ភាគទី 25

4.8K 300 0
                                    

                  
   ជុងហ្គុក អង្គុយនៅមិនស្ងប់ខណៈមិនទាន់ឃេីញ
ប្រពន្ធមិនទាន់មកផ្ទះវិញទៀត ។
   តឹក~តឹក
    សម្រឹបជេីងរបស់ថេយ៉ុងបន្លឺឡេីងពេលដេីរចូលមកក្នុងបវិវេណផ្ទះគេដេីរអោនមុខចុះពេលត្រូវជីមីន
បដិសេដមិនព្រមឲ្យជួយ ចំណែករឿងប្តីរសាយបាត់ខឹងតាំងពីយូរមកហេីយ ។
   «ថេយ៍…..! » រាងក្រាស់ហៅឈ្មោះរបស់ប្រពន្ធពេលដេីរកាត់មុខគេ ដូចជាគ្មានអារម្មណ៍នៅក្នុងខ្លួន
សោះ
   «អូនទេីបមកពីណា?»ដេយ៍ ក្រោយឮសម្លេងរាងក្រាស់ហៅឈ្មោះហេីយក៏ឈប់មួយកន្លែងសិនមុន
នឹងងាកទៅប្រភពសម្លេងក៏ឃេីញរាងក្រាស់អង្គុយ
លេីសាឡុងចាំពីពេលមិនដឹង
  «គឺ….មកពីសាលារៀន»ថាហេីយ រាងតូចក៏ដេីរទៅរកជុងហ្គុក
  «មែនរឺ? បងសុំទោស»ជុងហ្គុក ថាហេីយរាងតូច
ងេីបមុខឡេីងពេលឮរាងក្រាស់និយាយសុំទោសមកកាន់ខ្លួន នេះនាយកំពុងគិតថាគេខឹងមែនទេ?
  «សុំទោសរឿងអី? ហុឹម?»ថេយ៉ុង ប្តូរទឹកមុខជា
ញញឹមមកវិញរួចដាក់ខ្លួនអង្គុយលេីសាឡុងជាមួយរាងក្រាស់
  «គឺមកពីកូនចៅបងមិនបានទទួលអូនមកវិញនោះអី?»
  «Ahh…អូនមិនបានខឹងទេ ! ជុងហ្គុក កុំធ្វេីមុខបែបនេះមេីល៎ ញញឹមៗ!!» រាងតូចចាប់ថ្ពាល់ប្តីឲ្យញញឹមឡេីង ព្រោះឃេីញទឹកមុខគេមិនល្អ
   «អូនកេីតអី?»ថាហេីយ រាងក្រាស់ក៏ប្រេីដៃក្រសោបមុខតូចច្រមិចរបស់ប្រពន្ធសួរ
  «អូនឃ្លាន»
  «តោះទៅញុាំបាយ»គ្រាន់តែឮថាទៅញុាំបាយ រាងតូចក៏ញញឹមហេីយភ្លាមក៏ក្រោកឈរឡេីង
  «ម៉ោះ ! អូនគ្រាបងទៅតុញុាំបាយ»ថេយ៉ុង បន្ទន់ជង្គង់រួចជួយគ្រារាងក្រាស់ទៅតុបាយ
  «កុំធ្វេីចឹងពិបាកដល់អូន»Jk
  «ពិបាកអី? អូនខាងកំដរបងដេីរយូរថ្ងៃហេីយថ្ងៃនេះត្រូវតែដេីរឲ្យបានច្រេីន» រាងតូចនិយាយបណ្តេីរគ្រារាងក្រាស់ទៅតុបាយបណ្តេីរ ។
      យប់៚
    អ្ហាយ~~~
    ជីមីន គេចខ្លួនទៅម្ខាងពេលលោកផាកបោកចានបាយទៅលេីឥដ្ឋ ។
   «ឯណាលុយ??»លោកផាក ស្ទុះទៅចាប់ក.អាវ
ជីមីនជាប់
   «លោកប៉ា ! លែង…លែងខ្ញុំ»ជីមីន រុញដៃរាងចំណាស់ចេញពីខ្លួនទាំងភ័យខ្លាច
  «លុយរបស់យេីងនៅឯណា??» លោកផាក គំហកសួរជីមីនមួយអស់សំឡេង ធ្វេីឲ្យរាងតូថចាប់ផ្តេីមញ័រខ្លួនចង់យំ
  «ហុឹក…លោកប៉ាបានហេីយ ! លោកប៉ាស្រវឹងហេីយ»ជីមីន យំចេញមកភ្លាមៗខណៈត្រូវប៉ា
