ភាគទី 21

5.1K 324 0
                                    

          
    ថេយ៉ុង ត្រឡប់មកពីក្រុមហ៊ុនរាងក្រាស់រួចដេីរចូលក្នុងផ្ទះទាំងចាប់កដៃខ្លួនជាប់ ។ ទៅដល់ក្នុងផ្ទះក៏ដេីរតាំងៗទៅយកប្រអប់ថ្នាំមកលាបនៅលេីសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ឯអ្នកបម្រេីស្រីឃេីញហេីយក៏តាមមេីល។
   «ហុឹក...ដៃខ្ញុំ ! ចាំមេីលខ្ញុំមិនជួបអាម្នាក់នឹងទៀតទេ!» រាងតូចបេីកប្រអប់ថ្នាំរួចយកថ្នាំមកលាបលេី.ក.ដៃខ្លួនឲ្យតែបានៗ
  «អ្នកប្រុសថេយ៍កេីតអី?»យូយីង ទម្លាក់អំបោសបោសផ្ទះដេីរទៅជិតរាងតូច
   «ឆ្កែខាំ»ថេយ៉ុង ឆ្លេីយៗអោយតែបានៗព្រោះអារម្មណ៍មិនល្អ
  «ឆ្កែខាំ?? អ្នកប្រុសថេយ៍គួរតែប្រាប់អ្នកប្រុសជេឃេ»យូយីង ស្ទុះទៅទាញដៃរាងតូចមកមេីល
  «អ៊ូយយូយ~~ ខ្ញុំមិនកេីតអីទេបងយូយីង»ថេយ៉ុង
  «ឆ្កែខាំ? ចាក់ថ្នាំនៅ?ទៅពេទ្យអត់?» នាងរហ័សក្រោកទាញដៃរាងតូចឲ្យក្រោក ឯរាងតូចធ្វេីមុខស្អុយ
ប៉ែ
  «ខ្ញុំមិនកេីតអីទេ»ថេយ៍ ទាញដៃនាងឲ្យអង្គុយចុះវិញ គ្រាន់តែនិយាយចាក់បណ្តោយបន្តិចនាងក៏ទៅតាមភ្លាម
  «ចុះដៃកេីតអីឡេីងក្រហមជាំ..! នៅមានស្នាមម្រាមដៃទៀត»យូយីង ទាញដៃរាងតូចមកលាបថ្នាំឲ្យ
  «គឺ....មានរឿងតិចតួចមិនអីទេ»ថេយ៉ុង
  «អ្នកប្រុសជេឃេដឹងទេ?»
  «កុំប្រាប់គេ គេមិនដឹងនោះទេ!»
  «ហេតុអី?»
  «ហុឺយ ! គ្មានអីទេ បងទៅធ្វេីម្ហូបឲ្យខ្ញុំញុាំបន្តិចមកខ្ញុំឃ្លាន»ថេយ៍ រុញនាងឲ្យទៅធ្វេីម្ហូបពេលទៅញុាំបាយជាមួយម៉ាក់ក្មេកគេមិនសូវបានញុាំនោះទេ។
  «ក៏បាន»យូយីង ក្រោកចេញរួចដេីរទៅធ្វេីឲ្យថេយ៉ុង។
    ៚វីឡា ផាក
    ប្រាវ~~
  «លោកប៉ា»ជីមីនទម្លាក់ប៊ិចដែលកំពុងធ្វេីកិច្ចការសាលាចោល រត់ចេញពីបន្ទប់ទៅមេីលខាងក្រៅ
  «ចង្រៃយ៎»លោកផាក គប់ដបស្រាចោលលេីឥដ្ឋព្រោះតែមកពីលេងល្បែងចាញ់លុយឡេីងអស់ទៅហេីយ ឥឡូវនេះសូម្បីតែក្រុមហ៊ុនក៏អស់នៅសល់តែសម្បកផ្ទះ។
  «លោកប៉ា..ផឹកទៀតហេីយ»ជីមីន ចូលទៅទប់ខ្លួន
ប៉ារបស់គេ
  «ចេញ!!អាកូនចង្រៃ៎ អត់បានការដូចម៉ែវា» លោកផាករុញកូនប្រុសឲ្យដួល
  «មួយថ្ងៃៗ..គិតតែពីផឹកស្រា ! ឥឡូវនេះសល់តែសម្បកផ្ទះ ឡានរបស់ខ្ញុំក៏ប៉ាលក់ ! ប៉ាកុំមកដៀលម៉ាក់ខ្ញុំ»
  «កុំមកប្រដៅយេីង..! ឯងជាស្អីហាស»
  «បេីកុំតែលោកប៉ាលេងស្រី បញ្ឈឺចិត្តម៉ាក់ក៏ម៉ាក់មិនស្លាប់ដែល ! ឥឡូវនេះក្រុមហ៊ុនក៏គ្មាន ស្អីក៏គ្មាន..
