ភាគទី 52

3.9K 259 0
                                    

                  
         ៚វីឡា ចន
   «ថេយ៍ចង់ទៅណា?មកវិញ ឯងកំពុងតែមិនស្រួលផងណា៎!!»ថេស៊ូ ដេីរចេញពីផ្ទះបាយ ស្រែកឃាត់ប្អូន ខណៈឃេីញគេក្រោកពីសាឡុងយោលខ្លួនដេីរទៅខាងមុខទ្វារ
   «ទៅរកជុងហ្គុក…ខិខិ»ថេយ៉ុងត្រូវថេស៊ូទាញទៅវិញ មាឌតូចអស់ជំហរដួលទៅលេីឥដ្ឋ
  «ថេយ៍…ស្លាប់ហេីយ !! ក្រោកមក ឯងកំពុងតែមិនស្រួល»ថេស៊ូ ចូលទៅជួយគ្រាប្អូនអោយក្រោកឡេីង
ស្របពេលរាងតូចក៏ខ្ទប់មាត់ក្អកខេះៗ
  «ខិខិ…ជុងហ្គុក..គេទៅណាបងស្រី?»ថេយ៉ុងសួរដោយសំឡេងខ្សាវៗ សម្លឹងទៅមេីលបងស្រីខ្លួនទាំង
ពេបមាត់រកយំ
  «បន្តិចទៀតគេមកវិញហេីយ ម៉ោះក្រោកសិនមក»
ថេស៊ូចាប់ដៃរាងតូចឲ្យក្រោក
   «ជុង…ខិខិ..ហ្អសសស…»ថេយ៉ុង ក្អកខ្លាំងៗ
ក្អួតឈាមចេញពីមាត់ទៅលេីឥដ្ឋយ៉ាងច្រេីន ថេស៊ូ
ឃេីញហេីយក៏ភ្ញាក់ផ្អេីលនឹងភ័យជាខ្លាំង នាងភ័យស្លន់ស្លោរធ្វេីអីមិនត្រូវពេលឃេីញប្អូនបែបនេះ
  «ថេយ៍…..ឯងយ៉ាងមិចហេីយ?»ថេស៊ូបន្ទន់ជង្គង់ហេីយទប់ស្មាគេខណៈរាងតូចក៏ទន់ខ្លួនល្អូក បិទភ្នែកទៅលេីស្មារបស់នាង ថេស៊ូភ័យឡេីងចង់យំ នាង
លេីកដៃទះមុខរាងតូចតិចៗហៅគេឲ្យដឹងសតិ
  «ធ្វេីយ៉ាងមិចទៅ??ទូរស័ព្ទ…ទូរស័ព្ទនៅ
ឯណា?»ថេស៊ូ ឆ្លេឆ្លារកមេីលទូរស័ព្ទឆ្លាស់មុខនឹងរាងតូច
  «ខិខិ….បងស្រី..ថេយ៍ល្វេីយ…ចង់គេង»ថេយ៉ុង និយាយស្រាលៗជិតត្រចៀកថេស៊ូស្របពេលនាងកំពុងយកទូរស័ព្ទតេទៅជុងហ្គុកអោយឆាប់មកវិញ
   «ហុឹកៗ..ថេយ៍ កុំបិទភ្នែកណា៎…បង បងតេទៅរក
ជុងហ្គុកអោយមកវិញហេីយ»
   «ហុឹក…..ឈឺណាស់ ហុឺៗ..ហ្អសសស»ថេយ៉ុង
ក្អកហេីយខ្ជាក់ឈាមចេញពីមាត់ម្តងទៀត ទ្រូងចាប់ផ្តេីមចុក ដក់ដង្ហេីមដង្ហេីយដង្ហក់ ភ្នែកចេះតែទន់ៗទៅ
  «ហុឹកៗ…ថេយ៍ទ្រាំបន្តិចណា៎»
