EP59 : ចង់ប៉ះយើង

Start from the beginning
                                    

« បាទ?? »

« ទៅវិញទៅ យើងចង់នៅម្នាក់ឯង » បញ្ចប់ប្រយោគ កម្លោះតូច ក៏ទម្រេតខ្លួនផ្តេកទៅលើស្មឡដាក់ដៃទ្រពីក្រោមក្បាលបិទភ្នែកសំងំគេងហើយក៏មិនដឹង ។

« ខ្ញុំមិនហ៊ានទៅទេ » Insu ងាកមុខទៅមើលផ្លូវដែលខ្លួនរត់មកតាមគេមុននេះបន្តិច ហើយក៏ឃើញថាឆ្ងាយដែរ ម្យ៉ាងនៅម្តុំនេះស្ងាត់អ្នកណាហ៊ានទៅវិញម្នាក់ឯងនោះ ។

« ចុះមកហ៊ាន?? »

« ពេលមកមានបងនៅជាមួយខ្ញុំ »

« ទៅៗ »

« ចាំបងទៅខ្ញុំទៅដែរ ខ្ញុំសន្យាថានិងមិនមាត់ឡើយ មិនរំខានបងទេ » ថា Jungwon ទៅនៅតែចចេះដេញ ឯ Insu ឯណេះវិញក៏ចចេះចង់នៅ មិនព្រមទៅតាមការដេញឡើយ ក៏ដូចដែលគេប្រាប់ថាគេខ្លាចមិនហ៊ានទៅទេ ម្យ៉ាងទៀតគឺចង់នៅជាមួយ Jungwon តែម្តងនិង ។

« គ្រាន់តែឃើញមុខស្មឿកៗរបស់ឯងក៏រំខានបាត់ទៅហើយ » កម្លោះតូច បើកភ្នែកឡើងមកវិញសម្លឹងមុខស្លូតៗនិងទឹកមុខដូចជាក្មេងមិនដឹងខ្យល់អ្វីរបស់ Insu ហើយក៏ថាឱ្យគេភ្លាមតែម្តង ។

« ... » ស្ងាត់

« យ៉ា!!! ឯងហ៊ានស្តាប់មិនឆ្លើយផងមែនទេ?? » Jungwon បែរមុខទៅស្រែកដាក់មួយគេវាស លើកដៃទៅចង្អុលមុខគេ មើលតែតាមកាយវិការកំពុងគម្រាមគេទៀតហើយល្បងមួយនិងនោះ ។

« គឺខ្ញុំសន្យាហើយថាមិនមាត់រំខានបង » Insu បើកមាត់ឡើងតបទៅគេវិញតិចៗ ហើយក៏ប្រញាប់ខ្ជិបមាត់វិញយ៉ាងលឿនធ្វើតាមសន្យារបស់គេបានយ៉ាងខ្ជាប់ខ្ជួន ។

« ស្មឿកក៏ស្មឿក ល្ងឺក៏ល្ងឺ »

« ... » ស្ងាត់ ។

« តបឱ្យឆាប់ » Jungwon

« បាទ?? » បាទ?? ត្រូវហើយ បាទគ្រប់ពេល បាទរហូតតែម្តងហើយ គេចង់តែខ្យល់ចាប់ឱ្យបាត់ៗទេអាងនិងលែងឃើញក្មេងម្នាក់នេះបន្ត និយាយជាមួយគេម្តងៗតឹងទ្រូងចង់ប្រេះ ។

« Kang Insu!!!! »

« ... » ស្ងាត់ ។

« ទៅវិញ » លែងហើយ លែងស្រែក លែងមាត់តូចមាត់ធំដាក់គេហើយ គឺដេញតែម្តង និយាយជាមួយគេគឺមិនចូលគ្នាសោះ មិនចូលអ្វីបន្តិចសោះតែម្តង ។ Insu ក្រវីក្បាលប្រកែកតិចៗ គេប្រាប់រួចហើយថាខ្លាចមិនហ៊ានទៅ គិតតែពីដេញទៅរហូត ។

The Owner Of My Heart (✔️)Where stories live. Discover now