Hoseok រត់ចូលសាលាយ៉ាងលឿន នឹងស្រែកហៅអ្នកជាមិត្តអោយឈប់ចាំខ្លួន នឹងបានទៅថ្នាក់ជាមួយគ្នា តែមេីលទៅអ្នកខាងនោះដូចជាមិនអេីពេីនឹងគេសោះ មេីលទៅដូចជាភ្លឹកៗយ៉ាងម៉េចមិនដឹង។
«Jin Jin ahh ចាំផងមេីល Jin»Hoseok ស្រែកហៅតែ Jin មិនបានឈប់ទេ គេដេីរទៅមុខដូចមនុស្សគ្មានវិញ្ញាណយ៉ាងចឹង ទេីបបន្ថែមល្បឿននឹងចាប់ដៃរបស់អ្នកខាងមុខអោយឈប់។
«អរ jhope ទេីបតែមកឬ»Jin ភ្ញាក់បន្តិចពេលអ្នកខាងនោះចាប់ដៃរបស់គេ ទេីបគេងាកមកសួរទៅមិត្តទាំងសំឡេងធម្មតា ជាមួយនឹងទឹកសោកសៅរបស់ខ្លួន។
«Jin កេីតអីឬអត់ មុខរបស់ឯងស្រពោនម្លេះ»Hoseok ដេីរបណ្ដេីរជាមួយមិត្តចូលក្នុងថ្នាក់រៀនបណ្ដេីរ ក៏ឆ្លៀតសួរគេបណ្ដេីរព្រោះឃេីញទឹកមុខរបស់គេមិនល្អ ។
«គ្មានអីទេ»Jin អោនមុខចុះក្រវីក្បាលដាក់ Hoseok បញ្ជាក់ថាគេមិនបានកេីតអ្វីទេ តែមានដែលឬ ដែលអាចលាក់ពីមិត្តរបស់គេបាន។
«យេីងមិនជឿឯងទេ ចូលរៀនសិនចាំចេញលេង ចាំនិយាយគ្នា»Hoseok មេីលដឹងថា Jin កេីតអី អាចមកពីរឿងនោះក៏ថាបាន តែគេមិនទាន់សួរពេលនេះទេ ចាំសួរពេលចេញលេងវិញ ព្រោះខ្លាចបែកអារម្មណ៍របស់ Jin ដោយសារទឹកមុខរបស់គេមិនល្អឡេីយ។
ពេលវេលាចេះតែរំកិលទៅមុខរហូតដល់ម៉ោងសម្រាក ។ គ្រាន់តែដល់ម៉ោងសម្រាកភ្លាម Hoseok នឹង Jimin អូសដៃ Jin មកក្រោមដេីមឈេីដែលជាកន្លែងដែលពួកគេ ចូលចិត្តនិយាយគ្នាលេងនោះ។
«ប្រាប់មកមានបញ្ហាអី»Jimin មកដល់មិនទាន់អង្គុយស្រួលបួលផង កម្លោះតូច Jimin ក៏សួរទៅ Jin ភ្លាមៗតែម្ដង រកតែគ្នាឯណោះរៀបខ្លួនអង្គុយអោយស្រួលបួលមិនទាន់។
«គឺរឿងដដែលនឹង»Jin ប្រាប់ទៅកាន់មិត្តទាំងពីរដោយសំឡេងខ្សោយ ព្រោះពេលនេះគេគ្មានអារម្មណ៍អីសោះឡេីយ ។
«មានបញ្ហាអីនឹងគ្នាទៀតហេីយ»Hoseok
«យប់មិញយេីងបានដេកគិតពេញមួយយប់ ថាថ្ងៃនេះយេីងនឹងនិយាយជាមួយនឹង Su អោយដឹងរឿង ព្រោះយេីងមិនចង់អោយទំនាក់ទំនងរបស់ពួកយេីងទាំងពីរ បែបនេះទៀតទេ»Jin និយាយឡេីងទាំងសំឡេងនឹងទឹកមុខសោកសៅជាខ្លាំង តាំងពីគេមានរឿងឈ្លោះគ្នាជាមួយនឹង Yoongi មកថ្ងៃណាក៏គេមិនសប្បាយចិត្តដែល នៅផ្ទះត្រូវគេចមុខគ្នាស្ទេីគ្រប់ពេល និយាយគ្នាមួយម៉ាត់ក៏គ្មាន យប់ឡេីងគេងស្ទេីតែមិនប៉ះគ្នា ទេីបតែយប់មិញទេដែលរាងក្រាស់ថេីបគេ នឹងនិយាយពាក្យផ្អែមអោយគេលឺមុនគេង ទេីបគេគិតថានឹងនិយាយគ្នព្រឹកឡេីង តែក៏មានរឿងកេីតឡេីងមួយផ្សេងទៀត។
YOU ARE READING
💕ម៉ាហ្វៀរញិញ៉ក់💕(complete ✔)
RomanceJeon Jungkook x Jung Hoseok ស្នេហារវាងម៉ាហ្វៀរកម្លោះនឹងក្មេងប្រុសសិស្សសាលាម្នាក់ ដែលម្នាក់ជាម៉ាហ្វៀរម្នាក់ទៀតត្រឹមជាកូនសិស្សដែលមកពីតាមខេត្តមករៀននៅទីក្រុងតែប៉ុណ្ណោះ
