ភាគទី 5

5.6K 373 0
                                    

                
ភាគទី 5
    «ប្រហែលហេីយ»ជុងហ្គុក និយាយហេីយក៏បង្វិល
រទេះចូលបន្ទប់ទឹកបាត់
   «ហាស៎...??»ថេយ៉ុង ភ្ញាក់ផ្អេីលពេលឮសម្តីរបស់
ជុងហ្គុក នេះសម្តីរបស់នាយយកជាការបានទេ?
    «ហេុឺយ.......នេះខ្ញុំគ្មានខោអាវប្តូរនោះទេ»ថេយ៉ុង សម្លឹងមេីលខ្លួនប្រាណដែលស្លៀកខោអាវតាំងពីនៅពិធីរៀបការ។
     មួយសន្ទុះធំជុងហ្គុកក៏រង្វិលកង់រទេះមកដោយខ្លួនចេញពីបន្ទប់ទឹក ដោយស្លៀកពាក់រួចជាស្រេច។
    «ថេយ៍...គេងទៅមិញរអ៊ូថាហត់មែនទេ?» 
    «អត់ទេ...ខ្ញុំចង់ងូតទឹកសិន..តែៗ!! គ្មានខោអាវផ្លាស់ទេ»
    «យកខោអាវបងពាក់សិនទៅ»
    «.............»ស្អីគេ បងចឹងឬ? នេះជុងហ្គុកប្តូរសព្វនាមពីពេលណា ? តែគេហៅបងបែបនេះក៏ត្រូវហេីយព្រោះក្លាយជាប្តីប្រពន្ធពេញសិទ្ធហេីយ។
[..........]
     រាងតូចចេញពីបន្ទប់ដោយស្លៀអាវដេកយប់របស់រាងក្រាស់ អាវធំខោធំជាងខ្លួនទៅទៀត បេីដេីរមិនស្រួលជាន់ជេីងខោខ្លួនឯងដួលមិនខានទេ  ហេីយជូតសក់សេីមនឹងកូនកន្សែងតូច ងាកសម្លឹងមេីលលោកប្តីដែលកំពុងគេងលេីសាឡុង។
   «ជុងហ្គុក !! មិចក៏លោកគេងនៅទីនោះ» រាងតូចចាប់ផ្តេីមសួរពេលឃេីញរាងក្រាស់មិនបានគេងនៅលេីពូក
    «ថេយ៍....ប្រាកដជាមិនទម្លាប់ពេលគេងជាមួយបង អញ្ចឹងទេីបបងគេងនៅលេីសាឡុងចុះ»
    «អ្នកណាថាខ្ញុំមិនចេះគេង2នាក់ ? ឆាប់មកខ្ញុំគ្រាលោកឲ្យគេងលេីគ្រែ»ថេយ៉ុត ដេីរទៅជិតប្តីរួចក៏គ្រាទៅលេីពូកដាក់ឲ្យគេង
    «បងអាចគេងលេីសាឡុងបាន»ជុងហ្គុក និយាយ
ប្រាប់ស្របពេលរាងតូចដាក់ឲ្យគេងលេីពូបានសម្រេច
    «លោកហ៊ាន....អ្ហាយ»រាងតូច រហ័សតបវិញហេីយបម្រុងនឹងបោះជំហានជេីងបម្រុងនឹងដេីរទៅគេងនៅម្ខាងទៀត តែក៏ស្រាប់តែជាន់ជេីងខោខ្លួនឯងដួលទៅលេីលោកប្តី មុខជ្រប់នឹងកញ្ចឹងករបស់មាយ
    «អូនយ៉ាងម៉េចនឹង?»ជុងហ្គុក ចាប់ស្មាប្រពន្ធ
លេីកចេញបន្តិចមុននឹងសួរឡេីង ព្រោះខ្លាចថាគេហត់ទេីបខ្យល់ចាប់ដួលបែបនេះ
