ភាគទី 48

3.6K 249 0
                                    

          
   «ហ្អក់….ខិខិ»រាងតូចត្រូវអាយមីចាប់ច្របាច់ថ្ពាល់រួចចាប់បង្អកថ្នាំដែលនៅក្នុងកូនដបថ្នាំអ្វីមិនដឹងធ្វេីអោយថេយ៉ុងក្អកខេះចង់ឆ្គួតព្រោះតែឈ្លក់
  «ហុឹក…នាងឲ្យខ្ញុំផឹកថ្នាំអី?ហុឺៗ»រាងតូចសួរខ្សាវៗទាំងយំទាំងទ្រាំមិនបានមានអារម្មណ៍ថាកំពុងមានទឹកក្តៅកំពុងឋិតនៅបំពង់.ក.របស់គេ ដៃក៏ចាប់ស្ទាប់.ក.ខ្លួនឯងខ្លាំង
   «ហុឹក…ក្តៅណាស់ ! ហុឹកៗ..ទឹក!!»
   «ស្រួលខ្លួនទេ?»អាយមី
  «ក្តៅ!! ហុឺៗ…..ឲ្យចិញ្ចៀនខ្ញុំមកវិញ ខិខិ…ហា៎»រាងតូចប្រឹងក្រោកឈរឡេីង ទាំងមានអារម្មណ៍ថាខ្លួនឈរមិនចង់បានទេ គេវិលមុខ ក្នុងបំពង់.ក.ក្តៅក្អកខេះៗឡេីងក្រហមពេញមុខស្ទេីរស្លាប់ទៅហេីយតែក៏មិនបានភ្លេចទាមទារចិញ្ចៀនរៀនការរបស់ខ្លួនមកវិញដែល
   «នៅនឹងដៃយេីង គឺរបស់យេីងហេីយ»
  «ហុឺៗ…ខិខិ..ឲ្យខ្ញុំវិញមក»រាងតូចដេីរទៅជិតនាងក្រមុំ រួចចង់ចាប់ទាញចិញ្ចៀនមកវិញ ប៉ុន្តែត្រូវនាងច្រានឲដួល
  «ហុឹកៗ….របស់ខ្ញុំ !! ចិញ្ចៀន …ខិខិ»
   «ថេយ៉ុត!!» ភ្នែកមូលក្រឡង់ខំប្រឹងបេីកទៅរកប្រភពសំឡេង បបូរមាត់ស្លេកចាប់ផ្តេីមញ័រ អួលដេីម.ក.បុកចេញមកយំលេីសដេីម រាងក្រាស់រត់ទៅរក
រាងតូចយ៉ាងលឿនទៅ
   «ហុឹកៗ..ជុង...អ្ហឹកៗ» រាងកាយតូចត្រូវមនុស្សមាឌធំចាប់អោបជាប់នឹងទ្រូង ថេយ៉ុងខំនិយាយខ្សាវៗមិនចង់ឮសំឡេងទៅកាន់រាងក្រាស់..
  «សុំទោស!សុំទោសដែលបងមកយឺត!!»ជុងហ្គុក
  «ជុង..ហុឹកៗ..ចិញ្ចៀន..របស់អូន !! នាង..នាងយកទៅ ខិខិ»ថេយ៍ យំក្អកខ្លាំងៗជាលេីកចុងក្រោយ ប្រអប់ដៃស្រឡូនលូកខ្ញាំអាវរាងក្រាស់ជាប់មុននឹងសន្លប់បាត់ទៅ
    «ថេ..ថេយ៉ុង!! ចង្រៃយ៎…»រាងក្រាស់ក្រសោបមុខប្រពន្ធមេីល មេដៃក្រវាសលេីបបូរមាត់ស្តេីងបន្តិចមុននឹងលេីកកាយតូចបីឡេីងនៅក្នុងដៃ
   «បងជុង….ខ្ញុំ»នាងក្រមុំចាប់ផ្តេីមញ័រខ្លួនពេលរាងក្រាស់សម្លឹងមកខ្លួនទាំងមុខឃៅ ក្រសែភ្នែកសម្លឹង
មេីលមកនាងដោយចងកំហឹង ផែនការរបស់នាងបរាជ័យទៀតហេីយ ក្រែងដុងហ្យុននិយាយថា
ជុងហ្គុកទៅតៃវ៉ាន់មិនចឹងហេស?