  «ថេយ៍?»ជុងហ្គុក រត់ចូលមកក្នុងផ្ទះយ៉ាងត្រហេបត្រហបកាន់ទូរស័ព្ទដែលរោទ្ធ៍ឡេីងនៅក្នុងដៃ
មុននឹងដេីរទៅជិតរាងតូចចាប់គេត្រកងនៅក្នុងដៃចេញពីថេស៊ូ
   «ជុង…..»រាងតូចញញឹមតិចៗសម្លឹងមេីលមុខបកតីមុននឹងលេីកដៃអង្អែលមុខរាងក្រាស់ថ្នមៗ
  «ឈប់និយាយទៅ!!»រាងក្រាស់ប្រេីមេដៃជូតឈាមចេញពីមាត់រាងតូចរួចរហ័សទាញថ្នាំពីអាវ បេីកគម្រប
បញ្រ្ចកមាឌតូចឲ្យផឹក
  «ហុឹមម …….»ថេយ៉ុង ធ្មិចភ្នែក ខ្ជិបមាត់ណែនសម្រក់ទឹកភ្នែកចេញមក គេមិនព្រមផឹកថ្នាំនោះទេ
  «អូនធ្វេីស្អី? ឆាប់ផឹកថ្នាំទៅ!!»រាងក្រាស់ជ្រួល
ចិញ្ចេីមចូលគ្នា ខំបញ្ច្រកថ្នាំប៉ុន្តែរាងតូចមិនបេីកមាត់ទាល់តែសោះ
   «ថេយ៍ផឹកថ្នាំទៅ»ថេស៊ូ
    «………………»ជុងហ្គុក លេីកថ្នាំមកផឹកទាំងអស់
រួចក្រសោបមុខរាងតូចឡេីងបឺតមាត់បញ្ចូលទឹកថ្នាំទាំងនោះទៅឲ្យរាងតូចទាំងអស់។
   «ហុឹមម»ថេយ៉ុង បេីកភ្នែកព្រឹចៗដកដង្ហេីមមិនដល់គ្នាពេលរាងក្រាស់ដកមាត់ចេញ ជុងហ្គុក
ញញឹមបន្តិចពេលរាងតូចលេបថ្នាំចូលក្នុងពោះអស់
  «ហុឺ.……»រាងតូច សម្លឹងមេីលមុខរាងក្រាស់បន្តិច មុននឹងទន់ភ្នែកសន្លប់បាត់ទៅ។
   «ថេយ៉ុង!»ជុងហ្គុក ហៅឈ្មោះរាងតូចហេីតអោនមេីលមុខគេបន្តិចមុននឹងលេីកបីត្រកងកាយតូច
ឡេីងនៅក្នុងរង្វង់ដៃ
  «មិច…..មិចក៏សន្លប់?»ថេស៊ូ
  «ស៊ូ !! ថេយ៍គេប្រាកដជាខ្សោយហេីយអម្បិញគេក្អួតឈាមមែនទេ??»ហ៊ូសុក ដេីរទៅជិតរួចកាន់ស្មានាង
  «មែន!! បង…បងមិនអីទេហេស៎? មានត្រូវត្រង់ណាទេ?»ថេស៊ូ ឮហេីយក៏រហ័សបែរមករកអ្នកកម្លោះរួចចាប់ថ្ពាល់បង្វិលគេមេីលចុះឡេីងៗដោយក្តីបារម្ភ
  «បងមិនអីទេ»ហ៊ូសុក
  «ខ្ញុំយកគេទៅសម្រាកសិន!!»រាងក្រាស់បោះសម្តីរួចបីប្រពន្ធចូលទៅក្នុងបន្ទប់វិញ
  «ពួកយេីងទៅវិញសិនទៅ»ហ៊ូសុក
  «អុឹមម…..»
