ភាគទី 24

4.7K 313 0
                                    

               
   «ពុទ្អោរអេីយ!!ថេយ៍» រាងក្រាស់ដកពីទូរស័ព្ទពីចេញត្រចៀក ស្របពេលខ្លួនរកនិយាយលួងប្រពន្ធអីបន្តិចមិនបាន ! រាងតូចលឿនបិទទូរស័ព្ទពេកពេលនេះប្រហែលជាងរងក់ដេីរមកផ្ទះពិតមែនទេដឹង?
  «អ្នកប្រុសថ្ងៃនេះមានណាត់ចុងក្រោយហេីយ»អុីវ៉ាន
   «ឯណាភីល?»ជុងហ្គុក ក្តាប់ទូរស័ព្ទជាប់ សួរទៅមនុស្សជំនិតមួយទៀត
  «ភីលរឺ? ក្រែងគេទៅយកថេយ៉ុង ពីសាលារៀនមិនអញ្ចឹងអ្នកប្រុស?»
  «ចៅហ្វាយ !» និយាយដេីមដង្ហេីមដល់ ភីលបេីកទ្វារចូលមកក្នុងបន្ទប់ធ្វេីការរបស់រាងក្រាស់ភ្លាម ច្បាស់ណាស់គេមិនបានយករាងតូចទៅផ្ទះនោះទេ
  «ចៅហ្វាយខ្ញុំទៅយកចៅហ្វាយតូចហេីយ ប៉ុន្តែអត់
ឃេីញនៅសាលារៀននោះទេ ប៉ុន្តែបែរជាជួបនឹង
អាល្អិតមុខសដូចជាស្រីទៅវិញ»ភីល រៀបរាល់ប្រាប់ទៅរាងក្រាស់ដូចដែលគេបានជួប
   «ចន ថេយ៉ុងជាចៅហ្វាយតូចឯង»ជុងហ្គុក
  «ហាស?»ភីល បេីកភ្នែកធំៗចំហរមាត់ជិតដល់ដី ខណៈរាងក្រាស់ចង់សម្តៅលេីអាល្អិតដែលឈរមុខសាលានិយាយជាមួយគេមែនទេ ? ស្លាប់ហេីយ ចំជាស៊យមែន !
   «អាភ្លេី ! នឹងហេីយជាប្រពន្ធអ្នកប្រុស»អុីវ៉ាន ទះក្បាលភីលមួយដៃ
  «ឯង ! តែគេជាមនុស្សប្រុស យេីងមិចនឹងដឹង?» ភីល អង្អែលក្បាលខ្លួនឯងរួចងាកទៅនិយាយជាមួយ
អុីវ៉ានវិញ គេស្មានថាប្រពន្ធជុងហ្គុកជាស្រីទេីបមិនដឹង
ថារាងតូចសោះ
  «នឹងហេីយទេីបយេីងប្រាប់ឲ្យដឹង»អុីវ៉ាន ឈរអោបដៃសម្លក់ទៅភីល
   «អឺ..ចៅហ្វាយខ្ញុំសុំទោស ខ្ញុំនឹងត្រឡប់ទៅយកចៅហ្វាយតូចវិញ»ភីល ងាកទៅនិយាយជាមួយរាងក្រាស់វិញ ស៊យហេីយ មិញនេះពេលនៅសាលារៀនគេនិយាយថាឲ្យថេយ៉ុងច្រេីនគួរសម !