   «ចាប់នាងទៅដាក់ក្នុងបន្ទប់ឃុំឃាំង គ្មានពីបញ្ជាពីយេីងហាមមិនឲ្យអ្នកណាចូលទៅទាំងអស់»សម្លេងធំបញ្ជាឡេីង ចំហាយភាពក្រៀវក្រោធរបស់រាងក្រាស់
ស្ទេីរតែសង្រ្គប់ក្បាលកូនចៅប៉ុន្មាននាក់នៅទីនោះហេីយ
    «បាទចៅហ្វាយ!!»ពួកអង្គរក្សទទួលបញ្ជា រួចចូលទៅចាប់នាងក្រមុំអាយមីជាប់
  «អ្ហាយយ..លែងយេីង!! បងជុងខ្ញុំមិនបានធ្វេីទេ»នាងស្រែកប្រាប់ សម្លឹងមេីលផែនខ្នងរាងក្រាស់ដែលបីរាងតូចចេញទៅទាំងមិនខ្វល់។
          ៚វីឡា ចន
  «មិចក៏ពួកឯងធ្វេសប្រហែសយ៉ាងនេះ?»ពួកអង្គរក្សរួមទាំងមនុស្សជំនិតភ្ញាក់ក្រញាងខ្លួនអោនមុខចុះ ពេលត្រូវចៅហ្វាយគំហកថាឲ្យខ្លាំងៗ ពួកគេមិនដែលឃេីញរាងក្រាស់បែបនេះទេ
   «សុំទោសចៅហ្វាយ»ភីល
  «ឯងភីលយេីងឲ្យឯងនៅមេីលថែថេយ៉ុងមិចក៏មានរឿងបែបនេះ?»
   «ចៅហ្វាយខ្ញុំ….»ភីលងេីបមុខឡេីងបកស្រាយ
   «កុំមេីលមុខយេីង ឆាប់និយាយភ្លាម!!»
  «តាំងពីកេីតរឿងពីម្សិលមិញមក ចៅហ្វាយតូចស្ងប់ស្ងាត់ហាមមិនឲ្យពួកខ្ញុំនៅជិត គាត់ថាចង់នៅម្នាក់ឯងទេីបពួកខ្ញុំទុកឲ្យអង្គុយសួនច្បារ ប៉ុន្តែមិនដឹងថាអ្នកនាងអាយមីចូលមកពីពេលណាមិនដឹង»ភីល
  «ចង្រៃយ៎…!! ពួកឯងការពារមនុស្សយ៉ាងមិច?»
  «សុំទោសចៅហ្វាយ»
  «ពួកឯងៗទេីបយាមនៅខាងមុខទៅ អ្នកណាក៏មិនឲ្យចូលដែល»
  «បាទចៅហ្វាយ!!»
