ភាគទី 10

5.7K 403 0
                                    


   «និយាយច្រេីនអត់ប្រយោជន៍ធ្វេីអី ! ម៉ោះយេីងមកញុាំអាហារវិញតេីល្អទេ?» អ្នកម្លោះងេីបចេញពីសាឡុងរួចដេីរទៅតុអាហារធំសមល្មមដែលមានរៀបចំអាហាររួចជាស្រេច នៅមុខកញ្ចក់សណ្ឋារគារ វាជាជាន់ដែលខ្ពស់បំផុត
   «តោះ!!»ជុងហ្គុក ងាកមកមេីលមុខមាឌតូច
៊ថេយ៉ុងងក់ក្បាលញញឹមរួចរុញរទេះរាងក្រាស់ទៅតុអាហារ
   «ឆាប់ញុាំទៅ ! មិញអូនថាចង់ញុាំបាយមិនអញ្ចឹង» រាងក្រាស់ចាប់ម្ហូបឲ្យប្រពន្ធខណៈយ៉ុនគីអង្គុយអោបដៃមេីលសកម្មភាព2នាក់ប្តីប្រពន្ធ
   «សម្លឹងមេីលស្អី?»ជុងហ្គុក
   «មេីលឯងនឹងប្រពន្ធនឹងហេីយ!»យ៉ុនគី តបទាំងមុខក្រម៉ូវមិនខុសពីសព្វដង
   «ចង់បានប្រពន្ធមែនទេលោក?រកមួយទៅ»ថេយ៉ុង
និយាយលេងសេីចជាមួយបុរសស្លេកហេីយចាប់ម្ហូបដាក់ចូលមាត់
   «ជុង..ឯងមកនិយាយជាមួយយេីងបន្តិចមក!!» យ៉ុនគី ងេីបចេញពីកៅអីរួចរុញជុងហ្គុកចូលទៅ
ក្នុងបន្ទប់ដេីម្បីនិយាយរឿងផ្ទាល់ខ្លួនចៀសវាងមាន
អ្នកឮ
   «ឯងចង់និយាយអីមែនទេ??»ជុងហ្គុក អង្គុយសម្លឹងមេីលផែនខ្នងយ៉ុនគីពីក្រោយ
    «យេីងស្គាល់គ្នាជិត10ឆ្នាំហេីយ!!» រាងសង្ហារងាកឈរនិយាយទល់មុខមិត្តសម្លាញ់ដែលរាប់អានគ្នាជិត10ឆ្នាំ
   «មែនហេីយ ! កាលនោះពួកយេីងនៅតូចៗរត់លេងជាមួយគ្នា»ជុងហ្គុក
   «ពិតជាអរគុណលោកប៉ាឯងខ្លាំងណាស់!ដែលបានជួយជីវិតឪពុកកូនយេីងមកដល់សព្វថ្ងៃ»យ៉ុនគី
   «ហុឹមម........»ជុងហ្គុក

    មីន យ៉ុនគីជាកូនម៉ាហ្វៀររបស់លោកមីន ឥឡូវគេស្នងដំណែងពីឪពុកហេីយក្លាយជាអ្នកដឹកនាំក្រុម
ម៉ាហ្វៀរ។ កាលពី10ឆ្នាំមុន លោកមីននិងលោកចនដែលជាប៉ាជុងហ្គុកជាមិត្តសម្លាញ់នឹងគ្នា លោកចនជាម៉ាហ្វៀរ តែលោកមីនត្រឹមតែជាអ្នកក្រីក្ររស់នៅផ្ទះចាស់មួយនឹងចិញ្ចឹមកូនប្រុសតូចម្នាក់តែប៉ុណ្ណោះ តែលោកចនឃេីញហេីយមិនជួយមិនបាន ក៏សម្រេចចិត្តឲ្យលោកមីនចូលក្នុងក្រុមជាមួយ សម្លាប់មនុស្សជាមួយគ្នា