ភាគទី 26

4.6K 302 0
                                    

               
     តុក~តុក
   «ចូលមក !!» លោកនាយកលី បន្លឺសំឡេងចេញពីខាងក្នុងបន្ទប់អនុញ្ញាតឲ្យចូលរួចហេីយនោះ ថេយ៍ក៏បេីកទ្វារសន្សឹមៗចូលទៅ។
  «លោកនាយកហៅខ្ញុំមានអ្វីមែនទេ?»ថេយ៉ុង
  «យេីងមានការសួរឯង!»លោកនាយកលី
  «រឿងអ្វីទៅ??»
  «ឯងជាមិត្តភក្តិគឺជីមីនមែនទេ?មិចក៏មិនដែលឃេីញគេមកសាលាអញ្ចឹង?»
   «គឺ.….ជីមីនឈឺលោកនាយក !! ទេីបមិនទាន់មករៀនតាមធម្មតា ចាំពេលជីមីនជាគេនឹងមករៀនវិញហេីយ»ថេយ៍ ជ្រេីសរេីយកការកុហកប្រាប់ទៅលោកនាយកសាលា គេអាចជឿលេីខ្លួនឯងថានឹងពន្យល់ជីមីនឲ្យមករៀនវិញ ឯរឿងប៉ារបស់គេ
ជំពាក់បំណុលគេ ថេយ៍នឹងជួយជីមីនដោយប្រាប់ប៉ាម៉ាក់គេឲ្យគាត់ជួយព្រោះថេយ៍មានតែជីមីនជាមិត្តម្នាក់ប៉ុណ្ណោះ គេឈរអោបដៃមេីលមិត្តខ្លួនលំបាកមិនបានទេ។
  «ហុឹមម….បែបនោះមិនសូវល្អទេ ! ពិន្ទុខែនេះជីមីនគ្មានសូម្បីតែមួយមុខ បេីគេមិនមកទៀតអាចថាខែនេះនឹងធ្លាក់»លោកនាយកលី
  «គេនឹងឆាប់ជាហេីយត្រឡប់មករៀនវិញលោកនាយកកុំបារម្ភ»
  «ហុឹមម ទៅវិញចុះ»ថេយ៍ អោនលាលោកនាយកសាលារួចដេីរចេញទៅវិញសម្តៅទៅថ្នាក់រៀនរបស់គេ។
          បន្ទាប់ពីបញ្ចប់ម៉ោងរៀនរួចថេយ៉ុងក៏ប្រញាប់ចេញពីសាលារៀនរួចរត់តម្រង់ទៅឡាននៅខាងក្រៅ។ បន្ទាប់ពីចូលឡានអង្គុយស្រួលបួលហេីយភីលក៏ចាប់ផ្តេីមចេញឡានទៅភូមិគ្រឹះគីមឯឥវ៉ាន់ដែលថេយ៍បញ្ជាក៏បានយកទៅភូមិគ្រឹះរួចអស់ហេីយដែល។
    @ភូមិគ្រឹះគីម
     សម្លេងឡានលាន់ឮនៅពេលចូលមកដល់ភូមិគ្រឹះមាឌតូចងាកទៅឆ្វេងទៅស្តាំចុះឡេីងៗ គេខាននៅផ្ទះមួយរយៈហេីយឯអ្នកម៉ាក់របស់គេក៏បន្ថែមអ្នកបម្រេី
ច្រេីនគួរសម។ លោកស្រីគីមពេលបានឮសំឡេងឡានចូលមក ក៏រហ័សចេញមកក្រៅដេីម្បីមេីលថាតេីអ្នកណាគេមក
  «អ្នកម៉ាក់..!!»ថេយ៍ បេីកទ្វារចេញពីឡានរួចញញឹមស្ងេញទៅកាន់រាងចំណាស់ដែលចុះមកទទួលគេមិនឆ្ងាយពីខ្លួនប៉ុន្មាន
