ភាគទី 11

5.6K 384 2
                                    


     បន្ទាប់ពីរាងក្រាស់ចេញទៅធ្វេីការបាត់ថេយ៉ុងក៏ដេីរទៅបន្ទប់ខ្លួនដេីម្បីផ្លាស់ខោអាវចាំជីមីនមកទទួលទៅហាងសៀវភៅ។ ជីមីនបេីកឡានចូលក្នុងវីឡា រួចក៏ដេីរចូលក្នុងបរិវេណផ្ទះព្រោះមេីលទៅដូចស្ងាត់គ្មាន
អ្នកបម្រេីនោះទេ។
    «នេះស្អីចេះ....មិចក៏គ្មានអ្នកបម្រេី !! ហេីយចុះម្ចាស់ផ្ទះនៅឯណា??» អ្នកកម្លោះអេះក្បាលសម្លឹងមេីលក្នុងផ្ទះ
   «ជីមីន!!ឯងមកហេីយហេស?» រាងតូចប្រញាប់ចេញពីបន្ទប់របស់ខ្លួន ព្រោះបានឮសំឡេងរបស់គេ។
   «អឺ!!មកហេីយ មិចក៏ផ្ទះឯងគ្មានមនុស្សសោះចឹង អ្នកបម្រេីក៏គ្មាន ! ស្ងាត់ជ្រៀបយេីងវិះនឹងទៅវិញហេីយ»
    «អ្នកបម្រេីមកទីនេះដេីម្បីតែធ្វេីអាហារនឹងបោស
សម្អាតផ្ទះនោះទេព្រោះយេីងមិនចូលចិត្តអ្នកបម្រេី ឯជុងគេទៅធ្វេីការហេីយ»Taehyung
   «បែបនេះសោះ !! ឆាប់ទៅ»ជីមីន ងក់ក្បាលទទួលដឹងឮ រួចដេីរទៅឡានឯថេយ៉ុងក៏រហ័សទៅតាម។
    @ហាងសៀវភៅ
   «ជីមីនឯងមេីលរឿងនេះល្អទេ??»ថេយ៉ុង លេីកសៀវភៅមួយក្បាលឲ្យជីមីនមេីល
   «ហុឹមម..ល្អតេី»ជីមីន ក្រលេកភ្នែកមេីលសៀវភៅដែលមាឌតូចបង្ហាញហេីយក៏រកមេីលសៀវភៅដែលខ្លួនត្រូវទិញវិញ។
    «ឯងរកបានហេីយរឺនៅ??»ថេយ៉ុង ដេីរទៅជិត
ជីមីនដែលកំពុងយកដៃរេីសៀវភៅ
    «នៅទេ!!!»ជីមីន
    «ចឹងរេីសយកសៀវភៅហេីយ!! យេីងទៅចាំនៅតុមួយនោះ ...យេីងទៅរកនំញុាំសិន»ថេយ៉ុង ចង្អុលទៅតុតូចម្ខាងដែលមានកៅអី2 ជីមីនក៏ងក់ក្បាល ចំណែកមាឌតូចដេីរទៅយកកសៀវភៅទុកនៅលេីតុមួយនោះ រួចដេីរទៅរកកន្លែងដែលមានទូរកញ្ចក់នៅក្នុងនោះមាននំខេកតូចៗនឹងកាហ្វេក្តៅ ហាងសៀវភៅមួយនេះមិនត្រឹមតែជាកន្លែងជួលសៀវភៅ នឹងលក់សៀវភៅមួយមុខទេ មានទាំងលក់នំខេកនឹងកាហ្វេសម្រាប់ឲ្យអ្នកចូលមកទៀតផង។
   «សុំយកនំតូចមួយនោះ រសជាតិស្ត្រប់ប៊េរីមួយមក!!»ថេយ៉ុង អោនមេីលកញ្ចក់នឹងចង្អុលទៅនំមួយនោះ
    «ចាំបន្តិចប្អូន....» បន្ទាប់ពីទិញនំរួចរាងតូចក៏ដេីរទៅតុដែលដាក់សៀវភៅមិញនេះរួច ស្របពេលជីមីន
រេីសសៀវភៅរួចល្មម។
