ភាគទី 43

4K 275 0
                                    

             
    ង៉ោង៚
      ថេយ៉ុង ដែលសម្ងំយំនៅក្នុងឡានក៏ងេីបមុខឡេីង
ហេីយជូតទឹកភ្នែកចេញមុននឹងកាច់សោរបញ្ឆេះឡាន
បេីកចេញទៅ។
    «ថេយ៉ុង?ចង្រៃ៎!!»រាងក្រាស់ សង្ក្រឺតជេីងធ្មេញ
បន្តិចមុននឹងរហ័សដេីរទៅរកឡានខ្លួនឯងយ៉ាងលឿន
បេីកតាមឡានប្រពន្ធពីក្រោយ។
       ៚វីឡា ចន
       ងុឺត~
        ជុងហ្គុក ប្រញាប់បញ្ឈប់ម៉ាសុីនរថយន្តហេីយ
បេីកទ្វារចេញទៅរួចចូលទៅក្នុងតាមថេយ៉ុង។
   «អូនសម្លាញ់!!ស្តាប់បងសិនណា៎ បងនឹងបកស្រាយអោយអូនស្តាប់នូវរឿងគ្រប់យ៉ាងដែលកេីត
ឡេីងនៅថ្ងៃនេះ អូនគ្រាន់តែឈរស្តាប់បងសិនក៏បាន
កុំរត់គេចពីបងអី»ជុងហ្គុក ទាញកាយតូចមកអោប
ជាប់ហេីយពោលតិចៗមុននឹងថេីបសរសៃរទន់រលោង
ស្រាលៗ
    «ហ្ហឹក....»ថេយ៍ ខាំមាត់ហេីយបិទភ្នែកយំក្នុងរង្វង់
ទ្រូងកក់ក្តៅរបស់ប្តីមុននឹងលេីកដៃស្រឡូនខ្ញាំអាវ
របស់នាយយ៉ាងខ្លាំង
    «ឈប់យំទៅ!!»រាងសង្ហារ ទាញកាយតូចចេញ
បន្តិចមុននឹងអោនក្រសោបមុខតូចច្រមិចប្រេីមឹដៃ
គ្រវាសជូតទឹកភ្នែកអោយគេថ្នមៗ
     «នាងថាបងជូនដេីរ Shopping ហេីយទិញខ្សែកអោយមែនរឺអត់?ហេីយមួយទៀត ព្រឹកមិញបងសម្លាប់មនុស្ស ហេីយថ្ងៃដែលទៅប៊ូសានបងក៏បញ្ជាអោយគេសម្លាប់លោកអ៊ុំម្នាក់នោះមែនទេជុងហ្គុក?»
ថេយ៉ុង ញ័រមាត់និយាយគោកៗដាក់រាងក្រាស់ទៅវិញ ជុងហ្គុកក៏ចងចិញ្ចេីមចូលគ្នារាងតូចនិយាយអី?
ដុងហ្យុន ប្រាកដជានិយាយឲ្យរាងតូចស្តាប់មិនខាន
   «អូននិយាយអី?ដុងហ្យុននិយាយអ្វីឲ្យអូនស្តាប់
ហាសថេយ៍?»ជុងហ្គុក
   «ហុឹកៗ…ថ្ងៃដែលបងទៅប៊ូសានតេីបង…បងទៅសម្លាប់លោកពូម្នាក់នោះមែនទេជុង?»
  «បងមិនបានសម្លាប់ !! ថ្ងៃដែលយេីងចេញមកសេអ៊ូល វិញក៏ទទួលដំណឹងថាគាត់ស្លាប់វាជាអំពេីឃាតកម្មមានអ្នកចង់ទម្លាក់កំហុសមកឲ្យបង»
  «មិនមែនចៃដន្យមែនទេ?»
  «អូនចង់ថាបងអ្នកសម្លាប់មែនទេ? អូនមិនជឿជាក់លេីបងហេស៎ថេយ៉ុង?»
  «អូនគ្រាន់តែសួរ ! ហុឹកៗ…ខ្លាចវាចៃដន្យព្រោះថ្ងៃនេះក៏បងសម្លាប់មនុស្សដូចគ្នា ហុឺៗ…ខ្លាចបងកុហកអូន»
  «អូនមិនជឿបងហេតុអីទៅជឿវា ? អូនស្តាប់ហេតុផលបន្តិចបានទេថេយ៍? អូនមិនដែលស្តាប់ហេតុផលរបស់បង មិនដែលឲ្យបងបកស្រាយ !! ហេីយក៏យល់ច្រលំលេីបង ទំនាក់ទំនងពួកយេីងក៏កាន់តែទៅឆ្ងាយ»រាងក្រាស់និយាយទាំងគំហក គេមិនចូលចិត្តពេលរាងតូចមិនស្តាប់ហេតុផលថែមទាំងទៅជឿលេីដុងហ្យុនទៅវិញ ?