   «អា៎!!ថេយ៍នឹកកូនខ្លាំងណាស់» រាងចំណាស់ញញឹមដេីរទៅអោបកូនប្រុសពៅរបស់ខ្លួន ដែលបែកមួយរយៈ
  «នឹងម៉ាក់ដូចគ្នា»ថេយ៍ អោបម៉ាក់របស់ខ្លួនវិញ
គេអាចទទួលភាពកក់ក្តៅដែលម្តាយខ្លួនអោបបាន
  «ឯណាជុងហ្គុក?»លោកស្រីគីម ក្រលាសភ្នែកមេីលជុំវិញខ្លួននឹងនៅក្នុងឡានតែមិនឃេីញកូនប្រសារម្នាក់នេះសោះ ឃេីញតែអ្នកកម្លោះខ្ពស់ម្នាក់ឈរមិនឆ្ងាយពីខ្លួនប៉ុន្មាន អាចស្មានដឹងថាជាមនុស្សជំនិតរបស់រាងក្រាស់។
   «ជុងទៅអុីតាលីហេីយ ! ខ្ញុំមកនៅផ្ទះ1អាទិត្យអ្នកម៉ាក់»
  «នៅទីនេះឲ្យបានយូរណា៎ ! 1អាទិត្យល្មមដល់ថ្ងៃ
កំណេីតកូន»រាងចំណាស់ ញញឹមរួចចាប់ថ្ពាល់កូនលេងបន្តិច
  «ខ្លាចថាជុងហ្គុកមកវិញមិនទាន់»ថេយ៍ ធ្វេីមុខ
ក្រញ៉ូវថ្ងៃកំណេីតដែលគេចូលដល់អាយុ19ឆ្នាំគឺសុំឲ្យលោកប្តីរបស់ខ្លួននៅជិតគឺបានហេីយ។
  «នេះកូនស្រឡាញ់ជុងហ្គុកហេីយមែនទេ?»លោកស្រីគីម ញញឹមត្រេកអរ ពីដំបូងពេលចាប់ឲ្យថេយ៍រៀបការជាមួយជុងហ្គុកគេមិនទាំងចង់រៀបការជាមួយផង តែពេលនេះក៏លង់ស្រឡាញ់នាយវិញបាត់ទៅហេីយ។
  «ប្រាកដហេីយអ្នកម៉ាក់ ! ប្តីហេីយមិនឲ្យស្រឡាញ់ឲ្យទៅស្រឡាញ់អ្នកណាទៅ?»ថេយ៉ុង
  «ហ៊ូយកូនម៉ាក់ ! ម៉ោះឆាប់ចូលផ្ទះទៅថ្ងៃនេះម៉ាក់ធ្វេីម្ហូបច្រេីនណាស់»រាងចំណាស់សេីចបន្តិចមុននឹងអោបស្មាកូនប្រុសចូលទៅក្នុងផ្ទះឯភីលក៏ត្រឡប់
ទៅវិញចាត់ការរឿងនៅក្នុងក្រុមហ៊ុនជំនួសជេឃេ។
   «ឯណាបងស្រី?»ថេយ៍
  «ថេស៊ូ នៅហាងរបស់នាងពេលនេះមិនទាន់មកវិញទេ»
     - SKIP -
  «អ្នកនាងថេស៊ូ!ខ្ញុំបានរៀបចំរបស់របរទៅកន្លែងដែលអ្នកនាងប្រាប់ហេីយ»Girl
  «ល្អណាស់ ! ថ្ងៃស្អែកនឹងធ្វេីឲ្យបានល្អ»ថេស៊ូ
      ថេស៊ូ បងស្រីរបស់ថេយ៉ុង ពេលនេះបានបែកគ្នាជាមួយសង្សារនាងហេីយ ពេលនេះកំពុងបេីកហាងខោអាវយ៉ាងធំនៅក្នុងផ្សារទំនេីបធំជាងគេនៅSeoul នាងជា Designer ថ្ងៃស្អែកជាថ្ងៃប្រកួតម៉ូតសម្លៀក