   «ឯងទិញអីនឹង??»ជីមីន ដាក់ខ្លួនអង្គុយចុះទល់មុខរាងតូច
   «នំដែលយេីងចូលចិត្តនោះអី!!»ថេយ៉ុង ដាក់នំចូលមាត់ ញញឹមដាក់មិត្តសម្លាញ់របស់ខ្លួន
   «ប្រឡាក់មាត់ហេីយ !! ឯងញុាំដូចកូនក្មេងចឹង»
អ្នកកម្លោះដកក្រដាសជូតមាត់ឲ្យគេ ថេយ៍សេីចស្ញេញរួចយកក្រដាសមកជូតមាត់ខ្លួនឯង
    «និយាយចឹងមីន...យប់នេះជុងហ្គុកនាំយេីងទៅពិធីស្អីទេ...ចាំមិនច្បាស់សោះ»រាងតូចឈប់ញុាំនំរួចរុញនំនោះទៅម្ខាង
   «ពិតហ៎...បេីចឹងធ្វេីខ្លួនឲ្យស្អាតទៅ»ជីមីន សេីច
រួចលេីកទូរស័ព្ទមកមេីល
   «និយាយពិតណា៎ »
   «អឺៗ....យេីងមិនបានថាឯងនិយាយកុហកឯណាចន ថេយ៉ុង»
   «ចន ថេយ៉ុង??»
   «អឺ...មិនឈ្មោះ ចន ថេយ៉ុង ព្រោះឯងជាប្រពន្ធរបស់លោកចនមិនចឹង??»
   «ហុឹមមម.....»ថេយ៉ុង ងក់ក្បាលយល់ស្រប ពួកគេអង្គុយនិយាយគ្នាយ៉ាងយូរទេីបត្រឡប់ទៅផ្ទះវិញ។
     ៚ក្រុមហ៊ុន ចន
   «អុីវ៉ាន់ឲ្យគេត្រៀមឈុតឲ្យថេយ៍សម្រាប់យប់នេះ
ផង»ជុងហ្គុក
   «បាទចៅហ្វាយ...»អុីវ៉ាន់
   «យេីងក៏ចង់សួរឯងដែលមិចក៏ថេយ៍...ដឹងថាយេីងដេីរបានវិញ??» រាងសង្ហារ សម្លឹងមេីលមនុស្សជំនិត គេអាចដឹងថាប្រាកដជាអុីវ៉ាន់ជាអ្នកប្រាប់ឲ្យប្រពន្ធគេដឹង។
   «គឺ..អ្នកប្រុសខ្ញុំជាអ្នកប្រាប់ឲ្យថេយ៉ុង ដឹង...ពេលគេដឹងហេីយមេីលទៅសប្បាយចិត្តណាស់..ដូច្នេះអ្នកប្រុសគួរតែមេីលថែសុខភាពវិញ មិនដេីម្បីខ្លួនឯងក៏ដេីម្បីលោកស្រីនឹងប្រពន្ធដែល»អុីវ៉ាន់
    «ហ្ហឹមម...»ជុងហ្គុក ងក់ក្បាកធូរទ្រូងបន្តិចព្រោះ
អុីវ៉ាន់នឹងថេយ៉ុងមិនទាន់ដឹងទេថានាយអាចក្រោក
ឈរបានធម្មតា ពួកគេគ្រាន់តែដឹងថានាយអាចមាន
លទ្ធភាពអាចដេីរវិញបានវិញប៉ុណ្ណោះ។
     #ល្ងាច
     ជុងហ្គុក ត្រឡប់ពីធ្វេីការវិញលឿនជាងធម្មតាព្រោះថ្ងៃនេះត្រូវទៅពិធីសម្ពោធសណ្ធារថ្មីរបស់លោក ចន ដាងហូ ដែលត្រូវជាពូរបស់គេ។
     «ជុង....!!» សម្លេងគ្រលួចរបស់ប្រពន្ធបំបែរអារម្មណ៍របស់រាងក្រាស់ឲ្យងាកមេីល ថេយ៍ស្ងិតនៅក្នុងអាវបេីកកដៃវែងពណ៍បៃតងចាស់ផ្លេកៗនឹងខោពណ៍ខ្មៅរឹបដែលរាងក្រាស់បានឲ្យមនុស្សរៀបចំឲ្យមាឌតូច។
