Jimin ដាក់ខ្លួនអង្គុយក្បែរ Hoseok នឹងដាក់ថង់អាហារនៅលេីតុមុននឹងងាកនិយាយជាមួយនឹងមិត្តរបស់ខ្លួន
«Jhope ahh ញាំអីខ្លះទៅណា យេីងឃេីញឯងមិនបានញាំអីទេ»Jimin ងាកទៅនិយាយជាមួយមិត្តដែលអង្គុយធ្វេីភ្នែកម៉ក់ៗព្រោះមុននេះគេមិនបានដឹងថាខ្លួនបានធ្វេីអ្វីទេ ទេីបធ្វេីអោយគេមានអារម្មណ៍ខ្មាស់ទាំងដែលគ្មានអ្នកណាដឹងទេ
«អរគុណហេីយ Jimin »Hoseok តបតិចៗកាយតូចរេភ្នែករកមេីល Jungkook ទេីប Taehyung ដឹងក៏និយាយ
«Jungkook ទៅបន្ទប់ទឹកបន្តិចទៀតមកវិញហេីយ»Taehyung សេីចញឹមៗដាក់ Hoseok ដេីម្បីកុំអោយគេមានអារម្មណ៍មិនល្អពេលដែលមិនឃេីញ Jungkook
«បាទ អរត្រូវហេីយ Jimin នឹងលោក Taehyung ទៅសម្រាកនៅផ្ទះសិនក៏បានណាព្រោះថាអ្នកទាំងពីរហត់ច្រេីនហេីយ»Hoseok និយាយទៅកាន់មិត្តទាំងក្រែងចិត្តព្រោះពួកគេមកដេីរលេងតែបែជាមកត្រូវជួបបញ្ហាជាមួយខ្លួនទៅវិញ
«មិនអីទេពួកយេីងនៅបានជាគ្នានឹងឯងណា»Jimin ទទួលស្គាល់ថាគេហត់ពិតមែនធ្វេីដំណេីផ្លូវឆ្ងាយមិនបានសម្រាកហេីយនៅមកត្រូវមកមន្ទីពេទ្យទៀតតែគេមិនបានបង្ហាញថាគេហត់ឡេីយ
«ឯងមិនអី មិនប្រាកដថាលោក Taehyung មិនអីនោះទេ គាត់បេីកឡានផង ទៅសម្រាកនៅផ្ទះរបស់យេីងទៅ ពេលរសៀលម៉ាក់ដឹងខ្លួនចាំយេីងទៅតាមក្រោយ»Hoseok ញញឹមចាប់ដៃអ្នកជាមិត្តបញ្ជាក់ថាខ្លួនមិនអីទេ គេមិនចង់អោយអ្នកដទៃមកត្រូវអង្គុយសំកុកដោយសារគេទេ
«បងគិតថា Jhope និយាយត្រូវយេីងទៅសម្រាកទៅ ព្រោះនៅទីនេះក៏មានចាហ្វាយដែលណា»Taehyung ញញឹមអង្អែលក្បាល Jimin ថ្នមៗ ព្រោះខ្លួនហត់ពិតមែន
តែពេលវៃគ្នាមិនឃេីញហត់សោះ -.-
«ចឹងក៏បានដែលណា ចឹងយេីងទៅសិនហេីយណាឯង»Jimin
«ហឺមសម្រាកអោយបាត់ហត់សិនទៅណានេះសោរផ្ទះ»Hoseok អោយសោរផ្ទះទៅ Jimin
«ចាំប្រាប់ Jungkook ផងចឹង»Taehyung
«បាទ»Hoseok ញញឹមបន្តិច
ក្រោយពី Jimin នឹង Taehyung ចេញទៅបានបន្តិច Jungkook ក៏មកវិញទាំងក្នុងដៃមានរបស់ខ្លះមកជាមួយដែល
YOU ARE READING
💕ម៉ាហ្វៀរញិញ៉ក់💕(complete ✔)
RomanceJeon Jungkook x Jung Hoseok ស្នេហារវាងម៉ាហ្វៀរកម្លោះនឹងក្មេងប្រុសសិស្សសាលាម្នាក់ ដែលម្នាក់ជាម៉ាហ្វៀរម្នាក់ទៀតត្រឹមជាកូនសិស្សដែលមកពីតាមខេត្តមករៀននៅទីក្រុងតែប៉ុណ្ណោះ
