ភាគទី 44

4.3K 266 2
                                    

                
       ថ្ងៃថ្មី
    «ហុឹមម….»រាងតូចគ្រហឹមក្នុងបំពង់.ក.បន្តិចយកដៃញីភ្នែកតិចៗមុននឹងងេីយមុខសម្លឹងមេីលទៅអ្នកដែលសម្លឹងមកមេីលខ្លួនទាំងញញឹម ដៃរបស់គេកំពុងអង្អែលសក់របស់ខ្លួនថេីរៗ
   «ជុងហ្គុក?»ថេយ៉ុង ហៅឈ្មោះអ្នកជាប្តីតិចៗ ទេីបភ្ញាក់ខ្លួនព្រេីតពេលដឹងថាខ្លួនកំពុងគេងលេីទ្រូងរបស់ប្តី
  «ភ្ញាក់ហេីយហ៎?»រាងក្រាស់ថេីបសក់រាងតូចបន្តិច គេក៏ងក់ក្បាលរួចក្រោកចេញពីនាយ ជុងហ្គុកជ្រួលចិញ្ចេីមចូលគ្នាបន្តិចពេលឃេីញអាការៈចម្លែករបស់ប្រពន្ធ
   «អូនយ៉ាងមិចនឹង?»រាងក្រាស់សួរ ថេយ៉ុងខ្ជិបមាត់ណែនពេលឮអ្នកនោះសួរឡេីងដូចជាមានអារម្មណ៍ចម្លែក!!
  «គ្មាន…គ្មានអីទេ»
  «………»ជុងហ្គុក ញោចមាត់ញញឹម រួចចុះពីលេីពូក
ដេីរទៅបីរាងតូចជាប់ក្នុងដៃ
  «អាស..ជុង!»ថេយ៉ុង រហ័សតោង.ក.រាងក្រាស់ជាប់ជ្រប់មុខនឹងកញ្ចឹង.ក.ប្តីសង្ហារជាប់
  «ជេីងអូននៅឈឺ បងដឹងថាអូនដេីរមិនបាន»មនុស្សមាឌធំញញឹមបន្តិចមុននឹងបីរាងតូចជាប្រពន្ធទៅក្នុងបន្ទប់ទឹក
        បន្ទាប់ពីចូលបន្ទប់ទឹករួលរាល់ហេីយ ជុងហ្គុក
ក៏បីថេយ៍ចេញមកដូចដេីម ស្លៀកពាក់ឲ្យទៀតផងធ្វេី
ដូចរាងតូចឈឺដៃពាក់ខ្លួនឯងមិនបាន ទោះហាមប្រាប់យ៉ាងណាថាស្លៀកពាក់បានក៏រាងក្រាស់ ចចេសស្លៀកពាក់ឲ្យដែល ។
  «ចង់ទៅរៀន!!»រាងតូច ច្រត់ដៃនៅលេីពូក យោងជេីងចុះឡេីងៗ និយាយពាក្យដដែលៗតាំងពីស្លៀកពាក់រួច ភ្នែកមូលក៏ក្រឡង់ក៏តាមសម្លឹងមេីលប្តីរបស់ខ្លួនដែលកំពុងឈរពាក់អាវ
  «ជេីងអូននៅឈឺ បងមិនឲ្យទៅនោះទេ!!»ជុងហ្គុកងាកទៅនិយាយជាមួយរាងតូចបន្តិច មុននឹងងាកមកដាក់ឡេវដៃអាវវិញ
  «តែអូនចង់ទៅ ជិតដល់ថ្ងៃប្រឡងហេីយ»
  «គ្មានអ្នកណាឲ្យអូនធ្លាក់ទេ»ជុងហ្គុក ទាញអាវធំមកពាក់រួចដេីរទៅជិតរាងតូចមុននឹងលេីកបីគេឡេីងក្នុងដៃដេីរចេញពីបន្ទប់សម្តៅទៅតុអាហារដែលរៀបចំអាហាររួចជាស្រេច
  «ជុង……»Teaពេបមាត់ដាក់រាងក្រាស់ នាយមិនខ្វល់អោនមេីលនាឡិកាដៃធ្វេីប្រងេីយមុននឹងប្រាប់ឲ្យយូយីងដួសបាយ
  «ញុាំបាយ…»
  «មិនញុាំទេ»
  «អូនសាកក្រោកឈរដេីរមកបងបានទេ?»ជុងហ្គុក
ទម្លាក់ស្លាបព្រាចុះ ប្រាប់ឲ្យរាងតូចក្រោកពីកៅអីរបស់គេដេីរមករកខ្លួន
