ភាគទី 37

4.4K 287 0
                                    

                 
       @ University
    «ថេយ៉ុង!»ស្រីតូចជីងជីងញញឹមរត់ទៅរករាងតូចដែលដេីរចូលមកសាលា
   «ជីងជីង»ថេយ៍
  «អា..!! ឯងបាត់ទៅណាឡេីង3ថ្ងៃ»ជីងជីង លេីក
ដៃគៀក.ក.រាងតូច
  «អីយ៉ា!! លេងគៀក.ក ផងហេស៎? នៅហៅសុទ្ធតែឯងទៀត»ថេយ៉ុង
  «នែ៎ ! យ៉ាងមិច?យ៉ាងណាក៏ខ្ញុំមានអាយុបងឯងមួយឆ្នាំដែលណា៎»ជីងជីង
  «បានៗ !! បងស្រី»ថេយ៍គ្រវីក្បាលរួចញញឹមដាក់នាងបាត់ជីមីនក៏សល់ជីងជីងដែលជាមិត្តម្នាក់ដែល
   «មិនដែលឃេីញជីមីនទេគេទៅណាទៅណ៎»ជីងជីង ដកដៃចេញពី.ក.របស់ថេយ៍ហេីយដេីរធម្មតាវិញ
  «មិនដឹងទេ ទាក់ទងមិនបាន»ថេយ៉ុង
«មែនហេស៎?»
  «មែន ! អីយ៉ាស….»រាងតូចរាងដួលទៅបន្តិចពេលមានសិស្សស្រីម្នាក់រត់មកបុកពីចម្ងាយនៅមានយំទៀតផង
  «ថេយ៍…»ជីងជីង រហ័សជួយលេីករាងតូចឲ្យឈរវិញ
  «ខ្ញុំមិនអីទេ»ថេយ៍ គ្រវីដៃប្រាប់ថាមិនអីរួចងាកទៅសម្លឹងមេីលសិស្សស្រីម្នាក់ដែលរត់បុកគេមិញនេះ
  «តេីនាងកេីតអីទៅមិចក៏យំបែបនេះ?»ជីងជីង
  «មែនហេីយ តេីនាងជាអ្នកណាមិចក៏មិនដែលឃេីញ
ក្នុងសាលា?»ថេយ៉ុង
   «នាងគឺវ៉ាង អេរ៉ារៀននៅអគារខាងលិច»ជីងជីង ប្រាប់ទៅថេយ៍ រាងតូចក្រោយស្តាប់ចម្លេីយរួចហេីយក៏ងក់ក្បាលតិចៗ
    គ្រឺង~~
  «តោះដល់ម៉ោងចូលរៀនហេីយ»ជីងជីង
  «តោះ!!»
      វ៉ាង អេរ៉ាជាសិស្សនៅក្នុងសកលវិទ្យាល័យសេអ៊ូលមកពីប៊ូសានក្រោយពីមានប៉ូលីសតេមកប្រាប់ថាប៉ារបស់នាងត្រូវបានគេបាញ់សម្លាប់ នាងក៏
រហ័សត្រឡប់ទៅប៊ូសានវិញ ប៉ានាងស្លាប់មែនទេ?មិនអាចទេគាត់ទេីបតែតេមកជួបនាងពីយប់មិញនោះទេប្រាប់ថាថ្ងៃនេះនឹងមករកនាងនៅសេអ៊ូលមិច ក៏ទៅជាបែបនេះ??
  ប«ហុឹកកៗ….មិនពិតទេ !! លោកប៉ាមិនស្លាប់ ខ្ញុំនឹងទៅរកលោកប៉ា ហុឺៗ»អេរ៉ា រត់ទៅមុខសាលាទាំងយំរហាម រួចបក់ដៃហៅតាក់សុីជិះចេញទៅបាត់ !!