   «ខ្ញុំមិនអីទេ.....»ថេយ៉ុង ក្រោកចេញពីរាងសង្ហារស្របពេលជាមួយគ្នានោះគេក៏ប្រទាក់ភ្នែកនឹងស្វាមីដែលកំពុងសម្លឹងមកគេយ៉ាងជិតជាទីបំផុតអាចឲ្យដឹងខ្យល់ដង្ហេីមក្តៅឱណ្ឌៗទៀតផង
    «ខ្ញុំទៅគេង...ហេីយ»ថាហេីយ ថេយ៉ុង ក៏រហ័សក្រោកចេញពីជុងហ្គុករួចដេីរទៅគេងលេីពូកនៅម្ខាងទៀតព្រមដាក់ខ្នេីយអោបឃាំងរវាងខ្លួននឹងប្តី
     «...............»ជុងហ្គុក ងាកភ្នែកទៅសម្លឹងមេីលខ្នងប្រពន្ធដែលកំពុងគេងបែរខ្នងដាក់នាយបន្តិចទេីប
បែរមកវិញដេីម្បីសម្ងំគេង ចំណែកមាឌតូចវិញគេគេងអោបដៃខំបិទភ្នែកយ៉ាងណាក៏មិនលក់..បន្ទោសមកពីខោអាវលោកប្តីឲ្យមកស្លៀកនឹងហេីយធំនោះធំ ទេីបធ្វេីគេជាន់ជេីងខោខ្លួនឯងទៅលេីនាយយ៉ាងជិតស្ទេីរតែប៉ះទៅហេីយ នៅមានអាជ្រប់កញ្ចឹងលេីប្តីទៀត ។
    «គេង....គេងៗ....!!គីម ថេយ៉ុង»ថេយ៉ុងបិទភ្នែកសង្ងំគេងដេីម្បីកុំគិតរឿងអម្បិញមិញនេះព្រោះវានៅជាប់ក្នុងក្បាលគិតអីមិនចេញ ដេកមិនលក់បិទភ្នែកទៅឃេីញតែខ្លួននៅលេីប្តី ><
    ថ្ងៃថ្មី៚
    ថេយ៉ុត បេីកទ្វារចេញពីបន្ទប់ប្តីដោយស្លៀកខោអាគេងយប់ដដែលព្រោះអត់មានខោអាវស្លៀក ហេីយណាមួយមិនទាន់ទៅយកឥវ៉ាន់មកពីផ្ទះខ្លួនផង។
    «ថេយ៍....កូនភ្ញាក់ហេីយហេស៎ ? មិចក៏ស្លៀកខោអាវដេកយប់?» អ្នកជាម្តាយក្មេងអង្គុយលេីសាឡុងក្នុងបន្ទប់ទទួលភ្ញៀវធំសួរទៅកូនប្រសារខណៈឃេីញ
គេកំពុងតែស្លៀកខោអាវដេកយប់កូនប្រុសគាត់
    «គឺគ្មានខោអាវស្លៀកអ្នកម៉ាក់ ទេីប...ទេីបយកខោអាវជុងហ្គុកមកពាក់សិន»ថេយ៉ុង តបហេីយក៏កាន់ជាយអាវខ្លួនឯងតិចៗប្រាកដណាស់ម៉ាក់ក្មេករបស់គេមេីលស្គាល់ថាជាអាវគេងយប់របស់ជុងហ្គុក
    «អូ...ម៉ាក់ភ្លេចប្រាប់កូននោះបន្តិចទៀតអុីវ៉ាន់នឹងយកឥវ៉ានកូនមកហេីយ»
    «អរគុណហេីយអ្នកម៉ាក់»
   «មិនមែនម៉ាក់អ្នកឲ្យទៅយកទេ....គឺប្តីរបស់កូន»ប្តីឬ?? ចឹងមានតែជុងហ្គុកជាអ្នកឲ្យជំនិតរបស់គេទៅយកឥវ៉ាន់មកពីផ្ទះខ្លួនជាមិនខាន។
    «................»ថេយ៉ុង មិនមាត់ក៏ដេីរចូលទៅក្នុងបន្ទប់វិញរង់ចាំអុីវ៉ាន់យកឥវ៉ាន់មកសិន ។
   បរិយាកាសនៅក្នុងបន្ទប់ស្ងប់ស្ងាត់ រាងតូចអង្គុយលេីពូកភ្នែកសម្លឹងមេីលទ្វារបន្ទប់រហូតឯរាងក្រាស់កំពុងអង្គុយលេីរទេះរុញពាក់នាឡិកាលេីដៃ។
