ភាគទី 46

3.6K 273 4
                                    


        @University
        គ្រឺង~~
      សម្លេងជួងបន្លឺឡេីង សិស្សនៅគ្រប់ថ្នាក់ គ្រប់អគារសិក្សាក៏បានចេញមកគ្រប់ៗគ្នាព្រោះបានបញ្ចប់ម៉ោងរៀនដំបូង។ ថេយ៉ុងកាន់ក្រដាសNoteនៅ
ក្នុងដៃសម្លឹងទៅមេីលដំបូងអគារខាងលិចពីចម្ងាយ គេមិនដែលរៀននៅអគារខាងលិចទេ តេីគួរទៅឬអត់ អ្នកណាជាអ្នកសរសេរវាមក អាចថាជាជីអូរឺក៏អត់?
   «យ៉ា…..ថេយ៉ុងតេីឯងមិនទៅញុាំបាយទេហេស៎? ហេីយកាន់ក្រដាសអីក្នុងដៃ?»ជីងជីង រត់មកសួរ
ថេយ៉ុងកាលបេីឃេីញគេឈរភ្លឹកមេីលទៅអគារខាងលិច
   «ញុាំរួចហេីយ!!ចុះនាងមិនទៅញុាំទេហេស៎?»
ថេយ៉ុង
   «ខ្ញុំថារកមកបបួលឯងនឹងជីមីនទៅញុាំ ប៉ុន្តែមេីលចុះពួកឯងញុាំរួចហេីយ ទុកយេីងជាមិត្តភក្តិទេ
នៀក៎?»ជីងជីង
   «ប្រាកដជាទុកហេីយ!!គ្រាន់តែថ្ងៃនេះឃ្លានទេីប
ទៅញុាំមុន»
   «តេីវាជាក្រដាសអី?»ជីងជីង សួរតិចៗ ថេយ៍ក៏រហ័សកាន់ក្រដាសចុះក្រោមកុំឲ្យជីងជីងឃេីញ
  «អត់មានអីទេ!!»រាងតូច គ្រវីក្បាល
  «ឯណាជីមីន?»
  «ជីមីននៅបណ្ណាល័យត្រូវគ្រូហៅទៅរៀបសៀវភៅ»
  «អ៎!! ចឹងខ្ញុំទៅ Cafeteria ហេីយណា៎»
  «អុឹមម!!»ថេយ៍ ងក់ក្បាលទាំងសម្លឹងមេីលជីងជីងទៅផុតទេីបកាន់ក្រដាសជាប់ក្នុងដៃដេីរទៅអគារ
សិក្សាខាងលិច គេត្រូវតែដឹងថាអ្នកណាជាអ្នកសរសេរវាមកបិទនៅលេីតុរៀនរបស់គេ!!
   «តេីថេយ៉ុងទៅណា?»ស្រីតូចជីងជីង ងាកមកក្រោយវិញ នាងចង់ដឹងណាស់តេីថេយ៍លាក់អ្វីពីនាង ក្រដាសមួយនោះ!! ប្រាកដជាមានអ្វីហេីយ សំខាន់គេទៅអគារខាងលិចតែម្នាក់ឯងទៀត
  «តាមសិន!!»ជីងជីង គិតហេីយក៏រហ័សដេីរទៅតាមថេយ៉ុងពីក្រោយ ។
      រាងតូចទៅអគារខាងលិចតែម្នាក់ឯង គេឡេីងទៅលេីដំបូងអគារតាមពាក្យក្នុងក្រដាស ប៉ុន្តែទៅដល់គឺ..
ស្ងាត់ជ្រៀបគ្មានមនុស្ស គេក៏ឈរសម្លឹងមេីលសិស្សទាំងអស់ពីលេីមក ចិត្តក៏ឆ្ងល់ដែលតេីអ្នកណាសរសេរ
ពាក្យនេះមក ប្រហែលជាមានអ្នកPrankគេហេីយ !!