   «…………….» រាងតូចភ្ញាក់បន្តិច ខាំមាត់អណ្តឺតអណ្តកយំលែងចេញគេខ្លាចពេលឃេីញរាងក្រាស់គំហកឲ្យបែបនេះ ព្រោះជុងហ្គុកមិនដែលបែបនេះ ! តែពេលនេះមុខគេឡេីងក្រហមស្រែក
ខ្លាំងៗដាក់ខ្លួនលេីកដំបូង
   «បងចង់ថាអូនជាមនុស្សមិនស្តាប់ហេតុផលមែនទេជុង? មែន...អូនជាមនុស្សមិនស្តាប់ហេតុផលធ្វេីតាមតែចិត្តខ្លួនឯងមិនដែលឲ្យបងបកស្រាយ ហុឹកៗ
ព្រោះអូនស្រឡាញ់បងអូន….អូនមិនសួរព្រោះអូនចង់ឲ្យបងនិយាយខ្លួនឯង ..ថាបងលាក់បាំងរឿងអ្វីពីអូន កាលដែលបងសម្លាប់មនុស្ស?ប៉ុន្តែបងមិននិយាយអោយអូនដឹងទេ!!បងដឹងទេ?អូនអន់ចិត្តពេលឃេីញ
បងនៅជាមួយនាង ថ្ងៃនេះពួកយេីងឈ្លោះគ្នាហេីយ
បងមិនលួងអូនដូចមុននោះទេប៉ុន្តែបែរជាទៅនៅជាមួយ ហូ អាយមី ទៅវិញហេីយថែមទាំងទិញខ្សែក
អោយនាងសម្រាប់ថ្ងៃកំណេីតទៀតទាំងដែលថ្ងៃកំណេីតអូនគ្មានទាំងវត្តមានបងនៅផង ហ្ហឺៗ»ថេយ៉ុង
និយាយទាំងអួលដេីម.ក.ចេញមក ខាំមាត់ចង់បែកឈាមសម្រក់ទឹកភ្នែកចេញមកទីបំផុតគេនិយាយក៏និយាយពាក្យនេះចេញមក
  «ថេយ៍..បង !!» រាងក្រាស់ហៅឈ្មោះប្រពន្ធយ៉ាងស្រទន់ដោយការដឹងខុសមុននឹងចាប់ដៃរាងរូចជាប់តែរាងតូចថយក្រោយចេញពីគេ
  «យ៉ាងមិចគ្មានពាក្យបកស្រាយហេស៎? សុំទោស
ខ្ញុំរករឿងច្រេីនពេកហេីយថ្ងៃនេះ !! ពួកយេីងសម្រាកសិនទៅ»ថេយ៍ លេីកដៃជូតទឹកភ្នែកចេញរួចរត់ចូលទៅក្នុងបន្ទប់របស់ខ្លួនកាលពីមុនរត់បិទទ្វារដាក់គន្លឹះជាប់
  «ថេយ៍ស្តាប់បងសិន !! កុំធ្វេីបែបនេះ បេីកទ្វារឲ្យបង
និយាយគ្នាឲ្យដឹងរឿងណា៎»
  ផាំង~ផាំង
        រាងក្រាស់គោះទ្វារខ្លាំងៗ រាងតូចយំអោបក្បាល
ជង្គង់ផ្អែកនឹងជញ្ជាំង។
   «ហុឹកៗ…..ហុឺ»
  «Okayស្តាប់បងណា៎ថេយ៍!! បងសម្លាប់មនុស្សព្រឹកមិញព្រោះវាជារនកក្នុងរបស់សត្រូវដែលដាក់បង្កប់ ល្ងាចមិញបងមិនបានជូនអាយមីទៅដេីរ
លេងនោះទេ ខ្សែករនោះបងទិញឲ្យអូនមិនមែននាង»រាងក្រាស់ឈរនៅមុខទ្វារនិយាយបកស្រាយប្រាប់រាងតូចដែលនៅក្នុងបន្ទប់ សំឡេងយំនៅតែបន្លឺឡេីងដដែល
  «បេីកទ្វារឲ្យសិនមក»ជុងហ្គុក
        ប្រាវ~~~
  «ហុឹក…អ្ហាយយ»
  «Tea….!! តេីអូនកេីតអី? បេីកទ្វារឲ្យបង»រាងក្រាស់ភ័យមិនតិចទេពេលឮសំឡេងយំរបស់មាឌតូចរួមជាមួយនឹងសំឡេងស្រែកពីខាងក្នុងរួមទាំងឮសំឡេងរបស់ធ្លាក់បែកអ្វីម្យ៉ាង
  «ពុទ្ធោរអេីយ»ជុងហ្គុក ស្ទុះស្ទារត់ទៅក្នុងបន្ទប់របស់គេចូលទៅយកសោរបន្ទប់របស់រាងតូចចាក់ចូលទៅ