ប៉ាក៏នៅតែល្បែង»
  «ផាក ជីមីន»
     ផាច់~~~ ថ្ពាល់របស់អ្នកកម្លោះត្រូវងាកទៅម្ខាងដោយសារស្នាដៃប៉ារបស់ខ្លួន គាត់វ៉ៃគេទៀតហេីយ វាច្រេីនដងហេីយ។
  «យ៉ាងមិច...វាមិនពិតហេស?? ហុឹកៗ ខ្ញុំស្អប់ប៉ា» ជីមីន ក្តោបថ្ពាល់ខ្លួនទាំងទឹកភ្នែកហូរមកជ្រោកៗកាត់ផែនថ្ពាល់ វាប៉ុន្មានលេីកហេីយដែលគាត់វ៉ៃគេនោះ។
  «ហុឹស....យ៉ាងម៉េច? លែងស្គាល់ឪហេីយហេស៎? ចាំមេីលយេីងលក់ឯងទៅដោះបំណុលតេីវាយ៉ាងមិច??»
  «ហុឹកៗ...ហុឹក ធ្វេីក៏ធ្វេីទៅ លក់ខ្ញុំឲ្យគេទៅខ្ញុំក៏មិនចង់នៅជាមួយមនុស្សដូចប៉ាដែល ហុឹកៗ»ជីមីន យំកាន់ខ្លាំងរួចរត់ចូលទៅក្នុងបន្ទប់បិទទ្វារគ្រាំង~~
  «អាកូនចង្រៃ..» រាងចំណាស់បោកថូផ្កានៅក្បែរនោះ ខ្ទិចគ្មានសល់
  «ហុឹកៗ...ហុឹក អ្នកម៉ាក់ ខ្ញុំមិនចង់បែបនេះទេ ! អ្នកម៉ាក់មកវិញមក» រាងតូចអង្គុយផ្អែកនឹងទ្វារយកដៃអោបក្បាលជង្គង់យំស្រែករកម៉ាក់របស់ខ្លួនឲ្យត្រឡប់មកវិញ ជីវិតគេរស់នៅអត់ម៉ាក់តាំងពីតូចគ្មានភាពកក់ក្តៅ ត្រូវរស់នៅជាមួយលោកប៉ាដែលមិនយល់ចិត្តរបស់គេសូម្បីម្តង គេហត់ហេីយ~មានមនុស្សដូចប៉ារបស់ខ្លួនទៀតទេ ដែលចង់លក់កូនខ្លួនឯងយកលុយដូចគាត់ គ្មានទេ ! សូម្បីតែសត្វក៏វាស្រឡាញ់កូនវាដែល។
  «ហុឹក....ហុឹកៗ អ្នកម៉ាក់..!!»