   @ROOM~~~~~
    ជុងហ្គុក ដាក់កាយតូចយឺតៗនៅលេីគ្រែមុននឹង
ប្រេីមេដៃគ្រវាសឈាមចេញពីមាត់ខ្លួន វាជាឈាមរបស់រាងតូច សំណាងហេីយដែលយកថ្នាំបន្សាបបានទាន់ពេលបេីមិនអញ្ចឹងទេមិនអាចប៉ានស្មានថាថេយ៍មានរឿងអីកេីតឡេីងនោះទេ។
    តុក~តុក
   «ចូលមក»ជុងហ្គុក
  «ចៅហ្វាយ!!»ភីល
  «និយាយមក!!»ជុងហ្គុក ក្រោកចេញពីពូករួចដេីរទៅតុធ្វេីការចំណែកមនុស្សជំនិតក្រលេកមេីលចៅហ្វាយតូចបន្តិចទេីបដេីរទៅតាមរាងក្រាស់។
   «ខ្ញុំបានចាត់ឲ្យមនុស្សតាមរកដុងហ្យុនហេីយ ចំណែកមនុស្សរបស់វាខ្ញុំបានចាប់អស់ហេីយរងចាំតែចៅហ្វាយទៅមេីលតែប៉ុណ្ណោះ»
  «ល្អ!! សួរចម្លេីយវាទៅ ពួកវាប្រាកដជាដឹងពីទីកន្លែងងងឹតរបស់គ្រួសារលោកពូដាងហូ»
  «បាទ!!»
   «ឯងចេញទៅ!!»ភីលអោនដាក់ម្ចាស់របស់ខ្លួនបន្តិចទេីបបង្វែរខ្នងដេីរចេញទៅបាត់។
        យប់៚
     ពេលយប់ថេយ៉ុងក៏ដឹងខ្លួនឡេីងវិញ មាឌតូច
ព្យាយាមក្រោកអង្គុយទាំងលំបាកមុននលេីកដៃស្ទាបក្បាលខ្លួនឯងព្រោះនេះវាឈឺខ្ទោកៗ។
   «អូនដឹងខ្លួនហេីយហេស?»ថេយ៉ុង ងាកមេីលតាមប្រភពសំឡេងគេបេីកព្រឹចៗសម្លឹងមេីលលោកប្តីដេីរ
មករកទាំងញញឹម មានទាំងកាន់អាហារមកទៀត
  «ចង់ងូតទឹកសិន រឺ មួយក៏ញុាំបាយឥឡូវ?»ជុងហ្គុកដាក់ថាសអាហារនៅលេីតុកកបែរនោះ មាឌតូចគ្រវីក្បាលតិចៗរួចខំសម្លឹងមេីលសកម្មភាពរាងក្រាស់
  «ជុងហ្គុក»
  «អូនឈឺក្បាលហេស៎? មានឈឺត្រង់ណាទៀតទេ ឈឺបំពង់.ក.ទៀតទេ?»មនុស្សមាឌធំសួរឡេីងទាំងបារម្ភមុននឹងលេីកដៃក្រសោបមុខរាងតូចឡេីង ចង់ដឹងពីអាការៈរបស់គេព្រោះចង់ដឹងថាជាតិថ្នាំបានជ្រាបហេីយឬនៅ? 
   «ឈឺក្បាល!!»
  «អូនលែងឈឺបំពង់.ក.ទៀតហេីយត្រូទេ?»
  «នៅតិចៗ……»
  «ឃ្លានទេ?»ជុងហ្គុក សួរទាំងញញឹមពេលបានឮចម្លេីយរាងតូច ល្អហេីយ!!ពេលនេះថេយ៉ុងលែងសូវឈឺទៀតហេីយ
  «ចង់ងូតទឹក…..»
  «បងបីអូន»រាងក្រាស់ថាហេីយក៏លេីកបីប្រពន្ធឡេីង ប្រអប់ដៃស្រឡូនវែងៗក៏លេីកតោងប្រលោះ.ក.អ្នកខាងនោះវិញ ជយងហ្គុកដោះខោអាវរាងតូចចេញរួចលេីកបីគេថ្នមៗទៅក្នុងអាងងូតទឹកដែលមានទឹករួចជាស្រេច។
  «អូនងូតខ្លួនឯងបាន បងទៅចុះ»ថេយ៉ុង ងាកទៅប្រាប់រាងក្រាស់តិចៗ គេមិនចង់ឲ្យរាងក្រាស់មេីលថែគេតទៅទៀតទេ ប៉ុន្មានថ្ងៃនេះជុងហ្គុកមេីលថែគេច្រេីនពេកហេីយ គេប្រាកដជាហត់ខ្លាំង!!