       ក្រាក___
  «ថេយ៉ុង?»ជុងហ្គុក បេីកទ្វារចូលមកក្នុងហៅឈ្មោះរាងតូចឡេីងពេលឃេីញបន្ទប់ងងឹតសូន្យសូងមេីលអ្វីមិនឃេីញ ហេីយក៏មិនឃេីញរាងតូចទៀតគេចាំបានថារាងតូចខ្លាចងងឹត
  «អ៊ូយ….ហុឺៗ…ហុឹក»រាងក្រាស់ បេីកកុងតាក់បំភ្លឺភ្លេីងឡេីងក្នុងបន្ទប់ ចិញ្ចេីមជ្រួលចូលគ្នាពេលឃេីញរាងកាយតូចដួលនៅជិតគ្រែជេីងចេញឈាមព្រោះតែជាន់ចំអំបែងថូផ្កាដែលគេធ្វេីឲ្យបែក
  «ស្លាប់ហេីយ!»នាយរហ័សដេីរទៅជិតរួចលេីកបីរាងតូចចេញពីក្នុងបន្ទប់តម្រង់ទៅលេីសាឡុងក្នុងបន្ទប់ទទួលភ្ញៀវវិញ
  «មិចក៏បែបនេះ?»ជុងហ្គុក ដាក់រាងតូចឲ្យអង្គុយនៅលេីសាឡុងរួចថាឲ្យប៉ុន្តែក្រសែភ្នែកពោរពេញទៅដោយក្តីបារម្ភ
  «ហុឹកៗ….ហុឺ…ខ្ញុំៗ»
  «អា៎..ឈប់យំទៅ!! បងឈប់សួរហេីយ»ប្រអប់ដៃក្រាស់លេីកជូតទឹកភ្នែកឲ្យរាងតូចថ្នមៗ មុននឹងក្រោកឈរទៅយកប្រអប់ថ្នាំលាងរបួសឲ្យរាងតូច
  «អាស៎»ថេយ៉ុង រេីជេីងបន្តិចព្រោះឈឺហេីយក៏ផ្សារ
ដែលពេលត្រូវថ្នឈលាងរបួស
  «ទ្រាំបន្តិចទៅ ! តែមួយភ្លែតទេណា៎»
  «អុឹមម…..»រាងតូចងក់ក្បាលតិចៗ មុននឹងអង្គុយទ្រាំនឹងភាពឈឺផ្សាត្រង់កន្លែងមានរបួសរហូតដល់រាងក្រាស់រុំបង់.ស.នៅត្រង់កន្លែងមានរបួសរួច
           ជុងហ្គុក ទុកប្រអប់ថ្នាំនៅលេីតុរួចឡេីងទៅអង្គុយលេីសាឡុងជិតរាងតូច ថេយ៍ឃេីញហេីយក៏ខ្ជិប
មាត់ណែនខិតចេញពីទីនោះបន្តិច ។
   «អ្ហាយយ….»រាងតូចស្រែកបន្តិច ពេលត្រូវមនុស្សមាឌធំទាញឲ្យមកអង្គុយនៅលេីភ្លៅទាំងមិនបានដឹងជាមុន ថេយ៉ុងបេីកភ្នែកព្រឹចៗពេលរាងក្រាស់អោបចង្កេះហេីយដាក់ក្បាលលេីស្មាឈ្ងុបនឹងកញ្ចឹង.ក.
របស់គេ ដៃស្រឡូនក៏លេីកអោបរាងក្រាស់វិញ
  «ពួកយេីងកុំបែបនេះអី !! បងមានអារម្មណ៍ថាកាន់តែឃ្លាតឆ្ងាយពេលអូនបែបនេះ..បងសុំទោស បងបកស្រាយប្រាប់អូនអស់ហេីយ..ដូច្នេះឈប់ខឹងបងទៅណា៎ថេយ៍ ហុឹមម…»ជុងហ្គុក ថេីប.ក.រាងតូចបន្តិចមុននឹងងេីបចេញពីប្រឡោះ.ក.រាងតូច
  «សត្រូវរបស់បងជាអ្នកណា?»
  «លោកពូដាងហូជាសត្រូវរបស់បងគាត់បានដាក់
រនកក្នុងបង្កប់ជាកូនចៅរបស់បង គាត់ជាអ្នកធ្វេីឲ្យប៉ាបងស្លាប់ហេីយគាត់ក៏ធ្វេីឲ្យប្តីអូនវិះតែពិការដែល ដូច្នេះគាត់នឹងដុងហ្យុនមានបំណងអាក្រក់មកលេីពួកយេីង អូនកុំស្តាប់ពួកវារួមទាំងអាយមីផងដែល»
  «ដូច្នេះក៏ត្រូវសម្លាប់មនុស្សមែនទេ?»