  «ឲ្យឆាប់ឡេីង ! មិញនេះគេខឹងប្រហែលដេីរទៅផ្ទះ
បាត់ហេីយ»ជុងហ្គុក
  «ហាស ? ខ្ញុំ…ខ្ញុំនឹងប្រញាប់ទៅចៅហ្វាយ»  មនុស្សជំនិតរហ័សអោនសុំទោសរាងក្រាស់ រួចដេីរចេញទៅយករាងតូចដែលជាប្រពន្ធចៅហ្វាយរបស់គេ។
       - SKIP -
        ដេយ៉ុង ដេីរលេីផ្លូវថ្មីរជេីងត្រឡប់ទៅផ្ទះវិញតែម្នាក់ឯងគេងរងក់នឹងប្តីដែលឲ្យមនុស្សចូលធ្វេីការថ្មីមកទទួលទៅផ្ទះវិញ ថែមទាំងមិនស្គាល់គេហេីយនៅនិយាយស្តីថាឲ្យគេទៀតផង។
  «មេឃថ្ងៃនេះ មិចក៏ក្តៅម៉្លេះ?»ថេយ៍ ងេីយសម្លឹង
មេីលមេឃរួចយកដៃបកមុខខ្លះឯង .. រាងតូចលេីកចិញ្ចេីមចូលគ្នារួចញញឹមក្រោយឃេីញ Mart មួយកន្លែងនៅខាងមុខបន្តិច គេក៏រហ័សដេីរចូលក្នុងនោះនឹងបានទិញអីផឹកដេីម្បីឲ្យត្រជាក់ចិត្តបន្តិច ។
  «ហ៊ូយ ចូលមកក្នុងនេះត្រជាក់បន្តិច» រាងតូចទាញទ្វារដេីរចូល Mart
  «សួស្តី ! ត្រូវការអ្វីដែល ?»
  «ខ្ញុំ…ហេុឺយយ ជីមីន??» Tae បេីកភ្នែកធំៗពេលឃេីញមិត្តសម្លាញ់ស្លៀកពាក់ជាអ្នកធ្វេីការនៅក្នុង Mart នេះគេមិនទៅរៀនដោយសារមកធ្វេីការរឺ?
  «ថេយ៉ុង?»ជីមីន និយាយទាំងមុខស្ងួត ទីបំផុតក៏ត្រូវមិត្តសម្លាញ់ឃេីញដដែល
[...........]
  «ហាស ជីមីន??»ថេយ៍ អុកកំប៉ុងកូកានៅលេីតុមួយទំហឹងក្រោយពេលស្តាប់រឿងរបស់ជីមីនចប់
  «អុឹមម…ក៏បែបនឹង ! គ្មានជម្រេីស»ជីមីន អង្គុយប្រាប់ថេយ៉ុងតាមដំណេីររឿង ពេលនេះជាពេលម៉ោងបាយ មិនសូវមានភ្ញៀវចូលទិញទេីបឈ្លៀតអង្គុយប្រាប់រឿងទៅថេយ៍ទាំងអស់ ព្រោះគេចង់ដឹង ។
  «មីន! ឯងដឹងថាខ្លួនកំពុងធ្វេីអ្វីទេឯងចង់ចោលអនាគតខ្លួនឯងរឺ?»
  «ឲ្យយេីងធ្វេីយ៉ាងមិច ? ឲ្យយេីងឈរអោបដៃ
មេីលម្ចាស់បំណុលទាំងនោះវ៉ៃប៉ារបស់យេីងស្លាប់ នឹងរឹបអូសយកផ្ទះយេីងមែនទេ?»
  «មិនមែនចឹងទេ យេីង…យេីងអាចជួយឯងបាន» ថេយ៍ ចាប់កាន់ដៃជីមីន ឃេីញដូច្នេះគេក៏មិនអាចឈរមេីលមិត្តខ្លួនជួបទុកលំបាកដែល 
  «ជួយយ៉ាងមិច ? ឯងទៅសុំជំនួយពីម៉ាក់ឯងរឺ?»