   «ចៅហ្វាយប៉ូលីសបាននិយាយថាវ៉ាង អេរ៉ា
មិនព្រមនិយាយអ្វីទេ ពួកគេនិយាយនាងបាត់បងសតិក្រោយពេលប៉ារបស់ខ្លួនស្លាប់ទៅ ទេីបវិកលចរិកយកកាំភ្លេីងចង់បាញ់សម្លាប់ចៅហ្វាយតូច»អុីវ៉ាន រត់ទៅប្រាប់រាងក្រាស់
  «តែផ្តាស !! គ្មានបានការ..ឯងទេីបសុេីបទៅអុីវ៉ាន
បេីមិនបានចម្លេីយកុំមកវិញឲ្យសោះ»
  «បាទចៅហ្វាយ»អុីវ៉ាន
    ក្រឹប~~~
         ជីន បិទទ្វារចេញពីបន្ទប់ដែលមានរាងតូច
យឺតៗចេញមក។
   «ជីន ហ្យុង! ប្រពន្ធខ្ញុំយ៉ាងមិចហេីយ??»រាងក្រាស់យកអណ្តាតថ្ពាល់ រលាស់សក់ទៅក្រោយបោះជំហានទៅរកជីន
  «ប្រពន្ធឯងហេស៎? មិចក៏ឯងទុកគេចោល ដឹងទេគេសន្លប់ទៀតហេីយ ម្សិលមិញព្រោះបាត់បង់មិត្តភក្តិគេយំឡេីងដង្ហក់ស្រែករកឯងដល់សន្លប់»ជីន
   «ព្រោះមានការងារនៅតៃវ៉ាន់ត្រូវដោះស្រាយនិយាយមកថេយ៍យ៉ាងម៉េចហេីយ?»
  «យេីងសួរឯងជុងហ្គុក! តេីថេយ៉ុតធ្លាប់ត្រូវឃេីញអ្វីតក់ស្លុតហេស៎? តេីឯងធ្លាប់ធ្វេីអីឲ្យគេឃេីញហេស៎ ? នេះមិនមែនជាលេីកទី1មែនទេ?»ជីន
  «មែន !! 2ដងហេីយ ខ្ញុំពន្យល់ប្រាប់គេអស់ហេីយប៉ុន្តែមិននឹកស្មានថាគេជួបរឿងផ្ទាល់ៗបែបនេះទេ»
រាងក្រាស់និយាយទាំងដឹងកំហុស គេមិនគួរណាទុកមាឌតូចឲ្យនៅម្នាក់ឯងទេ ប៉ុន្តែការងារនៅទីនោះបន្ទាន់ទេីបត្រូវទៅទាំងបែបនេះ
  «ហាមរំលឹករឿងដែលកេីតឡេីងនៅថ្ងៃនោះដាច់ខាត គេឆាប់រំញោចនូវហេតុការរន្ធត់ណាមួយ ភ័យខ្លាច ពេលនេះគេខ្សោយខ្លាំងណាស់ ហ្យុងបានចាក់ថ្នាំ
ឲ្យគេហេីយថ្ងៃបន្តិចគេនឹងដឹងខ្លួនហេីយ»
  «អរគុណហេីយជីន ហ្យុង»
  «ហ្យុងទៅវិញហេីយ!!ថែគេឲ្យបានល្អ»ជីនទះស្មារាងក្រាស់តិចៗមុននឹងដេីរចេញទៅ ជុងហ្គុកាំប្រញាប់បេីកទ្វារចូលទៅមេីលប្រពន្ធយ៉ាងប្រញាប់
        រាងក្រាស់ដាក់ខ្លួនអង្គុយនៅលេីពូកជិតប្រពន្ធ មុននឹងលេីកដៃមាំក្រាស់វែកសក់រាងតូចថ្នមៗសម្លឹងមេីលមុខស្អាតនោះ។
   «សុំទោសថេយ៉ុង!!បងការពារអូនមិនបានល្អ បងសន្យាមិនថាមានរឿងកេីតឡេីងក៏ដោយ ទោះត្រូវប្តូរជីវិតបងក៏បងព្រមដេីម្បីអូនដែល»ជុងហ្គុក
  «ចិញ្ចៀន??»រាងក្រាស់ភ្ញាក់ព្រេីតពេលនឹកឃេីញដល់សម្តីរាងតូចប្រាប់ថាចិញ្ចៀន មុននឹងក្រលេកទៅដៃរាងតូចវិញក៏ឃេីញថាគ្មានចិញ្ចៀន រាងតូចតែងតែពាក់វាជាប់រហូតមិនដែលចោលឡេីយ
  «បងនឹងត្រឡប់មកវិញ!!»នាយអោនទៅថេីបថ្ងាសរាងតូចបន្តិចមុននឹងងេីបដេីរចេញពីបន្ទប់
  «យូយីងចម្អិនស៊ុបឲ្យថេយ៍ទៅ ខ្ញុំនឹងឆាប់ត្រឡប់មក
វិញ បេីគេដឹងខ្លួនតេទៅខ្ញុំជាប្រញាប់ ឮទេ?»ជុងហ្គុក
  «ចាស៎!!»