    «យ៉ាងមិច !! មិនសមមែនទេ??»រាងតូច ដេីរទៅជិតរាងក្រាស់បង្វិលខ្លួនឲ្យមេីល ជុងហ្គុកមេីលរាងតូចឡេីងភ្លឹកគេស្អាតពេកហេីយ។
   «ស្អាត!! អូនស្អាតណាស់»
    «ពិតមែនហេស៎??» មាឌតូចញញឹមពេលឮសម្តីប្តីរបស់ខ្លួនសរសេីរ
    «បាទ !!» រាងសង្ហារញញឹមទៅកាន់ប្រពន្ធ
ថេយ៉ុងចូលទៅរុញប្តីចូលក្នុងបន្ទប់ដេីម្បីងូតទឹកនឹងបានឆាប់ទៅកម្មវិធី
    «ជុង...លោកអង្គុយនៅទីនេះសិនហេីយ ខ្ញុំទៅត្រៀមទឹកឲ្យល្អទេ??» មាឌតូចចូលទៅត្រៀមទឹកឲ្យរាងក្រាស់ រួចក៏ចេញមកវិញ។
    «លោកចូលទៅងូតទឹកទៅខ្ញុំចាំនៅខាងក្រោម okទេ? លោកប្តី»ថេយ៉ុង លេីកដៃOkដាក់ប្តីរួចព្រឹចភ្នែកគួរស្រឡាញ់ បេីកុំតែគេមិនអាចអោយរាងតូចដឹងថាខ្លួនអាចក្រោកឈរបានទេ ខំអីគេនឹងចាប់ក្រញិចអាមុខCute cuteនឹងជាមិនខាន។
       SKIP
      មាឌតូចរុញរទេះប្តីចូលក្នុងសណ្ឋារគារដែលសម្ពោធ នៅក្នុងនោះមានមនុស្សជាច្រេីនសុទ្ធតែអ្នកមានអំណាចនឹងអ្នកធំៗ ថេយ៉ុងចាប់ផ្តេីមភ័យពេលក្រសែភ្នែកមនុស្សទាំងនោះសម្លឹងមកមិនដាក់ភ្នែកគ្រប់គ្នាទាំងស្រីទាំងប្រុស។
    «កុំភ័យ !! មានបងនៅទីនេះ» រាងតូចឈប់បន្តិចពេលរាងក្រាស់ចាប់ផ្តេីមនិយាយប្រាប់
   «ខ្ញុំមិនអីទេ!!»ថេយ៉ុង និយាយរួចងេីបមុខឡេីងក៏ប្រទាក់ភ្នែកនឹងបុរសវ័យចំណាស់ដែលដេីរសម្តៅមក៊រកគេនឹងរាងក្រាស់។
   «ជុងហ្គុក...ក៏មកដែលតេី ពូស្មានថាឯងមិនមក
ហេីយតេី»ដាងហូ ជាពូរបស់រាងក្រាស់ដេីរមកស្វាគមន៍ពួកគេ
   «លោកពូអញ្ជេីញទាំងមូលហេីយ ខ្ញុំមិនមកមិចនឹងបានទៅ?»ជុងហ្គុក
   «នេះអ្នកណា?? ប្រពន្ធរបស់ក្មួយរឺ??» រាងចំណាស់សម្លឹងមេីលមុខរាងតូច
   «មែនហេីយគឺប្រពន្ធរបស់ខ្ញុំ!!»ជុងហ្គុក
   «ស្អាតណាស់!!លោកពូសុំទោសផងដែលមិនបានទៅចូលរួមពិធីមង្គលការរបស់ក្មួយ»ដាងហូ
    «បាទ!! »ជុងហ្គុក
   «នេះអ្នកណាគេ??គឺជុងហ្គុកតេី»ហ៊ូសុក ជាមិត្តរបស់រាងក្រាស់
    «ហ៊ូសុក!!»ជុងហ្គុក
   «និយាយគ្នាលេងចុះលោកពូទៅខាងនោះសិន!!» អ្នកជាពូក៏ដេីរទៅរាក់ទាក់ភ្ញៀវនៅកន្លែងផ្សេងៗទៀតទុកឲ្យហ៊ូសុកនឹងជេឃេនិយាយគ្នា។