  «បងដឹងថាអូនភ័យខ្លាចពេលឃេីញគេសម្លាប់មនុស្សប៉ុន្តែដេីម្បីការពារអូន !! នឹងដេីម្បីសងសឹកបងត្រូវតែធ្វេីបែបនេះ»ជុងហ្គុក និយាយរួចក៏ថេីបសៀតផ្ការាងតូចស្រាលៗ
  «……….» មាឌតូចក្រញែងខ្លួន ពេលរាងក្រាស់ថេីបសៀតផ្ការួចបង្អូសចុះទៅតាម.ក.ខាំក្រញិចនៅត្រង់នោះខ្លាំងៗ
  «ជុង…កុំអី»រាងតូចរុញមនុស្សមាឌធំចេញរួចក្រោកចេញពីភ្លៅមនុស្សមាឌធំដេីរចេញទៅស្រាប់តែ..
      ព្រូស~~
   «អ៊ូយ…ហុឹកៗ»ថេយ៍ ពេបមាត់យំ ដៃក៏ប៉ះត្រង់បាតជេីងដែលមានរបួស ភ្លេចថាជេីងមានរបួសទេីបចេះតែក្រោកដេីរទៅ -_-
  «ក្រោកចេញធ្វេីអី?បងមិនបានធ្វេីអីអូនទេ»ជុងហ្គុក
ដេីរទៅលេីកបីប្រពន្ធឡេីងរួចតម្រង់ទៅក្នុងបន្ទប់របស់គេ។
          ជុងហ្គុក ដាក់រាងកាយរបស់ប្រពន្ធយឺតៗទៅលេីពូក ។
  «នៅឈឺជេីងទេ?»
  «ឈឺតិចៗ»
  «លេីកក្រោយកុំចុះផ្តេសផ្តាស !! ចាំបងបីអូន»
  «អុឹមម….»រាងតូចងក់ក្បាល ជុងហ្គុកក៏ស៊កដៃចូល
ហ៊ោបៅខោដកកូនប្រអប់ចេញមកហេីយបេីកវាទាញ
ខ្សែកមួយខ្សែចេញមកមុននឹងដេីរទៅជិតថេយ៉ុងហេីយ
លេីកវាពាក់អោយគេ
   «វាជាកាដូថ្ងៃកំណេីតរបស់អូន!សុំទោសណា៎ថេយ៍
ថ្ងៃនោះបងក្បត់សន្យា»ជុងហ្គុក
   «មិនអីទេ ឈប់ខឹងបងហេីយ»ថេយ៉ុង ញញឹមបន្តិចស្របពេលដៃក៏ប៉ះខ្សែកដែលប្តីទិញឲ្យតិចៗ
មុននឹងលេីកទៅតោងកនាយហេីយថេីបមាត់គេមួយ
ខ្សឺត
   «អូនអរគុណ»
   «បាទ!!»
  «ងូតទឹកទេ?»ជុងហ្គុក សួរស្របពេលកំពុងទាញខ្សែក្រវ៉ាត់.ក.ចេញហេីយប្រឡេះឡេវអាវអស់
  «អូនងូតទឹកហេីយ»
  «បងចូលទៅងូតទឹកមួយភ្លែតហាមចុះពីដេីរឮទេ?»
  «អុឹមម…»មាឌតូចងក់ក្បាលតិចៗ រាងក្រាស់ញញឹមបន្តិចមុននឹងដេីរចូលក្នុងបន្ទប់បាត់ ។
  «ហុឺយ....មិនមែនមិនធ្លាប់ឃេីញទេប៉ុន្តែមិចក៏ថ្ងៃនេះក្តៅមុខ?»រាងតូចនិយាយរអ៊ូតែម្នាក់ឯងស្របពេល
ឃេីញរាងកាយប្តីដោះអាវនៅចំពោះមុខ ក៏ក្តៅភាយៗចេញមក ធ្វេីដូចមិនធ្លាប់ឃេីញ ចំមែន~
        20នាទីក្រោយមក //
  «គេងហេីយហេស៎?»ជុងហ្គុក ជូតសក់ សម្លឹងមេីលរាងតូចជាប្រពន្ធគេងបែរខ្នងដាក់មុននឹងបោះកន្សែងទៅម្ខាងឡេីងទៅគេងជិតមាឌតូចលូកដៃអោបចង្កេះប្រពន្ធពីក្រោយ
  «Good night អូនសម្លាញ់!!» រាងក្រាស់ថេីបកញ្ចឹងក.មាឌតូចពីក្រោយហេីយបិទភ្នែកគេងលក់ជាមួយមាឌតូចរហូតដល់ព្រឹក ។

               To be continued………………………..

















រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now