          ជុងហ្គុកដេីរសម្តៅទៅឡាន បេីកចេញទៅជាមួយមនុស្សជំនិតសម្តៅទៅកាសុីណូរបស់គេ កាសុីណូដែលបេីកដោយលួចលាក់។
  «ចៅហ្វាយ!!»
  «នាងនៅឯណា៎?»
  «ខ្ញុំបាននាំយកទៅដាក់ក្នុងបន្ទប់ងងឹតទាន ទីនេះបាទ!!»ពួកអង្គរក្សបេីកទ្វារអោនប្រាប់រាងក្រាស់ ជុងហ្គុកក៏ដេីរចូលទៅមនុស្សជំនិតទាំងពីរ
   «ហុឹក…បងជុង.ដោះលែងខ្ញុំទៅ!! អ្ហាយ»នាងក្រមុំ
ត្រូវគេដាក់ច្រវ៉ាក់ទាំងដៃទាំងជេីង ស្រែកទួញយំ
រាងសង្ហារដែលដេីរចូលមកអម្បិញមិញនេះ
   «នាងជាអ្នកបញ្ជាឲ្យវ៉ាង អេរ៉ាមកសម្លាប់
ថេយ៍ហេស៎?»ជុងហ្គុក
  វ«ហុឺៗ …..ទេ ខ្ញុំអត់ដឹងទេ!! ដោះលែងខ្ញុំទៅបង
ជីដូនមួយ»អាយមី អង្វរទាងយំ កន្លែងដែលនាងកំពុងនៅគឺងងឹតដូចជាគុកមានតែពន្លឺតាមតែបន្តិច ហេីយក៏ត្រជាក់ខ្លាំងដែល
  «ប្រាប់យេីងភ្លាមហូ អាយមី!! កុំស្មានថានាងជាបងប្អូនយេីង យេីងមិនហ៊ានសម្លាប់នាងឲ្យសោះរួមទាំងប៉ាបងប្រុសរបស់នាងទៀតផង»
   «បងធ្វេីចឹងមិចនឹងកេីតទៅ? គាត់ជាពូរបស់បងណា៎? ហុឹកៗ…»
  «នាងដឹងផងទៅថាប៉ារបស់បានធ្វេីស្អីមកលេីគ្រួសារ
យេីងខ្លះ?»ជុងហ្គុក ក្រោកឈរដេីរទៅនាងក្រមុំ រួចបន្ទន់ជង្គង់ចុះក្បែរនាង យកដៃចាប់ចង្ការរបស់នាងផ្ញេីយឡេីង
   «ហុឹកៗ....ហុឺ»អាយមី បិទភ្នែកខាំមាត់សម្រក់ទឹកភ្នែក
   «ជុជុ…បិទភ្នែកធ្វេីអី? ស្មានថាយេីងថេីបនាងហេស៎ យេីងមិនចង់ប៉ះខ្លួនប្រាណនាងទេ ទាន់យេីងចិត្តត្រជាក់ប្រាប់ភ្លាមនាងជាអ្នកបញ្ជាឲ្យវ៉ាង អេរ៉ាទៅសម្លាប់មនុស្សរបស់យេីង?»