គិតហេីយក៏បែរត្រឡប់ទៅក្រោយវិញក៏ឃេីញ អេរ៉ា
ឈរមេីលមុខគេទាំងមុតមាំក្រសែភ្នែករបស់នាង
សម្លឹងមកគេដូចជាមានគុំនុំមកពីណាអញ្ចឹង!!
   «តេីនាងគឺវ៉ាង អេរ៉ាហេស?»ថេយ៉ុង សួរតិចៗ គេដូចជាចាំប្រហែលៗពេលអេរ៉ារត់បុក ត្រូវហេីយថ្ងៃនោះ
ជីងជីងថាប៉ារបស់អេរ៉ាបានស្លាប់
  «ស្គាល់ដែលហេស៎? ស្គាល់កូនស្រីមនុស្សដែលប្តីឯងសម្លាប់ដែលហេស៎?»អេរ៉ា
   «នាងនិយាយអី?»ថេយ៍ ចាប់ផ្តេីមភ័យពេលឮនាងនិយាយចេញមកបែបនេះ កុំប្រាប់ថានាងជាកូនរបស់
លោកវ៉ាងដែលគេជួបនៅប៊ូសានណា៎!! ប៉ុន្តែជុងហ្គុក
ប្រាប់ហេីយ ថាគេមិនបានសម្លាប់មនុស្ស…ចុះនាងនិយាយអ្វី?
  «គាត់ចាស់ហេីយមិចក៏សម្លាប់គាត់!! ឯងដឹងទេយេីង..យេីងមានតែគាត់ម្នាក់ទេនៅលេីលោកនេះ
ហុឹក..សម្លាប់គាត់ធ្វេីអី តេីប៉ារបស់យេីងមានគុំនុំអ្វីជាមួយប្តីរបស់ឯងគីម ថេហ៉ុងបានជាសម្លាប់គាត់ចោលបែបនេះ?»អេរ៉ា និយាយដូចគ្មានមនុស្សសតិ ស្រែកក្តែងៗដាក់ថេយ៉ុង មុននឹងលេីកកាំភ្លេីងចង្អុលទៅគេ
  «នាង….នាង!! ធ្វេីស្អីនឹង?ខ្ញុំអត់បានសម្លាប់គាត់ទេ»រាងតូចចាប់ផ្តេីមញ័រមាត់ចង់យំពេលឃេីញនាងលេីកកាំភ្លេីងតម្រង់មកចំខ្លួន វាមិនខុសពីទិដ្ធភាពដែលជុងហ្គុកបាញ់សម្លាប់មនុស្សក្នុងបន្ទប់មួយនោះទេ!!
  «យេីងសម្លាប់ឯង!!បន្ទាប់មកយេីងនឹងសម្លាប់ប្តីឯងតាមក្រោយ…ហុឹសស…ល្អទេគីម ថេយ៉ុង
ឯងសមតែទទួល»
  «ហុឺ..ជុងហ្គុកមិនបានសម្លាប់មនុស្សទេ!!នាងនិយាយកុហក»
  «វាសម្លាប់ប៉ាយេីង..ហុឹក…មនុស្សចាស់ជិតស្លាប់ក៏វាបាញ់សម្លាប់!! យេីងនឹងឲ្យឯងសង»អេរ៉ា
  «នាង…កុំធ្វេីចឹងអី!! និយាយគ្នាតាមសម្រួលក៏បាន»ថេយ៉ុង លេីកដៃទាំងពីបញ្ឈប់អេរ៉ាខណៈពេលឃេីញនាងកេះកាំភ្លេីងបម្រុងបាញ់មក តេីឲ្យគេរត់យ៉ាងមិច?នាងបាញ់ពីក្រោយធ្វេីយ៉ាងមិច?
  «កុំនិយាយជាមួយយេីង!! យេីងឲ្យឯងស្លាប់»
  «ហុឺ..កុំអី!!»