   «ថ្ងៃនេះបងនាំអូនទៅមេីលផ្ទះថ្មី»ជុងហ្គុក រង្វិលរទេះមកជិតរាងតូច
   «ផ្ទះថ្មីឬ ?»ថេយ៉ុង ឮហេីយក៏ភ្ញាក់ផ្អេីល...ក៏ល្អនៅផ្ទះជាមួយជុងហ្គុកតែ2នាក់មិនចាំបាច់នៅភូមិគ្រឹះដែលមានម៉ាក់ក្មេក អ្នកបម្រេីឲ្យពេញផ្ទះព្រោះគេមិនសូវទម្លាប់ ព្រោះផ្ទះរបស់គេក៏មិនសូវមានអ្នកបម្រេីដែល។
     «អុឹមម...» រាងក្រាស់ងក់ក្បាលដាក់ប្រពន្ធដែលអង្គុយនៅលេីពូកយោងជេីងចុះឡេីងៗ
     តុក~តុក
   «ខ្ញុំយកឥវ៉ាន់រហស់អ្នកប្រុសថេយ៍មកហេីយ»នាយជំនិតចូលមកគោះទ្វារបន្ទប់តិចៗ
    «ខោអាវ......»ថេយ៉ុត ឮហេីយរហ័សចុះពីលេីពូកបេីកទ្វារយកឥវ៉ាន់ចូលក្នុងបន្ទប់
   «ផ្លាស់ខោអាវទៅបថចាំនៅខាងក្រៅ»រាងក្រាស់ប្រាប់ហេីយក៏បង្វិលកង់រទេះចេញទៅក្រៅ ឯរាងតូចក៏យកខោអាវទៅផ្លាស់។
   «អ្នកម៉ាក់ទៅណាហេីយ ?»ជុងហ្គុក សួរអ៊ុំជី
   «លោកស្រីទៅសមាគមន៍ហេីយ!!អ្នកប្រុសអោយ
ខ្ញុំរៀបចំបាយតែម្តងទេ?»អ៊ុំជី
    «អុឹមម...»ជុងហ្គុក បង្វិលរទេះទៅតុអាហារចាំរាងតូចចេញពីបន្ទប់
    «នៅទីនេះ....អូនមកញុាំបាយសិនទៅ»ជុងហ្គុកនិយាយទៅកាន់ប្រពន្ធខណៈឃេីញគេបេីកទ្វារចេញមកងាកឆ្វេង ងាកស្តាំប្រហែលជាមិនឃេីញនាយ។
    «.................»ថេយ៉ុង ក៏ដេីរទៅរក នៅតុអាហារដ៏ធំមានតែមនុស្ស2នាក់អង្គុយញុាំបាយយ៉ាស្ងៀម
ស្ងាត់ ។
    ក្រោយពីញុាំបាយជាមួយគ្នារួចហេីយ ជុងហ្គុកក៏នាំរាងតូចទៅមេីលផ្ទះថ្មីផ្ទះវាគឺធំល្មមសម្រាបមនុស្ស
2នាក់ និយាយឲ្យចំទៅគឺផ្ទះវីឡាតែម្តង។
   «យ៉ាងម៉េច...នៅបានទេ?» រាងក្រាស់ ងាកសួរប្រពន្ធដែលកំពុងរុញរទេះគេចូលបរិវេនផ្ទះធំដែលមានគ្រឿងសង្ហាររឹមសុទ្ធតែល្អៗថ្លៃៗ
   «នៅតែ2នាក់មែនទេ ?» រាងតូចងាកមេីលជុំវិញផ្ទះមានបន្ទប់3 បន្ទប់2នៅជាន់ក្រោមឯបន្ទប់មួយទៀតនៅជាន់លេី មានកន្លែងទទួលភ្ញៀវយ៉ាងធំហេីយក៏មានផ្ទះបាយមួយដែល។
    «ប្រាកដជាតែនៅ2នាក់ហេីយ»ជុងហ្គុក ឮហេីយ
ក៏សេីចតិចៗបេីមិនឲ្យនៅ2នាក់ ឲ្យនៅប៉ុន្មាននាក់ទៅ?
   «ជុង....ចុះឥវ៉ាន់?»    