បង្កេីតស្រែកសម្លុតទាំងគាត់កំពុងស្រវឹងគ្រប់គ្រងសតិមិនបាន
      ព្រូស~ជីមីនត្រូវដួលទៅលេីឥដ្ឋមួយទំហឹងដោយសារលោកផាករុញឯដៃក៏ច្រត់នឹងអំបែងចាននោះក៏ចាប់ហូរឈាមចេញភ្លាមៗ
  «អ៊ូយ~~ហុឹកកៗ..»រាងតូចលេីកដៃខាងស្តាំរបស់ខ្លួនមកមេីលឃេីញថាកំពុងតែហូរឈាមមកយ៉ាង
ច្រេីនព្រោះតែរបួសជ្រៅគួរសម
  «អាកូនអត់បានការ…ថ្ងៃស្អែកយេីងយកឯងទៅដោះបំណុលចេញហេីយ ហុឹស..»លោកផាក ចង្អុរ
មុខរាងតូដចំៗមុននឹងដេីរចូលក្នុងបន្ទប់បាត់ទៅ
  «ហុឺៗ…..»រាងតូច យំអណ្តឺតអណ្តកម្នាក់ឯងដៃកំពុងហូរឈាមមកយ៉ាងច្រេីន មុននឹងក្រោកទ្រខ្លួនឡេីងដេីរចូលមកបន្ទប់ទាំងមិនចង់បាន
  «ហុឺ….ឈឺណាស់ ហុឹកៗ អ្នកម៉ាក់»ជីមីន ដេីរយឺតៗទៅចូលក្នុងបន្ទប់ទឹករួចបេីកទឹកផ្កាឈូកហេីយសម្រូតខ្លួនអង្គុយចុះអោបក្បាលជង្គង់យំ ឯដៃដែលមានរបួសក៏ទឹកត្រូវត្រជាក់ឈឺមួយកម្រឹតទៀត
  «ហុឹកៗ…ស្លាប់ទៅល្អជាង ! ខ្ញុំមិនចង់រស់ទេ»
រាងតូចយំកាន់តែខ្លាំងរួចផ្អែកក្បាលនឹងជញ្ជាំងបិទភ្នែក ស្របពេលទឹកផ្កាឈូកស្រក់ចុះមកជារឿយៗ។
  ថ្ងៃថ្មី៚
     ថ្ងៃនេះជាថ្ងៃដែលជុងហ្គុកត្រូវទៅអុីតាលីដេីម្បី
ដោយប្រាប់រាងតូចថាទៅធ្វេីការ  ថេយ៉ុងអង្គុយនៅមិនសុខចេះតែដកដង្ហេីមធំរាល់1នាទីម្តង ឯអ្នកជាប្តីក៏តាមសង្កេតជារឿយៗ ។
  «អូនមិនបាច់ជូនដំណេីរបងទៅក៏បាន»ជុងហ្គុក
  «មិនបាន!!»ថេយ៉ុង
«បានៗ ! តាមចិត្តអូន»
       នៅប្រលានយន្តហោះ យ៉ុនគីឈរយ៉ាងមានអំណាចពីមុខកូនចៅរបស់គេប្រហែលជា10នាក់សុទ្ធតែឈុតខ្មៅ ក្រសែភ្នែកខ្មៅនិលសម្លឹងមេីលជុងហ្គុកដែលមានរាងតូចរុញរទេះចូលមកជាមួយមនុស្សជំនិត2នាក់ទៀត ។ពួកគេធ្វេីដំណេីរទៅអុីតាលីតាមយន្តហោះផ្ទាល់ខ្លួនព្រោះវាងាយស្រួលជាងនឹងភាពឯកជនរបស់ពួកគេ។
   «មិចក៏លោកនៅទីនេះ?»ថេយ៉ុត ហាក់ឆ្ងល់ខណៈឃេីញយ៉ុនគីនឹកកូនចៅមនុស្សជំនិតរបស់គេនៅប្រលានយន្តហោះដែល។
  «គឺទៅជាមួយប្តីរបស់ឯងនឹងហេីយអាល្អិត»យ៉ុនគី
  «ហេតុអី?»ថេយ៉ុង
  «យេីងក៏ត្រូវទៅអុីតាលីជាមួយប្តីរបស់ឯងដែល..!» យ៉ុនគិ និយាយរួចក៏ឡេីងយន្តហោះមុនជុងហ្គុកដេីម្បីទុកពេលឲ្យគេនិយាយជាមួយរាងតូច។
  «កុំទៅយូរណា»រាងតូច ពេបមាត់ធ្វេីមុខកំសត់ដាក់ រាងក្រាស់ អ្នកណាទៅដាច់ចិត្តបែកពីប្តីយូរនោះ ?