  «ថេយ៉ុង!!!»ជីងជីង បេីកភ្នែកធំៗ មុននឹងរត់ទៅអោបរាងតូចពីមុខ
        ផាំង~~~~
      សម្លេងគ្រាប់កាំភ្លេីងបន្លឺឡេីងសម្តៅទៅរករាងកាយរបស់ស្រីតូចជីងជីងដែលរត់ទៅរងជំនួស
ថេយ៉ុង។
   «ហ្អក់…»
  «ជីង?»ថេយ៉ុង ញ័រមាត់ប៉ប្រក់ទឹកភ្នែកចាប់ផ្តេីមហូរចេញមក ទ្រខ្លួននាងជាមិត្តសម្លាញ់នៅក្នុងដៃទម្លាក់ជេីងអង្គុយចុះ
  «ថេយ៍..យ៉ុង!»ស្រីតូចនិយាយខ្សាវៗទាំងញ័រមាត់តតាត់ ឈាមក៏កាន់តែហូរមកស្រក់ដូចទឹក
  «ជីងជីងហុឺៗ…នាង..នាង..មកទីនេះធ្វេីអី? ហុឹក
កុំកេីតអីសោះ..ខ្ញុំនាំនាងទៅពេទ្យ»ថេយ៉ុង យំរហាម
គេញ័រដៃ ញ័រជេីងធ្វេីអ្វីលែងត្រូវពេលសម្លឹងមេីលដៃរបស់ខ្លួនដែលមានឈាមរបស់ជីងជីងអាវសក៏
ប្រែជាក្រហម
  «ហាហា៎!! មិចក៏ឯងងាប់…នាង?…គីម ថេយ៉ុង
មិចក៏មិនងាប់»អេរ៉ា ស្រែកខ្លាំងៗហេីយសេីចសប្បាយ
ដូចជាមនុស្សឆ្គួត
  «ថេយ៍…ជួយខ្ញុំ…អ្អឹស..ឈឺណាស់!ជួយខ្ុំ..អ្ហឹក»
ជីងជីង ពោលខ្សាវៗទាំងស្រក់ទឹកភ្នែក នាងលេីកដៃចាប់ជាយ.ក.អាវរបស់ថេយ៉ុងឲ្យជួយ នាងទ្រាំមិន
បានទេ វាឈឺខ្លាំងណាស់
  «ខ្ញុំនាំនាងទៅពេទ្យ!! ហុឹកកៗ…»
  «ងាប់ទៅ…!! អ្ហាយយ…»អេរ៉ា តម្រង់កាំភ្លេីងទៅកាន់ថេយ៉ុងក៏ស្រាប់តែមានអ្នកស្រាក់ដៃចាប់ពីក្រោយ
   «នាងធ្វេីស្អី??»ពួកកូនសិស្សប្រុសៗទាំងពីររហ័សចាប់ដៃនាងជាប់ កុំឲ្យកម្រេីក លោកនាយកលីរហ័សតេទៅប៉ូលីសឲ្យមកនឹងតេទៅឡាន ព្រោះសំឡេងកាំភ្លេីងមិញនេះធ្វេីឲ្យសិស្សឮគ្រប់គ្នា
  «តេីមានរឿងអីៗៗ??»សិស្សគ្រប់ថ្នាក់ គ្រប់អគាររហ័សឡេីងមកលេីអគារខាងលិចមកមេីលហេីយក៏នាំ
គ្នាតក់ស្លុតចំពោះទិដ្ឋភាពដែកបានកេីតឡេូង
  «ជីងជីង»ជីមីន ជ្រែងហ្វូងមនុស្សរត់ទៅរកថេយ៉ុងដែលកំពុងអោបជីងជីងនៅក្នុងដៃទាំងយំសស្រាក
  «លែងយេីង…លែងយេីង!!យេីងនឹងសម្លាប់វា គីម ថេហ៉ុង ហាហា៎…ឯងសម្លាប់មិត្តខ្លួនឯង!!»អេរ៉ា រេីលខ្លួន ស្រែកឡេីងឯសិស្សទាំងអស់ដែលនៅទីនោះក៏ខ្ទប់មាត់ភ័យរន្ធត់ចិត្ត
   «ជីមីន..អ្ហឹកៗ ជួយនាងផង..ហុឺៗ»ថេយ៉ុង យំ ស្រែកអង្វរឲ្យគេជួយជីងជីង រាងតូចក៏ចាប់ផ្តេីមញ័រខ្លួនកាន់តែខ្លាំងពេលឃេីញសិស្សទាំងអស់ចោមរោមមេីលមក
