ភាគទី 20

4.9K 381 0
                                    

       
   «ហុឹក...លែងដៃខ្ញុំ»ថេយ៉ុង
  «និយាយគ្នាបន្តិចទៀតទៅ»ហ៊ូសីុននៅតែចាប់ដៃរាងតូចមិនលែង
   «ថេយ៉ុង?»អុីវ៉ាន បន្ទាប់ពីយកឡានទៅចតទុករួចពេលត្រឡប់មកវិញក៏ឃេីញហូ៊សុីនចាប់ដៃប្រពន្ធអ្នកប្រុសរបស់ខ្លួនទេីបចូលទៅជួយ
  «លែងដៃថេយ៉ុងទៅ..អ្នកប្រុសហ៊ូសុីន»អុីវ៉ាន ចាប់ប្រឡេះដៃរាងតូចចេញពីហ៊ូសុីន
  «ក៏បាន»ហ៊ូសុីន ញញឹមរួចប្រលែងដៃរាងតូច
  «អ៊ូយ...»រាងតូចចាប់កដៃដែលហ៊ូសុីនចាប់មិញនេះមកមេីលឃេីញថាឡេីងជាំក្រហមងាំង
  «តោះទៅជួបអ្នកប្រុសវិញ»អុីវ៉ាន សម្លឹងមេីល
មេីលមុខថេយ៉ុងវិញឃេីញថាគេរលីងរលោង
  «អត់ទេ!!ខ្ញុំចង់ទៅផ្ទះវិញ»ថាហេីយ ថេយ៍សម្លឹងមេីលហ៊ូសុីនបន្តិចរួចដេីរចេញទាំងអោបដៃខ្លួនជាប់ លេីកក្រោយមិនចង់ជួបអាម្នាក់នេះទៀតទេ។
   «ថេយ៍??»អុីវ៉ាន រត់តាមរាងតូចពីក្រោយ ឯ
ហ៊ូសុីនក៏តាមសម្លឹងមេីលរាងតូចដែលដេីរចេញទៅ
  «អ្នកណាគេមិចក៏បងមេីលសម្បេីមម៉្លេះ??»អាយមី
ដេីរមកជិតបងប្រុសរបស់នាងរួចមេីលទៅរាងតូចដែលទេីបចេញទៅមិញនេះ។
  «ប្រពន្អរបស់ជុងហ្គុក»ហ៊ូសុីន
  «បងថាម៉េច??»អាយមី ជាប្អូនស្រីរបស់ហ៊ូសុីន
នាងទេីបតែមកពីបរទេសនោះទេ នាងស្រឡាញ់ជុងហ្គុកខ្លាំងណាស់ទោះដឹងថាជុងហ្គុកជាបងជីដូនរបស់នាងក៏ដោយ តែពេលនេះជុងហ្គុកគ្រោះថ្នាក់ចរាចរណ៍ពិការនាងមិនបានដឹងនោះទេ ថែមទាំងរឿងរៀបការទៀតផង
   «យ៉ាងម៉េច??»ហ៊ូសុីន ងាកមកសម្លឹងមេីលទឹកមុខប្អូនស្រីរបស់គេវិញ មិចក៏ប្រតិកម្មយ៉ាងនេះ?
  «ពីពេលណា?មិចក៏ខ្ញុំមិនដឹង!!»អាយមី
  «យូរហេីយ យ៉ាងមិច? កុំស្មានថាយេីងមិនដឹងថាឯងចង់ចាប់វាធ្វេីប្តីឲ្យសោះ តែគួរឲ្យស្តាយពេលនេះវាពិការឯងសុខចិត្តរៀបការជាមួយមនុស្សពិការហេីយបម្រេីវាទេ?»ហ៊ូសុីន
  «បងនិយាយស្អីនឹងបងជុង ពិ..ពិការហេស៎?»