        #កាសុីណូ
       ជីមីន ដេីរអោនមុខចុះតាមយ៉ុនគីចូលមកដល់កាសុីណូ នៅក្នុងនោះមានតែមនុស្សលេងលេងល្បែងគ្រប់កន្លែង រាងតូចឈប់បន្តិចពេលឃេីញមនុស្ស
ជំនិតរបស់យ៉ុនគីចូលទៅខ្សឹបប្រាប់អ្វីម៉្យាង។
  «នៅទីនេះសិនហេីយ ហាមទៅណាផ្តេសផ្តាសឮទេ?»រាងក្រាស់ បែរមកប្រាប់រាងតូច
  «បាទលោកម្ចាស់»ជីមីនងក់ក្បាលបន្តិច យ៉ុនគីមិនចាំយូរក៏បោះជំហានទៅបន្ទប់មួយតាមមនុស្សជំនិតចេញទៅ
ប«តេីគាត់ទៅណាទៅ? ទៅតាមល្អទេមិនចេះនៅទីនេះនោះទេ»រាងតូចងាកមេីលជុំវិញខ្លួនបន្តិចមុន
នឹងដេីរលបៗតាមរាងក្រាស់ដោយមិនឲ្យគេដឹង
     ក្រាក~~~
  «យ៉ាងមិចទៀតហេីយ លក់កូនប្រុសរួចហេីយក៏ចង់មកខ្ចីលុយទៀតមែនទេ? លេីកនេះមានអ្វីលក់?»រាងសង្ហារដេីរទៅអង្គុយលេីកៅមួយ ភ្នែកសម្លឹងទៅ
លោកផាកដែលឈរនៅចំពោះមុខ
   «លោកប៉ា??»ជីមីនខ្ទប់មាត់យ៉ាងលឿនពេល
មេីលតាមចន្លោះប្រហោងទ្វារស្គាល់ថាជាលោកប៉ារបស់ខ្លួន នេះគាត់មកទីនេះធ្វេីអីទៀតហេីយមិនមែនមកខ្ចីលុយមែនទេ?
  «គឺ….ខ្ញុំមកខ្ចីលុយពិតមែន»លោកផាក
  «មានលុយសងទេ? 10ថ្ងៃមុនខ្ញុំដូចជាបានឲ្យលោកខ្ចីម្តងហេីយ»Yoongi
«សូមមេត្តាលោក ឲ្យខ្ញុំខ្ចីម្តងទៀតទៅ»
«យកលុយទៅស្រង់ដេីមរឺ? ហុឹសស..ឌី»
  «បាទចៅហ្វាយ»មនុស្សជំនិតបោះលុយទៅឲ្យលោកផាកឯគាត់ទទួលបានលុយហេីយក៏រហ័សអោនអរគុណរាងក្រាស់
  «អរគុណហេីយលោកមីន»
  «5ថ្ងៃទៀតសងលុយទាំងអស់ បេីមិនអញ្ចឹង-ស្លាប់»
ផាំង~ យ៉ុនគីលេីកកាំភ្លេីងបាញ់បញ្ឆិតលោកផាក
ជីមីនក៏ខ្ទប់មាត់បេីកភ្នែកធំៗមិចក៏ប្រុសម្នាក់នេះសាហាវថ្នាក់នេះហ៊ានបាញ់កាំភ្លេីងបញ្ឆឹតគេបែបនេះ
បេីបាញ់ខុសចំក្បាលតេីគិតយ៉ាងមិច? រាងតូចគិតបន្តិចមុននឹងរត់ទៅចាំរាងក្រាស់នៅកន្លែងដេីមវិញចៀសវាងត្រូវយ៉ុនគីចាប់បានថាគេលបលួចស្តាប់។
  «ចេញទៅ»យ៉ុនគី
  «បាទ…បាទលោក»រាងក្រាស់ក្រោកឈរអស់កម្ពស់ដេីរចេញពីបន្ទប់សម្តៅទៅរករាងតូចដែលគេប្រាប់ឲ្យឈរចាំមិញនេះ ។
  «ឆាប់មក»យ៉ុនគីដេីរទៅជិតរាងតូច ជីមីនងក់ក្បាលដេីរតាមរាងក្រាស់ម្តៅទៅបន្ទប់មួយទៀត
ទៅដល់ក្នុងបន្ទប់គេក៏ឈរនៅម្ខាង ចំណែកឯ
យ៉ុនគីដេីរទៅអង្គុយលេីកៅអីសម្លឹងមេីលមកគេមិនដាក់ភ្នែក
   «មកនេះ !!»រាងក្រាស់ បកដៃហៅឲ្យមករកខ្លួន រាងតូចលេបទឹកមាត់ក្អឹកពេលឮនាយហៅឲ្យទៅរក
  «ខ្ញុំ…ខ្ញុំមែនទេលោកម្ចាស់??»ជីមីន
  «………..»ស្ងាត់គ្មានចម្លេីយ រាងតូចដេីរយឺតៗទៅជិតរាងក្រាស់
  «ហៅខ្ញុំមានការអី….អ្ហាយយ » និយាយមិនទាន់ទាំងចប់ផងជីមីនត្រូវយ៉ុនគីឲ្យអង្គុយលេីភ្លៅភ្លាម រាងតូចបែកញេីសតាមជេីងសក់គេខ្លាចថាយ៉ុនគីនឹងដឹងថាគេលួចដេីរតាមទៅដល់មុខបន្ទប់មិញនេះហេីយនៅមានលួចស្តាប់ទៀត
  «បានឃេីញអ្វីខ្លះ??»ប្រអប់ដៃក្រាស់អង្អែលមាត់រាងតូចថ្នមៗ
  «លោកម្ចាស់ចង់និយាយពីអ្វី..ខ្ញុំមិនយល់ទេ»
  «កុំស្មានថាយេីងមិនដឹងឲ្យសោះណា៎ ផាក ជីមីន»
  «អត់…អត់មានបានឃេីញអ្វីនោះទេ»
  «ចង់ទៅរៀនវិញទេ?»យ៉ុនគីនិយាយសម្តីទន់ភ្លន់ដាក់រាងតូច ជីមីន រហ័សងេីយមេីលមុខគេយ៉ាងលឿន ប្រុសម្នាក់នេះយ៉ាងមិចនឹងចេះនិយាយផ្អែមដែលហេស៎?