   «ថេយ៍….ស្ងប់អារម្មណ៍!! ឡានពេទ្យជិតមកហេីយ ជីងជីង នាងត្រូវទ្រាំណា៎!!»ជីមីន
  «គីម ថេយ៉ុង យេីងនឹងសម្លាប់ឯង!!»អេរ៉ា
  «យកនាងទៅខាងក្រោម!! បន្តិចទៀត ប៉ូលីសនឹងឡានពេទ្យនឹងមកដល់»លោកនាយកលីបញ្ជាឲ្យសិស្សប្រុសៗដែលចាប់ដៃអេរ៉ាអោយយកនាងទៅក្រោម ខ្លាចថានាងរេីលខ្លួនរួច បង្កហេតុទៀត
  «លែងយេីងៗ…យេីងមិនបានសម្លាប់នាងទេ..គឺវា
គីម ថេយ៉ុង ហាហា»អេរ៉ា រេីកញ្ជ្រលហេីយស្រែក
ខ្លាំងៗពេលគេចាប់នាងចុះទៅក្រោម សិស្សទាំងអស់ក៏នាំគ្នាចោមរោមមេីលទៅជីងជីងនឹងថេយ៉ុង
   «ហុឺ..ជីងជីងហុឹក…ទ្រាំណា៎!!ខ្ញុំយកនាងទៅពេទ្យ»
  «ថេយ៍…ខ្ញុំ..ទ្រាំ..មិនបានទេ!! អ្អឹសស..ខ្ញុំ..»ជីងជីង
និយាយខ្សាវៗលូកដៃដែលសុទ្ធតែឈាមប៉ះថ្ពាល់ដែលដាបដោយទឹកភ្នែករបស់ថេយ៉ុងតិចៗ
  «កុំនិយាយវា…ហុឺកក…ជីមីន!»ថេយ៉ុង ចាប់ដៃស្រីតូចជាប់ សម្លឹងមុខនាងឆ្លាស់នឹងជីមីនសុំអង្វរឲ្យជួយនាងផង!! គេកម្រេីកដៃជេីងមិនបាន បានត្រឹមតែយំ
សរសៃប្រសាទចាប់ផ្តេីមផុសចេញមករូបភាពដែលរាងក្រាស់សម្លាប់មនុស្សបូករួមទាំងឈាមរបស់
ជីងជីងនឹងឃេីញមនុស្សម្នាទាំងអស់ប្រមូលផ្តុំគ្នាមកមេីលផងធ្វេីឲ្យរាងតូចយំកាន់តែខ្លាំងឡេីង
   «ខ្ញុំ…ខ្ញុំ…ស្រឡាញ់ឯងថេ..យ៉ុង»នាងតូចជីងជីង និយាយចប់ក៏ទម្លាក់ដៃចុះមកក្រោមវិញ ភ្នែកក៏ចាប់ផ្តេីមបិទសន្សឹមៗ បរិកាសប្រែជាស្ងប់ស្ងាត់ឮតែសំឡេងយំរបស់រាងតូច
  «ហុឹកៗ…ហុឺៗ..ទេៗ!! ដឹងខ្លួនមក..កុំបិទភ្នែកអី..ជីងជីង ហុឺកៗ»ថេយ៍ ដង្ហក់ដង្ហេីយហៅឈ្មោះរបស់នាង មុននឹងយកដៃដែលជាប់ឈាមរបស់នាងទះថ្ពាល់ឲ្យនាងដឹងខ្លួនឡេីងវិញ
  «ថយចេញៗ!!»លោកនាយកលី ដេញកូនសិស្ស
អោយទៅម្ខាងខណៈក្រុមគ្រូពេទ្យឡេីងមកដល់
ហេីយលេីកជីងជីងដាក់នៅលេីគ្រែសែង
   «ជីអូឆាប់មក!!»មិត្តរបស់ជីអូទាញដៃនាងឲ្យទៅតាម
  «មិនគួរឡេីង»ជីអូជ្រួលចិញ្ចេីម ចង់យំតាមថេយ៍បន្តិចអីបន្តិចខណៈឃេីញគេយំអោបរាងកាយរបស់ជីងជីងទោះនាងធ្លាប់រករឿងថេយ៍ក៏ដោយ ក៏នាងគ្មានចិត្តចង់សម្លាប់គេដែល ដែលនាងរករឿងព្រោះតែចរិកនាងបែបនេះ តែងរករឿងគេ ប៉ុន្តែឃេីញបែបនេះនាងពិតជាអាណិតថេយ៉ុងពិតមែន!!