  «លុយ ! ត្រូវហេីយគឺលុយ ឯងត្រូវការប៉ុន្មានយេីងក៏មានលុយសន្សំដែល»
  «កុំអីថេយ៍! លុយឯងក៏មិនអាចជួយបានទេយេីងក៏មិនដឹងថាប៉ាជំពាក់អ្មកណាខ្លះទេ យេីងមិនចង់ឲ្យឯងមកលំបាកជាមួយយេីងទេ»
   «ឯងនិយាយស្អីនឹង ? យេីងជាមិត្តនឹងគ្នានោះអី»
  «យ៉ាងណាយេីងក៏មិនចង់ឲ្យឯងមកលំបាកជាមួយយេីងដែល ឯងមានប្តីហេីយ ! ឈប់គិតរឿងយេីងទៅ
ទៅផ្ទះវិញទៅប្តីឯងកំពុងរង់ចាំហេីយ»ជីមីន ទាញដៃថេយ៍ចេញ រួចក្រោកពីកៅអីទៅកន្លែងគិតលុយវិញ
  «ជី..ជីមីន!!»ថេយ៍ សម្លឹងមេីលជីមីនពីក្រោយទាងពិបាកចិត្តពិតជាចង់ជួយជីមីនពិតមែន ។
  «ជីមីន យេីងទៅសិនហេីយមានរឿងអីកុំភ្លេចតេទៅរកយេីង»ថេយ៍ ថាហេីយក្រោកដេីរចេញទៅវិញទាំងមិនភ្លេចប្រាប់ជីមីននោះទេ ។
   «សុំទោសថេយ៍ រឿងនេះជារឿងគ្រួសារយេីង
យេីងនឹងចាត់ចែងដោយខ្លួនឯង»ជីមីន តាមសម្លឹងមេីលថេយ៍ដែលដេីរចេញទៅមិញនេះ ។
      - SKIP -
   «អរគុណដែលលោកព្រមសហការជាមួយក្រុមហ៊ុនខ្ញុំ»ជុងហ្គុក ហុចដៃចាប់ទៅរាងចំណាស់ម្នាក់ដែលជាដៃគូរកសុី
  «បាទ ! រីករាយជានិច្ច» Man ចាប់ដៃជុងហ្គុកវិញ ទុកជាការគួសម។
  «ចឹងខ្ញុំទៅវិញសិនហេីយ» Man អោនលារាងក្រាស់រួចដេីរចេញទៅវិញជាមួយមនុស្សរបស់គាត់ ។
  «ភីលទៅយកថេយ៉ុងមកវិញរឺនៅ?»ជុងហ្គុក សួរទៅមនុស្សជំនិតដែលឈរនៅពីក្រោយគេ
   «ដូចជានៅទេអ្នកប្រុស»អុីវ៉ាន អោនខ្សឹបប្រាប់
រាងក្រាស់តិចៗ
  «ទៅវិញ!!»
  «ជុងហ្គុក»លោកគីម ញញឹមពីចម្ងាយហៅកូនប្រសាររបស់ខ្លួនដែលរៀបនឹងចេញទៅវិញ ទីនេះគឺជាហាងភោជនីយដ្ឋានលំដាប់ផ្កាយ
  «លោកប៉ាក្មេក !» រាងសង្ហារញញឹមរួចអោនទៅកាន់រាងចំណាស់
  «កូនក៏មកទីនេះដែលហេស?»
  «គឺខ្ញុំមកនិយាយការងារជាមួយដៃគូរកសុីចុះលោកប៉ា?»
  «មកជួបមិត្តចាស់ ! ហុឹមម…ថេយ៍ សុខសប្បាយទេ ប៉ាមិនដែលជួបគេសោះឥឡូវនេះ»
   «ថេយ៍ សុខសប្បាយទេចាំខ្ញុំនាំគេទៅលេងលោកប៉ានឹងអ្នកម៉ាក់ក្មេក»
  «ល្អ !! លឺថាភាគហ៊ុនរបស់ ដាងហូ លោកពូរបស់កូនដូចជាជិតស្មេីរនឹងកូនហេីយមែនទេ?»
  «បាទ តែខ្ញុំនឹងមិនធ្វេីឥ្យរឿងនោះកេីតឡេីងបានដាច់ខាត»
  «ឲ្យប៉ាជួយទេ?»