អាយមី សម្លឹងមេីលបងរបស់នាងចំៗបញ្ជាក់ថាពិតទេ? បេីជេឃេពិការមែននោះ មនុស្សស្រីទាំងស្អាតទាំងHigthដូចនាងមិចនឹងអាចរៀបការជាមួយមនុស្សពិការទៅ? មិនអាចទេ!!
  «ក៏ចាំទៅមេីលវាដោយផ្ទាល់ទៅ»ហ៊ូសុីន និយាយហេីយស៊កដៃចូលហ៊ោប៉ៅខោដេីរចូលទៅក្នុងជណ្តេីរយន្តប្រអប់ឯអាយមីក៏រហ័សចូលទៅតាមបងប្រុសរបស់នាង ថ្ងៃនេះនាងចុះពីយន្តហោះភ្លាមមកក្រុមហ៊ុនបំណងជួបជេឃេតែម្តង។
         SKIP
   «ទៅអុីតាលីជាមួយយេីងទៅអាជុង យេីងបានរកថ្នាំ ឲ្យឯងបានហេីយ»យ៉ុនគី
  «ពេលណា?? យេីងមិនទាន់ដោះស្រាយរឿងភាគហ៊ុននោះទេ»ជុងហ្គុក
  «លោកពូរបស់ឯងមានភាគហ៊ុនជិតស្មេីឯងមែនទេ?»
  «មែន ! យេីងមិនអាចឲ្យគាត់មានភាគហ៊ុនស្មេីរ
យេីងជាដាច់ខាត»
  «អុឹមម....ពេលណាឯងចង់ទៅប្រាប់យេីងមក យេីងក៏ត្រូវទៅទីនោះដែល»
  «ល្អ ! »
       តុក~តុក~
  «អគ្គនាយកលោកហ៊ូសុីនសុំជួប»ហ្សែនឌី បេីកទ្វារចូលមកប្រាប់រាងក្រាស់ មិនចាំឲ្យនាងប្រាប់រាងក្រាស់ចប់នោះទេអ្នកកម្លោះដេីរបំបុកលេខារបស់រាងក្រាស់ចូលមកជាមួយអ្នកដែលមាននាមជាប្អូនស្រីមកជាមួយផង
  «សួស្តី ! បងជីដូនមួយ»ហ៊ូសុីន ចូលមកជាមួយអាយមី នាងក្រមុំត្រូវបេីកភ្នែកធំៗ ពិតជាដូចបងប្រុសនាងនិយាយមែន ជេឃេកំពុងអង្គុយលេីរទេះរុញគេពិតជាពិការមែន..!!
   «.............»យ៉ុនគី ស្ងាត់មាត់ឈឹងសម្លឹងមេីលទៅ
ហ៊ូសុីននឹងអាយមីដោយទឹកមុខត្រជាក់ស្រេប
  «ឯងមកទីនេះការអី?»ជុងហ្គុក រេភ្នែកមេីលទៅនាងក្រមុំសក់ពណ៍ផ្កាឈូកដែលឈរត្រឹងនៅសម្លឹងមក
នាយ
  «គឺជូនអាយមីមកមេីលបង នាងមិនជឿថាបងពិការ»ហ៊ូសុីន និយាយស៊កសៀតឲ្យរាងក្រាស់ដែលកំពុងអង្គុយធ្វេីមុខរាបស្មេីក្តាប់ដៃជាប់
  «បងជុថ...ចំណាំអាយមីបានទេ?»អាយមី
  «យ៉ាងម៉េច? នាងមកទីនេះមានការអី?»ជុងហ្គុក
  «មិចក៏និយាយបែបនេះអាយមីចុះពីលេី យន្តហោះភ្លាមខំមករកបងមុនគេណា៎»នាងធ្វេីជាដេីរទៅលុតជង្គង់និយាយទល់មុខរាងក្រាស់ បេីរាងក្រាស់បែបនេះទៅហេីយ នាងមិនស្រឡាញ់ទៀតទេ អ្នកណាទៅស្រឡាញ់មនុស្សពិការទៀតនោះ?