  «ហុឹ…អត់ទេ!!ខ្ញុំមិនដឹងអីទេ បងJungដោះលែងខ្ញុំទៅ»អាយមី
  «មាត់រឹង….»រាងក្រាស់ញោចមាត់ចាប់គ្រវាសមុខនាងចេញមួយទំហឹង មុននឹងចាប់ដោះចិញ្ចៀនរបស់រាងតូចចេញពីដៃរបស់នាង
   «អ្ហាយយ…ចិញ្ចៀនខ្ញុំ!! ហុឹក»អាយមី ស្រែកយំ ខណៈពេលរាងក្រាស់ចាប់សោះចិញ្ចៀននោះចេញ
  «ចិញ្ចៀនរបស់នាង? គួរឲ្យអស់សំណេីចណាស់ យេីងទុកឪកាសឲ្យនាងជាលេីកចុងក្រោយនិយាយឬមិននិយាយ?»ជុងហ្គុក កឮ
  «ហុឺៗ….ខ្ញុំមិនដឹងអីទេបងជុង..ហុឹក ខ្ញុំមិនបានបញ្ជានាងទេ ដោះលែងខ្ញុំទៅ»
«ល្អណាស់!! បេីនាងមិននិយាយយេីងនឹងបញ្ជូននាងទៅនរក..!!»រាងក្រាស់បោះសម្តីរួចក៏ដេីរចេញទៅវិញទុកឲ្យអាយមីស្រែកអង្វរយំចង់បែកបំពង់សំឡេង
   «បងជុង...អ្ហាយយៗ..»
  «កុំយកអាហារឲ្យនាងឲ្យសោះ បេីនាងមិននិយាយការពិតឮទេ? យេីងនឹងមកវិញម្តងទៀត មេីលនាងឲ្យស្រួលកុំឲ្យស្លាប់»ជុងហ្គុក
   «បាទទាន!!»
   «ចៅហ្វាយបេីលោកដាងហូដឹងរឿងនេះតេីគិតយ៉ាងមេច?»អុីវ៉ាន សួររាងក្រាស់ពីក្រោយ ជុងហ្គុកឈប់បន្តិចងាកមកមេីលមនុស្សជំនិតវិញ ចំណែកអុីវា៉ានក៏ខំបិទមាត់យ៉ាងលឿនរួចអោនមុខចុះ
  «ខ្លាចយេីងគ្មានសមត្ថភាពតតាំងនឹងគាត់រឺ?»
  «មិនហ៊ានទេអ្នកប្រុស»
  «ទៅវិញ»
           អុីវ៉ាននឹងភីលរហ័សដេីរតាមចៅហ្វាយរបស់ខ្លួនពីក្រោយចេញពីកាសុីណូតម្រង់ទៅឡានខាងមុខ
មុននឹងបេីកទ្វារឲ្យរាងក្រាស់ចូលក្នុងឡាន រួចពួកគេក៏
ចូលទៅតាមក្រោយបេីកត្រឡប់ទៅផ្ទះវិញ។
        ៚ វីឡា ចន
         ជុងហ្គុក បោះជំហានទាំងមុតមាំចូលមកក្នុងផ្ទះវិញ ទឹកមុខមាំនៅរក្សាដដែលគេប្រញាប់ទៅមេីលរាងតូច ក៏ប្លែកបន្តិចដែលពេលឃេីញឡានមួយគ្រឿងឈប់នៅក្នុងបរិវេណផ្ទះក្រែងគេដាក់អ្នកយាមឲ្យយាមការហេស៎..ចុះនេះជាអ្នកណាទេីបពួកគេមិនស្តាប់បញ្ជាឲ្យមនុស្សចូលមកទៀតហេីយ ។
  @ROOM
    «ញុាំបន្តិចទៅថេយ៍…»ថេស៊ូ អង្គុយបញ្ចុកស៊ុបឲ្យរាងតូចញុាំ គេទេីបតែដឹងខ្លួនមិញនេះទេ!! ចំណែកឯ
ហ៊ូសុកក៏ឈរនៅម្ខាងមេីលសកម្មភាពរបស់ពួកគេ
ទាំងពីរ
   «……....»រាងតូចស្ងាត់ មិនមែនគេមិនចង់និយាយនោះទេ ប៉ុន្តែពេលនិយាយក៏ឈឺបំពង់.ក. សូម្បីតែលេបទឹកមាត់ក៏ពិបាកដែល!! ចុះទម្រាំតែញុាំបាយទៀតនោះ មិនដឹងថាអាយមីឲ្យគេផឹកថ្នាំអ្វីនោះទេ
ថេយ៉ុង ងាកទៅមេីលទ្វារបន្ទប់រហូត..គេចាំបានថាជុងហ្គុកត្រឡប់មកវិញហេីយ ពេលគេសន្លប់នាយជាអ្នកយកគេមកផ្ទះវិញ ពេលនេះមិចក៏មិនឃេីញ ឬគេនឹករាងក្រាស់រហូតស្រមៃឃេីញអ្នកផ្សេងជាប្តីមែនទេ?
