Part 42

1K 84 0
                                        


      Taehyung នឹង Jimin បានដេីរលេងជាមួយគ្នាយ៉ាងសប្បាយ​ កម្លោះតូចរបស់យេីងញញឹមមិនឈប់​ ព្រោះសប្បាយចិត្តដែលខ្លួនបានចេញមកដេីរលេងបែបនេះខ្លះ​ ព្រោះគេមិនសូវមានពេលបែបនេះទេ​ ។

«Minnie បានហេីយអូនញាំវាច្រេីនហេីយ»Taehyung និយាយទៅកាន់ក្មេងតូចដែលកំពុងអង្គុយញាំការ៉េម​ នេះជាកែវទីពីរ ហេីយដែលក្មេងម្នាក់នេះបានញាំ​ មិនដឹងថាចូលចិត្តត្រង់ណាទេមេីលចុះ​ ឡេីងដូចកូនក្មេងអញ្ចឹង។

«ទេីបតែអស់ពីរកែវទេបង Tae»Jimin ដាក់​ស្លាបព្រាចុះនឹងងេីបមុខធ្វេីមុខម៉ក់ៗដាក់រាងក្រាស់​ ដែលកំពុងអង្គុយធ្វេីមុខក្រម៉ូវដាក់ខ្លួន​ ។

«តែបងខ្លាចអូនក្ដៅខ្លួនណាស Minnie »Taehyung ញញឹមនឹងនិយាយទន់ភ្លន់ដាក់រាងតូច​ គេមិនចង់អោយញាំច្រេីនទេខ្លាចប៉ះពាល់សុខភាព​ ណាមួយពេលដែល​ Jimin ឈឺគឺគេធ្វេីការមិនកេីត។

«តែអូនឃ្លាន»Jimin ពេបមាត់ដាក់នាយ​ ធ្វេីអោយ Taehyung ពិបាកនឹងហាមាត់ស្ដីបន្ទោសមែនទែន​ អ្នកណាទៅដាច់ចិត្តទៅលោក​ បេីគួរអោយស្រលាញ់យ៉ាងនឹង​ ស្អប់ណាស់ពេលគេខឹងដឹងតែធ្វេីម៉កៗស្លូតៗអញ្ចឹង
ដាក់​គេហេីយ​ ដឹងថាធ្វេីបែបនឹងគេនឹងខឹងមិនកេីតនឹងណា។

«ក៏បានៗ​....ញាំអោយអស់ទៅអញ្ចឹង​ តែហាមមិនអោយដាក់ថែមមួយកែវទៀតនោះទេ»Taehyung និយាយទាំងខំធ្វេីមុខកាចដាក់​ តែរាងតូចបែជាសេីចស្មេញងក់ក្បាលដាក់គេ​ មិនបានខ្លាចនាយអីបន្តិច។

​      ក្រោយពីញាំរួច​ Taehyung បាននាំរាងតូច​មកដេីរលឹងមេីលគេមេីលឯងនៅឯដងទន្លេ​ ថ្ងៃនេះគេសប្បាយចិត្តខ្លាំងណាស់ដែលបានឃេីញ​រាងតូចរបស់គេញញឹម​ មេីលទៅរាងតូចសប្បាយចិត្តជាងរាល់ដង​ ព្រោះលេីកនេះ​ Taehyung ដេីរដោយគ្មានអង្គរក្សអ្វីទាំងអស់។

«បង Tae មេីលនោះ​ស្អាតណាស់»Jimin ចង្អុលទៅផ្កាកុលាបដែលគេដាក់លក់​ កម្លោះញញឹមស្រស់ធ្វេីរឹតពាដូចជាចង់បាន​ ចំណែករាងក្រាស់ក៏មេីលទៅតាមដៃតូចៗដែលកំពុងតែចង្អុលនោះ។

«ចាំបងនៅត្រង់នេះណា​ បងទៅទិញអោយអូន»Taehyung ញញឹមនាយសង្ហារដេីរទៅកន្លែងហាងលក់ផ្កានោះ​ ដេីម្បីទិញអោយ
មនុស្សជាទីស្រលាញ់របស់គេ​ ។

💕ម៉ាហ្វៀរញិញ៉ក់💕(complete ✔)Where stories live. Discover now