ភាគទី 39

4.4K 291 0
                                    

              
         @ថ្ងៃថ្មី
   «ហុឹកៗ ….លោកប៉ា»អេរ៉ា លុតជង្គង់យំសសឹកៗ នៅមុខផ្នូរប៉ារបស់នាង នាងចាំបានច្បាស់គាត់ទេីបតែតេទៅលេងនាងប្រាប់ថានឹងមកសេអ៊ូលដេីម្បីជួបនាង ពេលនេះមិចក៏ស្លាប់យ៉ាងនេះ ពេលនេះនាងគ្មាន
ទាំងម្តាយគ្មានទាំងប៉ានៅជាមួយ ឲ្យនាងរស់ធ្វេីអី? តេីសង្ឃឹមអ្វីទៀត? លុយដែលរៀន.ត.ក៏លោកប៉ានាងជាអ្នករកឲ្យពេលនេះគាត់ស្លាប់ហេីយនៅសល់តែឈ្មោះ ប៉ូលីសបាននិយាយថាការស្លាប់របស់ប៉ានាងគឺជាអំពេីឃាតកម្ម តេីគាត់មានរឿងជាមួយអ្នកណាមែនទេទេីបដល់សម្លាប់បែបនេះ?
   «ហុឹក ! ខ្ញុំនឹងសងសឹកឲ្យលោកប៉ា»អេរ៉ា នាងនិយាយរួចក៏ក្រោកឈរត្រឡប់ទៅផ្ទះវិញដេីម្បីរៀបចំឥវ៉ានទៅសេអ៊ូលវិញ នាងប្ដេជ្ញាហេីយថានឹងរកមុខអ្នកសម្លាប់ប៉ានាងឲ្យបាន
   «អេរ៉ា !! តេីក្មួយចង់ទៅណា?»អ៊ុំស្រីម្នាក់ដែលផ្ទះជាប់ជាមួយគ្នាសួរឡេីង ពេលឃេីញនាងដេីរចេញពីផ្ទះមានកាន់វ៉ាលីជាមួយផង នេះទេីបតែបញ្ចប់បុណ្យប៉ារបស់ខ្លួននោះទេ តេីនាងចង់ទៅណា?
  «ខ្ញុំទៅសេអ៊ូលវិញ»អេរ៉ា និយាយរួចក៏ឡេីងតាក់សុីចេញទៅបាត់
  «អេរ៉ា!! ក្មេងនេះ»
      @ University seoul ~~
   «Bby អូនប្រាកដមែនទេ ថាមិនចាំបាច់ឲ្យបងមកទទួលអូន?»ជុងហ្គុក សួរប្រពន្ធចង់ដឹង ខណៈរាងតូចប្រាប់ថាមិនបាច់មកទទួលគេចេញពីសាលានោះទេ
   «ថ្ងៃនេះបងមានប្រជុុំធំ ! ឲ្យបងអុីវ៉ានមកទទួលអូនក៏បាន»ថេយ៉ុង
  «អុីវ៉ានមិនដូចបងនោះទេ»
  «អ៎មែនហេីយ !! ថ្ងៃនេះបងស្រីថានឹងមកទទួលអូនចេញពីរៀនគាត់មានរបស់ឲ្យអូនមេីលនៅហាងរបស់គាត់ បងចេញពីធ្វេីការទៅទទួលអូននៅផ្ទះអ្នកម៉ាក់ក៏បាន»
  «Okay»រាងក្រាស់ងក់ក្បាលបន្តិច
«អូនទៅហេីយណា៎ប្តី!! ជុប»រាងតូចថេីបមាត់រាងក្រាស់បន្តិចរួចញញឹមបេីកទ្វារចេញពីឡាន
  «ខំរៀន»
  «អូនដឹងហេីយ»
       ជុងហ្គុក អង្គុយនៅក្នុងឡានទាល់តែមាឌតូច