  «ដេីរ…ដេីរបាន ! បេីអូនដេីរបានជុងហ្គុកឲ្យអូនទៅរៀនណា៎»ថេយ៍ សួរបញ្ជាក់ គេនូវមិនហ៊ានសន្និដ្ឋានថាខ្លួនដេីរទៅបាននោះទេ ព្រោះតែរបួសក៏ជ្រៅគួរសម
  «អុឹមម….»នាយងក់ក្បាល ថេយ៉ុងចាប់ជាយអាវយ៉ាងខ្លាំងមុននឹងប្រឹងក្រោកឈរឡេីងទាំងលំបាក ដេីរយឺតៗចេញពីកៅអីតម្រង់ទៅអ្នកជាប្តីដែលសម្លឹង
មេីលមកខ្លួនទាំងគ្មានប្រតិកម្មអ្វីទាំងអស់
  «អាសស…សឺត!!»ថេយ៍ ខាំមាត់បិទភ្នែកឈឺត្រង់មុខរបួស គ្រាន់តែដេីរមួយជំហានក៏ឈឺទៅហេីយ តែមិនអីទេ…សល់តែមួយជំហានទៀតនឹងដល់កៅអីរាងក្រាស់ហេីយ
  «អ៊ូយយ….»ជុងហ្គុក ទាញរាងតូចមកអង្គុយលេីភ្លៅ
ភ្លាមព្រោះតែទ្រាំមេីលសកម្មភាពរាងតូចមិនបាន គ្រាន់តែនិយាយសោះលេងរាងតូចក៏ក្រោកដេីរមកមែនទែន ! ចង់ទៅរៀនណាស់រឺ? ឬមួយក៏មិនចង់នៅជាមួយប្តីទេ?
  «ឈប់ធ្វេីដូចក្មេងល្ងង់ទៅ!! ចង់ទៅរៀនគេចមុខពីបងរឺ?»
  «មិនមែនទេជុង..ហ្គុក»ថេយ៉ុង ខាំមាត់គ្រវីក្បាល
យឺតៗ
  «ហេតុអីចង់ទៅរៀន ? មិនមែនទេសួរថាហេតុអីចង់គេចមុខពីបងដោយទៅរៀននឹងហេស៎?»
  «ជុងហ្គុក! មិនមែនបែបនោះទេ»រាងតូចលេីកដៃ
ស្រឡូនទាំងគូស្រាក.ក.រាងក្រាស់ជាប់ភ្នែកមូលក្រឡង់សម្លឹងមេីលរាងក្រាស់ម៉ក់ៗ
  «………….»ស្ងាត់
  «គ្រាន់តែប៉ុន្មានថ្ងៃនេះមានអារម្មណ៍ថាពួកយេីងឈ្លោះគ្នាច្រេីនដងពេក  ហេីយអូនជារករឿងបងគ្រប់
ពេល»ថេយ៉ុង
  «តែបងក៏មិនបានខឹងអូន !! បងចូលចិត្តឲ្យអូនមករញ៉េរញ៉ៃបែបនេះប្រសេីរជាងឲ្យអូននៅស្ងាត់បែបនេះ អូនបែបនោះគឺល្អបំផុតហេីយ»
  «មែនហ៎?»
  «មែន!!»
  «អូនមិនស្លូតទេប្រាប់ឲ្យហេីយទៅឈប់ឲ្យបងចូលក្លឹបទៀតហេីយ កុំស្មានថាអូនមិនដឹងកាលពីសប្តាហ៍មុនមិត្តរបស់បងបបួលទៅក្លឹបណា៎ជុងហ្គុក»ថេយ៍ ថាហេីយក៏លេីកដៃមូលត្រចៀករាងក្រាស់
  «Ahhh….ឈប់ហេីយៗអូនសម្លាញ់»
  «ល្អ !!»ថេយ៍ ប្រលែងដៃរួចថេីបថ្ពាល់រាងក្រាស់ទាំងសងខាង
  «ហុឹមម……»ជុងហ្គុក ចាប់ក្រសោបមុខរាងតូច ទម្លាក់បបូរមាត់បឺតជញ្ជក់បបូរមាត់ស្តេីងរបស់រាងតូច
អណ្តាតសេីមលូនចូលក្រអូបមាត់គេដួសដួងយកភាពផ្អែមល្ហែមចេញពីក្នុងនោះ ចំណែកឯមាឌតូចក៏ញញឹមតោង.ក.រាងក្រាស់ជាប់ ។
  «បងស្រឡាញ់អូន! មេរំខានរបស់បង»ជុងហ្គុក ខាំបបូរមាត់ក្រោមរាងតូចបន្តិចមុននឹងងេីបអោនថេីប
ថ្ងាសរាងតូចមួយខ្សឺត 
  «អូនក៏ស្រឡាញ់បងដូចគ្នា !!»