ធ្វេីការជាមួយគ្នាជិតអស់រយះពេលជិត10ឆ្នាំទំនាក់ទំនងពួកគាត់ជ្រាលជ្រៅខ្លាំងណាស់ដល់ថ្នាក់ហ៊ានលះបង់ជីវិតជាមួយគ្នាក៏បាន តែក្រោយមកលោកចនធ្លាក់ខ្លួនឈឺហេីយក៏ប្រគល់ដំណែងឲ្យទៅលោកមីនជាអ្នកកាន់កាប់ ។ចាប់តាំងពីពេលនោះមកលោកចនបានជាស្បះស្បេីយខ្លះៗក៏សម្រេចចិត្តកាន់ដំណែងជាសម្ពន័ចនវិញ ទុកឲ្យលោកមីនជាអ្នកគ្រប់គ្រងក្រុមម៉ាហ្វៀរ បន្ទាប់ពីលោកចន ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតលោកមីនក៏សម្រេចចិត្តឲ្យដំណែងទៅយ៉ុនគីដែលកូនប្រុសកាន់ដំណែងវិញ។
   «យេីងដឹងថាឯងបន្ទោសខ្លួនឯងដែលសុំប៉ា
បេីកឡានទៅទទួលអ្នកម៉ាក់របស់ឯងនៅប៊ូសាន»
យ៉ុនគី
   ដេីមហេតុដែលប៉ាជុងហ្គុកស្លាប់នឹងនាយពិការគឺដោយសារតែពេលនោះជុងហ្គុកសុំប៉ារបស់ខ្លួនទៅ
ប៊ូសានជាមួយដេីម្បីទៅទទួលម៉ាក់របស់គេមកសេអ៊ូល លោកចនក៏យល់ព្រមឲ្យគេបេីកឡានទៅដោយខ្លួនឯងអ្នកណាទៅដឹងថាពេលកំពុងបេីកឡាន ឡានក៏ស្រាប់ដាច់ហ្រ្វាំងក្រឡាប់បាត់បង់ជីវិតលោកចននឹងធ្វេីឲ្យគេពិការ។
   «ខុសមកយេីងរឹងទទឹងចង់បេីកឡានដោយខ្លួន
៊ឯង»ជុងហ្គុក
  «មិនមែនជាកំហុសឯងទេ ! យេីងដឹងថាគ្រោះថ្នាក់មួយនោះមិនមែនជាឧប្បត្តិហេតុទេ»
   «រកតម្រុយឃេីញទេ??»ជុងហ្គុក
   «ឯងបេីកឲ្យយេីងរកតម្រុយទេ??»យ៉ុនគី
   «ប្រាកដហេីយ!!បេីយេីងដឹងថាអ្នកណាជាអ្នកធ្វេីរឿងនេះយេីងមិនឲ្យវារស់ស្រួលនោះទេ !! ជេីងក៏យេីងមិនមែនដេីរមិនបានរហូតនោះទេ» រាងក្រាស់យកដៃប៉ះជេីងខ្លួន
    «ឯងមានន័យថាម៉េចជុងហ្គុក??» រាងសង្ហារភ្ញាក់ផ្អេីល ដេីរបានវិញរឺ? ចុះជុងហ្គុកជាអ្នកប្រាប់គ្រប់គ្នាថាជេីងគេដេីរមិនបានមួយជីវិតនោះជាអ្វីវិញ?
   «វាមិនទាន់ដល់ពេលទេអាយ៉ុន ហុឹស»
   «ចឹងមានសង្ឈឹមអាចដេីរវិញមែនទេ?»យ៉ុនគី ស្រាប់តែត្រេកអរដែលមិត្តខ្លួនអាចដេីរដូចពីមុនបាន!!
   «ដូចយេីងពិការហេស៎?»និយាយហេីយ ជុងហ្គុក
ក៏ងេីបឈរអោយមិត្តសម្លាញ់មេីល
   «ហេុឺយយ...នេះឯង??»យ៉ុនគី ខ្ទប់មាត់ភាំងអស់
ពេលឃេីញជុងហ្គុកដែលគ្រប់គ្នាថាពិការប៉ុន្តែពេលនេះមិចក៏អាចក្រោកឈរបាន?