ចូលដល់ក្នុងសាលាបាត់ទេីបព្រមចេញឡានទៅក្រុមហ៊ុន។
   «ជីមីន!!»ថេយ៍ ទុចដំណេីរ បេីកភ្នែកធំៗពេលឃេីញមិត្តសម្លាញ់ឈរនៅចំពោះមុខខ្លួន គេបាត់ប៉ុន្មានថ្ងៃហេីយ !តែថ្ងៃនេះក៏ស្រាប់តែឃេីញចេញមក
  «ថេយ៍នឹកឯងខ្លាំងណាស់»ជីមីន ញញឹម រួចរត់ទៅអោបរាងតូចណែនជាប់
  «មីនតេីបាត់ទៅណា? មិនដែលឃេីញមកសាលានោះទេ?លោកពូវ៉ៃឯងទៀតហេីយមែនទេ?»ថេយ៉ុង
«អត់ទេ»ជីមីន គ្រវីក្បាលមុខស្លេកៗរបស់គេមិនអាច
លាក់ថេយ៉ុងនោះទេ
   «កុហក ! ស្នាមអ្វីនៅលេី.ក.ឯង»ថេយ៉ុង ជ្រួលចិញ្ចេីមចូលគ្នា ពេលប្រទាក់ភ្នែកឃេីញស្នាមជាំនៅលេី.ក.ជីមីនវាដូចនឹងស្នាមនៅលេីខ្លួនគេពេលមានអីៗជាមួយជុងហ្គុក
  «គ្មាន….គ្មានទេ ឯងមេីលច្រលំហេីយ»ជីមីន
ខំលេីកអាវសលេីកបិទបាំងប៉ុន្តែយ៉ាងណាកក៏គេចមិនផុតពីក្រសែភ្នែករាងតូចដែល
  «កុហកឯងគិតថាកុហកយេីងនឹងជឿមែនទេ?ប្រាប់យេីងមកតេីមានរឿងអី?»ថេយ៍ អង្រួនដៃជីមីនខ្លាំងៗចំណែកគេខ្ជិបមាត់ណែនមិននិយាយ គេដោះដូរខ្លួនប្រាណក្លាយជាមនុស្សរបស់យ៉ុនគីទេីបអាចមក
រៀនតាមធម្មតាវិញ គេមិនអាចប្រាប់ថេយ៍ឲ្យដឹងនោះទេ
  «យេីងសុខសប្បាយទេថេយ៍»ជីមីន
  «ជី…….»
     គ្រឺង///
  «ដល់ម៉ោងចូលរៀនហេីយមក»ថាហេីយ ជីមីនក៏អូសដៃថេយ៉ុងទៅបាត់ រកតែគេរកសួរអ្វីមិនបាន ។
       ៚ក្រុមហ៊ុន ចន
  «ចៅហ្វាយសុេីបដឹងហេីយថាថ្ងៃដែលយេីងសួរចម្លេីយលោកវ៉ាងបានមួយថ្ងៃ លោកដាងហូក៏ដូចជាទៅប៊ូសានដែល»ភីល
  «ប្រាកដជាគាត់ហេីយអ្នកប្រុស»អុីវ៉ាន
  «ប៉ូលីសមានសេុីបទេ?»ជុងហ្គុក
  «ប្រហែលជាសុេីបប៉ុន្តែក៏មិនយកចិត្តទុកដាក់ ឮថាកូនស្រីគាត់អេរ៉ាបានធ្វេីបុណ្យហេីយពីម្សិលមិញនេះឯង»ភីល
   «អេរ៉ា??»ជុងហ្គុក
  «វ៉ាង អេរ៉ារៀននៅសកលវិទ្យាល័យសេអ៊ូលពេលធ្វេីបុណ្យសពរួចនាងក៏ត្រឡប់មកសេអ៊ូលវិញភ្លាម
ប៉ាម៉ាក់នាងស្លាប់អស់ហេីយបែបនេះ អ្នកនៅជិតផ្ទះបានប្រាប់ថានាងមានការប៉ះទង្គិចខ្លាំងនូវរឿងមួយនេះ
