EP99 : ព្រះនាងតូចរបស់ប៉ា

Start from the beginning
                                    

« បាទ!! បងគេងជ្រុលម៉ោងបន្តិចហើយ បងទៅសិនហើយបងប្រញាប់ »

« ក្រុមហ៊ុនរបស់លោកប្តីធ្វើការថ្ងៃសម្រាកទៀតឬ? » នាយតូច ងាកមុខទៅសួរ លោកប្តី មហាងប់ងល់និងការងារ ឃើញថាគេវង្វេងវង្វាន់ថ្ងៃធ្វើការបែបនេះតិចថាគេខួរក្បាលខ្សោយឆាប់ភ្លេចឆាប់ភ្លាំងអីទៅចុះ គេបែបនេះដោយសារតែងប់និងការងារពេកទេ រាល់ថ្ងៃនេះខ្លួនដេកចាំមើលតែថ្ងៃគេយកចិត្តទុកដាក់និងការងារជាងខ្លួនតើ ប៉ុន្តែយ៉ាងណាក៏មិនអីដែលគេនៅយកប្រពន្ធធំជាងការងារទេ ។

« អូ៎!! បងភ្លេចឱ្យឈឹង » Jungkook លើកដៃមកញីថ្ងាសរបស់ខ្លួនឯងបន្តិច អើតមុខទៅថើបថ្ពាល់ប្រពន្ធម្តងទៀតរួចទើបឡើងទៅខាងលើវិញដើម្បីប្តូរសម្លៀកបំពាក់ចេញ ចេះមកច្រឡំថ្ងៃធ្វើការកើតដែរ ហ្ហើយ!! វង្វេងវង្វាន់អស់រលីង ។

« ចុះព្រឹកមិញកូនធ្វើអ្វី In?? » ថាហើយថាប្អូនកំពូលជើងល្អពិតជាទូលពិតមែន មិនដឹងថាប្រាប់យ៉ាងមិចៗខ្លះទេនេះ ចាំតែរកពាក្យមកដោះស្រាយទៅ ។

« កូនគ្រាន់តែថើបមិនបានធ្វើអ្វីលើសពីនិងទេ Appa » កម្លោះសង្ហារ ក្រវីក្បាលទៅវិញទៅមកបន្តិច ឯ Insu ក៏ងាកមុខបន្លំទៅមើលអ្វីផ្សេង លេងគេនិយាយមកត្រង់ៗបែបនេះមិនអៀនខ្លះទេឬយ៉ាងមិចនេះ??

« Rose និយាយមកថាកូនឃើញធ្វើខ្លះ » មិនមែនថាខ្លួនមិនជឿនិងសម្តីកូនប្រុសឡើយ កូនរបស់គេយ៉ាងមិចអីយ៉ាងមិចគេដឹងគ្រប់យ៉ាង ប៉ុន្តែខ្លួនគ្រាន់តែចង់ឱ្យកូនស្តាប់ថាប្អូនស្រីទូលពិតខ្លួនយ៉ាងមិចខ្លះ ។

« បងប្រុសដាក់ដៃឃាំង InIn ហើយ InIn ស្រែក អូនមិនទាន់បានធ្វើដាក់ InIn បែបនិងទេ តែបងប្រុសធ្វើមុន » នាងតូច ស្រែកតវ៉ាទាំងអន់ចិត្តអន់ថ្លើមជាខ្លាំង នាងពិតជាស្រឡាញ់ Insu ណាស់ អ្នកណាមិនដឹងនៅតែមិនដឹងបើនាងស្រឡាញ់សឹងតែលេបបានលេបបាត់តែម្តង ។

« យ៉ា!! នាងចម្មក់ នេះគូដណ្តឹងបង អនាគតប្រពន្ធបងណា៎ » មិនឱ្យចាញ់គ្នា Jungwon ក៏តវ៉ាទៅវិញភ្លាមៗ នេះគេមានឈ្មោះជាគូដណ្តឹង អនាគតនិងក្លាយជាប្តីហើយណា៎ តែមកចង់ឱ្យចាញ់ប្អូនស្រីបានងាយៗមិនបានទេ ។

The Owner Of My Heart (✔️)Where stories live. Discover now