  «ចង់ !! ហុឹមម…..»ជីមីនបេីកភ្នែកធំៗពេល
យ៉ុនគីថេីបបំបិទមាត់ខ្លួន អណ្តាតរបស់គេគ្រលាស់ចូលក្នុងមាត់រាងតូច ជីមីនគាំងលែងដឹងអ្វីទាំងអស់រឹងខ្លួនបណ្តោយឲ្យរាងក្រាស់ធ្វេីអ្វីតាមចិត្ត
វវ«ធ្វេីជាមនុស្សរបស់យេីងទៅ ហុឹមមម??»រាងក្រាស់ដកមាត់ចេញរួចខាំបបូរមាត់ក្រោមរាងតូច រួចផ្ងេីយចង្កាគេឡេីងឲ្យសម្លឹងមេីលភ្នែកខ្លួនចំ
  «លោកម្ចាស់……..»ជីមីនភ្ញាក់ខ្លួនបន្តិចខណៈពេលខ្លួនត្រូវគេចាប់បីសម្តៅទៅសាឡុង
  «ធ្វេីជាមនុស្សរបស់យេីង យេីងនឹងឲ្យអ្វីគ្រប់យ៉ាងទៅឯង »
  «ខ្ញុំ……»
     ខ្វោក~~
    យ៉ុនគីទាញអាវដែលមានឡេវរបស់រាងតូចចេញអស់រួចអោនទៅញាក់ញឺកញ្ចឹង.ក.សខ្ចី
   «លោកម្ចាស់កុំ…អាស»បន្ទាប់មក សង្រ្គាមស្នេហ៍
រវាងពួកគេក៏កេីតឡេីងប្រេីរយៈពេល 3 ម៉ោង។
    After school~
      ថ្ងៃនេះថ្នាក់របស់ថេយ៉ុងលីប2ម៉ោងចុងក្រោយ រាងតូចដេីរចេញពីសាលារៀនតែម្នាក់ឯងគេមិនបានCallទៅប្តីឲ្យមកទទួលនោះទេ ប៉ុន្តែគេចង់ជិះTaxiទៅរករាងក្រាស់ដោយខ្លួនឯង ព្រោះមិនចង់ឲ្យរាងក្រាស់ឈ្លៀតមកទទួល ពេលនេះប្រហែល
ជានៅក្រុមហ៊ុនធ្វេីការហេីយ។
    «Taxi!!»