ដូច្នេះសតិរបស់របស់នាងមិនសូវល្អនោះទេ គួរតែប្រយ័ត្ន»ភីល
  «លោកពូប្រាកដជាយកនាងធ្វេីឈ្នាន់មកសងសឹកខ្ញុំមិនខាន»ជុងហ្គុក
  «ប៉ានាងស្លាប់បែបនេះ ឲ្យនាងតម្រង់មកចៅហ្វាយរឺ? ក្មេងនៅរៀនសកលវិទ្យាល័យនឹងហេស៎លេងសេីចទេដឹង»អុីវ៉ាន
  «យ៉ាងណាគួរតែប្រយ័ត្នសតិនាងមិនល្អ រឿងអ្វីក៏អាចធ្វេីបាន នាងក៏រៀននៅសាលាជាមួយចៅហ្វាយស្រីដែលប៉ុន្តែគឺនៅអគារខាងលិច»ភីលបេីកឯកសារដែលសុេីបបានមកមេីល
  «សាលាជាមួយគ្នា?»ជុងហ្្គុក
  «បាទមែនហេីយ»ភីល
  «ត្រូវតែប្រយ័ត្នពីសុវត្ថិភាពថេយ៍»ជុងហ្គុក
          តុក~តុក
  «អគ្គនាយ10នាទីដល់ពេលប្រជុំហេីយ»ហ្សែនឌី
  «ខ្ញុំដឹងហេីយហ្សែន»
  «អ្នកប្រុសរឿងនេះ..»អុីវ៉ាន
  «យេីងចេះចាត់ការហេីយ»ជុងហ្គុក
      @ University
         cafeteria///
  «សុំអង្គុយផងបានទេ?»ជីងជីង ញញឹមស្ញេញដាក់
ជីមីននឹងថេយ៉ុងខណៈដៃមានកាន់អាហារជាប់
  «អង្គុយមកជីមីន»ថេយ៍ ញញឹមដាក់នាង
  «អរគុណ»ស្រីតូចញញឹមរួចដាក់ខ្លួនអង្គុយចុះទល់មុខពួកគេទាំងពីរ
  «ជីមីនឯងបាត់ទៅណា ឡេីង1អាទិត្យ?»ជីងជីង
  «គឺ….ខ្ញុំមានបញ្ហាខ្លះ»ជីមីន
  «ចឹងទេហេស៎ ? មែនហេីយខ្ញុំដូចជាឮសិស្សនៅអគារខាងលិចនិយាយថាប៉ារបស់អេរ៉ាបានស្លាប់ ពេលនេះនាងប្រហែលជាឈប់រៀនទេដឹងព្រោះគ្មានលុយបង់សាលា»ជីងជីង
   «អេរ៉ា?»ថេយ៉ុង/ជីមីន
  «ម្នាក់ស្រីដែលរត់បុកថេយ៍ពីថ្ងៃមុននោះអី»ជីងជីង
  «អ៎ !!»ថេយ៉ុង ងក់ក្បាល រួចដាក់បាយចូលមាត់វិញអង្គុយស្តាប់នាងនិយាយបន្ត
  «ខ្ញុំមិនដែលស្គាល់នោះទេ»ជីមីន
  «នៅអគារខាងលិចពួកយេីងមិនដែលជួបនាងនោះទេ»ជីងជីង
  «ថេយ៍យេីងខ្ចីសៀវភៅឯងកត់មេរៀនសិនបានទេ?»ជីមីន
  «អុឹមមម…..»ថេយ៉ុង ងក់ក្បាល ។
  After school~~~~ 
     គ្រឺង///
    សិស្សនៅក្នុងសាលាចាប់ផ្តេីមចេញមកស្របគ្នាទាំងអស់ខណៈឮសំឡេងជួងបន្លឺឡេីង ក្នុងនោះក៏មានថេយ៉ុងនឹងជីមីនដូចគ្នាពួកគេបណ្តេីរគ្នាចេញមកមុខសាលា។
