស់រួចប្រញាប់ចូលទៅក្នុងបន្ទប់ដាក់ទឹកនឹងកូនចានដែលនឹងកន្សែងមកជូតឲ្យរាងក្រាស់ ឲ្យគេងយ៉ាងមិចធុំក្លិនស្រាខ្លាំងណាស់!!
   «មិចក៏បងផឹកស្រាជុងហ្គុក??»ថេយ៍ និយាយបណ្តេីរជ្រលក់កន្សែងជូតខ្លួនឲ្យប្តីបណ្តេីរ
  «បងស្រឡាញ់អូន !…»រាងក្រាស់ ចាប់ដៃរាងតូចអោបពេលនេះគេស្រវឹងលែងដឹងខ្យល់អីទៅហេីយ
  «អូនក៏ស្រឡាញ់បងដែលជុងហ្គុក»ថេយ៍ អង្អែលក្បាលប្តីថ្នមៗ មុននឹងចាប់ដៃរាងក្រាស់ចេញជូតខ្លួនឲ្យគេវិញ បន្ទាប់ពីជូតខ្លួនឲ្យរាងក្រាស់រួចហេីយរាងតូចក៏យកចានដែលកទឹកទៅទុកវិញដេីរទៅគេងនៅលេីគ្រែជិតប្តី
   «ឈប់ខឹងអូនទៅ អូន..គ្មានចេតនាទះបងទេ»រាងតូចគេងបែរខ្លួនទៅរករាងក្រាស់រួចលេីកអង្អែលមុខគេ
ថ្នមៗ មុននឹងត្រសុលខ្លួនចូលអោបរាងក្រាស់បិទភ្នែកគេងរហូតដល់ព្រឹក។
          ថ្ងៃថ្មី៚
      ពន្លឺព្រះអាទិត្យបញ្ចេញពន្លឺទៅក្នុងបន្ទប់ដ៏ប្រណិតមួយទៅប៉ះនឹងផ្ទៃមុខរាងសង្ហារដែលកំពុងគេង។រាងក្រាស់ជ្រួលចិញ្ចេីមចូលគ្នាលេីកដៃចាប់ក្បាលខ្លួនឯង មុននឹងបេីកភ្នែកឡេីងរួចក្រោកអង្គុយមេីលបរិវេណបន្ទប់ យប់មិញចាំបានថាគេផឹកស្រាច្រេីនណាស់មិនដឹងមកផ្ទះពីពេលណានោះទេ ហេីយក៏មិនដឹងថាអ្នកណាយកគេមកបន្ទប់ដែល។
    «ថេយ៉ុង»ជុងហ្គុក ហៅឈ្មោះរាងតូចមុនគេ ចម្លែកចិត្តពេលក្រោកមកមិនឃេីញរាងតូចដូចសព្វដង ជេីងក៏ទម្លាក់ពីលេីគ្រែទន់ល្មេីយរត់ទៅចេញទៅខាងក្រៅដេីម្បរកមេីលរាងតូច ។
  «ថេយ៉ុង…..»រាងក្រាស់ឈប់វឹប~ពេលឃេីញ
សកម្មភាពល្វិតល្វន់របស់ប្រពន្ធកំពុងធ្វេីម្ហូប គេដេីរទៅជិតរាងតូចរួចចាប់អោបចង្កេះរាងតូចជាប់ ដាក់ចង្កាលេីស្មារាងតូច ច្រមុះស្រួចបង្អូសថេីបសាច់.ក .
អ្នកខាងនោះស្រូបក្លិនក្រអូបពីខ្លួនម្ចាស់វា
   «បងភ្ញាក់ហេីយហេស៎? នៅឈឺក្បាលទេ? ថ្ងៃនេះបងស្រីយូយីងមិននៅទេទេីបអូនរម្ងាស់ស៊ុបឲ្យបង»រាងតូចញញឹមរួចបិទហ្គាសបែរមកមេីករាងក្រាស់វិញ
  «ភ្ញាក់ពីពេលណា?»ជុងហ្គុក
  «អូន….អូនភ្ញាក់ម៉ោង5បងយ៉ាងមិចនឹង? ឈឺក្បាលមែនទេ?»ថាហេីយ ថេយ៍ក៏លេីកដៃតូចៗរបស់ខ្លួនលេីកទៅឈ្លីក្បាលរបស់រាងក្រាស់ថ្នមៗ
  «កុំធ្វេីដូចជាអ្នកម៉ាក់បងអីអូនសម្លាញ់ !! អូនជាប្រពន្ធបងលេីកក្រោយមិនឲ្យអូនក្រោកចោលបងនោះទេ បងភ័យនូវពេលភ្ញាក់មកគ្មានអូនឮទេ?»រាងក្រាស់ចាប់ដៃរាងតូចចេញរួចអោបគេណែន ថេយ៍បេីកភ្នែកធំៗភ្ញាក់បន្តិចមុននឹងលេីកដៃអោបរាងក្រាស់វិញ
  «សុំទោសយប់មិញបងស្រវឹងទេីបអូនចង់ធ្វេីស៊ុបឲ្យបងញុាំ តែមិចក៏បងផឹកស្រាជុងហ្គុក?»ថេយ៉ុង
  «គ្មានអីទេ !! បងទៅងូតទឹកសិនហេីយ សឺត»
ជុងហ្គុក ប្រលែងរាងតូចចេញបន្តិចរួចអោនទៅ
ថេីបថ្ពាល់ក្រពុំរបស់ប្រពន្ធ ហេីយដេីរទៅក្នុងបន្ទប់វិញបាត់ !
