បន្ទាប់ពីដេីរលេងនៅចំការរបស់ Hoseok តាំងពីព្រឹករហូតដល់ល្ងាចហេីយ ពួកគេក៏នាំគ្នាត្រឡប់មកវិញ។ Jimin មុខក្រម៉ូវមិននិយាយរក Taehyung នឹង Jungkook តាំងពីចេញពីចំការ ព្រោះតែពួកគេទាំងពីរ មិនព្រមអោយទៅលេងទឹកធ្លាក់ក្បែរចំការ។
«Jimin ahh នេះទំពាំងបាយជូ យេីងបេះមកអោយឯង»Hoseok ហុចកន្រ្តក់ដែលគេបាន
យកមកពីចំការអោយញាំ ព្រោះតែ Jimin រវល់ខឹង Taehyung មិនព្រមសាច់អីសោះ។
«អរគុណឯងហេីយ មានតែឯងទេ ដែលយល់ចិត្តយេីង»Jimin ពេបមាត់ធ្វេីមុខកម្សត់ដាក់ Hoseok នឹងងាកទៅសម្លក់បងប្រុសនឹង
គូរដណ្ដឹង ធ្វេីអោយអ្នកកម្លោះទឈងពីរនាំគ្នាអស់សំណេីច។
«ហាសហា»Taekook នាំគ្នាសេីចនឹង Jimin ដែលខឹងពួកគេ គ្រាន់តែហាមមិនអោយទៅលេងទឹកសោះក៏ខឹងដែល ។
«Minnie ah បងហាមព្រោះបងបារម្ភមិនចង់អោយទៅលេងពេលល្ងាចបែបនេះទេ គ្រោះថ្នាក់»Taehyung ប្រាប់ទៅរាងតូចនឹងលេីកគេអោយអង្គុយលេីភ្លៅ ជំនួសអោយអង្គុយលេីសាឡុង ពេលល្ងាចគេខ្លាចមានគ្រោះថ្នាក់បានហាម ហេីយណាមួយមិនចង់អោយ Jimin ទៅដោះអាវបញ្ចេញសាច់ដែល លោកអេីយបេីកំពុងលេងៗកម្មករប្រុសៗមកនោះគិតយ៉ាងមេច គេមិនព្រមទេ សាច់នឹងគេឃេីញតែម្នាក់ទេ។
«មិនខឹងក៏បាន»Jimin ពេបមាត់ដៃយកផ្លែទំពាំងបាយជូ ញុកមាត់ តែផ្ដេលក្បាលលេីស្មារបស់រាងក្រាស់ ធ្វេីអោយ Hoseok នឹង Jungkook ហួសចិត្តតែម្ដង។
«Jung អូនយកទឹកដោះគោទៅអោយអ្នកម៉ាក់សិនណា»Hoseok ញញឹមនឹងដេីរចូលទៅផ្ទះបាយ ដេីម្បីឆុងទឹកដោះគោជំនួសសុខភាពអោយម៉ាក់របស់គេ។
«ឆាប់ទៅគេងលឺទេ»Jungkook អង្អែលក្បាលរបស់ Jimin តិចៗទេីបឡេីងទៅខាងលេី មុនរាងតូច។
ក្រោយពីយកទឹកដោះគោដែលឆុងអោយអ្នកម៉ាក់ហេីយ Hoseok ក៏ត្រឡប់ទៅបន្ទប់របស់គេវិញ។
«Jung បងគេងហេីយឬ? »Hoseok ចូលទៅដាក់ខ្លួនអង្គុយក្បែររាងក្រាស់ដែលកំពុងគេងផ្កាប់មុខលេីពូក ដៃតូចៗលេីកអង្អែលសក់របស់រាងក្រាស់ថ្នមៗ នឹងញញឹមតិចៗដាក់។
«នៅទេ! បងចាំអូន»Jungkook និយាយទាំងបិតភ្នែកនឹងញញឹមតិចៗដាក់រាងតូច ដៃក្រាស់លេីកដាក់លេីចង្កេះអ្នកដែលអង្គុយក្បែរខ្លួន នឹងងេីបទៅគេងលេីភ្លៅរបស់រាងតូច ព្រមទាំងបន្លំថេីបពោះរបស់រាងតូចទៀតផង។
YOU ARE READING
💕ម៉ាហ្វៀរញិញ៉ក់💕(complete ✔)
RomanceJeon Jungkook x Jung Hoseok ស្នេហារវាងម៉ាហ្វៀរកម្លោះនឹងក្មេងប្រុសសិស្សសាលាម្នាក់ ដែលម្នាក់ជាម៉ាហ្វៀរម្នាក់ទៀតត្រឹមជាកូនសិស្សដែលមកពីតាមខេត្តមករៀននៅទីក្រុងតែប៉ុណ្ណោះ