   «ថេយ៉ុង!ឯងញុាំបន្តិចទៅ ឯងមិនបានញុាំអីចូលពោះតាំងពីម្សិលម្លេ៉ះ»Teasu
        ក្រាក~~~ 
      រាងក្រាស់បេីកទ្វារចូលមកក្នុងបន្ទប់ទាំងទាន់ហន់
ទឹកមុខមាំប្រែញញឹមបន្តិចពេលឃេីញរាងតូចដឹង
ខ្លួនវិញ មុននឹងបោះជំហានសម្តៅទៅរករាងតូចយ៉ាងលឿន ។
   «ជុងហ្គុក»ថេយ៉ុង ហៅរាងក្រាស់ដោយសំឡេងស្រាងៗនឹងខ្សោយជាទីបំផុតស្ទេីរមិនឮសំឡេងទៅហេីយ ប៉ុន្តែក៏នៅតែធ្វេីឲ្យរាងក្រាស់ឮដដែល ឃេីញដូច្នេះថេយ៉ុងនឹងហ៊ូសុកក៏បណ្តេីរគ្នាចេញទៅក្រៅទុកឲ្យពួកគេនៅតែ2នាក់
  «បងសុំទោសៗ…ថេយ៉ុង»រាងក្រាស់ទាញរាងតូចមកអោបផ្តិតបបូរមាត់ទៅនឹងសក់រលោងជាច្រេីនសារ
  «ហុឹក….កុំទៅចោលអូនអី!!កុំទុកអូនចោលអី អូនខ្លាច..ជុង»រាងតូចអួលដេីម.ក.ភ្នែកក្រហមរលីង
រលោងស្រកទឹកភ្នែកចេញមកឈ្ងុបមុខនឹងទ្រូងកក់ក្តៅរបស់ប្តី
  «បងសុំទោស…បងលែងទុកអូនចោលហេីយ»
  «ហុឺ..ចិញ្ចៀនជុងហ្គុក !! អាយមីយកចិញ្ចៀនអូនទៅវាជាចិញ្ចៀនរៀបការពួកយេីងទាំងពីរ ហុឹកៗ..យកមកឲ្យអូនវិញមក»ថេយ៉ុង ងេីបមុខចេញពីទ្រូងប្តីដៃស្រឡូនចាប់ទាញ.ក.អាវរាងក្រាស់ទៅតាមកម្លាំងដែលខ្សោយ
  «ឈប់យំទៅ អូនយំច្រេីនពេកហេីយ»ជុងហ្គុក ប្រេីមេដៃគ្រវាសទឹកភ្នែកចេញថ្ពាល់រាងតូចថ្នមៗ
«ហុឹក…វាចិញ្ចៀនរៀបការរបស់អូន ..នាងយកទៅ..អូន..អូន»ថេយ៉ុង
  «បងយកមកវិញហេីយ នេះចិញ្ចៀនរបស់អូន»រាងក្រាស់ដាក់ខ្លួនចុះអង្គុយនៅលេីពូកទល់មុខរាងតូចមុននឹងយកចិញ្ចៀនចេញពីអាវធំរបស់គេចេញមក
   «……….»ថេយ៉ុង ខ្ជិបមាត់ណែនហូរទឹកភ្នែកតក់ៗ សម្លឹងមេីលរាងក្រាស់ដែលកំពុងស៊កចិញ្ចៀនចូលដៃនាងរបស់គេ