  «.……..»ថេយ៍ សេីចរួចលេីកដៃអង្អែលថ្ពាល់ខ្លួនឯង
មុខក្រហមទាំងព្រឹកទៀតហេីយ ឈ្លៀតពេលលោកប្តីកំពុងងូតទឹកស្លៀកពាក់ចុះមកក្រោម រាងតូចក៏ចាប់
ផ្តេីមរៀបចំម្ហូបដាក់ចានយកទៅដាក់លេីតុអាហារអង្គុយរង់ចាំលោកប្តី។
     - SKIP -
   ក្រោយពេលខ្លួននិយាយរឿងប្រាប់ទៅជុងហ្គុក
អស់ហេីយលោកវ៉ាងក៏កេីតក្តីព្រួយបារម្ភពីកូនស្រីរបស់ខ្លួនដែលកំពុងរៀននៅសេអ៊ូលហេីយជុងហ្គុកក៏ដឹងរឿងពីឆ្នាំនោះអស់ហេីយគេមិនបានសម្លាប់គាត់នោះទេប៉ុន្តែក៏មិនប្រាកដថាគេមិនធ្វេីបាបកូនស្រីគាត់នោះដែល។
   «អេរ៉ាប៉ាមិនឲ្យកូនមានគ្រោះថ្នាក់នោះទេ ចាំប៉ា!
ប៉ានឹងទៅរកកូន»លោកវ៉ាង និយាយរួចក៏រៀបចំខោអាវដាក់វ៉ាលីចេញទៅ
    គ្រាំង~~
     សម្លេងធាក់ទ្វារមួយទំហឹងបានបន្លឺឡេីងមក
លោកវ៉ាងរហ័យកាន់វ៉ាលីរត់ទៅមេីល ។
   «យ៉ាងមិចចង់រត់ទៅណា?ប្រាប់អាថ៍កំបាំងរបស់យេីងហេីយក៏រត់មែនទេ??»លោកដាងហូចូលមក
ជាមួយកូនប្រុសខ្លួនរួមទាំងកូនចៅប៉ុន្មាននាក់មកជាមួយ
  «លោកម្ចាស់ខ្ញ…ខ្ញុំ…»លោកវ៉ាងញ័រមាត់បែកញេីស
ពេលថ្ងាសខណៈឃេីញលោកដាងហូចូលមកសម្រុកចូលផ្ទះ លោកដាងហូគឺជាអ្នកជាបញ្ជាឲ្យគាត់កាត់ហ្រ្វាំងឡានរបស់លោកចនគាត់គ្មានគំនិតចង់សម្លាប់លោកចននោះទេប៉ុន្តែលោកដាងហូយក
គ្រួសារគាត់មកគំរាមទេីបព្រមធ្វេីរឿងនេះ។
  «យេីងមិនគួរទុកជីវិតឯងសោះ»លោកដាងហូកេះកាំភ្លេីងតម្រង់ទៅកាន់លោកវ៉ាង រឿងបានបែកការទុកមនុស្សមានប្រយោជន៍ស្អី?
  «លោកម្ចាស់ខ្ញុំអាចបកស្រាយបាន….គឺ..»រាងចំណាស់ភ័យញ័រមាត់លេីកដៃគ្រវីហាមអ្នកខាងនោះដែលលេីកកាំភ្លេីងតម្រង់មក គាត់មិនទាន់ចង់ស្លាប់នោះទេ គាត់ចង់ឃេីញមុខកូនស្រីជាលេីកចុងក្រោយ
     ផាំង~~
     សម្លេងកាំភ្លេីងបន្លឺឡេីងកាត់ផ្តាច់សំឡេងបកស្រាយរបស់រាងចំណាស់ឲ្យអាក់ស្កុប មួយគ្រាប់
ចំកណ្តាលថ្ងាសធ្វេីឲ្យលោកវ៉ាងដួលស្លាប់ភ្លាមៗ
បិទភ្នែកមិនជិត។
  «លោកប៉ាឮថាគាត់មានកូនស្រីម្នាក់ទៀត»ដុងហ្យុន
  «ទុកសាពសពវានៅទីនេះហេីយ ម្សិលមិញអាJk
វាមកទីនេះអ្នកនៅម្តុំនេះប្រាកដជាថាវាជាអ្នកសម្លាប់
អាវ៉ាថ កូនស្រីវាមកក៏តម្រង់ទៅជុងហ្គុកទៅ យេីងចាំមេីលហ្គេមបន្តទៀត វាក្មេងធ្វេីស្អីយេីងកេីត»លោកដាងហូ
  «លោកប៉ានៅតែឆ្លាតដដែល»
  «ទៅវិញ»ដុងហ្យុនងក់ក្បាលបញ្ជាកូនចៅឲ្យត្រឡប់ទៅវិញតាមបញ្ជាលោកដាងហូ។
[...............]
