EP91 : បងជាប្តីរបស់អូន??

Depuis le début
                                    

« មនុស្សច្រើនរញ៉េរញ៉ៃណាស់ អូនវិលមុខរហូត » ទៅកុហកអ្វីទៅហាងលំដាប់ផ្កាយប្រាំពីរគេនេះចូលទៅដល់សម្លេងជជែកនេះជជែកនោះលាន់ឱ្យឡើងត្រហឹង នៅសម្លេងតន្ត្រីកំដរអារម្មណ៍ផងអីផង យល់ល្អទៅញ៉ំានៅវិមានស្រួលជាងឆ្ងាយណាស់ ។

« ទៅមន្ទីរពេទ្យម្តងទៀតទេ?? បងនាំអូនទៅ »

« គ្រាន់តែបងនាំអូនជិះចុះជិះឡើងនេះក៏អូនខ្យល់បាត់ទៅហើយ » Feahyung ជ្រួញចញ្ចើមក្រវីក្បាលទៅវិញទៅមកហួសចិត្តនិងការបារម្ភ ការស្រឡាញ់ជ្រុលរបស់គេមិនស្ទើរទេ រអ៊ូឈឺនេះឈឺនោះតែបន្តិចគេហេប្រុចនាំខ្លួនទៅមន្ទីរពេទ្យចេញចូលៗឡើងវិល ។

« អញ្ចឹងទៅសម្រាកនៅបន្ទប់ចុះ » Jangwin លូកដៃទៅច្បិចច្រមុះរបស់ប្រពន្ធសំណព្វចិត្តលេងបន្តិច ហើយក៏បណ្តើរគេឡើងទៅខាងលើមួយជាន់ទៀត ព្រោះតែបន្ទប់របស់ពួកគេនៅខាងលើជាចំណងដៃដែលលោកម្ចាស់របស់គេប្រគល់ឱ្យគេនៅថ្ងៃគេចុះអេតាល់សុីវិល មួយជួរនៅខាងលើបន្ទប់សឹងតែ 10 គឺសុទ្ធតែជាកម្មសិទ្ធរបស់ Jangwin និង Feahyung ។

ឡើងមកដល់ក្នុងបន្ទប់ពួកគេក៏បំបែកគ្នាដោយម្នាក់ចូលទៅងូចទឹកបាត់ព្រោះតែគេស្អុះស្អាប់ រីឯម្នាក់ទៀតក៏រវល់ចាត់ការការងារដែលនៅសេសសល់បង្ហើយជូនលោកម្ចាស់ បានរបួសនៅលើខ្លួនតែប៉ុន្នឹងការងារទាំងប៉ុន្នានធ្លាក់មកលើ Jangwin ខ្ទេចខ្ទីគ្មានសល់ ម្យ៉ាងគេក៏ទើបតែមកពីដើរលេងទៀត ប៉ុន្តែមិនសូវជាច្រើនប៉ុន្នានទេប៉ុន្នឹងចាត់ការបន្តិចបន្តួចរួចរាល់ហើយ ។

« Win បងយកវ៉ាលីទៅដាក់លើទូធ្វើអី?? អូនយកមិនដល់ទេ » ថាហើយមិនចង់រំខានគេធ្វើការទេ ប៉ុន្តែដោយសារតែវ៉ាលីដាក់ខោអាវនៅខាងលើទូផុតឯណោះ ខ្លួនយកមិនដល់ឡើយព្រោះវាខ្ពស់ខ្លាំង លោកប្តីកំពូលប្រសព្វយកវ៉ាលីដាក់ខ្ពស់យ៉ាងនិងៗអ្នកណាយកដល់ទៅ ។

« បងថាបងដាក់រៀបចូលទូ តែបងរវល់ទើបទុកលើនិងតែម្តងទៅ ចាំបងយកឱ្យអូនកុំខំឈោងពេក » Jangwin ទាញកុំព្យូរទ័រការងារបិទចុះវិញព្រោះរួចដៃហើយល្មម នាយក្រោកដើរចេញពីលើកៅអីដើរទៅលើកវ៉ាលីចុះមកដាក់លើឥដ្ឋឱ្យប្រពន្ធ ។

« អៅ?? ឯណាសម្លៀកបំពាក់អូន? » Feahyung ងើយមុខទៅសួរគេដោយសារតែបើកមកមិនឃើញសម្លៀកបំពាក់របស់ខ្លួន មួយវ៉ាលីនេះបើកចេញមកគឺសុទ្ធតែសម្លៀកបំពាក់របស់ប្តីទាំងអស់ មុខនេះច្បាស់ជាច្រឡំវ៉ាលីទៀតហើយ ឱលោកប្តីអើយ!! លោកប្តីអាយុប៉ុន្នានហើយវង្វេងនោះវង្វេង ។