  «ទៅជាមួយយេីងទៅ»ថេយ៉ុង
  «មិនបាច់ទេ»ជីមីន
  «ឯងទៅវិញជិះអី»ថេយ៉ុង
«យេីងមិនអីទេ ឯងទៅមុនទៅ»ជីមីន
  «យេីងចាំបងស្រី»ថេយ៍ យកជេីងឈូសដីលេង
តិចៗ ចំណែកឯជីមីនរៀងភ័យតិចៗខ្លាចពេលមនុស្សរបស់យ៉ុនគីមកទទួលហេីយក៏ខ្លាចTeaឃេីញ។
      ងុឺត~~
  «បងស្រី»រាងតូចញញឹមខណៈពេលពេលឃេីញឡានអ្នកជាបងបេីកមកឈប់នៅពីមុខ
  «ឆាប់ឡេីងមកថេយ៍!អូ៎…ជីមីនខានឃេីញឯងយូរ
ហេីយ សុខសប្បាយទេ»ថេស៊ូ
  «ធម្មតាទេ!!»ជីមីន
  «ឆាប់ឡេីងមកថេយ៍ ជីមីនទៅជាមួយគ្នាទេ?»ថេស៊ូ
  «អត់ទេ ឆាប់ទៅថេយ៍»ជីមីន
  «ទៅហេីយណា៎ស្អែកជួបគ្នា bye»រាងតូចញញឹមរួចទាញទ្វារចូលឡានជាមួយបងស្រីបាត់ទៅ ចំណែក
ជីមីនក៏សម្លឹងមេីលឡានចេញទៅមួយសន្ទុះទេីប
មានឡានមួយមកឈប់ពីមុខខ្លួន។
      ងុឺត~~
  «ចូលមក»សម្លេងធំបន្លឺឡេីង ជីមីនខាំបបូរមាត់ក្រោមរួចមុននឹងប៉ាកជេីងចូលទៅក្នុងឡានពណ៍ខ្មៅនោះ
  «លោកម្ចាស់»ជីមីន
  «ជាអ្នកណា?»យ៉ុនគី
  «បាទ??»រាងតូចសួរបញ្ជាក់ មកដល់ភ្លាមក៏សួរភ្លាមសំណួរក៏លេីកសួរមកជាអ្នកណាទៀត? ឲ្យឆ្លេីយយ៉ាងមិចមិនដឹងសួរពីអ្នកណាផង
  «អាល្អិតដែលឈរជាមួយឯងមិញនេះ»យ៉ុនគី
  «ថេយ៉ុងមិត្តរបស់ខ្ញុំ»ជីមីន
  «លោក…លោកម្ចាស់»រាងតូចញ័រមាត់ ខណៈមុខស្អាតត្រូវគេទាញឲ្យទៅជិត មេដៃគ្រវាសលេីបបូរមាត់របស់គេថ្នមៗសម្លឹងមកមិនដាក់ភ្នែក
  «ឯងបានប្រាប់រឿងនេះទៅគេឲ្យដឹងទេ?»
  «អត់ទេ…..អុឹមម»រាងតូចគ្រវីក្បាលតិចៗ មាត់ត្រូវបានអ្នកខាងនោះត្របាក់យ៉ាងលឿន
«អុឹមម…លោកម្ចាស់»ជីមីន បិទភ្នែកតិចៗខណៈត្រូវយ៉ុនគីខាំបបូរមាត់ក្រោមខ្លួន
  «ល្អ.……»យ៉ុនគី ដកមាត់ចេញរួចគ្រវាសម្រាមដៃលេីបបូរមាត់រាងតូចបន្តិច
   «……….»ជីមីន ស្ងាត់មាត់ឈឹង ខិតទៅអង្គុយកន្លែងឆ្ងាយពីរាងក្រាស់រួចលួចដៀងភ្នែកមេីលទៅឌីដែលជាមនុស្សជំនិតរាងក្រាស់ មកថេីបគ្នាក្នុងឡានបែបនេះមិនខ្មាសមនុស្សជំនិតទេរឺ?