       ៚ក្រុមហ៊ុនចន
        គ្រាន់តែដឹងដំណឹងនឹងរូបភាពដែលបុគ្គលិកនៅក្នុងក្រុមហ៊ុនបង្ហោះពីរូបភាពជុងហ្គុកមកពីអុីតាលីដេីរបានវិញបាននាងក្រមុំ ហូ អាយមី ក៏មករករាងក្រាស់3ថ្ងៃជាប់គ្នា 3ថ្ងៃដែលរាងក្រាស់ទៅប៊ូសាន ជាមួយរាងតូចថ្ងៃនេះនាងក៏មករកគេដដែលសង្ឈឹមថានឹងជួប ។
   «បងជុងហ្គុកនៅទេ??»អាយមី ទះតុបន្តិចសួរទៅលេខារបស់រាងក្រាស់
  «អគ្គនាយកនៅខាងក្នុង»ហ្សែនឌី
  «ខ្ញុំចូលទៅជួបគាត់បន្តិច»គ្រាន់តែឮថារាងក្រាស់នៅក្នុងភ្លាម ទឹកមុខនាងក្រមុំក៏រីកដូចគ្រាប់ញីត្រាំទឹក
ហេីយក៏រហ័សវែកសក់ទៅក្រោយទាញរ៉ូបឡេីងលេីបញ្ចេញគល់ភ្លៅ.ស.ខ្ចី
  «សុំទោសផងចាស៎ !! លោកអគ្គនាយផ្តាំមកថាមិនឲ្យអ្នកណាចូលទៅជួបគាត់នោះទេក្រៅពីចន ថេយ៉ុង
ប្រពន្ធរបស់គាត់»ហ្សែនឌី
  «ស្អីគេ??»ទឹកមុខដែលខំញញឹមមិញនេះត្រូវរលាយដូចអំបិលត្រូវទឹក ក្រោយពេលឮសម្តីរបស់លេខារាងក្រាស់និយាយចេញមក មិនជួបអ្នកណាក្រៅពីប្រពន្ធមែនទេ ? នាងខំមករកគេដល់ទៅ3ថ្ងៃមិនបានជួបថ្ងៃនេះជួបហេីយក៏មិនឲ្យចូល កុំសង្ឃឹមថាអាយមីបោះបង់ចោលឲ្យសោះ!!
  «ខ្ញុំចង់ចូលប្រាប់ទៅថា ហូ អាយមី មករក គាត់ប្រាកដជាឲ្យចូល»
   «មិនបានទេ--»
  «នែ៎ ! នាងកញ្ចះគេ តេីចង់យ៉ាងមិច? ដឹងថាយេីងជាអ្នកណាទេ? យេីងនឹងប្រាប់ឲ្យបងជុងហ្គុក
បណ្តេញនាងឯងចោល»
   *ចេញចរិកពិតមកហេីយតេី>ហ្សែនឌីសម្លក់ដាក់អាយមីព្រមទាំងគិតនៅក្នុងចិត្ត
  «អ្នកនាងចង់យ៉ាងម៉េច? ប្រាប់ហេីយថាអគ្គនាយកមិនឲ្យចូលទេ»នាងលេខាខំអត់ធ្មត់និយាយមួយៗ
   «នាង !! ចាំមេីលចុះជុងហ្គុកបងនៅខាងនៅខាងក្នុងមែនទេ?អាយមីមករកបង»អាយមី ស្រែកឮៗហៅឈ្មោះរាងក្រាស់ឲ្យចេញមក ឯបុគ្គលិកនៅទីនោះឃេីញហេីយក៏គ្រវីក្បាលហួសចិត្ត
   «អ្នកនាងអាយមី! រក្សាឥរិយាបថបន្តិចទៅ»ហ្សែនឌី
  «ជុងហ្គុក…បងជុងហ្គុក !! អាយមីមករកបង»
នាងក្រមុំពេបមាត់ដាក់លេខារបស់រាងក្រាស់
នាងប្រាកដណាស់ថាជុងហ្គុកនឹងចេញមករកនាងមិនខានឡេីយ
  «អ្នកនាង !! កុំស្រែកឡូឡាទីនេះជាក្រុុមហ៊ុន»
  «ជុង…….»អាយមី បម្រុងនឹងស្រែកម្តងទៀតប៉ុន្តែ…
  «អ្នកណាមកស្រែកឡូឡានៅទីនេះ?»ជុងហ្គុក
បេីកទ្វារចេញមកកាត់ផ្តាច់សំឡេងបម្រុងនឹងហៅរបស់អាយមីនាងក្រមុំសម្លឹងមេីលរាងក្រាស់ទាំងញញឹម ជុងហ្គុកពិតជាដេីរបានវិញពិតមែន គេខ្ពស់សង្ហារអស់ទាស់ ពីមុនពិការនាងមិនចាប់អារម្មណ៍ពិតមែនប៉ុន្តែលេីកនេះគឺអត់ទេ~~
  «បងជុងគឺអូន អាយមី នឹកបងខ្លាំងណាស់»អាយមី ញញឹមយ៉ាងស្រស់បំណងរត់ទៅអោបរាងក្រាស់ប៉ុន្តែស្រាប់តែមានអ្នករត់ទៅអោបមុននាង
   «ជុងហ្គុក~~»ថេត៉ុង រត់ទៅអោបរាងក្រាស់ណែនជាប់ ជុងហ្គុកភ្ញាក់បន្តិចពេលឃេីញប្រពន្ធមករត់មកអោប នេះគេមិននៅរៀនទេហេស៎? មិចក៏នៅក្រុមហ៊ុនទៅវិញ ?