  «មិនបាន បេីអូនជ្រុលខ្លួនសន្លប់នៅក្នុងបន្ទប់ទឹក
ទៀតតេីគិតយ៉ាងមេច? បងមិនទុលចិត្តទេ»ជុងហ្គុក
  «អូនខ្លាចបងហត់»ថេយ៉ុង ថាហេីយក៏អោនមុខចុះ
ទាំងមិនស្រណុកចិតុត
  «បងមិនហត់ទេ អូនទេីបតែគ្រាន់ពីជំងឺបងទុកអូនចោលមិនបានទេ»ជុងហ្គុក និយាយរួចមូលដៃអាវខ្លួនឡេីងទេីបចាក់សាប៊ូកក់សក់នៅលេីដៃដាក់ទឹកបន្តិច ចាប់កក់សក់ឲ្យរាងតូចថ្នមៗ
  «បងដូចជាម៉ាក់អូនអញ្ជឹង»ថេយ៍ និយាយហេីយ
សេីចបន្តិច
  «ស្រួលខ្លួនទេ?»ជុងហ្គុក
  «អុឹមម…..»
  «អូនបែបនេះល្អហេីយ បងមិនចង់ឲ្យអូនឈឺទេ»
  «អូនលែងឈឺទេ អូនសន្យា»
  «បងនឹងការពារអូន លេីកក្រោយគ្មានអ្នកណាធ្វេីបាបអូនបានទៀតហេីយ»
  «ជុង..»សម្លេងតូចឆ្មេលបម្លឺឡេីងស្រាលៗចេញពី
បបូរមាត់តូចស្តេីង ជុងហ្គុកឮហេីយញញឹមហេីយ
ឆ្លេីយវិញ
   «បាទ?»
   «អូនស្រឡាញ់បងណា៎»ថេយ៉ុង
   «បងក៏ស្រឡាញ់អូនដែល ម្ចាស់បេះដូង»ជុងហ្គុក
      បន្ទាប់ពីងូតទឹកផ្លាស់សម្លៀកបំពាក់រួលរាល់ហេីយរាងក្រាស់ក៏ដាក់រាងតូចឲ្យអង្គុយនៅលេីពូករួចចាប់ទាញកូនកន្សែងជូតសក់ឲ្យគេថ្នមៗ ។
   «តិចៗអូនឈឺ!!»ថេយ៉ុង
   «ដឹងហេីយ»រាងក្រាស់តប ប៉ុន្តែភ្នែកនៅតែបន្តមេីលទៅលេីបបូរមាត់ស្តេីងពណ៍ផ្កាឈូកឥតឈប់
  «បងមេីលអី?»ថេយ៉ុង
  «ផ្អែមទេ?»ជុងហ្គុក
  «ហាស? ស្អីគេ…..»រាងតូចតបទាំងមិនយល់ សុខៗក៏សួរថាផ្អែមទេ ព្រះអេីយ!!ស្អីគេផ្អែមទៅ?