          បន្ទាប់ពីចំណាយពេលញុាំអាហារពេលព្រឹកជាមួយគ្នារួចជុងហ្គុកក៏ជូនថេយ៉ុងទៅភូមិគ្រឹះគីមព្រោះមាឌតូចថាមិនចង់ទៅក្រុមហ៊ុន ថេយ៍សម្រេច
ចិត្តមកលេងអ្នកម៉ាក់របស់ខ្លួនវិញ ណាមួយជេីងឈឺដេីរមិនសូវបាន ឯជុងហ្គុកក៏មិនបានឲ្យគេទៅរៀនទៀត ។
  «ដេីរយឺតៗកុំលោតឮទេ ? ជេីងអូននៅឈឺបេីចង់បានអ្វីប្រាប់អ្នកបម្រេីទៅ កុំយកខ្លួនឯងដឹងទេ?»ជុងហ្គុក
  «Care អូនហ៎?»ថេយ៉ុង
«ប្រាកដហេីយ»ជុងហ្គុក
«ហិហិ…ប្តីល្អ»
  «ចេញពីក្រុមហ៊ុនបងមកទទួលអូន»រាងក្រាស់ រេលខ្លួនអោនទៅថេីបថ្ពាល់រាងតូចបន្តិច
  «អូនទៅហេីយណា៎!!»ថេយ៉ុង ដោះខ្សែក្រវ៉ាត់ចេញញញឹមដាក់ប្តី ជុងហ្គកងក់ក្បាលបន្តិចរួចសម្លឹងមេីលមាឌតូចចូលក្នុងភូមិគ្រឹះបាត់ទេីបចេញទៅក្រុមហ៊ុន ។
      ៚ភូមិគ្រឹះគីម
  «អ្នកប្រុសតូច !!»
  «មិចក៏ផ្ទះស្ងាត់ជ្រងុំបែបនេះ? ឯណាអ្នកម៉ាក់លោកប៉ាបងស្រី?»ថេយ៉ុង សួរទៅអ្នកបម្រេីឆ្លាស់នឹងបរិវេណផ្ទះទាំងមូលមិនឃេីញសូម្បីស្រមោលសមាជិកគ្រួសាររបស់គេ
  «អ្នកនាងធំនៅហាង ចំណែកឯលោកស្រីទៅអុីតាលីតាំងពីម្សិលមិញឯលោកម្ចាស់នៅក្រុមហ៊ុន»
«អ្នកម៉ាក់ទៅអុីតាលី?»Tea
  «ចាស៎ !! គឺទៅជាមួយលោកស្រីចន ឮថាទៅ
ដេីរលេងទៀតផង»
  «ដេីរលេងជាមួយដន្លងហេស៎ ? ត្រូវគ្នាណាស់ហិហិ»ថាហេីយ ថេយ៍សេីចតិចៗ
  «ចាស៎??»