    «ភ្ញាក់ផ្អេីលស្អី?»រាងក្រាស់ គ្រវីក្បាលហេីយរហ័ស
អង្គុយលេីរទេះវិញព្រោះខ្លាចមានអ្នកឃេីញចាប់បាន
   «នេះឯងដេីរបានពីពេល?»យ៉ុនគី រាងបន្ថយសម្លេងបន្តិចព្រោះមានអ្នកឮ
    « 2 ខែមុន!!»ជុងហ្គុក សារភាពប្រាប់ទៅយ៉ុនគី
មុនគេ ពិតមែនហេីយ ជេីងរបស់គេប្រេីការមិនបាន
កម្រេីមិនបានអស់រយៈពេល 3 ខែហេីយប៉ុន្តែពេល
នេះគេអាចដេីរបានវិញហេីយដោយសារតែវាជាសះ
ស្បេីយប្រហែលជា 60 % ហេីយ
     «ល្អណាស់!!ឯងវិលមកដូចដេីមវិញល្អហេីយ
អាសម្លាញ់»យ៉ុនគី
    «មិនទាន់បាន 100 % ទេ យេីងនៅឈឺខ្លះៗ»
    «មិនអីទេ!!ពេលយេីងទៅអុីតាលីពេលណាយេីង
នឹងរកគ្រូពេទ្យល្អបំផុតព្យាបាលអោយឯង»
    «អរគុណឯងហេីយ»
    «កុំអរគុណយេីងអី!!ឯងជាមិត្តយេីងនោះអី»
   «ថេយ៍...» នាយជំនិតរបស់ជុងហ្គុកចូលមកហៅមាឌតូចតិចៗ
   «ហុឹមម...យ៉ាងមិចបងអុីវ៉ាន់?»ថេយ៉ុង ងាកទៅនិយាយជាមួយនាយ
  «ពីម្សិលមិញគ្រូពេទ្យជីនមកពិនិត្យជេីងអ្នកប្រុស ឮថាជេីងអ្នកប្រុសរឹងមាំខ្លះៗហេីយ ឲ្យតែអ្នកប្រុសហាត់ដេីរនៅក្នុងផ្ទះឲ្យបានញឹកញាប់»អុីវ៉ាន់
   «ពិតមែនហេស??» រាងតូចញញឹមបិទមាត់មិនជិត...បេីពិតមែននោះ!! គេនឹងអាចកំដរឲ្យរាងក្រាស់ដេីរឲ្យបានញឹកញាប់ ហេីយក៏អាចឲ្យជេីងរបស់រាងក្រាស់ដេីរបានលឿនផងដែល។
   «ពិតមែនហេីយ ! ចឹងសូមឲ្យថេយ៉ុងជួយឲ្យអ្នកប្រុសរៀនដេីរឲ្យជេីងរឹងមាំថែមទៀតទៅ ព្រោះអ្នកប្រុសតែងតែធ្វេីការ ខ្លាចថាគាត់មិនគិតពីសុខភាព»អុីវ៉ាន់
   «កុំបារម្ភបងEvan !! ខ្ញុំនឹងបង្ខំគាត់ឲ្យរៀនដេីរ មានខ្ញុំនៅហេីយកុំបារម្ភអី»ថេយ៉ុង
[..............]
    «យេីងទៅវិញហេីយអាយ៉ុន!!»ជុងហ្គុក លាទៅយ៉ុនគីទៅវិញក្រោយពីញុាំបាយជាមួយគ្នារួច ។
   «លាហេីយលោក....???»ថេយ៉ុង ធ្វេីមុខឆ្ងល់អោនសួរប្តី គេមិនស្គាល់ឈ្មោះយ៉ុនគីនោះទេ ។
   «យ៉ុនគី!»នាយញញឹមអត់ជាតិដាក់រាងតូច
   «លាហេីយលោកយ៉ុនគី»ថេយ៉ុង
    ៚ វីឡា ចន
     «ជុងហា៎...»រាងតូច រុញរាងក្រាស់ចូលក្នុងផ្ទះ
ហេីយហៅឈ្មោះគេតិចៗ
    «បាទ??»
     «ថ្ងៃស្អែកជាថ្ងៃឈប់សម្រាកខ្ញុំសុំលោករឿងមួយបានទេ?»
     «ប្រាកដជាបានទាំងអស់...ឲ្យតែថេយ៍ចង់បាន»
     «ចឹងថ្ងៃស្អែកលោករៀនដេីរឲ្យជេីងរឹងមាំជាមួយខ្ញុំទៅយ៉ាងម៉េច ល្អទេ?»