    «ជុងហ្គុក!!មិននឹកស្មានថាឯងក៏មកទីនេះដែលសោះ»ហ៊ូសុក
   «ដេីមឡេីយថាមិនមកទេ !! ប៉ុន្តែនឹកឃេីញចង់ឲ្យគេឃេីញប្រពន្ធខ្លះ» ឮតែប្រពន្ធ...អ្នកកម្លោះក៏បោះភ្នែកទៅរាងតូចដែលនៅពីក្រោយរាងក្រាស់ ប្រហែល
ជាប្រពន្ធគេហេីយ។
    «សួស្តីអាល្អិត!!ខ្ញុំឈ្មោះហ៊ូសុកជាមិត្តភកិ្តរបស់ប្តីឯង»ហ៊ូសុក ញញឹមទៅកាន់រាងតូច
   «សួស្តី!!ខ្ញុំឈ្មោះគឺម ថេ..អឺ!!មិនមែនទេគឺ ចន
ថេយ៉ុង»ថេយ៉ុង រហ័សនិយាយប្តូរត្រកូលយ៉ាងលឿន
យ៉ាងណាពេលនេះគេក្លាយជាប្រពន្ធរាងក្រាស់ហេីយ
អញ្ចឹងត្រកូលក៏ត្រូវប្តូរទៅខាងនាយហេីយ
   «ជេឃេទៅខាងនោះនិយាយគ្នាវិញល្អជាង»ហ៊ូសុក
   «ល្អ!!........អូនឃ្លានទេ?» រាងក្រាស់ងាកមកសួរប្រពន្ធ
   «មិនអីទេ ! លោកទៅចុះ ខ្ញុំទៅរកអីញុាំខ្លួនឯងបាន»ថេយ៉ុង ញញឹមប្រាប់ថាមិនអីនោះទេ
   «អុីវ៉ាន់..!!»ជុងហ្គុក ងាកហៅឈ្មោះមនុស្សចំណិតឲ្យទៅជាមួយមាឌតូច អុីវ៉ាន់យល់ន័យក៏ដេីរទៅតាមមាឌតូចពីក្រោយ។
    «Aww..បងអុីវ៉ាន់មកធ្វេីអី??»ថេយ៉ុង ងាកទៅសម្លឹងមេីលមុខមនុស្សជំនិតរបស់ប្តីខ្លួនដែលនៅពីក្រោយគេ។
    «គឺអ្នកប្រុសឲ្យមកតាមមេីលថេយ៍»
    «ខ្ញុំមិនមែនកូនក្មេងទេ.......» មាឌតូចខ្ជិលខ្វល់ក៏ដេីររកមេីលអាហារដែលគេដាក់នៅលេីតុធំល្មមវែងអន្លាយសម្រាប់ឲ្យភ្ញៀវអាចញុាំតាមចិត្ត។
    1ម៉ោងក្រោយមក៚
     «ជុង....ងងុយខ្លាំងណាស់» មាឌតូចអង្គុយនៅជិតរាងក្រាស់ស្របពេលដែលលោក ចន ដាងហូ
កំពុងតែនិយាយរ៉ាយរ៉ាប់ប្រាប់ភ្ញៀវពីសណ្ឋារគារថ្មីមួយនេះ។
    «អូនងងុយមែនទេ??»
    «អុឹមម...ទៅវិញទៅ»មាឌតូចអង្រួនដេីមដៃមនុស្សមាឌធំសុំអង្វរឲ្យទៅផ្ទះវិញ ឯភ្នែកគេបេីកមិនចង់រួចផង។
    «Ok !! »ជុងហ្គុក មេីលមុខរបស់ប្រពន្ធមេីលទៅគេងងុយគេងខ្លាំងហេីយបេីកភ្នែកមិនចង់រួចផង,,
    «ល្អ!!!» គ្រាន់តែឮថារាងក្រាស់និយាយថាទៅផ្ទះវិញ ថេយ៉ុងក៏រហ័សក្រោកចេញពីកៅអីស្ទុះទៅរុញរទេះប្តីចេញពីកម្មវិធីដោយមានអុីវ៉ាន់ទៅជាមួយ។

         To be continued....................

រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now