បំពាក់ប្រចាំឆ្នាំនៅក្នុងនោះក៏មានវត្តមានរបស់នាងដែល។
    «ឲ្យឆាប់ឡេីងទៅបងប្រញាប់»ហ៊ូស៊ុក ឈររអ៊ូ
ដេីរតាមពីក្រោយនាងតូច ជុង អុីលីយ៉ា ដែលត្រូវជាប្អូនបង្កេីតរបស់ខ្លួន អុលីយ៉ា ក៏ជា Designer ដែលនាងនឹងថេស៊ូមិនត្រូវរ៉ូវគ្នានោះទេ។
  «ដឹងហេីយបងប្រុស..!»អុីលីយ៉ា
  «អូ !…អ្នកម៉ាក់ខ្ញុំនឹងទៅឥឡូវនេះ អ្ហាស..»ថេស៊ូ ដេីរចេញពីហាងរបស់ខ្លួនមិនប្រយ័ត្នក៏បុកនឹងអុីលីយ៉ា
ដែលដេីរកាត់នោះ។
  «អ៊ូយ…»អុីលីយ៉ា ផ្ងារទៅក្រោយព្រោះតែថេស៊ូដេីរ
បុកនាងមិញនេះ ប៉ុន្តែបានបងប្រុសប្រញាប់ទប់នាង
ទាន់
  «សុំទោស»ថេស៊ូ ប្រញាប់បិទទូរស័ព្ទសិនរួចងាកទៅមេីលអ្នកដែលនាងដេីរបុកមិញនេះ
  «នាង៎….»អុីលីយ៉ា ឪទានឡេីងតិចៗ ចំណែកថេស៊ូក៏លេីកចិញ្ចេីមឡេីងខណៈនាងជួបនឹងអុីលីយ៉ាទៀតហេីយ ពិភពលោកនេះពិតជាតូចចង្អៀតមែន បន់ឲ្យតែថ្ងៃស្អែកថ្ងៃប្រកួតសម្លៀកបំពាក់ទៅបានហេីយ
  «ស្មានថាអ្នកណាគឺនាងទេហេស៎?»ថេស៊ូ
  «បេីយេីងវាយ៉ាងមិច?»អុីលីយ៉ា
  «ពិភពលោកតូចមែន ! ខ្ញុំទេីបតែជួបនាងពីម្សិលទេ ថ្ងៃនេះក៏ជួបម្តងទៀត»
  «ស្មានថាយេីងចង់ជួបនាងណាស់មែនទេ?»
  «យេីងក៏មិនចង់ជួបនាងដែល ! លាសិនហេីយ»
ថេស៊ូ ថាហេីយក៏រហ័សទាញវ៉ែនតាពណ៍ខ្មៅដែលស៊កនឹងអាវមកពាក់រួចដេីរចេញទៅ នាងមិនចង់ឈ្លោះជាមួយអុលីយ៉ានៅក្នុងផ្សារទំនេីបនេះទេចំណែកអុីលីយ៉ានឹងហ៊ូសុកក៏តាមមេីលពីក្រោយ។
  «នាងជាអ្នកណា??»ហ៊ូសុក សួរទៅប្អូនស្រីខ្លួន ត្បិតថេស៊ូដែលឈរនិយាយជាមួយអុលីយ៉ាមិញនេះ មានមុខស្រដៀងនឹងប្រពន្ធជេឃេដែលគេស្គាល់កាលពីមានពិធីសម្ពោទសណ្ធារគារថ្មីរបស់លោកដាងហូ
   «គីម ថេស៊ូ»
  «ឯងស្គាល់មែនទេ?»
  «ជាសត្រូវទេដឹង ! ខ្ញុំមិនចូលចិត្តនាងទេឮថានាងមានប្អូនប្រុសដែលរៀបការជាមួយប្រុសគ្នាឯងទៀតផង»
  «គីម ថេយ៉ុង??»