     «...............»ជុងហ្គុក ស្ងាត់បន្តិចតេីរាងតូចដឹងមកពីណាថាជេីងរបស់គេអាចដេីរវិញបាន ថែមទាំងចង់កំដរឲ្យគេរៀនដេីរទៀតផង។
    «ស្ងាត់ធ្វេីអី?? មិនយល់ព្រមមែនទេ?»រាងតូច រុញរាងក្រាស់ចូលដល់ក្នុងផ្ទះរួចឈប់បង្អាក់ដំណេីរ
ហេីយលុតជង្គង់អង្គុយនៅទល់មុខប្តីរបស់ខ្លួន។
     «មិនមែនទេ !! ខ្លាចពិបាកដល់អូន»ជុងហ្គុក អង្អែលលុយខប្រពន្ធថ្នមៗ
     «មិនអីទេ!!មិនពិបាកទេ»ថេយ៉ុង ញញឹមគ្រវីក្បាល
   «អ្នកប្រុសទៅក្រុមហ៊ុនវិញទេ??»អុីវ៉ាន់ ចូលមកសួររាងក្រាស់ចំណែកឯមាឌតូចងក់ក្បាលក្នុងបំណងឲ្យគេទៅធ្វេីការវិញ
   «ទៅ...!! ថេយ៍អូននៅម្នាក់ឯងបានទេ??» រាងក្រាស់សួរទៅប្រពន្ធខ្លាចថាគេនឹងអផ្សុកនៅម្នាក់ឯង ឮថាអ្នកប្រុសរបស់ខ្លួននិយាយថាទៅក្រុមហ៊ុនវិញ
អុីវ៉ាន់ក៏ចេញទៅចាំក្នុងឡានវិញ។
    «បានតេី !! ថ្ងៃនេះជីមីនបបួលខ្ញុំទៅហាងសៀវភៅប្រលោមលោកឮថាអ្នកនិពន្ធបញ្ចេញរឿងថ្មីល្អមេីលខ្លាំងណាស់ ទេីបចង់ទៅទិញបានមួយក្បាល»
    «ចូលចិត្តអានសៀវភៅប្រលោមលោកមែនទេ?»
    «ហុឹមម....ចូលចិត្តខ្លាំងណាស់»រាងតូចនិយាយ
ហេីយសេីចស្ញេញដាក់ប្តី ទ្រាំមិនបានចង់តែចាប់ក្រញិចទេ។
   «ហុឹមម.....»ថេយ៉ុង គាំងស្តូក!! នេះ Jungguk
កំពុងថេីបគេ បបូរមាត់របស់គេកំពុងផ្អឹបនឹងបបូរមាត់របស់ខ្លួន។
    «បងទៅសិនហេីយ!!» រាងក្រាស់ដកមាត់ចេញរួចញញឹមដាក់ប្រពន្ធដែលកំពុងមុខក្រហមដូចម្ទេសទុំ។
   «អឺ....ទៅ..ទៅ» មាឌតូចភ្លឹកនៅតែមាត់នាក់និយាយ រាងក្រាស់សេីចនឹងប្រពន្ធរួចបង្វិលរទេះចេញទៅក្រៅព្រោះតែអុីវ៉ាន់កំពុងចាំគេនៅក្រៅហេីយ។
    «គីម ថេយ៉ុង...ស្លាប់ហេីយ!!ស្នាមថេីបដំបូងរបស់ខ្ញុំ»ថេយ៉ុង ក្រោកឈរឡេីងវិញ មិញមកពីគេអង្គុយទល់មុខប្តីទេីបអាចឲ្យគេថេីបមាត់បានយ៉ាងងាយស្រួល។
   «អេរ...ឈប់ !! តែជុងហ្គុកជាអ្នកលួចស្នាមថេីបដំបូងរបស់ខ្ញុំ ហេីយគេជាប្តីរបស់ខ្ញុំ តេីគ្មានអ្វីត្រូវខ្វល់ទេ»រាងតូច ឈរញញឹមដូចមនុស្សឆ្គួត ទះមុខក្រហមដែលកំពុងអៀនរបស់ខ្លួនតិចៗ។

       To be continued.................
      

រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now