Part 35

1K 80 0
                                        


Seoul Club _________

      Jungkook នឹង Taehyung បោះជំហ៊ានចូលទៅខាងក្នុងក្លឹប​តាមការហៅរបស់ Kevin ។ គ្រាន់តែកម្លោះសង្ហារទាំងពីរ​ ដេីរចូលដល់ខាងក្នុងភ្លាម​ សំឡេងស្រែកហ៊ូរបស់ពួកស្រីៗដែលឃេីញប្រុសសង្ហារមិនបាននោះ​ ក៏បន្លឺឡេីងព្រោះតែភាពស្រស់សង្ហាររបស់ពួកគេ។

«សួស្ដី​សម្លាញ់​ ខានជួបគ្នាយូហេីយ»Kevin និយាយទាំងញញឹមនឹងងេីបទៅស្វាគមន៍ Jungkook ដោយបោះដៃទៅមុខចាប់ដៃគ្នាជាមួយនឹង Jungkook ។

«ខានជួបគ្នាយូ​ សង្ឃឹមថាឯងនឹងកែចារឹតទៅចុះ​ កុំដូចអ្នកខ្លះនៅម្ដុំនេះ»Jungkook ចាប់ដៃគ្នាជាមួយនឹង Kevin នាយសង្ហារនិយាយឌឺដងដា​ក់​ Yoongi ដែលអង្គុយគងទាក់ក្លាផឹកស្រាក្រហម​ មេីលទៅពួកស្រីៗរាំនោះ។

«គ្មានអ្នកណាកែចារឹតអ្វីទេ​ ពាក្យថាជំនួញតែងតែមានការប្រកួតប្រជែងបែបនឹងហេីយ»Yoongi ញញឹមក្រោយលឺសម្ដីឌឺដងរបស់អ្នកខាងនោះ​ តែខ្លួនមិនបានខ្វល់ឡេីយ​ មានតែឌឺដងទៅវិញ​តាមចារឹតរបស់ខ្លួន។

«អីយ៉ា...​កុំឈ្លោះគ្នាអី​ យេីងហៅមកផឹកសប្បាយជាមួយគ្នា​ មិនមែនអោយមកឌឺដងពាក្យសម្ដីគ្នាទេ»Kevin ធ្វេីជានិយាយត្រឹមត្រូវនឹងសម្រួលពួកគេទាំងពីរវិញ​ ទាំងដែលក្នុងចិត្តកំពុងតែញញឹមសមចិត្តដែលឃេីញពួកគេ​មិនត្រូវគ្នាបែបនេះ​ ព្រោះបេីពួកគេមិនត្រូវគ្នាទេ​ គេនឹងបានខ្ចីដៃរបស់នរណាម្នាក់សម្រាប់ផល
ប្រយោជន៍របស់គេ។

«មានអីក៏ឆាប់និយាយទៅ Kevin Black ព្រោះយេីងមិនសូវមានពេលឡេីយ​ ព្រោះយេីងមានការងារច្រេីនត្រូវធ្វេី​ បេីមិនអញ្ចឹងខ្លាចតែពួកឈ្លៀតឪកាសវាលេងល្បិចដាក់យេីង»Jungkook និយាយជាមួយនឹង Kevin តែភ្នែករបស់គេកំពុងសម្លឹង Yoongi ទាំងកែវភ្នែកមុតស្រួចនឹងកាចសាហាវក្នុងពេលតែមួយ។

«ប្រយ័ត្ន​បន្តិចក៏ល្អ​ ព្រោះបេីឯងហ៊ានតែភ្លាត់សូម្បី​ ជីវិត​របស់ឯងក៏មិនធានាដែល»Yoongi ញាក់ចិញ្ចេីមដាក់ដៃគូរបស់ខ្លួន​វិញទាំងញញឹមចុងមាត់​ ស្ដាប់សម្ដីរបស់គេក៏អាចស្មានដឹងទៅហេីយ​ ថាគេមានន័យយ៉ាងម៉េច​ ។

«អា៎ៗ​ កុំឈ្លោះគ្នាអីមោះលេីកកែវមួយទៅ​ សម្រាប់ការជួបជុំរបស់ពួកយេីង»Kevin លេីក​កែវឡេីងមុនគេ​ ដេីម្បីអោយអ្នកកម្លោះទាំងពីរ​លេីកកែវឡេីងដែល​ ។

💕ម៉ាហ្វៀរញិញ៉ក់💕(complete ✔)Wo Geschichten leben. Entdecke jetzt