  «គ្មានអីទេ !! ខ្ញុំទៅវិញហេីយ»រាងតូថ តបរួចក៏ដេីរ
យឺតៗចេញពីក្នុងផ្ទះមុននឹងហៅឲ្យអ្នកបេីកឡាននៅក្នុងភូមិគ្រឹះឲ្យជូនទៅហាងរបស់ថេស៊ូ ។
      #Teasu's store
   «បងស្រី !! អ៊ូយៗ…»មាឌតូចរត់ទៅយ៉ាងលឿនទៅរកអ្នកជាបង ភ្លេចថាជេីងរបស់ខ្លួនមានរបួស
  «ថេយ៍..ឯងយ៉ាងមិចនឹង?»ថេស៊ូឈប់និយាយជាមួយអ្នកដែលមាននាមជាសង្សាររួចងាកទៅមេីល
ប្អូនវិញ
  «សឺត !! ឈឺជេីង»ថេយ៉ុង តបទាំងមុខស្អុយ
«ជេីងកេីតអី? អង្គុយសិនមក»ថាហេីយ នាងក៏ទាញដៃរាងតូចឲ្យអង្គុយចុះសិន
  «មុតជេីងនឹងណា៎ !! នេះជា?»រាងតូចភ្ញាក់ផ្អេីល
ពេលឃេីញមិត្តភក្តិរបស់អ្នកជាប្តីមកអង្គុយក្នុងហាងរបស់បងស្រីខ្លួន
  «នេះគឺសង្សារថ្មីរបស់ឈ្មោះ ហ៊ូសុក!»ថេស៊ូ
  «សួស្តីថេយ៉ុង»ហ៊ូសុក
  «ថាម៉េច?សង្សារចឹងហេស៎?»ថេយ៉ុង
  «មែន!យ៉ាងមេចនឹង?»ថេស៊ូ
  «គ្មានអីទេ !! ខ្ញុំស្គាល់គាត់ហេីយ»ថេយ៉ុង
  «ស្គាល់ហេីយហេស៎?»ថេស៊ូ
  «មែន»ថេយ៉ុងនឹងហ៊ូសុកក៏ឆ្លេីយព្រមគ្នា
  «គាត់ជាមិត្តភក្តិរបស់ជុងហ្គុកប្តីរបស់ខ្ញុំ»ថេយ៉ុង
  «មិចក៏មិនប្រាប់អូន?»ថេស៊ូ
  «អូនមិនសួរបងក៏ខ្ជិលប្រាប់»ហ៊ូសុក
  «មែនហេីយ !! ខ្ញុំចាំបានថាដូចជាលោកជាអ្នកបបួលជុងហ្គុកទៅក្លឹបកាលពីសប្តាហ៍មុន»ថេយ៉ុង
  «អា៎….គឺ !!»ហ៊ូសុក បេីកភ្នែកធំភ័យស្ទាក់ស្ទេីរពេលឃេីញក្រសែភ្នែកសង្សារមេីលមកមិនស្រួល
  «ទៅក្លឹបហេស៎ថេយ៉ុង?»ថេស៊ូ
  «បាទ !! គឺមែន»
  «ក្រែងថាឈប់ចូលក្លឹបអោបស្រីក្នុងនោះហេស៎?»ថេស៊ូ គំហកដាក់ហ៊ូសុក មុននឹងចាប់មូលត្រចៀកគេឡេីង
  «អ៊ូយយៗ…ឈប់ទៅស៊ូ !! បងដឹងខុសហេីយបងមិនបានអោបស្រីទេមិនជឿសួរជេឃេទៅ»ហ៊ូសុក
  «ថេយ៉ុង!!»ថេស៊ូ
  «សម្លឹងខ្ញុំធ្វេីអី? ខ្ញុំមិនដឹងទេតែជុងហ្គុកមានខ្ញុំ
ហេីយមិនអោបស្រីទេ បេីសង្សារបងមិនOkទេណា៎»
ថេយ៉ុង
   «ជុង ហ៊ូសុក!!!»