  «អុឹមម…ដូចជានឹងហេីយ»ក្រោយឮប្អូនស្រីប្រាប់បែបនេះ ហ៊ូសុកក៏ងក់ក្បាលញញឹមអញ្ចឹងទេីបមានអារម្មណ៍ថានាងស្រដៀងនឹងថេយ៍តាមពិតនាងគឺជាបងស្រីរបស់ប្រពន្ធជេឃេដែលជាមិត្តភក្តិគេសោះ។
        បន្ទាប់ពីញុាំបាយថ្ងៃត្រង់ជុំគ្រួសារនឹងប្រាប់រឿងជីមីនទៅម៉ាក់ប៉ាបងស្រីគេដឹងរួចហេីយនោះ ថេយ៉ុងក៏សម្រេចចិត្តទៅMartមួយកន្លែងដែលជាកន្លែងរបស់
ជីមីនធ្វេីការដេីម្បីបញ្ចុះបញ្ចូលឲ្យគេទៅរៀនវិញត្បិត
ជីមីនគេប្រាប់ថាចង់ឈប់រៀនដេីម្បីរកលុយ។
   «អរគុណបងស្រី»ថេយ៍ ដោះខ្សែក្រវ៉ាត់រួចនិយាយជាមួយថេស៊ូ ព្រោះនាងបេីកឡានជូនគេមក
  «អុឹមម…ទៅៗធ្វេីឲ្យជីមីនទៅរៀនវិញផង»
  «បាទ!!»ថេយ៍ ញញឹមរួចទាញទ្វារចុះពីលេីឡានដេីរចូលទៅក្នុងMartវិញ
  «សួស្តីជីមីននៅទេ??»Tea ដេីរទៅសួរហានជេដែលកំពុងឈរគិតលុយនៅក្នុងហាង
  «ជីមីនមែនទេ? ថ្ងៃនេះមិនឃេីញគេមកនោះទេ!!»Boy
  «មិនឃេីញទេ??»ថេយ៍
  «មែនហេីយ»ហានជេ
  «អរគុណហេីយ»ក្រោយពីសួរអ្នកនៅក្នុងហាងរួច
រាងតូចហេីយក៏ចេញពីហាងបម្រុងទៅផ្ទះរបស់ជីមីនវិញព្រោះគេអាចនឹងនៅទីនោះក៏ថាបាន
  «អូស ! ចាសជម្រាបលា»ថេស៊ូ ដកទូរស័ព្ទពី ត្រចៀករួចជ្រួលចិញ្ចេីុមចូលគ្នាពេលឃេីញប្អូនប្រុស
នាងដេីរចេញពីហាង មិញគេនិយាយថាទៅរកជីមីននិយាយគ្នាមែនទេ?
  «ថេយ៉ុង»
  «បងស្រី»ថេយ៍ ញញឹមភ្លាមពេលឃេីញបងស្រីខ្លួនមិនទាន់ចេញពីមុខហានៅឡេីយ បែបនេះគេក៏មិនបាច់ជិះ Taxi ទៅផ្ទះជីមីនដែល។
  «មិចក៏ចេញមកវិញ??»ថេស៊ូ ពោលសួរហេីយក៏
បញ្ឆេះឡានបេីកចេញទៅ
  «ជីមីនមិននៅទេ ! ជូនខ្ញុំទៅផ្ទះគេបន្តិចបានទេ?»
  «បាន»
          ៚វីឡា ផាក
      ងុឺត~~ថេស៊ូ ជាន់ហ្វ្រាំងឡានឈប់រួចងាកទៅមេីលផ្ទះជីមីនជាមួយថេយ៍ព្រមគ្នា ទាំងមិនគួរអោយជឿព្រោះថាផ្ទះរបស់ជីមីនឡេីងស្ងាត់ជ្រងំគ្មានអ្នកបម្រេីអ៊ូអរដូចកាលពីមុននោះទេ ។
  «បងទៅជាមួយខ្ញុំទេ??»ថេយ៍ ងាកទៅនិយាយជាមួយបងស្រីវិញ អ្នកណាទៅហ៊ានទៅម្នាក់ឯងនោះពេលនេះប៉ាជីមីនមិនដូចពីមុននោះទេ បេីចូលទៅ
គាត់ធ្វេីអីតេីគិតយ៉ាងម៉េច?