  «ហុឹមមម…»រាងតូចបិទភ្នែកពេលមាត់ត្រូវគ្រប់
គ្រងដោយអ្នកជាប្តី ជុងហ្គុកថេីបមាត់គេស្រាលៗយ៉ាងទន់ភ្លន់មិនដូចពីមុនឡេីយ អណ្តាតសេីមក៏លូនចូលក្រអូបមាត់រាងតូចយ៉ាងលឿនពេលម្ចាស់វាបេីក
អនុញ្ញាតឲ្យចូល
   «ជុង…បានហេីយ ហុឹមម….»ហេីបមាត់និយាយមិនទាន់បានប៉ុន្មានផងក៏ត្រូវគេត្របាក់បឺតជញ្ជក់ម្តងទៀត រាងក្រាស់ថេីបច្បូតបបូរមាត់ក្រោមរាងតូចបន្តិច
ទេីបប្រលែងមាត់ចេញ
  «ក៏….ផ្អែមតេី បងខានសាកយូរហេីយ»ជុងហ្គុកសេីច រួចអង្អែលបបូរមាត់រាងតូចថ្នមៗទាំងមិន
អស់ចិត្ត គេដាច់របបយូរហេីយ បេីមិនរាងតូចទេីបតែក្រោកពីឈឺទេ គេនឹងចាត់ការបាត់ទៅហេីយ
  «ឈប់និយាយលេងទៅជុងហ្គុក!!»ថេយ៍ យកដៃរុញមនុស្សមាឌធំចេញរួចក្រោកដេីរទៅកាន់ថាសអាហារនៅលេីដេីរសម្តៅទៅវេរ៉ង់ដានៅមុខបន្ទប់ ដាក់គូទអង្គុយចុះរួចចាប់អាហារញុាំ
  «មួយៗទៅ ប្រយ័ត្នអួល»ជុងហ្គុក រហ័សដេីរទៅជិតរាងតូចរួចអង្អែលក្បាលគេថ្នមៗ
  «អូនឃ្លាន!!»ថេយ៉ុង តបទាំងរង៉ូវៗព្រោះអាហារពេញមាត់ពេលនេះគេកំពុងឃ្លាន ព្រោះខានញុាំអាហារបានស្រួលនឹងឆ្អែតចង់4ថ្ងៃទៅហេីយព្រោះតែឈឺកាលមុនញុាំតែបបរក៏ឈឺ លេបទឹកមាត់ក៏ឈឺ ពេលនេះលែងអីហេីយគេនឹងញុាំ ញុាំ ញុាំឲ្យឆ្អែត><
     ៚ភូមិគ្រឹះMin
   «ញុាំបាយ!!»សម្លេងធំបន្លឺឡេីងនៅក្នុងតុអាហារដែលមានរាងតូចម្នាក់អង្គុយនៅ ដែលគេបានស្គាល់ថាជាក្មេងដែលរាងសង្ហារបានទិញមកធ្វេីជាអ្នកបម្រេី ប៉ុន្តែក៏មិនមែនអ្នកបម្រេីធម្មតាៗក៏អាចអង្គុយរួមតុបាយជាមួយម្ចាស់ភូមិគ្រឹះនេះដែល
   «………………»ជីមីនស្ងាត់ គេអោនមុខចុះមុខក្រញ៉ូវជាប់តាំងពីថ្ងៃមិញដែលមានរឿងកេីតហេតុ គេចង់ជួបថេយ៉ុងប៉ុន្តែយ៉ុនគីមិនអនុញ្ញាត
  «កុំមកធ្វេីបែបនេះ ងរងក់ធ្វេីដូចសិស្សវិទ្យាល័យត្រូវសង្សារសុំបែក យេីងមិនចេះលួង»យ៉ុនគីតបទៅវិញ
គេដឹងថាជីមីនងរនឹងគេដែលមិនជូនទៅមេីលថេយ៍
គេរឹតតែមិនចេះលួងមនុស្ស ដូចជុងហ្គុកលួងថេយ៉ុង
ដែល
  «មិនឃ្លាន!!»
