កែវភ្នែកស្អាតព្រិចតិចៗមុននឹងបេីកឡេីងខ្លួនស្រាប់តែមានអារម្មណ៍ដឹងដល់ទម្ងន់អ្វីមិនដឹងនៅលើចង្កេះរបស់ខ្លួន Hoseok មើលទៅក្រោមឃើញដៃរបស់មនុស្សដែលគេស្គាល់កំពុងអោបគេយ៉ាងណែន ខ្លួនតូចបែទៅក្រោយបបូតមាត់ក៏មានស្នាមញញឹមឡើង ព្រោះឃើញមនុស្សប្រុសដែលគេស្រលាញ់កំពុងគេងអោយគេពីពេលណាក៏មិនដឹង នាយតូចសសុលខ្លួនទៅរកដើមទ្រូងកក់ក្ដៅរបស់អ្នកខាងនោះទាំងញញឹមដៃទាំងពីរស៊កទៅចង្កេះមាំយ៉ាងណែនតាមដែលអាចធ្វើបាន
«អូនខ្លាចបងរត់ចោលមែនទេ បានអោបបងណែនយ៉ាងនេះ»Jungkook នាយកម្លោះនិយាយឡើងទាំងបិតភ្នែក មាត់ក៏ទម្លាក់លើសក់ទន់រលោងក្រអូបបន្តិច
«បងភ្ញាក់ហើយមែនទេ»Hoseok ងេីយមេីល
មុខសង្ហាររបស់រាងក្រាស់ទាំងបេីកភ្នែកធំៗមុខចាប់ផ្ដេីមក្រហមឡេីងព្រះអេីយខ្មាស់គេណាស់គេចាប់ហេីយ
«បងភ្ញាក់មុនអូនបន្តិចតែបងមិនងេីប»Jungkook ញញឹមពេលឃេីញក្មេងល្អិតមុខក្រហមគេបន្ថែមកម្លាំងដៃអោបរឹតកាយតូចរឹតែណែនលេីសមុនធ្វេីអោយខ្លួនសឹងតែរលាយចូលគ្នាទៅហេីយ
«អួយ៎ ហឹក Jung បងកុំអោបអូនខ្លាំងពេកបានទេ»Hoseok ធ្វេីមុខពិបាកមេីលព្រោះថាដកដង្ហេីមិនរួចប្រុសកំហូចគេកំពុងធ្វេីបាបគេហេីយ
«សឺត បងធ្វេីលេងទេ»Jungkook លេីកកាយតូចអោយមកគេងលេីកខ្លួនរបស់គេនឹងបន្ធូកម្លាំងដៃវិញហេីយក៏ថេីបថ្ពាល់ប៉ោងមួយខ្សឺត
«Jung បងមកតាំងពីពេលណា»Hoseok សួរទៅរាងក្រាស់ព្រោះគេចាប់បានថាពេលដែលរត់ចេញមក Jungkook នៅមិនទាន់ភ្ញាក់ទេ
«បងមកពេលណាកុំខ្វល់អី តែបងចង់ដឹងថា
ហេតុអីអូនរត់ពីផ្ទះបង»Jungkook សួរទៅរាងតូចគេពិតជាចង់ដឹងណាស់ហេតុអី សុខៗក៏រត់
មកផ្ទះហេីយថែមទាំងយំទៀត
«គឺ.....គ្មានអីទេ Jung កុំខ្វល់អី»Hoseok
ងាកមុខចេញមិនឆ្លេីយនឹងសំនួររបស់រាងក្រាស់ឡេីយខ្លួនរកងេីបចេញតែ Jungkook មិនព្រមអោយគេងេីបឡេីយ
«មេីលមុខបងកូនកំប្រុក»Jungkook និយាយដោយសំឡេងរបៀបដាក់គំហិតទៅកាន់រាងតូចគេមិនចង់ប្រេីសម្ដីបែបនេះប៉ុន្មានទេតែគេចង់ដឹងពីសុខទុក្ខរបស់មនុស្សដែលគេស្រលាញ់ គេមិនចង់អោយរាងតូចលាក់ពីគេឡេីយ
YOU ARE READING
💕ម៉ាហ្វៀរញិញ៉ក់💕(complete ✔)
RomanceJeon Jungkook x Jung Hoseok ស្នេហារវាងម៉ាហ្វៀរកម្លោះនឹងក្មេងប្រុសសិស្សសាលាម្នាក់ ដែលម្នាក់ជាម៉ាហ្វៀរម្នាក់ទៀតត្រឹមជាកូនសិស្សដែលមកពីតាមខេត្តមករៀននៅទីក្រុងតែប៉ុណ្ណោះ