   #យប់
   ភ្លេីងនៅក្នុងផ្ទះបេីកភ្លឺចិញ្ចាច រាងក្រាស់រង្វិលរទេះចូលមកក្នុងផ្ទះដោយខ្លួនឯងខណៈភ្នែកសម្លឹងរក
មេីលប្រពន្ធ ព្រោះរាល់ដងពេលគេចេញពីធ្វេីការរាងតូចតែងតែចេញមកទទួលព្រោះឮសំឡេងឡាន តែថ្ងៃនេះអត់ទេ ។
   «ថេយ៍..??» រាងក្រាស់លេីកចិញ្ចេីមចូលគ្នាពេល
ឃេីញប្រពន្ធរបស់ខ្លួន កំពុងគេងលេីសាឡុង មាននំនៅទីនោះទៀតផង ! ឯទូរទស្សន៍បេីកទុកចោល
  «ថេយ៍...ប្រពន្ធសម្លាញ់ !! » រាងក្រាស់ថេីបថ្ពាល់ប៉ោងៗរបស់មាឌតូចដាស់គេឲ្យភ្ញាក់
  «ហុឹមម....ជុងហ្គុក»រាងតូចបេីកភ្នែកតិចៗ សម្លឹង
មេីលមុខរបស់ប្តីមុនគេ
  «មិចក៏គេងនៅទីនេះ?»ជុងហ្គុក អង្អែលសក់ប្រពន្ធថ្នមៗ
  «បងមកវិញហេីយហេស៎...ទៅងូតទឹកអូនត្រៀមទឹករួចហេីយ»មាឌតូចក្រោកអង្គុយលេីកដៃស្រាយក្រវ៉ាត់
.ក.ឲ្យគេ
   «បងមកវិញមិញនេះ..! ថ្ងៃនេះយ៉ាងមិចដែល?» ជុងហ្គុក សម្លឹលមេីលមុខមាឌតូចដែលកំពុងស្រាយក្រវ៉ាត់អោយខ្លួន
  «ថាម៉េច? បងចង់និយាយពីអី?អា៎..អូនទៅលេងជាមួយជីមីនយ៉ាងមិច»ថេយ៍ ទាញក្រវ៉ាត់.ក.របស់រាងក្រាស់ចេញរួចមិនហ៊ានមេីលមុខរបស់នាយចំនោះទេ មិញនេះអាចថាជុងហ្គុកអាចដឹងថាថ្ងៃមិញគេបានជួប
ដុងហ្យុន តែក៏មិនអាចដែលព្រោះគេសុំអុីវ៉ានរួចហេីយ
ថាមិនឲ្យប្រាប់រាងក្រាស់ឲ្យដឹង។
   «អុឹមម...»ជុងហ្គុក ងក់ក្បាលតិចៗរាងតូចនៅតែមិនព្រមនិយាយការពិត ដៃមាំក្រាស់ចូលចាប់កដៃរាងតូចជាប់ដេីម្បីចង់ដឹង
  «អ៊ូយ...ជុង ឈឺលែងដៃអូន»រាងតូច ស្រែក
តិចៗខណៈរាងក្រាស់ចូលទៅចាប់ប៉ះ.ក.ដៃដែលឈឺ
  «ដៃអូនកេីតអី??» រាងក្រាស់ប្រលែងដៃតូច
ចេញរួចប្រេីភ្នែកសួរជីកឬសជីកគល់
  «ដៃអូនគ្មានកេីតអីទេ...!! ទៅងូតទឹកទៅ»
  «អូនកុហក»
«អូននិយាយមែន»ថាហេីយ ថេយ៉ុតក៏រេភ្នែកចុះឡេីងៗមិនហ៊ានមេីលមុខប្តីចំ គេកំពុងកុហករាងក្រាស់ហេីយ
  «វាចាប់ដៃអូនមែនទេ?»ជុងហ្គុក ចូលទៅចាប់.ក.ដៃរាងតូចថ្នមៗមេីលម្តងទៀត
  «អ្នកណា ? អ្នកណាចាប់ដៃអូន»
«ដុងហ្យុន កុំកុហកបង ! បងដឹងអស់ហេីយ»
  «គឺ...អុឹមម ! អូនមិនអីទេ» រាងតូចងក់ក្បាលជាចម្លេីយ ចុងក្រោយអុីវ៉ាននៅខាងរាងក្រាស់ដដែលឲ្យលាក់បន្តិចក៏មិនបាន
    «ឈឺទេ? មិញបងសុំទោសដែលចាប់ដៃអូន»
ជុងហ្គុក លេីកដៃរាងតូចមកផ្លុំឲ្យ
   «អា៎...អូនមិនឈឺទេ»
  «លេីកក្រោយ ! បងមិនឲ្យអូនទៅម្នាក់ឯងទៀតទេ»
  «ហុឹមម...តែគេជាអ្នកណាមិចក៏បងស្គាល់??»