  «តាមចិត្ត!!»យ៉ុនគី តបរួចទេីហទម្លាក់ស្លាបព្រាចុះយកអាវធំមកពាក់រួចដេីរហួសចេញទៅ រាងតូចគ្រាន់តែឃេីញបែបនេះក៏រហ័សក្រោកចេញទៅតាមរាងក្រាស់
  «ទៅ...ទៅណា៎??»ជីមីនតោងដេីមដៃអ្នកម្លោះ
  «មិនមែនជារឿងរបស់ឯងទេ»យ៉ុនគី តបទាំងមិនមេីលរាងតូចរួចបន្តជំហានដេីរចេញទៅ ឯរាងតូចក៏តោងដៃស្អិត
   «លោកម្ចាស់…ខ្ញុំទៅដែល»ជីមីន
        ៚ថ្ងៃថ្មី
        ជុងហ្គក ភ្ញាក់មុនរាងតូចនាយញញឹមឡេីង
តិចៗពេលឃេីញប្រពន្ធកំពុងតែលង់លក់ក្នុងរង្វង់ដៃ
លែងដឹងព្រឹកទៅហេីយ ប្រអប់ដៃក្រាស់ខ្មឹកក៏លេីកអង្អែលថ្ពាល់រាងតូចថ្នមៗបង្អូសចុះមកបបូរមាត់
ស្តេីងពណ៍ផ្កាឈូកនោះ រាងតូចប្រែមកធម្មតាវិញហេីយទេីបមុខរាងស្រស់ថ្លាមិនស្លេកស្លាំងដូចមុន គេងមេីលទម្រង់មុខមួយនោះយូរៗក៏លង់លក់ម្តងទៀតជាមួយប្រពន្ធម្តងទៀត។
       Time 8:00
  «ហុឹមម.…..»ថេយ៍ គ្រហឹម លេីកដៃញីភ្នែកតិចៗក៏ឃេីញអ្នកជាប្តីគេងលក់នៅឡីយទេីបលេីកដៃប៉ះមុខគេថ្នមៗ ជុងហ្គុកហត់ហេីយប៉ុន្មានថ្ងៃនេះទេីបគេងលក់បានស្រូលយ៉ាងនេះ គិតហេីយក៏មិនចង់ដាស់រាងក្រាស់ឲ្យក្រោកនោះទេ
  «បងប្រាកដជាហត់ហេីយ!!»ថេយ៍ ងេីយថេីបមាត់រាងក្រាស់បន្តិចទេីបទាញដៃរាងក្រាស់ដែលអោបគេ
ចេញយឺតៗ ទម្លាក់ជេីងស្រឡូនពីលេីពូកសម្តៅទៅបន្ទប់ដេីម្បីសម្អាតខ្លួន។
            បន្ទាប់ពីសម្អាតខ្លួនរួលរាល់រាងតូចក៏ចេញមកពីបន្ទប់ទឹកយ៉ាងប្រញាប់ដៃញាប់ដូចម៉ាសុីនដេរកំពុងតែដាក់ឡេងអាវយ៉ាងរហ័នជាទីបំផុត។
  «ចង់ញុាំស្រ្តប់ប៊ឺរី ចង់ញុាំនំខេក ចង់ញុាំបាយឆាបង្គាចង់ញុាំKimbap ចង់ញុាំJAJANGMYEON ចង់ញុាំទឹកដោះស្រ្តប់ប៊ឺរី ចង់ញុាំទាំងអស់!»ថេយ៉ុង រអ៊ូហៅមុខម្ហូបដែលខ្លួនចង់ញុាំចេញមកមុននឹងងាកទៅមេីលជុងហ្គុកដែលភ្ញាក់ក្រោកអង្គុយមេីលមកខ្លួន
  «អូនសម្លាញ់!!តេីអូនកេីតអី?»ជុងហ្គុក សួរហេីយទាញភួយចេញពីខ្លួនទម្លាក់ជេីងដេីរទៅរករាងតូច
  «អរុណសួស្តីប្តី!!»រាងតូចលោទៅថេីបថ្ពាល់មួយខ្សឺតទេីបរហ័សរត់ទៅបេីកទ្វារចេញពីបន្ទប់យ៉ាងលឿន អារម្មណ៍ប្រាប់កំពុងឃ្លាន ពេលនេះគ្មានពេលនិយាយ
ជាមួយប្តីនោះទេ ដឹងមួយមុខគត់គឺញុាំៗៗ…><
  «តេីគេកេីតអីចេះ??»ជុងហ្គុក អង្អែលថ្ពាល់ខ្លួនឯងតិចៗត្រង់កន្លែងដែលប្រពន្ធថេីប មុននឹងរហ័សចូលបន្ទប់ទឹកនឹងបានឆាប់ចុះទៅមេីលរាងតូចថាគេប្រញាប់ប្រញាលទៅណាទាំងព្រឹក ដូចមានកម្លាំងដល់ហេីយ។

*ឥទ្ធិពលនៃការឃ្លាន😑👌
            To be continued………………………………



















រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now