« ប្រហែលនៅខាងក្រោម បងច្រឡំទៀតហើយ » គេក្រវីក្បាលលើកដៃមកទះថ្ងាសខ្លួនឯងមួយដៃ គេគិតថានេះជាវ៉ាលីរបស់ប្រពន្ធតើទើបយកមកទុកមុន ឯវ៉ាលីដែលជារបស់ប្រពន្ធមែននៅក្នុងគូទឡានឯណោះ ។

« បងទើបតែឡើងមកទេ នៅអង្គុយសិនទៅកុំពូកែឡើងចុះពេក បងមិនហត់ខ្លះទេឬ?? » រាងតូច សកដៃទៅចាប់ដៃស្វាមីទាញមកវិញ មើលទៅទំនងចង់ចុះទៅយកវិញទៀតហើយ មិនចេះខ្ជិលសោះឡើងចុះៗហើយមើលតែតិចកាំអញ្ចឹង ។

« មិនហត់ទេបាទ!! » គេចំកោងខ្នងអោនចុះបន្តិច ហើយក៏សកដៃចូលទៅក្រោមជើងរបស់ប្រពន្ធលើកត្រកងគេឡើងបីដើរសម្តៅទៅលើពូក ដាក់ខ្លួនអង្គុយចុះមុនរួចទើបដាក់គេឱ្យមកអង្គុយលើភ្លៅ ។

« អូនស្គាល់បងយូរហើយមិនដែលចេះឃើញបងឈឺសោះ ប្តីអ្នកណាគេសុខភាពល្អដល់ហើយ?? » Feahyung លូកដៃទៅអោប.កគេ អង្អែលសល់គេលេងស្រាលៗ ព្រោះតែគេជាអ្នកនាំខ្លួនឱ្យលេងឥឡូវឡើងទម្លាប់ដៃអស់រលីង ។

« ប្តីអូន » គេអើតមុខទៅថើបថ្ពាល់ក្រពុំស្រស់ស្អាតដូចក្មេងវ័យ 18 ឆ្នាំរបស់ប្រពន្ធខ្សឺតៗជាប់គ្នា កូនឡើងមួយក្នុងពោះទៅហើយនិងនៅមិនដឹងទៀតថាជាប្តីរបស់អ្នកណា គ្មានអ្នកណាឆ្ងាយទេគឺអ្នកអង្គុយលើភ្លៅនេះឯង ។

« ពិតមែន?? បងជាប្តីរបស់អូន?? » Feahyung បើកភ្នែកធំៗហាក់ដូចជាភ្ញាក់ផ្អើលខ្លាំងណាស់ពេលដែលដឹងថាគេជាប្តីរបស់ខ្លួន ។

« បាទ » Jangwin ងក់ក្បាលឆ្ងក់ៗ បន្តឹងដៃអោបចង្កេះប្រពន្ធទាញឱ្យចូលមកកាន់តែកៀក ផ្អឹបបបូរមាត់ទៅថើបចន្លោះ.កក្រអូបឈ្ងុយឈ្ងប់ជុបៗ ខណៈដែលដៃនៅអង្អែលពោះដែលមានដំណក់ឈាមរបស់ខ្លួននៅត្រង់នោះថ្នមៗ ។

« មិនមែនទេដឹង?? »

« សឺត!!! ថាប្តីអូនប្តីអូនហើយ »

« មិនជឿទេ » Feahyung ក្រវីក្បាលតិចៗហើយក៏ប្រញាប់ខ្ជិបបបូរមាត់ចូលគ្នាយ៉ាងលឿន ប្រហែសមិនបានទេតែគេថើបបែបនេះហើយគោលដៅបន្ទាប់របស់គេគឺពិតជាបបូរមាត់ ។

« មិនជឿទេ?? » Jangwin ជ្រួញចញ្ចើមចូលគ្នាសួរទៅអ្នកអង្គុយនៅលើភ្លៅដៃក៏រវាមទៅទាញអាវឃ្លុំដែលប្រពន្ធពាក់នៅលើខ្លួនសំយេសចុះបន្តិចម្តងៗ ផ្តួលកាយតូចទៅលើពូកយឺតៗដោយមានគេតាមទៅទ្រោបពីលើជាប់...
_____________________
TO BE CONTINUED... 👉🔥
ភាគក្រោយបងប្អូនភាគក្រោយ 😭
#ស្រឡាញ់អ្នកអាន 💗
AERA ROSAA ఌ

The Owner Of My Heart (✔️)Où les histoires vivent. Découvrez maintenant