  «គ្មានអ្នកណាធ្វេីបាបអូនទៀតទេ!!បងសន្យា»ជុងហ្គុក ទាញរាងកាយតូចមកអោបម្តងទៀតអង្អែលខ្នងរាងតូចថ្នមៗលួងគេឲ្យឈប់យំ  គេចាញ់ទឹកភ្នែករបស់ថេយ៍ គេរឹតតែមិនចង់ឃេីញរាងតូចយំ ជាពិសេសគឺពេលនេះតែម្តង
  «ជុងហ្គុក! អូនជាដេីមហេតុធ្វេីឲ្យជីងជីងស្លាប់
ហុឺៗ…អូនធ្វេីឲ្យនាងស្លាប់»
  «ថេយ៍…ស្ងប់អារម្មណ៍!!អូនមិនបានធ្វេីឲ្យនាងស្លាប់ទេ មេីលមុខបង»ជុងហ្គុក ក្រសោបមុខរាងតូច រួចសម្លឹងមេីលភ្នែកទាំងគូររបស់គេ
  «ហុឹកៗ…ទេៗ…អូនសម្លាប់នាង...!!នាងមិនត្រូវស្លាប់ទេ អូន..អូនត្រូវស្លាប់ទេីបត្រូវជុង...ហុឹកៗ»
រាងតូចលេីកដៃខ្ទប់ត្រចៀកជាប់ គ្រវីក្បាលតតាត់
  «ហុឹមមម....»សំឡេងយំកាត់ផ្តាច់ រាងក្រាស់ទាញដៃរាងតូចចេញរួចចាប់ទាញកញ្ចឹង.ក.គេមកជិត ផ្អឹបបបូរមាត់ទៅលេីបបូរមាត់ស្លេកស្លាំងហេីយថេីបស្រាលៗយ៉ាងថ្នាក់ថ្នមជាទីបំផុត អណ្តាតសេីមលូនចូលក្នុងក្រអូមមាត់រាងតូចគ្រលាស់អណ្តាតនៅក្នុងនោះ ថេយ៉ុងបិទភ្នែកឮស្របតាមរាងក្រាស់ទាំងមិនដឹងខ្យល់អី ជុងហ្គុកថេីបច្បូតបបូរលេីក្រោមរាងតូចយ៉ាងយូរស្ទេីរតែអស់ខ្យល់ទេីបព្រមប្រលែងមាត់ចេញ
   «ហុឺ……»គ្រាន់តែរាងក្រាស់ដកបបូរមាត់ចេញភ្លាម រាងតូចក៏ដកដង្ហេីមវែងៗជ្រប់មុខនឹងទ្រូងហាំមាំ បិទភ្នែកសម្រួលអារម្មណ៍ឲ្យបាត់ហត់ ជុងហ្គុកអង្អែលសក់រាងតូចថ្នមៗរួចថេីបសក់រាងតូចមួយដង្ហេីមទេីបលេីកដៃអោបរាងកាយតូចណែនជាប់ដូចខ្លាចបាត់ទៅណាអញ្ចឹង។

           To be continued…………………….





















រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Donde viven las historias. Descúbrelo ahora