EP60 : ស្អាតខ្លាំងណាស់

Start from the beginning
                                    

« ខឹក..ខឹក » Appa រូបស្រស់លើកដៃមកបក់ចុះបក់ឡើងឈ្លក់ម្សៅផងអីផង ហើយនៅប្រឡាក់ពេញមុខពេញមាត់ហើយធ្លោយមកដល់ពេញសម្លៀកបំពាក់ទៀតយ៉ាប់ពិតមែន ។

« ហ៉ឹសៗ មុខ Fea ប្រឡាក់អស់ហើយ » Jangwin សើចចេញមកតិចៗ លើកដៃទៅវាសម្សៅដែលនៅលើថ្ពាល់ទន់រលោងចេញថ្នមៗ ខណៈដែលពួកគេទាំងពីរកំពុងឈរជិតគ្នាឡើងអឹបតែម្តង ។

« លោកក៏ដូចគ្នា » Feahyung មិនបានលើកដៃទៅជូតឱ្យគេវិញទេគ្រាន់តែចង្អុលហើយក៏សើចចេញមកតាមគេដែរ ។ ជំនិតដៃស្តាំរបស់ម៉ាហ្វៀដ៏មានអំណាច កំពុងតែភាំងឡើងភ្លឹកកាលដែលបានឃើញស្នាមញញឹមដ៏ស្រស់ស្អាតកំពុងលេចនៅចំៗច្បាស់ៗពេញៗភ្នែក អា៎!! មិនបានទេ ឈប់ៗ ចង់ឱ្យគេលង់ស្រឡាញ់ខ្លាំងជាងនេះមែនទេ??

« Jangwin..លោក... » Appa រូបស្រស់ក្រវីដៃចុះឡើងៗវាសនៅពីមុខរបស់គេ អង្រួនដើមដៃគេតិចៗទម្រាំតែគេលែងភ្លឹក មិនដឹងថាអម្បាញ់មិញគេគិតដល់ណាទេនេះ ។

« អ៎..បា..បាទ??? »

« ខ្ញុំសុំឡើងទៅសម្អាតខ្លួនបន្តិចសិន »

« បាទ!! ខ្ញុំចាំនៅខាងក្រោមក៏បាន » កម្លោះសង្ហារ តបទៅវិញទាំងញញឹមជាប់ ឈានជើងថយទៅក្រោយបន្តិចបើកផ្លូវឱ្យគេដើរឡើងទៅខាងដោយមានកែវភ្នែកមួយគូតាមសម្លឹងមើលមិនព្រិចភ្នែកសោះ ។

« ស្អាតណាស់ » Jangwin ធ្លោយមាត់សរសើរចេញមកញញឹមញញែមឡើងខ្ជឹប សប្បាយអរសម្បើមណាស់ប្រាប់ទៅចុះ ។

« ហ្ហើយៗ ឈប់គិតៗ » មិននិយាយតែមាត់គេថែមទាំងលើកដៃទៅទះថ្ងាសខ្លួនឯងក្រវីក្បាលបណ្តេញរូបភាពទាំងប៉ុន្នានឱ្យចេញវិញ រួចក៏ប្រញាប់ដើរទៅរកអ្វីមកជូតសម្អាតនៅផ្ទះបាយចេញសិន ប៉ុន្តែមិនបានផងគេក៏សម្អាតបណ្តើរញញឹមបណ្តើរព្រោះតែនឹកឃើញរឿងមុននេះ ។

    ប្រមាណប្រហែលជា 20 នាទីក្រោយ Feahyung ក៏បានបញ្ចប់ការងូចទឹកសម្អាតខ្លួន ដើរចុះមកខាងក្រោមវិញដោយស្លៀកបំពាក់ថ្មីមួយទៀត ក្រឡេកភ្នែករកមើល Jangwin ក្រែងគេទៅវិញ ប៉ុន្តែមានឯណាគេនៅអង្គុយជូតម្សៅនៅលើមុខចេញទៅវិញទេ ។

« ឱ្យខ្ញុំជួយឬអត់?? » គ្រាន់តែចុះមកដល់ខាងក្រោម Appa រូបស្រស់ក៏ដើរមកដាក់ខ្លួនអង្គុយក្បែរ អ្នកកម្លោះ មើលទៅគេហាក់ដូចជាពិបាកជូតខ្លាំងណាស់ ព្រោះគ្មានកញ្ចក់ អង្គុយជូតព្រាវៗដូចជាគ្មានឃើញស្អាតកន្លែងណាផងនៅដដែលនិង ។

The Owner Of My Heart (✔️)Where stories live. Discover now