  «អាយមីបេីគេមិនស្វាគមន៍ឯង ត្រឡប់ទៅវិញទៅ»
ហ៊ូសុីន
  «ជេឃេយេីងទៅហេីយ ! ព្រោះមិនចង់នៅទីនេះខ្លាចឆ្លងជំងឺ»យ៉ុនគី ងេីបឈរគ្រេសស៊កដៃចូលហោប៉ៅខោដេីរចេញទៅ ទាំងមិនភ្លេចវ៉ៃចិញ្ចឹដាក់ហ៊ួសុីនដែលឈរមេីលមកគេនោះទេ !
   «...........»ហ៊ូសុីន ក្តាប់ដៃខាំធ្មេញជាប់ គេអាចដឹងថាយ៉ុនគីកំពុងនិយាយដៀមដាម2នាក់បងប្អូនគេ អាយមីសម្លឹងមេីលយ៉ុនគីដែលចេញទៅមិញនេះ រូបរាងគេមិនអន់ទេ ! នាងអាចបង្វែរមករកអ្នកកម្លោះមួយនេះក៏បានដែល។
   - SKIP -
   «ហុឹក......!!» រាងតូចអង្គុយនៅក្នុងឡានយកដៃជូតទឹកភ្នែកចេញបន្តិច ពេលមានអារម្មណ៍ថាដៃដែលត្រូវហ៊ូសុីនចាប់ វាចាប់ផ្តេីមឈឺមកដោយខ្លួនឯងវាថែមទាំងបន្សល់ទុកស្នាមដៃរបស់គេជាប់ទៀតផង។
  «បងថាថេយ៍គួរតែប្រាប់រឿងនេះដល់អ្នកប្រុសទៅ!!»អុីវ៉ាន់ សម្លឹងមេីលរាងតូចនៅបាំងខាងក្រោយតាមកញ្ចក់ឡាន
  «កុំអី!!បងសុំកុំប្រាប់ជុងឲ្យដឹងអី»ថេយ៍ ប្រកែក
  «មិនបានទេ !! ត្រូវតែប្រាប់ថាអ្នកប្រុសហ៊ូសុីន
រករឿងថេយ៍»
   «កុំអី ! ខ្ញុំសុំ...ខ្ញុំមិនចង់ឲ្យជុងហ្គុកមកខ្វល់រឿងតិច
តួចចឹងទេ»ថេយ៍
  «តែ..»
  «ណា៎ៗៗ!កុំប្រាប់អី»
  «បាន ! បងមិនប្រាប់ទេ»
  «អរគុណ...»
    អុីវ៉ានបានបេីកឡានជូនរាងតូចមកដល់ផ្ទះរួចទេីប
ត្រឡប់ទៅក្រុមហ៊ុនវិញ។
  «អ្នកប្រុស...អឺ!!» មនុស្សជំនិតដេីរចូលមក
រកបេីកទ្វារចូលក្នុងបន្ទប់ធ្វេីការរបស់រាងក្រាស់ តែក៏ត្រូវហ៊ូសុីនធ្វេីមុខកាចដាក់បេីកទ្វារចេញមកពីមុខគេមុនដោយមានអាយមីចេញមកជាមួយ មេីលទៅទឹកមុខ2នាក់បងប្អូននេះមិនសូវល្អប៉ុន្មានទេ។
  «ចេញ..!!»ហ៊ូសុីន ដេីកបុកស្មាមនុស្សជំណិត
របស់ជេឃេចេញទៅជាមួយអាយមី
  «អេ...យ៉ាងមិចនឹង»អុីវ៉ាន់ គ្រវីក្បាលហួសចិត្តរួចចូលទៅក្នុងបន្ទប់ធ្វេីការរបស់ជេឃេវិញ។
  «ឯងឃេីញមែនទេ ថាវាជាមនុស្សពិការ?»