       ៚ភូមិគ្រឹះគីម
  «បងស្រីហា៎!!»រាងតូចពេបមាត់ ខិតទៅអង្គុយជិតថេស៊ូដែលឈ្ងោកមុខមេីលទូរស័ព្ទមិនដកភ្នែក
  «យ៉ាងមិច?»ថេស៊ូ
  «ខ្ញុំមិនស្លៀកទេ វាដូចឈុត….ឈុតមនុស្សស្រីអញ្ចឹង»រាងតូចលេីកអាវគេងយប់ពណ៍សដៃវែងចង់ចង្កេះបង្ហាញទៅថេស៊ូឲ្យមេីលម្តងទៀត នាងថាចង់
ឲ្យគេទៅហាងដេីម្បីមានរបស់ឲ្យមេីល តែតាមពិតយកគេឲ្យទៅមេីលអាវគេងយប់ទេហេស៎? មេីលចុះអាវ
ឡេីងស្តេីងធ្លុះដល់សាច់ខាងក្នុង ហេីយអាសូរតែខោ
ព្រះអេីយ !! គ្មានទាំងខោទៀត><
  «នែ៎ បងប្រាប់ឯង !! បងខំចំណាយពេលទាំងយប់ទាំងថ្ងៃដេីម្បីDesignចេញមកណា៎ ពាក់ទៅបងឲ្យ»
  «អាវដេកយប់ចឹងហេស៎? កុំហៅអាវដេកយប់ល្អជាងមេីលចុះអាវស្អីស្តេីងយ៉ាងនេះ នៅមានចងចង្កេះទៀត»រាងតូចរអ៊ូយកអាវមកដាក់ផ្ទឹមនឹងខ្លួនវាខ្លីដល់ត្រឹមភ្លៅ ហៅរ៉ូបល្អទេនៀក៎ កេីតចេះតែថេស៊ូក្លាយជាអ្នកDesignerទៅកេីត -,-
  «អាល្អិតកុំមកវាយតម្លៃយេីង»ថេស៊ូ ខាំមាត់ហេីយលេីកដៃខោកក្បាលរាងតូច
  «អ៊ូយ !! មិចក៏វ៉ៃខ្ញុំ? ក៏….និយាយការពិត»
  «ឯងពាក់វាទៅជុងហ្គុកប្តីរបស់ឯង នឹងលង់ឯងមិនខានអាចថាមានរឿងនៅលេីគ្រែក៏ថាបាន»
  «បងស្រី….»រាងតូចខាំមាត់ណែន មុខក្រហមពេលគាត់ លេងនិយាយអីបែបនេះ?
  «មុខក្រហមធ្វេីអី ?? ហាហា»
     ងុឺត~~~
       សម្លេងម៉ាសុីនឡានឈប់ភ្លាមពេលចូលមកដល់ក្នុងភូមិគ្រឹះ រាងតូចភ្ញាក់លេីកចិញ្ចេីមចូលគ្នាបន្តិចរួចទឹកមុខក៏ប្រែជាញញឹមរត់ចេញពីផ្ទះទៅមេីលខាងក្រៅ។
  «ជុងហ្គុក!!!»ថេយ៉ុង រត់ទៅអោបអ្នកជាប្តីយ៉ាងលឿន ស្របពេលគេទេីបតែចេញពីឡានភ្លាម រកតែឈរឲ្យស្រួលបន្តិចមិនបាន
  «ចាំបងយូរទេ? បងទេីបតែចេញពីប្រជុំមិញនេះទេីប
មកទទួលអូនតែម្តង»រាងក្រាស់អោបរាងតូចវិញរួចថេីបសក់ក្រអូបៗនោះយ៉ាងយូរ
  «អត់ទេ មិនយូរទេ»ថេយ៉ុង
  «ឃ្លានទេ?»ជុងហ្គ្កក
  «ញុាំបាយនៅទីនេះហេីយណា៎ !! អ្នកម៉ាក់លោកប៉ាចង់ញុាំបាយជាមួយពួកយេីង»រាងតូចងេីយសម្លឹងមេីលមុខរាងក្រាស់ម៉ក់ៗ
  «អុឹមមម……»ថេយ៍ តូចបិទភ្នែកពេលមនុស្សមាឌធំទាញចង្កេះមកជិតរួចអោនបឺតមាត់ខ្លួនយ៉ាងយូរ
  «ជុង…..»រាងតូចខ្ជិបបបូរមាត់ចូលគ្នា ពេលអ្នក
ខាងណោះដកមាត់ចេញ ថេីបគ្នាកណ្តាលវាលបែបនេះបេីអ្នកបម្រេីឃេីញតេីគិតយ៉ាងមិច?