  «លោកប៉ាចង់លក់ភាគហ៊ុនឲ្យខ្ញុំរឺ?»ជុងហ្គុក សួរទាំងត្រេកអរបេីពិតមែននោះ គេស្ថានភាពនឹងកាន់តែល្អប្រសេីរ
  «ប៉ាក៏មានភាគហ៊ុននៅក្រុមហ៊ុនកូនតិចតូចដែល! កូនជាប្រសារបស់ប៉ា ក៏ជាប្តីរបស់កូនពៅប៉ាដែល ចាំស្អែកប៉ាឲ្យមនុស្សយកឯកសារទៅក្រុមហ៊ុនកូន»
  «អរគុណហេីយលោកប៉ា»
  «ហុឹមម….» រាងចំណាស់ញញឹមបន្តិចរួចដេីរចេញទៅបាត់ជាមួយមនុស្សរបស់គាត់ ។ 
  «អ្នកប្រុសពេលនេះភាគហ៊ុនរបស់អ្នកប្រុសក៏លេីកមួយកម្រិតទៀតដែល»អុីវ៉ាន
  «មែន ! ត្រឡប់ទៅវិញពេលនេះថេយ៍មិនដឹងជាមកដល់ផ្ទះឬក៏អត់ទេ»
  «បាទ!» មនុស្សជំនិតរុញររាងក្រាស់ត្រឡប់
ទៅវិញ ។
       វីឡា ចន៚
  «អ្នកប្រុស?»យូយីង រត់ទៅទទួលរាងក្រាស់ពីមុខទ្វារចូលផ្ទះ ខណៈឃេីញអុីវ៉ានរុញនាយចូលមកក្នុងផ្ទះ
   «ឯណាថេយ៍?»ជុងហ្គុក សម្លឹងមេីលបរិវេណជុំវិញផ្ទះដេីម្បីរកមេីលប្រពន្ធ
  «Aww …ម៉ោង12ទៅហេីយ ខ្ញុំស្មានថាថេយ៉ុង
នៅជាមួយអ្នកប្រុសទេតេី..ពេលនេះខ្ញុំមិនទាន់ឃេីញគេមកផ្ទះវិញនោះទេ»យូយីង
  «ចង្រៃ៎អេីយ ! » រាងក្រាស់ជេរប្រទិចតិចៗ ពេលនេះមាឌតូចមិនត្រឡប់មកផ្ទះទៀត គេងរងក់ដេីរទៅដល់ណាហេីយ ។
  «ខ្ញុំតេទៅសួរភីលបន្តិចអ្នកប្រុស»អុីវ៉ាន ឃេីញ
ស្ងានភាពម្ចាស់របស់ខ្លួនមិនល្អទេីបចេញទៅក្រៅបន្តិចដេីម្បីតេទៅភីល
  @in call
   «ភីល! ឯងនៅឯណា?»អុីវ៉ាន់ ច្រត់ចង្កេះនិយាយទៅកាន់អ្នកខាងនោះតាមទូរស័ព្ទ
  «នៅតាមផ្លូវ កំពុងរកប្រពន្ធចៅហ្វាយនឹងហេីយ»ភីល
  «ឃេីញទេ?»
  «មិនឃេីញទេ »
  «រកឲ្យឃេីញទៅហែង ! រកមិនឃេីញមិនបាច់មកវិញទេ»
  «ហុឺយ ! កម្មណាស់អញចូលធ្វេីការថ្ងៃដំបូងផង»
  «នាំទុកដាក់ខ្លួន ! បានហេីយ»អុីវ៉ាន ចុចបិទទូសរ័ព្ទភ្លាម រួចត្រឡប់ចូលទៅក្នុងផ្ទះវិញ ។
     មន្ទីរពេទ្យ៚
   «អ៊ូយៗ !! ឈឺៗ ….អ្នកគ្រូពេទ្យ»ណាមជូន ស្រែកខ្លាំងៗស្របពេលគ្រូពេទ្យកំពុងលាងរបួសឲ្យគេ
  «បេីលោកនៅតែហៅខ្ញុំអ្នកគ្រូពេទ្យទៀត ! ត្រៀមឈឺជាងនឹងទៅ»ជីន ខាំមាត់សម្លក់ដាក់លោកប៉ូលីស
មួយនេះដែលហៅគេថាថាគ្រូពេទ្យេពេញមាត់ៗ ធ្វេី
មេីលតែស្រី
  «គ្រូពេទ្យស្អាតដូចស្រីនោះអី»ណាមជូ បូញមាត់ដាក់ជីនទាំងខ្នក់ខ្នាញ គេជាអ្នកជំងឺជាប្រចាំរបស់ជីន ព្រោះតែខ្លួនឧស្សាហ៍ត្រូវរបួសដោយសារតែចាប់ជនល្មេីសជាញឹកញាប់ ។
  «អ៊ូយ !! ថ្នមៗ…សឺត»ណាមជូន ស្រែកថ្ងូរម្តងទៀត ខណៈជីនសង្កត់សំឡីត្រង់មុខរបួសនៅលេីដៃ។
  «ដៃទៅត្រូវនឹងស្អី?»