   «ញុាំនៅទីនេះហេីយណា៎ !! អូនទៅផ្លាស់ខោអាវរៀនមួយភ្លែត»ថេយ៍
   «ចុះអូនមិនញុាំទេហេស៎?»ជុងហ្គុក
  «បងញុាំទៅ !! អូនទៅផ្លាស់ខោអាវសិន»រាងតូចនិយាយរួចរហ័សដេីរទៅបន្ទប់ដេីម្បីផ្លាស់ខោអាវវិញ រាងក្រាស់មិនបានឃាត់គ្រាន់តែងក់ក្បាលដាក់រាងតូច ។
      មួយសន្ទុះក្រោយមក ថេយ៍ ក៏ចេញមកពីបន្ទប់វិញពាក់ឯកសណ្ឋានរៀនរួចជាស្រេច ស្ពាយកាតាបដេីរមករកប្តីសង្ហាររបស់ខ្លួន។
  «ចាំបងជូនទៅ»ជុងហ្គុក ដេីរទៅជិតរាងតូចរួចចាប់ដៃគេដេីរចេញទៅរកឡាន
  «បងមិនទៅក្រុមហ៊ុនទេហេស៎?»ថេយ៉ុង
  «ជូនអូនទៅសាលារៀនសិនចាំទៅក្រយក៏មិនហួសពេល ចូលទៅអូនសម្លាញ់»រាងក្រាស់និយាយរួចរុញរាងតូចឲ្យចូលទៅក្នុងឡានមុននឹងដេីរទៅកៅអីបញ្ជាឡានបេីកទៅសកលវិទ្យាល័យដែលរាងតូចរៀន។
    @In car
   «ជុងហ្គុក…រឿងពីម្សិលមិញ»រាងតូចនិយាយ
តិចៗអោនមុខ រាងក្រាស់ឃេីញហេីយក៏ទម្លាក់ដៃម្ខាងចូលទៅចាប់ដៃរាងតូច ឯដៃម្ខាងទៀតបេីកឡាន
  «ឈប់រំលឹកទៅអូនសម្លាញ់»ជុងហ្គុក
  «អូនសុំទោសណា៎»ថេយ៉ុង
  «បងមិនបានខឹងអូនទេ»
     ជុងហ្គ្កបេីកឡានតម្រង់ទៅមុខសាលារួចឈប់ងុឺត~ ងាកមកមេីលរាងតូចវិញ។
  «អូនទៅហេីយណា៎ Bye bye»រាងតូចញញឹមស្ញេញទៅកាន់ប្តីលេីកដៃគ្រវីលាដាក់ រួចបម្រុងនឹងបេីកទ្វារចេញទៅប៉ុន្តែរាងក្រាស់ឃាត់
  «ឈប់សិន !!»
  «ហុឹមម…..»រាងតូចងាកមុខមកវិញ ប្រអប់ដៃមនុស្សមាឌធំទាញ.ក.រាងតូចទម្លាក់បបូរមាត់បឺតជញ្ចក់មាត់រាងតូចយ៉ាងយូរ
  «ប្តីអូននៅទីនេះ!!នៅសាលាហាមមេីលអ្នកផ្សេង ចេញពីរៀនបងមកទទួល»រាងក្រាស់អោនទៅជិតត្រចៀកខ្សឹបប្រាប់រាងតូចខ្សាវៗរួចឈ្លាតខាំត្រចៀករាងតូចបន្តិច ថេយ៍ខ្ជិបមាត់ណែនរឹងខ្លួនអស់បានត្រឹមងក់ក្បាលតិចៗ
  «អូន...អូនទៅហេីយ»ថេយ៉ុង និយាយត្រដិតៗមិនហ៊ានសម្លឹងមេីលមុខប្តីចំ មុននឹងទាញទ្វារឡានចេញ
ដេីរចូលសាលារៀនបាត់ ជុងហ្គុកសេីចបន្តិចរួចគ្រវីក្បាលនឹងទឹកមុខមិនដឹងខ្យលអីរបស់រាងតូចគេសឹងតែចាប់ក្រញិចឲ្យណាណីម្តងទេ។

        To be continued………………..










រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now