  «បា…បានបងទៅជាមួយ»ថេស៊ូ ងក់ក្បាលរួចទាញទ្វារចុះពីលេីឡាន ដេីរចូលទៅក្នុងផ្ទះជាមួយប្អូនប្រុសនាង
  «ជីមីន??ឯងនៅឯណា??»ថេយ៉ុង ស្រែកហៅ
ជីមីនក្តែងៗ ឯថេស៊ូក៏ដេីរយឺតៗតាមពីក្រោយថេយ៍ខណៈភ្នែកកំពុងសម្លឹងមេីលបរិវេណផ្ទះដែលគ្មានសល់អ្វីបន្តិចសោះ និយាយរួមសល់តែសម្បកផ្ទះតែម្តង។
   «ជីមីន!!ជីមីន»ថេយ៍ ដេីរកេីមៗចូលទៅ
បេីកទ្វារបន្ទប់ជីមីន ពេលនេះលោកផាកមិនផ្ទះនោះទេ
     ក្រាក~ថេយ៉ុងនឹងថេស៊ូលេបទឹកមាត់ដំណាលគ្នា ខណៈពេលបេីកទ្វារចូលក្នុងបន្ទប់របស់ជីមីនគឺងងឹតស្លុបមេីលអ្វីមិនឃេីញសូម្បីបន្តិច។
  «ឯងនៅខាងក្នុងមែនទេ?»ថេយ៍ ដេីរចូលទៅចុចកុងតាក់ភ្លេីងធ្វេីបំភ្លឺក្នុងបរិវេណបន្ទប់ ស្រាប់តែឃេីញ
ជីមីនអង្គុយផ្អែកនឹងជញ្ជាំង ។
   «ជីមីន!!»ថេស៊ូ ឪទានឡេីងតិចៗពេលឃេីញខោអាវអាល្មិតជីមីនដូចជាសេីមឯដៃក៏ដូចជាមានឈាមទៀត
  «ជីមីន»ថេយ៉ុង ស្ទុះទៅរកមិត្តខ្លួនរួចអង្គុយចុះចាប់ក្រសោបមុខជីមីនឡេីង ឃេីញថាគេមានទឹកមុខស្លេកស្លាំងបបូរមាត់ស្ងួតដូចជាគ្មានឈាមយ៉ាងចឹង។
  «ថេយ៍?.»ជីមីន បន្លឺឈ្មោះមិត្តរបស់ខ្លួនខ្សាវៗភ្នែកគេព្រឹលមេីលអ្វីមិនចង់ឃេីញនោះទេ
  «ជីមីន..ឯង ! ឯងកេីតអី?»ថេយ៉ុង
  «ថេយ៍!យកJiminទៅមន្ទីរពេទ្យទៅ ដៃជីមីនមានឈាម»ថេយ៉ុង
  «អ្អឹក!!»រំពេចនោះ ជីមីនក៏ផ្តួលក្បាលសន្លប់នៅលេីទ្រូងស្មាថេយ៍ភ្លាម
  «បងស្រីជួយ!!»ថេយ៉ុង រហ័សជួយគ្រាមិត្តរបស់ខ្លួនឲ្យក្រោកឡេីងដោយមានថេស៊ូជាអ្នកជួយដេីម្បីយកគេទៅមន្ទីរពេទ្យទុកយូរមិនបានទេ។

           To be continued………………………









រឿង កម្មសិទ្ធិរបស់ខ្ញុំ‼️Where stories live. Discover now