  «ចាប់ជនល្មេីស មិនប្រយ័ត្នត្រូវវាចាក់នឹងកាំបិទតែសំណាងចេះគ្រវាសខ្លួនទាន់ទេីបត្រូវដៃនៀក៎..»
  «លេីកក្រោយប្រយ័ត្នបន្តិចទៅ»ជីន សម្លក់ដាក់ ស្របពេលនោះគេរួចរុំរបួសឲ្យណាមជូរួចជាការ
ស្រេច ។
  «បារម្ភហេស៎?»
  «ទេ!!»
  «អ៊ូយៗ…!! មេក្រុមរវល់តែញ៉ែគ្រូពេទ្យនៅនឹងហេីយ ចុះខ្ញុំនេះ»ស៊ូប៊ីន កូនក្រុមរបស់ណាមជូនរអ៊ូដេីរចូលមកក្នុងបន្ទប់ពេទ្យ ទាំងខ្ទប់កែមមាត់ដែលបែកព្រោះវ៉ៃគ្នា
   «អេ..! ឯងយ៉ាងមិចនឹង??»ជីន សួរទៅស៊ូប៊ីន
ខណៈឃេីញគេរុញណាមជូនទៅម្ខាង
  «ឈឺមាត់ៗ !! អ្នកគ្រូពេទ្យមេីលឲ្យតិចមេីល៎»សូប៊ីនធ្វេីជាត្អូញដាក់គ្រូពេទ្យ រួចខ្ទប់មាត់ខ្លួន
  «យី !! អានេះថាតែអញ តាមពិតវាមកចង់ញ៉ែគ្រូពេទ្យដែលសោះ»ណាមជូ បែរទៅម្ខាងខ្សឹប
តិចៗ មុននឹងរុញស៊ូប៊ីនទៅម្ខាង
  «ខ្ញុំឈឺក្បាលអ្នកគ្រូពេទ្យ»ណាមជូ
  «លោកគ្រូពេទ្យ»ជីន
  «លោកគ្រូពេទ្យ»ពួកគេ ទាំងពីរនិយាយស្របគ្នា
ព្រមទាំងសេីចស្ញេញដាក់ជីន
  «ចៀសចេញមេក្រុម ខ្ញុំកំពុងឈឺមាត់»ស៊ូប៊ីន
  «យេីងឈឺក្បាល!!»ណាមជូន
  «ម្តងៗម្នាក់ៗ»ជីន
  «យេីងមុន»ណាមជូន
  «ខ្ញុំមុន»ស៊ូប៊ីន
  «យេីង!!»ណាមជូន
   «ខ្ញុំ..»ស៊ូប៊ីន នឹងណាមជូនច្រានគ្នាទៅវិញទៅមក ឯជីនក៏គ្រវីក្បាលហួសចេញ មេក្រុមកូនក្រុមទាំង2នាក់នេះ មកលេីកណាក៏ដូចលេីកណាដែលតែងតែរុញគ្នាបែបនេះ មិនដឹងថាមកដេីម្បីមេីលជំងឺឬក៏មកញ៉ែគេឲ្យប្រាកដនោះទេ។

          To be continued………………..








រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now