  «ហុឹកក…ជីមីន!ខ្ញុំ..ខ្ញុំ..អត់បានសម្លាប់ជីងជីង»
  «ថេយ៉ុងស្ងប់អារម្មណ៍!! ឯងមិនបានសម្លាប់នាងទេ..នាងមិនបានស្លាប់ទេ..»ជីមីន ទាញរាងតូចមកអោប
  «ហុឹកក..ហុឺៗ»ជីមីន រហ័សលេីករាងតូចឲ្យឈរឲ្យស្រួល មុននឹងអូសដៃគេចុះទៅក្រោមវិញ!!
  «ជីង-»ថេយ៉ុង រត់តាមឡានពេទ្យពីក្រោយ ពេលឡានបេីកចេញទៅចំណែកជីមីនក៏កាន់ដៃថេយ៉ុងជាប់
  «ឯង!!គីម ថេយ៉ុត អ្ហាយយយៗ…លែង»អេរ៉ា
  «យកនាងទៅដាក់ឡាន នាំទៅប៉ុស្តិ៍បូលីស
ទៅ»ណាមជូន
  «បាទមេក្រុម»
  «បងថេយ៍»ស៊ូប៊ីន រត់ទៅរករាងតូច
  «ប៊ីន….ហុឹកកៗ»
  «តេីមានរឿងអី?»ស៊ូន៊ីន
   «នាំបងទៅមន្ទីរពេទ្យទៅ…សុំអង្វរ!!»ថេយ៉ុង អង្រួនដៃស៊ូប៊ីន
   «បងមីន!!តេីមានរឿងអី? កុំប្រាប់ថាស្រីម្នាក់នោះ….»