  «បងទៅមិនយូរទេ បងនឹងមកឲ្យទាន់ថ្ងៃកំណេីតអូន»
  «នៅសល់5ថ្ងៃទៀត ដល់ថ្ងៃកំណេីតអូនហេីយ សន្យាមកថាបងនឹងមកវិញឲ្យទាន់»
  «បងសន្យា !!» Jk ញញឹមចាប់ដៃប្រពន្ធជាប់ ឯរាងតូចក៏ញញឹមបិទមាត់មិនជិតពេកឮបែបនេះ
   «ភីល! ដឹងថាត្រូវធ្វេីយ៉ាងមិចហេីយរឺ?»ជុងហ្គុក
  «បាទចៅហ្វាយ…ខ្ញុំនឹងមេីលថែចៅហ្វាយតូច»ភីល
  «ទេ!មិនបាច់មេីលថែខ្ញុំទេ ! ពីម្សិលមិនទាន់ជម្រះបញ្ជីផង» រាងតូចសម្លក់មនុស្សជំនិតថ្មីរបស់រាងក្រាស់ ឯអុីវ៉ានបានត្រឹមខ្ទប់មាត់សេីច
  «សុំទោសចៅហ្វាតូច ! មកពីខ្ញុំមិនដឹង»ភីល
   «ឆឹសស….»ថេយ៍ ងាកមុខចេញ
  «បងត្រូវទៅហេីយ!ខំរៀនឮទេ?»ជុងហ្គុក ផ្តែផ្តាំទៅប្រពន្ធ ចំណែករាងតូចងក់ក្បាល អុីវ៉ានក៏ត្រូវទៅជាមួយរាងក្រាស់ដែល ឯភីលត្រូវនៅជាមួយថេយ៍តាមបញ្ជាជុងហ្គុក។
      ថេយ៉ុង ដេីរចូលទៅក្នុងឡានវិញស្របពេលយន្តហោះបានចេញផុតទៅឯភីលក៏ចេញឡានជូនរាងតូចទៅសាលារៀន ។
     @ University
  «ជួយយកខោអាវរបស់ខ្ញុំទៅភូមិគ្រឹះគីមផង»ថេយ៍ ចុះចេញពីឡានរួចប្រាប់ទៅមនុស្សជំនិតរបស់រាងក្រាស់ ពេលនេះជុងហ្គុកទៅអុីតាលីបាត់ហេីយគេក៏ប្រហែលត្រូវទៅនៅផ្ទះរបស់ម៉ាក់ប៉ាគេមួយរយៈសិនហេីយ អ្នកណាទៅចេះក្នុងវីឡាតែម្នាក់ឯងទៅ បេីលោកប្តីមិននៅជាមួយផង ༎ຶ‿༎ຶ
  «បាទចៅហ្វាយតូច!! ចេញពីរៀនខ្ញុំនឹងមកទទួល»ភីល
  «ok!!»ថេយ៍ ងក់ក្បាលតិចៗរួចដេីរចូលក្នុងសាលារៀនវិញ។
  «ថេយ៍..ថេយ៉ុង!!»ស្រីតូច ជីអចីង រត់វឹងមកឈប់ពីមុខគេយ៉ាងទន់ហន់
  «មានការអី ជីងជីង?»ថេយ៉ុង
  «លោកនាយក..»ជីងជីង ចង្អុលទៅទីចាត់ការរបស់លោកនាយកទាំងដកដង្ហេីមមិនដល់គ្នា
  «លោកនាយកយ៉ាងមិច??»
  «លោកនាយកចង់ជួបថេយ៍»
  «ជួបខ្ញុំហេស??»ថេយ៉ុង មានទឹកមុខមិនសូវល្អគេបានធ្វេីស្អីខុសទៀតហេីយទេីបលោកនាយកហៅទៅជួប?
  «ឆាប់ទៅៗ»ថេយ៉ុង ងក់ក្បាលរួចដេីរទៅបន្ទប់របស់លោកនាយកតាមសម្តីជីងជីងនិយាយ លេីកនេះអាចមានរឿងអ្វីទៅ?

          To be continued………………………

រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Nơi câu chuyện tồn tại. Hãy khám phá bây giờ