«ហេតុអីមិនងាកមកឯងអៀនមែនទេ»Jungkook ពេលឃើញបែបនេះរឹតតែបានចិត្តនិយាយញោះរាងតូចលើសដើម
«គ្មា.....គ្មានទេកុំចេះតែថា»Hoseok តបទាំង រដាក់រដុបព្រោះតែខ្លួនអៀនពិតមែន
«មុខឯងក្រហមហើយ»Jungkook យកដៃទៅចុចថ្ពាល់ដែលក្រហមរបស់រាងតូច
«គ្មានទេលោកកុំ....នេះស្លៀកពាក់ហើយ មែនទេ»Hoseok ងាករៀបនឹងស្ដីអោយតែក៏ត្រូវភាំងពេលឃើញរងាក្រាស់ស្លៀកពាក់រួចរាល់
«យ៉ាងម៉េចខកបំណងមិនបានឃើញខ្លួនប្រាណ យើងមែនទេ»Jungkook សើចខឹកៗដាក់រាងតូច
«ឆ្គួតមិនមែនចឹងទេ ឆ្ងល់ម៉េចក៏មិនស្លៀកពាក់នៅក្នុងបន្ទប់ទឹកតែប៉ុណ្នឹងទេ»Hoseok សម្លក់គេទាំងមុខនៅក្រហមនៅឡើយ
«និយាយលេងទេគឺ-»Jungkook មិនទាន់និយាយចប់ផងទូរស័ព្ទរបស់គេក៏រោទិ៍ឡើង
[អាឡូ] Jungkook ទទួលទូរស័ព្ទទាំងសំឡេងមាំដែលខុសឆ្ងាយពេលនិយាយជាមួយរាងតូច
[មានរឿងធំហើយចាហ្វាយ ឃ្លាំងនៅកំពុងផែ Jung Gu ត្រូវគេលួចបំផ្ទុះទាន]Man ដំណឹងពីខ្សែរម្ខាងនោះធ្វើអោយទឹកមុខរបស់ Jungkook ប្រែទៅជាខឹងនឹងកំណាចភ្លាមធ្វើអោយ Hoseok ចង់ខ្លាចនឹងទឹកមុខរបស់គេ
[ឯងថាម៉េច][យើងនឹងទៅអីឡូវនេះ] Jungkook ក្ដាប់ដៃចូលគ្នាទឹកមុខ ពោពេញ ដោយភាពខឹងសម្បារ គេដាក់ទូរស័ព្ទចុះ ចូលទៅក្នុងបន្ទប់ទឹកវិញយ៉ាងលឿន ហើយក៏ចេញមកវិញជាមួយខោអាវខាងពីព្រឹកមិញធ្វើអោយរាងតូចឆ្ងល់មិនស្ទើ
«Jungkook លោកទៅណា នេះយប់ហើយណា»Hoseok ចូលទៅចាប់ដៃរបស់អ្នកកម្លោះពេលគេកំពុងទាញសោឡាន នឹងសួរទាំងបារម្ភ
«មានបញ្ហាបន្តិចបន្តួចនៅកំពុងផែ យើងត្រូវទៅដោះស្រាយ»Jungkook ងាកមកនិយាយជាមួយរាងតូចដូចធម្មតា ទោះជាយ៉ាងណាគេនៅតែទន់ភ្លន់ចំពោះរាងតូច
«តែនេះយប់ អឹប»Hoseok មិនទាន់បញ្ចប់ប្រយោគផង បបូរមាត់មានមន្តស្មេហ៍ក៏ត្រូវបបូរ មាត់របស់រាងក្រាស់ថើបបំបិត
«កុំបារម្ភអី យើងនឹងមកវិញ»Jungkook ដកមាត់ចេញនិយាយទៅកាន់រាងតូចហើយក៏ ចេញទៅ
YOU ARE READING
💕ម៉ាហ្វៀរញិញ៉ក់💕(complete ✔)
RomanceJeon Jungkook x Jung Hoseok ស្នេហារវាងម៉ាហ្វៀរកម្លោះនឹងក្មេងប្រុសសិស្សសាលាម្នាក់ ដែលម្នាក់ជាម៉ាហ្វៀរម្នាក់ទៀតត្រឹមជាកូនសិស្សដែលមកពីតាមខេត្តមករៀននៅទីក្រុងតែប៉ុណ្ណោះ
Part 9
Start from the beginning
