ក្រោយពីធ្វេីដំណេីរច្រេីនម៉ោង ពួកគេក៏បានមកដល់សេអ៊ូលដោយសុវត្តិភាព តែសម្រាប់ Hoseok គេមិនបានទៅគេងផ្ទះរបស់ Jungkook ឡេីយ គេគេងនៅផ្ទះចាស់របស់គេវិញ ព្រោះគេមិនចង់ទៅអោយអ្នកផ្ទះរបស់រាងក្រាស់ នឹងម៉ែដោះទេីសទាល់នឹងវត្តមានរបស់គេឡេីយ ។
«អូនគេងម្នាក់ឯងបានពិតមែនឬ»Jungkook មិនសូវជាពេញចិត្តអោយរាងតូចនៅម្នាក់ងឡេីយ គេចង់អោយរាងតូចនៅជាមួយគេ ចង់នៅជិយតរាងតូចមិនចង់ឃ្លាតទេ។
«មិនអីទេ អូននៅបាន»Hoseok ញញឹមដាក់រាងក្រាស់ដែលមានទឹកមុខមិនល្អ គេដឹងថារាងក្រាស់បារម្ភពីគេ តែគេមិនចូលចិត្តផ្កេីននឹងអ្នកដទៃឡេីយ បេីអ្នកណាមិនចូលចិត្តគេ គេនឹងគេចចេញ។
«okay បងតាមអូន តែបងនឹងមកគេងជាមួយ
អូនរាល់យប់»Jungkook អោនថេីបថ្ពាល់របស់រាងតូចមួយខ្សឺត ទេីបឡេីងឡានត្រឡប់ទៅផ្ទះវិញ ។
«ប្រុសម្នាក់នេះចំមែន»Hoseok ញញឹមនឹងដេីរចូលផ្ទះ ដែលខ្លួនបានទុកចោលដល់ទៅមួយអាទិត្យ ។
រាងតូចចូលទៅក្នុងផ្ទះ គេបានបោះជូតនឹងរៀបចំវាឡេីយវិញដោយខ្លួនឯង ដេីម្បីកុំអោយមានដីនឹងធូលី ព្រោះខ្លាចរាងក្រាស់មកឃេីញ ថាគេជាមនុស្សមិនចេះរៀបចំផ្ទះសម្បែង។
Villa Jeon__________
មកដល់ផ្ទះ Jimin ប្រញាប់ចុះពីលេីឡានយ៉ាងលឿនទាំងមិនមេីលមុខរបស់ម៉ែដោះដែលកំពុងឈរចាំទាំងញញឹមឡេីយ គេមានអារម្មណ៍មិនល្អពេលឃេីញមុខរបស់គាត់ ចឹងហេីយទេីបមិនចង់ឃេីញ ។
«Minnie ប្រហែលជាហត់ដោយសារគេធ្វេីដំណេីរមកឆ្ងាយ»Taehyung ឃេីញគាត់មេីលទៅ Jimin ទាំងទឹកមុខស្រពោន ទេីបនាយនិយាយឡេីងដេីម្បីកុំអោយគាត់គិតច្រេីន ទោះគេដឹងរឿងរបស់គាត់នឹង Hoseok ក៏ដោយ។
«ចាស៎ ក្មួយ Tae»ម៉ែដោះ ញញឹមបន្តិច គាត់មិនខឹងនឹង Jimin ទេជាកំហុសរបស់គាត់ខ្លួនឯង ចឹងហេីយ Jimin ខឹងគឺសមហេីយ។
«បេីចឹងខ្ញុំទៅតាមគេហេីយ»Taehyung ញញឹមដាក់មនុស្សចាស់ ហេីយក៏ឡេីងទៅលេីតាមរាងតូច។
YOU ARE READING
💕ម៉ាហ្វៀរញិញ៉ក់💕(complete ✔)
RomanceJeon Jungkook x Jung Hoseok ស្នេហារវាងម៉ាហ្វៀរកម្លោះនឹងក្មេងប្រុសសិស្សសាលាម្នាក់ ដែលម្នាក់ជាម៉ាហ្វៀរម្នាក់ទៀតត្រឹមជាកូនសិស្សដែលមកពីតាមខេត្តមករៀននៅទីក្រុងតែប៉ុណ្ណោះ
