EP26 : គេមករកពួកយើងហើយ

Start from the beginning
                                    

« ជួយឡើងមកគេងលើគ្រែនេះបន្តិចមក ខ្ញុំពិនិត្យឱ្យ »

« Appa »

« គ្មានអ្វីទេណា ឡើងទៅកូន Appa នៅទីនេះជាមួយកូនហើយ » Feahyung លូកដៃទៅចាប់កាន់ដៃរបស់កូនប្រុសមកអង្អែលថ្នមៗ សម្លឹងមុខគេហើយក៏ញញឹមដើម្បីផ្តល់កម្លាំងចិត្តឱ្យ ព្រោះមើលទៅគេនៅភ័យនៅខ្លាចនៅឡើយ ។ Appa រូបស្រស់ឈានជើងថយក្រោយបន្តិច រួចទើបទុកការងារបន្ទាប់ឱ្យ Jungkook ជាអ្នកចាត់ចែងបន្តវិញ អ្នកកម្លោះអោនទៅថើបថ្ងាសគេមួយដង្ហើមយ៉ាងវែង រួចទើបលើកបីគេសម្តៅទៅលើគ្រែដើម្បីឱ្យគ្រូពេទ្យពិនិត្យថាគេមានផ្ទៃពោះមែនឬក៏អត់ ។

« នៅទីនេះជាមួយអូនហើយ អូនខ្លាច » ខណៈពេលដែលគ្រប់គ្នារៀបនិងដើរចេញទៅ នាយតូចក៏លូកដៃទៅចាប់ដើមដៃរបស់ ម៉ាហ្វៀកម្លោះ ជាប់ឃាត់គេមិនឱ្យចេញទៅដែលទេ ហើយគេក៏ងក់ក្បាលព្រមនៅជាមួយតាមសំណើរស្នើរសុំដោយមិនប្រកែកអ្វីមួយម៉ាត់ឡើយ ។

    លោកគ្រូពេទ្យចាប់ផ្តើមធ្វើការតាមមុខងារតួនាទី ពិនិត្យមើលក្មេងប្រុសដែលកំពុងតែគេងនៅលើគ្រែបិទភ្នែកជិតឈឹងដកដង្ហើមញាប់ៗព្រោះតែភ័យ ម្រាមដៃស្រឡូនស្អាតដូចបន្លាក្រូចក៏ក្តាប់ជាយអាវរបស់អ្នកកម្លោះណែនឡើងៗ រហូតទាល់តែគេដាក់ដៃទៅពីលើអង្អែលថ្នមៗ ទើបគេរាងធូរស្បើយចិត្ត ទោះជាមិនបានច្រើន តែក៏បានតិចតួច ។ ចំណាយពេលប្រមាណជាដប់ប៉ុន្នាននាទីក្រោយ លោកគ្រូពេទ្យ គាត់ក៏ហុចក្រដាសមួយសន្លឹកឱ្យទៅ អ្នកកម្លោះ ទើបគេប្រញាប់ទទួលយកមកអានទាំងដៃនៅអោបក្រសោបនាយតូចជាប់នៅក្នុងរង្វង់ដៃមិនលែង ។

« Omega តូច »

« អបអរសាទរផងណា គេកំពុងតែពរពោះមួយសប្តាហ៍ហើយ » លោកគ្រូពេទ្យ បន្លឺឡើងព្រមជាមួយនិងស្នាមញញឹម មិននឹកស្មានសោះថាមនុស្សកំណាចដូចជា ជុងហ្គុក ហ្គោលដេនហ្វៀលវីដែស នេះមកចាញ់កូនជំនួសក្មេងតូចធម្មតាៗ សាមញ្ញៗម្នាក់នេះរហូតដល់សន្លប់ មិនដឹងទេថាស្រឡាញ់ក្មេងម្នាក់នេះខ្លាំងប៉ុណ្ណា??

« ហ៊ឹកៗ..Jung » Tae រុលខ្លួនចូលទៅអោបចង្កេះរបស់អ្នកកម្លោះខ្ទប់មុខនិងទ្រូងគេយំចេញសសឹកៗដោយសារតែរំភើប មិននឹកស្មានឡើយថាគេអាចនិងមានសមត្ថភាពពរពោះបានពិតមែន ដុំឈាមមួយដុំដែលកើតឡើងពីសេចក្តីស្រឡាញ់របស់ពួកគេកំពុងតែនៅក្នុងផ្ទៃរបស់ខ្លួនហើយ ។

The Owner Of My Heart (✔️)Where stories live. Discover now