  «អូនសម្លាញ់មិចក៏អូននៅទីនេះ?»ជុងហ្គុក
  «ថ្នាក់អូនលីប2ម៉ោងចុងក្រោយ ទេីបអូនមករកបង
នឹកបងខ្លាំងណាស់»
  «នេះទេីបតែបែកពីបង2ម៉ោងនោះទេ»រាងក្រាស់ញញឹមរួចអង្អែលសក់ប្រពន្ធ ចំណែកអាយមីសម្លឹង
មេីលរាងតូចទាំងខឹងពេលត្រូវជុងហ្គុកយកចិត្ត
ទុកជាមួយ នាងមិនព្រមទេ!!
  «ឯងជាអ្នកណា? មិចក៏មកអោបបងជុង?»
អាយមី ទាញរាងតូចចេញ
  «អ្ហាយ..….»
   «នាងធ្វេីស្អីអាយមី»រាងក្រាស់រហ័សទាញរាងតូចមកអោបជាប់ក្នុងដៃមិញរាងតូចវិះនឹងដួលទៅហេីយ
  «វាអោបបង»អាយមី ចង្អុលទៅរករាងតូចដែលឈរ ពេបមាត់ឌឺ
  «ថេយ៉ុង ជាប្រពន្ធរបស់ខ្ញុំ»ជុងហ្គុក
  «ឮទេប្រពន្ធៗៗ !! នាងជាអ្នកណា??»រាងតូចញាក់ចិញ្ចេីមដាក់រួចនិយាយពាក្យ "ប្រពន្ធ"ផ្ទួនៗគ្នា
   «ឯង !!»អាយមី ស្រ្កឺតធ្មេញដាក់រាងតូច នាងមកត្រូវខ្មាស់គេដោយសារអាក្មេងនេះមិនបានទេ
  «អ្នកនាងជាអ្នករកសុីចាប់ជម្រិតប្រុសអ្នកមានមែនទេ? សុំទោសផងជុងហ្គុកជាប្តីខ្ញុំ បេីនាងចង់
បានខ្ញុំមិនបន្ធូរដៃទេ មួយស្មេីរក៏បានដែល»ថេយ៉ុង
   «ឯង!!អាក្មេងមិនទាន់ធំកុំមកប្រដៅយេីង»អាយមី
  «ក្មេងមិនទាន់ធំ ស្អាត គួរស្រឡាញ់ Cute បែបនេះ
ទេីបលោកប្តីចូលចិត្ត ចឹងខ្ញុំក្មេកគួរតែហៅនាងថាអ្នកមីងល្អទេ??»ថេយ៉ុង
  «អ្ហាយយយ ~~ អាក្មេកខ្ទេីយ»អាយមី
  «ឈប់ភ្លាមអាយមី! នាងមិនចេះខ្មាសគេទេហេស៎? ទីនេះជាក្រុមហ៊ុនរបស់ខ្ញុំ ទោះនាងជាប្អូនជីដូនខ្ញុំក៏
គ្មានសិទ្ធមកធ្វេីបែបនេះដែល»ជុងហ្គុក
   «តែវាជេរខ្ញុំណា៎ បងជុង...»អាយមី
  «អូនអត់បានជេរអ្នកមីងនឹងទេជុង!! » រាងតូចពេបមាត់ងេីយសម្លឹងមេីលមុខរាងក្រាស់ម៉ក់ៗ យកភាពគួរស្រឡាញ់របស់គេយកចិត្តរាងក្រាស់
  «នាងអ្នកបង្ករឿងមុនទៅវិញទៅអាយមី»ជុងហ្គុក
  «ទេ--អូនមិនទៅ»អាយមី
  «អាយមី»
  «ឈប់និយាយជាមួយអ្នកមីងនឹងទៅ និយាយមិនចូលគ្នាទេតោះយេីងជុង»ថេយ៍ អូសដៃរាងក្រាស់ចូលទៅក្នុងបន្ទប់ធ្វេីការបាត់ទុកឲ្យនាងក្រមុំខឹងឡេីងចង់ចេញផ្សែង
    «គីម ថេយ៉ុង»អាយមី ក្តាប់ដៃសឹងតែបាក់
មុខក្រហមខឹងនឹងរាងតូចជាខ្លាំង របស់ដែលនាងស្រឡាញ់នាងត្រូវតែយកឲ្យបាន ទោះគេមាននាមជាប្រពន្ធពេញសិទ្ធិក៏ដោយ ។

           To be continued………………..










រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now