  «អ៊ូយៗ…ឈឺ ! ស៊ូឈប់ទៅ»
  «នែ៎ !! ឯងធ្វេីស្អីបងប្រុសយេីង?»អុីលីយ៉ា ដេីរចូល
មកហេីយថែមទាំងស្រែកសួរៅថេស៊ូ
  «បងឯងមានស្រី»ថេស៊ូ ឈប់មូលត្រចៀករបស់រាងសង្ហាររួចជ្រែងចង្កេះនិយាយជាមួយអុីលីយ៉ាវិញ
  «នេះបងលីយ៉ាហេស៎? មិញអ្នកណាជាបងប្រុស បង?»ថេយ៉ុង
  «ថេយ៉ុងទេរឺ? គឺហ៊ូសុកជាបងប្រុសរបស់បងយ៉ាងមិច?»អុីលីយ៉ា
   «Wahh….អញ្ចឹងមានន័យថាអ្នកទាំងពីរត្រូវគ្នាវិញ
ហេីយមែនទេ?បងស្រី បងលីយ៉ា?»ថេយ៉ុង មេីល
មុខថេស៊ូនឹងអុីលីយ៉ាទាំងឆ្ងល់
  «អុឹុមម..ពួកយេីងត្រូវគ្នាវិញហេីយ»
  «ត្រូវគ្នាល្អហេីយ ! ខឹងគ្នាធ្វេីអីវាឆាប់ចាស់ណាស់»
  «អាល្អិតសម្អុយ!!»អុលីយ៉ា
  «លីយ៉ាឯងមកទីនេះធ្វេីអី?»ហ៊ូសុក
  «មកសុំលុយចាយ!!អ្នកម៉ាក់ដកលុយពីកុងធនាគារខ្ញុំអស់ហេីយ បងប្រុសហា៎»អុលីយ៉ា ពេបមាត់ហេីយធ្វេីរឹករំអួយដាក់បងប្រុស
  «នេះ ! យកហេីយទៅណាក៏ទៅៗ»រាងសង្ហារដកកាតពីកាបូបលុយហុចឲ្យប្អូនស្រី
  «យេីស…ដេញ !!»
  «បងទៅណាទៀតទេ?»ថេយ៉ុង សួរទៅអុីលីយ៉ា
ទាំងញញឹម
  «បងទៅផ្ទះវិញ ថេយ៍មានការអីហេស៎?»អុលីយ៉ា
  «ជូនខ្ញុំទៅហាងកាហ្វេដែលបេីកថ្មីជិត University
បានទេ?»ថេយ៉ុង
  «Okay !! ឆាប់មក»អុីលីយ៉ា
  «លាហេីយបងស្រី ! បងថ្លៃទៅហេីយណា៎»ថេយ៍អោនលាបងស្រីខ្លួននឹងហ៊ូសុករួចក៏ចេញទៅជាមួយអុីលីយ៉ាទៅហាងកាងកាហ្វេដែលបេីកថ្មីជិតសកល
វិទ្យាល័យដែលគេរៀន។
       #ហាងកាហ្វេ&នំខេក
  «នៅទីនេះ !!» មាឌតូចដកភ្នែកចេញពីទូរស័ព្ទទាំងញញឹមគ្រវីដៃឲ្យសញ្ញាទៅមិត្តភក្តិទាំង2ដែលដេីរចូលមក
   «ថេយ៍ ឯងមានការអីទេីបហៅយេីងចេញមក?នេះយេីងគេចម៉ោងរៀនណា៎»ជីមីន ដេីរទៅតុរបស់មាឌតូចរួចដាក់ខ្លួនអង្គុយលេីកកៅអីទល់មុខមាឌតូច
  «ហៅចេញមកបែបនេះក៏ល្អ យេីងមិនចង់រៀនម៉ោងគ្រូគណិតក្បាលទំពែកនឹងទេ»ជីងជីង
  «ជីងជីងនាងចិត្តដូចខ្ញុំណាស់»ជីមីន ងាកទៅនិយាយជាមួយស្រីតូចរួចទះដៃគ្នា
  «បែបនេះទេីបសមជាមិត្តនឹងគ្នា»ជីងជីង
  «មែនហេីយ ! មិចក៏ឯងមិនមករៀន?»