  «គេជាប្អូនជីដូនរបស់បង»
  «ចឹងទេីបគេស្គាល់ឈ្មោះអូន..!» រាងតូចងក់ក្បាលតិចៗ
  «វាមានធ្វេីអីអូនទៀតទេ?»
  «គឺ....ប៉ះ !ប៉ះថ្ពាល់អូន តែបងកុំបារម្ភអូនច្រានគេចេញទាន់»
  «លេីកក្រោយបងមិនឲ្យវាប៉ះអូនទៀតទេ»ជុងហ្គុក
ថារួចលេីកដៃអង្ពែលថ្ពាល់រាងតូច
  «អុឹមម..កុំបារម្ភអូនមិនជួបគេទៀតទេ.!»
  *ខ្លាចតែវាទេ ! ដែលចង់ដណ្តេីមអូនចេញពីបង តែបងចន ជុងហ្គុកក៏មិនឲ្យអ្នកណាមកយកអូនចេញដូចគ្នា*
   «អុឹមមម..ជុង!ជុងហ្គុក លោកប្តី!!»ថេយ៉ុង ហៅឈ្មោះរាងក្រាស់ 2 3 ត្បិតឃេីញរាងក្រាស់ដូចជាអង្គុយភ្លឹកនឹកគិតរឿងអ្វីម្យ៉ាង
  «ហាស?? អូនឃ្លានឬ?»ជុងហ្គុក ងាកមកសួរប្រពន្ធវិញ មិញនេះគេភ្លឹកពិតមែន
   «ទៅងូតទឹកទៅ..តោះ»Tea ក្រោកពីសាឡុងដេីរចូលទៅរុញរាងក្រាស់ចូលក្នុងបន្ទប់ដេីម្បីងូតទឹក។
     - SKIP -
   «ឯងមកវិញមិចក៏មិនប្រាប់ប៉ា?»លោកដាងហូ
  «ខ្ជិលប្រាប់!»អាយមី អង្គុយលេីសាឡុងគងទាក់ខ្លាលាបថ្នាំក្រចក
  «យ៉ាងណាក៏គួរតែប្រាប់មុន»លោកដាងហូ ដងភ្នែក
ពីកាសែតហេីយសម្លឹងមុខកូនស្រី ព្រោះនាងមកពី
បរទេសភ្លាមៗពេកមិនសូម្បីប្រាប់គាត់ឲ្យដឹង
  «ឈប់ខ្វល់ទៅលោកប៉ា..! លោកប៉ាខ្ញុំចង់សួររឿងមួយ»អាយមី
   «អុឹមម...»
  «មិចក៏បងជុង ពិការ?»
  «បេីប៉ាមិនធ្វេីឲ្យវាពិការស្មានថាឯងឈប់ស្រឡាញ់វាហេស៎?»លោកដាងហូ បោះកាសែតទៅលេីតុ
   «លោកប៉ាថាមេច?»