  «ឆាប់ចូលទៅ»រាងក្រាស់ចាប់ដៃរាងតូចអូសចូលទៅក្នុងផ្ទះ
  «ជុងហ្គុក មកហេីយហេស៎?»លោកស្រីគីម
  «បាទម៉ាក់ក្មេក»
  «ម៉ោះ !! ឆាប់អង្គុយទៅ»
  «បាទ»ជុងហ្គុក ញញឹមបន្តិច មុននឹងទាញដៃប្រពន្ធទៅអង្គុយរួមតុជាមួយប៉ាម៉ាក់ក្មេក អាហារពេលល្ងាចបញ្ចប់ទៅដោយរលូន នាយនៅអង្គុយលេងជាមួយប៉ាម៉ាក់ក្មេកបន្តិច រួចទេីបត្រឡប់ទៅផ្ទះជាមួយរាងតូចវិញ។
        ៚វីឡា ចន
  «អូនងូតចូលទៅងូតទឹក»ជុងហ្គុក ប្រាប់រាងតូច
ខណៈឃេីញគេអង្គុយលេងទូរស័ព្ទនៅលេីពូ
  «អុឹមម….»រាងតូចងក់ក្បាលមានអារម្មណ៍ថាអៀន ពេលឃេីញលោកប្តីកំពុងឈរជូតសក់សេីមនៅមុខកញ្ចក់ មុននឹងទម្លាក់ជេីងពីលេីពូករត់យ៉ាងលឿនចូល
បន្ទប់ទឹកបាត់
  «កេីតអីនៀក៎?»រាងសង្ហារ ងាកទៅរាងតូចបន្តិចពេលឃេីញកាយវិការចម្លែកៗរបស់ប្រពន្ធ មុននឹងផ្លាស់ខោអាវគេងយប់ដេីរទៅអង្គុយនៅតុធ្វេីវិញ
     15នាទីក្រោយមក///
      ថេយ៉ុង ឈរសម្រេចចិត្តនៅក្នុងបន្ទប់ទឹកយ៉ាងយូរមុននឹងដាច់ចិត្តទាញអាវគេងយប់ដែលថេស៊ូយកមកស្លៀកដោយពាក់ខោខ្លីពណ៍ខ្មៅចេញទៅក្រៅ។
  «បងធ្វេីអី??»រាងតូចដេីរយឺតៗទៅរករាងក្រាស់ដែលកំពុងឈ្ងោកមុខធ្វេីការ ដៃស្រឡូនលេីកកន្សែងជូតសក់ថ្នមៗ
  «បងបង្ហេីយការងារបន្តិច»ជុងហ្គុក
  «អញ្ចឹងអូនមិនរំខានទេ»មាឌតូចតបវិញមុននឹងដេីរចេញ តែក៏ត្រូវឈប់ពេលឮសំឡេងរបស់អ្នកជាប្តីហៅឲ្យឈប់
  «មកទីនេះ»ជុងហ្គុក
  «ហាស៎??»ថេយ៍ ធ្វេីមុខឡេឡឺៗ រួចដេីរទៅជិតរាងក្រាស់តាមសម្តីរបស់គេ
  «អ្ហាយយយ…..»រាងតូច ស្រែកញ៉ាចមុននឹងត្រូវរាងក្រាស់លេីកឲ្យអង្គយនៅលេីតុធ្វេីការ
  «អ្នកណាឲ្យអូនស្លៀកបែបនេះ ហុឹមម??»ជុងហ្គុកអោនសួរ ប្រអប់ដៃក្រាស់បង្អូសលេីភ្លៅសខ្ចីចុះឡេីងៗ
  «គឺ…បងស្រីឲ្យអូន !! ចាំអូន …អូនទៅប្តូរ»ថេយ៍ និយាយត្រដិតៗមិនហ៊ានសម្លឹងមុខរាងក្រាស់ចំ
  «មិនបាច់ប្តូរទេ?»រាងក្រាស់និយាយរួច ដៃបង្អូសលេីភ្លៅរាងតូចរហូតដល់ចូលទៅក្នុងសាច់អាវ ច្រមុះស្រួចថេីបបង្អូសតាមសាច់.ក.សខ្ចីស្រង់ក្លិនចេញពីរាងកាយនោះ
  «អូនក្រអូបណាស់»
«ជុង…បានហេីយ»
«យប់ហេីយពួកយេីងគួរធ្វេីអ្វីល្អទៅ??» សំឡេងស្អកៗក្តៅឧណ្ហៗបន្លឺឡេីងក្បែរត្រចៀករាងតូចឡេីង ថេយ៉ុងកាន់ជ្រុងតុបិទភ្នែកឡេីងលេបមាត់ក្អឹក
  «អូនថាពួកយេីងកុំអី…..»
  «អូនហាមបងបានទេ??ហុឹមម»

            To be continued……………………..


រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now