   «ចាំបងឲ្យអុីវ៉ាន់យកមកផ្ទះពួកយេីង អូនកុំបារម្ភ»          
   «អ្នកប្រុសបន្តិចទៀតមានប្រជុំហេីយ»អុីវ៉ាន់
   «លោកទៅក្រុមហ៊ុនទៅខ្ញុំអាចរៀបផ្ទះបាន»
    «មិនបាច់ទេ ...បងមិនឲ្យអូនធ្វេីទេចាំបងឲ្យ
អ្នកបម្រេីម្នាក់មកនៅទីនេះ»
   «កុំអីជុងហ្គុកខ្ញុំចង់ធ្វេីខ្លួនឯង...ហេីយខ្ញុំក៏មិនចូលចិត្តអ្នកបម្រេីដែល»
  «ល្អ!!តាមចិត្តអូនចុះ»
   Ring ~ Ring
   «អាឡូជីមីន!!»ថេយ៉ុង លេីកទូរស័ព្ទមកនិយាយព្រោះឃេីញថាជាលេខរបស់ជីមីន
   «ឯងមិនមកសាលាទេហ៎ ? ក្រែងថារៀនតជាមួយយេីងនោះអី?
   «ម៉ោងប៉ុន្មានហេីយ.....» រាងតូចលេីកនាឡិកាដៃមកមេីល
   «ម៉ោង7ជិត8ហេីយ ឯងនៅធ្វេីអី?»
   «សុំទោសជីមីនយេីងនឹងប្រញាប់ទៅ»ថេយ៉ុង ចុចបិទទូរស័ព្ទរួចមេីលមុខប្តី
   «អូនកេីតអី...?»ជុងហ្គុក លេីកចិញ្ចេីមសួរព្រមទាំងសម្លឹងមេីលមុខរាងតូចដែលដូចជាចង់និយាយអ្វីមួយ
   «ថ្ងៃនេះខ្ញុំត្រូវទៅសកលវិទ្យាល័យលេីកដំបូង តែពេលនេះយឺតពេលហេីយធ្វេីយ៉ាងមេចទៅ?»
   «កុំភ័យ....ចាំបងឲ្យអុីវ៉ាន់ជូនអូនទៅ»ជុងហ្គុក
និយាយហេីយក៏កាន់ដៃប្រពន្ធជាប់រួចមេីលមុខគេ
   «តែខ្ញុំមិនទាន់ផ្លាស់ខោអាវទេ...ធ្វេីយ៉ាងមេចៗ» ភ្នែកតូចឆ្មាឡេឡង់ចុះឡេីងៗ ខួរក្បាលគេគិតមិនចេញទេ គេខ្លាចមិនបានទៅសាលាថ្ងៃដំបូងតែនេះវាយឺតពេលហេីយ អាខួរក្បាលចង្រៃការភ្លាមភ្លេចភ្លាមតែម្តង ថាខ្លួនត្រូវទៅសកលវិទ្យាល័យដេីម្បីរៀនបន្តទៀត
    «ថេយ៍.....មេីលមុខបង!!វាមិនអីទេ»ជុងហ្គុក កាន់ដៃប្រពន្ធជាប់ទោះជាគេក្រោកអោបរាងតូចមិនបានតែតាមរយះដៃរបស់គេក៏អាចធ្វេីរាងតូចស្ងប់ចិត្តសិនបានដែល នេះគេភ័យអីយ៉ាងនេះគ្រាន់តែរឿងទៅរៀនទាន់សោះ។
    «បងឲ្យអុីវ៉ាន់ជូនអូនទៅប្តូរខោអាវនៅភូមិគ្រឹះសិនចាំជូនទៅសាលារៀនOkទេ?»
   «បាន....!!»ថេយ៉ុង ងក់ក្បាលហេីយរុញរទេះប្តីចេញពីក្នុងផ្ទះតម្រង់ទៅក្នុងឡានជួយគ្រានាយឲ្យអង្គុយឲ្យស្រួលរួចត្រឡប់ទៅភូមិគ្រឹះប្តូរសម្លៀកបំពាក់សិនទេីបទៅសកលវិទ្យាល័យក្រោយ បន្ទាប់ពីជូនប្រពន្ធទៅសកលវិទ្យាល័យរួចទេីបរាងក្រាស់ទៅ
ក្រុមហ៊ុមវិញដោយមានអុីវ៉ាន់អ្នកបេីកឡាន។
      To be continued................




រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now