EP80 : បើគេបិទភ្នែកគេនិងមិនអាចបើកម្តងទៀតបាននោះទេ

Start from the beginning
                                    

« Won!!! » Tae ឧទានឡើងខ្លាំងៗ ប្រញាប់ប្រញាលលូកដៃទៅស្ទាបថ្ពាល់កូនដើម្បីពិនិត្យមើល អង្អែលត្រង់កន្លែងដែលទទួលរងការទះតប់ថ្នមៗ ប៉ុន្តែគេនៅតែស្ងាត់ មិនមាត់មិន.កអ្វីទាំងអស់ ។

« បងប្រុស »

« Won កូនយ៉ាងមិចហើយ? ឈឺទេកូន?? » ដោយឃើញថាកូនស្ងាត់ Appa រូបស្រស់ក៏ចាប់សួរសុខទុក្ខកូន ព្រោះខ្លាចថាកូនឈឺខ្លាំង បើតាំងពីតូចរហូតមកដល់ប៉ុន្នេះគេមិនដែលត្រូវអ្នកណាវាយធ្វើបាបផង សូម្បីតែ Appa និងលោកប៉ាក៏មិនធ្លាប់ មកជួបលើកទីមួយដោយសារតែអាចង្រៃម្នាក់នេះទៅវិញ ។

« ដល់ហើយចុះទៅ »

« កុំប៉ះ ពួកយើងចេះដើរទៅខ្លួនឯងហើយ » Tae ងាកស្រែកហាមមិនឱ្យពួកគេប៉ះពាល់អ្នកណាម្នាក់បាន ប្រាប់កូនឱ្យដើរចុះទៅហើយខ្លួនក៏ដើរទៅតាមពីក្រោយ ដោយ Jungwon ជាអ្នកដើរនាំមុខ ។

« អូ៎!!! សូមស្វាគមន៍ មកមួយគ្រួសារតែម្តងហើយ »

« លោក?!!! » គ្រាន់តែឮសម្លេង នាយតូច ក៏បើកភ្នែកធំៗភាំងស្ទើរតែគាំងស្តូក គេនេះច្បាស់ជាប្រុសម្នាក់នោះ ប្រុសដែលខ្លួនគុំគួនអស់រយៈពេលមិនតិចនេះ ជាគេច្បាស់ណាស់ សម្លេងមួយនេះត្រូវហើយគឺជាគេ ។

« ជុងវុន ហ្គោលដេនហ្វៀលវីដែស?? ហ្ហឹម!! ពួកយើងខានជួបគ្នាយូរណាស់ហើយត្រូវទេ? » ស្របនិងការហៅសួរ Vencher ក៏លើកដៃដែលមានជាប់ស្នាមកំបិតក្រវីឡើងហាក់ដូចជាកំពុងតែរាក់ទាក់ប៉ុន្តែតាមពិតគេមិនបានចង់ឡើយ គេកំពុងតែចង់ឱ្យ Jungwon ឃើញស្នាមដែលនៅលើដៃនេះទៅវិញទេ ។

« បើតាមដឹងនេះគឺជាគូដណ្តឹងរបស់ឯង នេះជាប្អូនស្រីរបស់ឯង ហើយនេះគឺជា Appa របស់ឯង ហ៉ឹសៗ យើងគួរតែសម្លាប់ម្នាក់ណាមុននៅចំពោះមុខឯង?? » ជំនួសឱ្យចម្លើយតប.ត Jungwon បែរជាប្តូរទៅជាបញ្ជូនខ្សែភ្នែកដែលបង្កប់ទៅដោយការមិនពេញចិត្ត គេក្តាប់ដៃតាមសម្លក់ Vencher ដល់ថ្នាក់ភ្នែកឡើងក្រហមងាំងអស់ទៅហើយ ។

« យើងដឹងៗថាឯងកំពុងខឹងហើយ ឯងច្បាស់ជាពិបាករើសតែយើងគិតថាគួរតែជាក្មេងតូចមុខស្អាតៗម្នាក់នេះមុនគេល្អទេ?? » Vencher ងក់ក្បាលញញឹមចេញមកតិចៗ ក្រោកចេញពីលើកៅអីដើរសម្តៅទៅរកអាល្អិតរូបស្រស់ទាំងក្នុងដៃមានកាន់កំបិតស្នៀតតូចមួយនៅនិងដៃ ។

The Owner Of My Heart (✔️)Where stories live. Discover now