  «ហូ អាយមី ឯងជាកូនរបស់លោកប៉ាហេីយក៏ជាប្អូនស្រីរបស់បង រឿងប៉ុណ្ណឹងគួរទេយល់មែនទេ?» ដុងហ្យុន ឈរផ្អែកខ្លួននឹងជញ្ជាំងលេីកកាហ្វេមកក្រេបតិចៗ
  «បងមានន័យថាម៉េចបងប្រុស?»អាយមី ងាកទៅរកបងរបស់នាង
  «ឯងនៅក្មេកណាស់...គួរតែរៀនបន្ថែម ! ដុងហ្យុនមកបន្ទប់សៀវភៅជាមួយប៉ា» រាងចំណាស់ក្រោកឈររួចដេីរសម្តៅទៅបន្ទប់សៀវភៅ ឯដុងហ្យុនក៏រហ័សដេីរទៅតាមប៉ារបស់ខ្លួន។
  + បន្ទប់សៀវភៅ
  «យ៉ាងមិចហេីយ??»លោក ដាងហូអង្គុយលេីកៅអីរងចាំស្តាប់កូនប្រុសនិយាយពីរឿងការងារ
  «ខ្ញុំបានទិញយកក្រុមហ៊ុនផាករួចហេីយលោកប៉ា ! ដូច្នេះភាគហ៊ុនយេីងក៏គួរតែឡេីងហេីយដែល»
  «រឿងទំនិញរបស់ជុងហ្គុក»
  «លោកប៉ាកុំបារម្ភ ...ខ្ញុំបានឲ្យមនុស្សទៅចាត់ការរារាំងផ្លូវហេីយ»
  «ល្អណាស់ដុងហ្យុន»
  «មិនយូរមិនឆាប់លោកប៉ាក៏គង់តែបានក្រុមហ៊ុនមួយនោះដែល»
  «វាជារបស់យេីងតាំងពីដេីម...!! ឯងចេញទៅវិញទៅ»
  «លោកប៉ារឿងកាលពីឆ្នាំនោះ»
  «ហុឹស...គ្មានអ្នកណាដឹងទេ ឯងកុំបារម្ភយេីងបានបំបាត់ដានអស់ហេីយ»
  «លោកប៉ា...»
  «ចេញទៅក្រៅ»អ្នកកម្លោះ ងក់ក្បាលដេីរចេញទៅក្រៅទុកឲ្យប៉ារបស់ខ្លួននៅម្នាក់ឯង។
  «ហុឹស...ឯងឃេីញមែនទេ? កូនប្រុសរបស់ឯងបន្តិចទៀតយេីងក៏បញ្ជូនវាទៅតាមឯងពីក្រោយដែល» លោកដាងហូ សម្លឹងមេីលរូបថតរបស់គាត់ជាមួយលោកចនតាំងពីនៅក្មេក រឿងទាំងអស់គឺគាត់ជាអ្នកធ្វេី គាត់ជាអ្នកបញ្ជាមនុស្សឲ្យកាត់ហ្រ្វាំងឡាន
របស់លោកចនពេលទៅទទួួលលោកស្រីចន
នៅឯប៊ូសានត្រឡប់មកសេអ៊ូលវិញទេីបធ្វេីឲ្យឡានក្រឡាប់ លោកចនបានស្លាប់ ចំណែកជុងហ្គុកក៏ពិការ។
  «ពីមុនបងប្រុសធ្វេីជាមេម៉ាហ្វៀរខ្ញុំតែងតែនៅក្រោមបងស្តាប់បញ្ជាទាំងអស់ ឯក្រុមហ៊ុនអ្នកម៉ាក់លោកប៉ាក៏លំអៀងឲ្យទៅបងទៅអស់ ហុឹស..សូម្បីមេម៉ាហ្វៀរក៏បងឲ្យដំណែងទៅអាមិត្តក្ររបស់បង ឯងដែលចាត់
ទុកយេីងជាប្អូនម្តងណាទេ? លេីកនេះកូនឯងក៏យេីងមិនឲ្យបានសុខដែល យេីងនឹងបញ្ជូនវាទៅតាមដែលឯងដែល ហាហា ! ចន ជុងសុង»

            To be continued...............







រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Место, где живут истории. Откройте их для себя