  «មុតជេីងនឹងអំបែងថូផ្កាប្តីមិនឲ្យមករៀន»
  «Take Careល្អណាស់»ជីងជីង
  «មែនហេីយ !!»ជីមីន
  «…………….»រាងតូច គ្រវីក្បាលសេីចនឹងសម្តីពួកគេបន្តិចទេីបជ្រួលចិញ្ចេីមចូលគ្នាពេលងាកទៅឃេីញអាយមីនឹងម្នាក់ស្រីពាក់អាវ Hoodie ពណ៍ខ្មៅនិយាយគ្នានៅតុឆ្ងាយពីខ្លួនប៉ុន្មាន
  «កេីតអីថេយ៍?»ជីងជីង
  «គ្មានអីទេ!!»ថេយ៉ុង
          ពួកគេទាំង3នាក់ក៏នាំគ្នាកម្មង់អីផឹកនឹងញុាំនំ
ជជែកគ្នាស្ទេីរតែដល់ម៉ោងចេញទៅផ្ទះ មាឌតូចក៏ចេះតែក្រលេកទៅតុរបស់អាយមីទាំងឆ្ងល់ តែក៏ខ្ជិលគិតងាកទៅនិយាយជាមួយមិត្តភក្តិវិញ ម៉ោងប្រហែលជា10 ជីងជីងបានទៅផ្ទះមុននាងមិនបានចូលរៀនទេ នៅសល់តែជីមីននឹងថេយ៉ុងតែ2នាក់ ។
  «ថេយ៍យេីងទៅហេីយណា៎!!»ជីមីន ទម្លាក់ទូរស័ព្ទចុះរួចងាកទៅនិយាយមួយរាងតូច
  «ទៅរៀនហេស៎?»ថេយ៉ុង
  «អត់ទេ!! ទៅផ្ទះ»ជីមីន ថាហេីយក៏ក្រោកឈររត់ចេញទៅយ៉ាងលឿន រកតែរាងតូចសួនាំអីមិនបាន ។
   «យ៉ាងមិចចេះនៀក៎?»រាងតូចក្រោកចេញរួចដេីរទៅគិតលុយមុននឹងដេីរចេញពីហាងយឺតៗ។
        ជីមីនបេីកភ្នែកធំៗពេលថេយ៉ុងដេីរចេញមកក្រៅគេក៏រហ័សបេីកទ្វារឡានចូលទៅបាត់ ទុកឲ្យយ៉ុនគីឈរជ្រួលចិញ្ចេីមនេះអាល្អិតនេះហ៊ានចូលឡានមុនចៅហ្វាយហេស៎ ?
  «លោកយ៉ុនគី??»ថេយ៍ ដេីរទៅជិតរាងសង្ហារ
  «ដេយ៉ុងទេហេស៎? មិចក៏មកទីនេះ?មិនបានរៀនទេហេស៎?»យ៉ុនគី
  «មកញុាំអីជាមួយមិត្តភក្តិ! ចុះលោក?»ថេយ៉ុង
  «គឺឈៀងចូលមកយកមនុស្ស លាសិនហេីយ!!»
        មាឌតូចងក់ក្បាលញញឹមបន្តិចរួចឈរសម្លឹងមេីលឡានរបស់យ៉ុនគីពីក្រោយមិញដូចជាឃេីញ
ជីមីននៅក្នុងនោះ ការគិតរបស់គេក៏ត្រូវកាតផ្តាច់ក្រោយមានឡានមួយមកឈប់ ងុឺត~~ពីមុខ។
   «ជុងហ្គុក?»រាងតូចពោលទាំងភ្ញាក់ផ្អេីលក្រោយពេលឃេីញអ្នកជាប្តីបេីកទ្វារចេញមកឈរនៅចំពោះ
មុខ
   «គឺបង!!យ៉ាងមិច?»ជុងហ្គុក
  «មិចក៏នៅទីនេះ?»ថេយ៉ុង
  «បងអ្នកសួរអូនទេីបត្រូវមិចក៏មកនៅទីនេះ ក្រែងថានៅផ្ទះអ្នកម៉ាក់ក្មេកមិនចឹង?»
  «ហាងនេះទេីបតែបេីកថ្មីជិតសាលារៀន អូនគ្រាន់តែបបួលមិត្តមកញុាំអីតែប៉ុណ្ណោះ»
   «កូនកញ្ជ្រោងរបស់បងខូចណាស់ !! បបួលគេគេចម៉ោងរៀន!! ហុឹមម»ជុងហ្គុក និយាយរួចថេីបថ្ពាល់រាងតូចមួយខ្សឺតទាំងមិនខ្វល់ថាទីនេះជាសារធារណៈ
    «ជុងហ្គុក!!» រាងតូចអង្អែលមុខខ្លួនឯងហេីយពោលទាំងអ៊ៀនខណៈថ្ពាល់ទាំងគូក៏ក្រហមងាំង
  «ឆាប់ចូលឡានទៅ!!»រាងក្រាស់អូសដៃរាងតូចចូលឡានរួចបេីកចេញទៅ ប៉ុន្តែសកម្មភាពរបស់គេក៏គេចមិនផុតពីក្រសែភ្នែកមួយគូនេះដែល….
  «ចាប់ផ្តេីមពីឯងមុនល្អទេគីម ថេយ៉ុង»???

       To be continued…………………..














រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️On viuen les histories. Descobreix ara