  «កុំទាន់និយាយអី !! នាំថេយ៍ទៅមន្ទីពេទ្យសិនទៅ»ជីមីន
  «មេក្រុម….»ស៊ូប៊ីន ងាកទៅរកណាមជូន តេីគេទុកការងារចោលបានទេ? ត្រូវតែសុំអនុញ្ញាតពីណាមជូបដែលជាមេក្រុមសិន
   «ឆាប់ទៅ!!»ណាមជូនងក់ក្បាលយល់ព្រម
  «បានៗ…ខ្ញុំនាំបងទៅមន្ទីរពេទ្យ»
     ៚មន្ទីរពេទ្យ
   «បងថេយ៍ស្ងប់អារម្មណ៍សិនទៅ»ស៊ូប៊ីន
  «ហុឹកៗ…មកពីបង!! ទេីបនាងក្លាយជាបែបនេះ»
  «ថេយ៍កុំយំអី!! និយាយមួយៗមក…ជីងជីងនឹងមិនអីទេ»ជីមីន
  «ហុឹក…ព្រឹកមិញមានអ្នកយកក្រដាសបិទនៅលេីតុខ្ញុំប្រាប់ខ្ញុំឲ្យទៅដំបូងអគារខាងលិច ពេល…ហុឹក..ទៅ
ដល់ក៏គ្មានមនុស្ស ស្រាប់តែឃេីញវ៉ាង អេរ៉ានាងកាន់កំភ្លេីងតម្រង់មកខ្ញុំ..និយាយថា…ជុងហ្គុក អ្ហឹកៗៗ
សម្លាប់ប៉ានាង…នាងថាចង់ឲ្យខ្ញុំស្លាប់!! ខ្ញុំកម្រេីកខ្លួន
មិនបាន..ស្រាប់តែជីងជីងរត់មករងគ្រាប់ជំនួសខ្ញុំ
ហុឺៗ»ថេយ៉ុង យំផងហេីយក៏រ៉ាយរ៉ាប់រឿងមុនពេល
កេីតហេតុអោយស៊ូប៊ីននឹងជីមីនស្តាប់
  «ព្រះអេីយ!!»ជីមីន ស្តាប់ចប់ក៏ទាញឃេីញហេីយក៏ទាញរាងតូចមកអោបយ៉ាងណែន
  «មិចក៏មានរឿងបែបនោះ តេទៅបងជុងហ្គុកហេីយនៅ?»ស៊ូប៊ីន ទាញទូរស័ព្ទតេទៅរកជុងហ្គុក
   «ថេយ៍…កុំបន្ទោសខ្លួនឯង!!!»ជីមីន អង្អែលខ្នងថេយ៉ុងថ្នមៗព្រមទាំងនិយាយលួងលោមគេ
   «ហុឹកៗ…ខ្ញុំជាដេីមហេតុឲ្យនាងបែបនេះ!!»
  «មិចក៏តេមិនចូល?»ស៊ូប៊ីន
  «តេទៅបងថេស៊ូទៅសិនទៅ បេីមិនអញ្ចឹងទេក៏តេទៅប្រាប់អ៊ុំស្រីសិនទៅ ស្ងានភាពថេយ៍មិនល្អទេ»ជីមីន
  «បាទ!!»
      ក្រាក~~~~~
        ទ្វារបន្ទប់បានបេីកឡេីង ថេយ៉ុងក៏រហ័សក្រោកដេីរទៅជិតគ្រូពេទ្យ។
   «ជីន ហ្យុងតេីជីងជីងនាង….នាងយ៉ាងមិចហេីយ?ថេយ៉ុង ចូលទៅសួរជីនហេីយចាប់ដៃនាយជាប់
   «ថេយ៍…សុំទោស…នាងបានស្លាប់ហេីយ!ប្រហែល
ជាផុតដង្ហេីមតាំងពីនៅសាលាមកម៉្លេះ សុំទោសជួយនាងមិនបានទេ»ជីន
  «ហុឹក…..»រាងតូច គាំងអស់ ញ័រជេីងដួលទៅលេីឥដ្ឋផ្ទាល់ទឹកភ្នែកហូរដូចបាក់ទំនប់ មិនពិតនាងមិនបានស្លាប់ទេ..គេទេីបតែនិយាយជាមួយនាងមិញៗនេះទេ
   «ហុឹកៗ..ហុឺ …កុហកគ្រប់គ្នាកុហក..នាងមិនបានស្លាប់ទេ អ្ហឹកៗ»រាងតូចស្រែកយំខ្លាំងៗ មុននឹងលេីក
ដៃចាប់ក្បាលខ្លួនគ្រវីចុះឡេីងៗ
   «ថេយ៉ុង..ហុឹក..នាងទៅបានសុខ ហេីយ»ជីមីន រត់ទៅអោបថេយ៉ុងជាប់ មិនមែនជាការពិតមែនទេ? ពួកគេទេីបតែទេីបជួបគ្នាពីម្សិល ញុាំអីជាមួយទេ ហេតុអីក៏នាងឆាប់ទៅយ៉ាងនេះ?