  «ក៏....ឃេីញតា៎ ! យ៉ាងមិចបងគិតថាខ្ញុំនៅស្រឡាញ់គាត់ទៀតមែនទេ?អត់ទេ ខ្ញុំមិនស្រឡាញ់មនុស្សពិការទេ»អាយមី ញញឹមនឹកគិតដល់យ៉ុនគីដែលនាងឃេីញក្នុងបន្ទប់របស់ជេឃេបេីយកយ៉ុនគីវិញមានអីមិនល្អ?
  «ល្អ ! បែបនេះទេីបសមជាប្អូនស្រីរបស់បង យេីងក៏មិនចង់បានប្អូនថ្លៃជាមនុស្សពិការដែល»ហ៊ូសុីន
[...........]
   «អ្នកប្រុស»អុីវ៉ាន
  «ទេីបមកពីណា?»ជេឃេ
  «គឺ..ទេីបតែជូនថេយ៉ុងទៅផ្ទះវិញ»
  «ទៅផ្ទះ??»រាងក្រាស់ សួរបញ្ជាក់ក្រែងថារាងតូចចង់ទៅជួបជីមីនមែនទេ? មិចក៏ត្រឡប់ទៅផ្ទះវិញ?
  «បាទ»
  «ក្រែងថាទៅជួបជីមីន?»
  «អ្នកប្រុស..ខ្ញុំ !!» មនុស្សជំនិតឈរអោនមុខចុះ តេីគេគួរប្រាប់រឿងមិញដល់រាងក្រាស់បានដឹងឬក៏អត់ តែគេបានសន្យាជាមួយថេយ៍រួចហេីយថាមិនឲ្យប្រាប់រាងក្រាស់។
  «និយាយមក»
  «គ្មានអីទេអ្នកប្រុស»
  «អុីវ៉ាន់ ឆាប់និយាយភ្លាម មានរឿងអីលេីថេយ៍?»
ជុងហ្គុក សម្លឹងមុខមនុស្សជំនិតដោយទឹកមុខមាំបញ្ជាក់ប្រាប់ថាឲ្យគេនិយាយឲ្យលឿន
  «គឺ...»អុីវ៉ាន់ អេះអុញៗមិនហ៊ានប្រាប់រាងក្រាស់ តេីគួរស្តាប់ជុងហ្គុកជាម្ចាស់របស់ខ្លួន ឬ ថេយ៉ុង តែគេបានសន្យាជាមួយរាងតូចហេីយថាមិនប្រាប់រាងក្រាស់
  «ប្រាប់យេីងអោយលឿន ឆុល អុីវ៉ាន»
  «គឺពេលខ្ញុំយកឡានទៅទុករួចហេីយ ចូលមកវិញក៏ឃេីញថេយ៉ុងជួបអ្នកប្រុសហ៊ូសុីនថែមទាំង...!!»
  «ថែមទាំងអី?»រាងក្រាស់ លេីកចិញ្ចេីមចូលគ្នា
  «អ្នកប្រុសហ៊ូសុីនដូចជាដេីរបុកថេយ៉ុង ហេីយថែមទាំងចាប់ដៃថេយ៉ុងយ៉ាងខ្លាំងទៀតផងហេីយ
ថេយ៍ដូចជាយំ»អុីវ៉ាន និយាយចប់អោនមុខចុះព្រម
ទាំងគិតក្នុងចិត្ត *សុំទោសTeahyung ខ្ញុំត្រូវតែប្រាប់អ្នកប្រុសឲ្យដឹង*
  «ថេយ៍យំហេស?»
  «បាទមែនហេីយ»
  «ហូ ដុងហ្យុន» រាងក្រាស់ក្តាប់ដៃជាប់ គេជាស្អីទេីបហ៊ានធ្វេីថេយ៉ុងរបស់គេយំ តាំងពីរៀបការមកគេមិនទាន់ធ្វេីឲ្យរាងតូចយំម្តងនោះនោះទេ ។

           To be continued....................


រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now