   «ចៅហ្វាយតូច!!»ភីល រត់មកពីចម្ងាយតែម្នាក់ឯង ក្រោយដឹងរឿងហេតុការណ៍កេីតនៅសាលា ពេលនេះរាងក្រាស់បានទៅតៃវ៉ាន់តាំងពីព្រឹកបាត់ហេីយព្រោះមានការបន្ទាន់គេបានឲ្យភីលនៅជាមួយរាងតូច
  «ឯណាបងជុងហ្គុក»ស៊ូប៊ីន ទម្លាក់ទូរស័ព្ទ
ចុះក្រោយពីតេទៅរកថេស៊ូឲ្យមកមន្ទីរពេទ្យ
   «ចៅហ្វាយមានការបន្ទាន់បានទៅតៃវ៉ាន់បាត់ហេីយ
តេីមានរឿងអីចំពោះចៅហ្វាយតូច»
  «ហុឹក…ជាអ្នកខ្ញុំស្លាប់ទេីបត្រូវ..ហុឺៗ..បេីជីងជីង
មិនរត់មកជំនួសខ្ញុំក៏មិនស្លាប់ដែល..ខ្ញុំធ្វេីឲ្យនាងស្លាប់
ហុឺៗ»ថេយ៉ុង
   «ស៊ូប៊ីន ឯងតេទៅអ៊ុំស្រីទៅ!! ឲ្យមកមេីលថេយ៍
បន្តិចមក»ជីមីន
  «ស្លាប់ហេីយ!! អ៊ុំស្រីមិននៅទេ បងថេស៊ូថាគាត់ទៅលេងអុីតាលីជាមួយលោកស្រីចនតាំងពី2ថ្ងៃមុនមកម្ល៉េះ ពេលនេះបងជុងហ្គុកក៏មិននៅទៀត ធ្វេីយ៉ាងមិចទៅ?»ស៊ូប៊ីន
  «ថេយ៉ុង!!ឈប់យំ …ឯងកុំបន្ទោសខ្លួនឯង ឯងមិនសម្លាប់ជីងជីងទេ គឺវ៉ាង អេរ៉ានោះទេ!!»
  «ហុឹកៗ…ខ្ញុំមិនបានសម្លាប់នាងទេ!!ហុឺៗ ជុងហ្គុក
ខ្ញុំចង់ជួបជុងហ្គុក ហុឹកៗ»
  «ថេយ៉ុងដូចជាផ្លូវប៉ះទង្គិចអារម្មណ៍!ជីមីនលួងថេយ៍
ឲ្យបាត់យប់សិនទៅ»ជីន
  «ហុឹកៗ…ហុឺ»
  «បងថេយ៍ឈប់យំ!!បន្តិចទៀតបងថេស៊ូនឹងមកដល់ហេីយ»ស៊ូប៊ីន
«ខ្ញុំចង់ជួបជុងហ្គុក ហ្ហឹៗ..ឲ្យគេមករកខ្ញុំបន្តិចមក
ហុឺកៗ»ថេយ៉ុង សម្ងំយំក្នុងទ្រូងជីមីនប្រអប់ដៃខ្ញាំអាវគេ យំសសឹកស្ទេីរតែគាំង
  «ខ្ញុំនឹងទាក់ទងទៅចៅហ្វាយឲ្យមកវិញ»ភីល
   «ជីមីនហា៎..ខ្ញុំចង់ជួប ជុងហ្គុក ហុឹក!! ហៅគេឲ្យខ្ញុំបន្តិចមកណា៎..ហុឺៗ»មាឌតូចនិយាយខ្សាវៗយំរករាងក្រាស់ មុននឹងទម្លាក់ដៃចុះយឺតៗសន្លប់នៅលេីទ្រូង
ជីមីនបាត់ទៅ។

*សុំទោសសម្រាប់យឺតយ៉ាវមកពីរអេតមីនខ្ជិល Update 😭

           To be continued ………………….










រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now